ជោគជ័យក្នុងវិស័យផ្សព្វផ្សាយ ប៉ុន្តែបងស្រីវូហ្វាយធូ (Vu Hoai Thu) នៅតែគ្រោងរៀបចំផែនការអាជីវកម្ម របស់ខ្លួនឯង ហើយជានិច្ចយកចិត្តទុកដាក់ដល់ឱកាសធ្វើដំណើរចេញទៅបរទេស ស្វែងយល់ពីទម្រង់រូបភាពអាជីវកម្ម អាចអនុវត្តនៅវៀតណាមបាន។ មើលឃើញនូវសក្តានុពលធំរបស់ដំណាំផ្សិត លើទីផ្សារក្នុងស្រុក បងស្រីបានសម្រេចចិត្តផ្តើមអាជីវកម្មជាមួយដំណាំផ្សិតនេះ...។ល។ “ពេលឧទ្ទេសនាមយុវជនអាមេរិកពីរនាក់ ដែលបានជោគជ័យក្នុងគំនិតបង្កើតចេញដុំល្បាយ សម្រាប់ដាំផ្សិតនៅក្នុងគ្រួសារ ហើយផលិតផលនេះ ក្រោយមកឆាប់រហ័សមានទីតាំងនៅលើទីផ្សារ ធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំង” បងស្រីវូហ្វាយធូ (Vu Hoai Thu) រំលែកគោលគំនិតផ្តើមអាជីវកម្មជាមួយផលិតផលផ្សិតវៀតណាម ពេលអញ្ជើញទៅទស្សនានូវទម្រង់រូបភាពដាំផ្សិតនៅប្រទេសអាមេរិក។
ផលិតផលរបស់យុវជនជនជាតិអាមេរិកពីរនាក់ ប្រសូត្រចេញពីការទាញយកកាក់សំណល់កាហ្វេ ដែលជាផលិតផលមួយត្រូវគេបោះចោល ទន្ទឹមនោះពួកគេបានប្រមូលទុកមក ធ្វើប្រព្រឹត្តិកម្មក្លាយទៅជាវត្ថុធាតុសម្រាប់ដាំផ្សិត បង្កចំណាប់អារម្មណ៍ខ្លាំងដល់បងស្រីវូហ្វាយធូ (Vu Hoai Thu) ។ “ខ្ញុំឃើញថាផលិតផលផ្សិតរបស់យុវជនជនជាតិអាមេរិកពីរនាក់ ផ្គតផ្គង់បានផលិតផលដែលមានជាតិបំប៉ន់សុខភាពផង លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន អំពីការពារបរិស្ថានផង កម្លាយសំរាមឲ្យក្លាយជាវត្ថុធាតុនាំចូល សម្រាប់ផលិតផលថ្មី” វូហ្វាយធូ (Vu Hoai Thu) ឲ្យដឹង។
នៅវៀតណាមផលិតផលផ្សិតនាំចូលពីប្រទេសចិន កូរេខាងត្បូងស្រូបយកមួយចំណែកមិនតូចនៃទីផ្សារ ។ ខណៈនោះ វត្ថុធាតុសម្រាប់ដាំផ្សិតមានផ្ទុកជាតិ cellulose ដូចជា អាចម៍រណា បណ្តូលពោត កាក់អំពៅ...។ល។ ជាកាក់សំណល់កសិកម្មនៅវៀតណាមមានច្រើនសន្ធឹក។ ភាពរហ័សរហួនបួកជាមួយស្មារតីច្នៃប្រឌិតផ្តើមអាជីវកម្ម បានក្លាយជាកម្លាំងចលករមួយ សម្រាប់បងស្រីវូហ្វាយធូ (Vu Hoai Thu) សម្រេចចិត្តផ្តើមអាជីវកម្មផ្សិតវៀតណាម។
វត្ថុធាតុសម្រាប់ដាំផ្សិតលៀស ក្រោយពេលកម្ចាត់មេរោគ កំពុងបាននាំទៅបន្សាំពូជ។ ក្រោយពេលបន្សាំពូជ ល្បាយផ្សិតបានយកទៅថែរក្សានៅក្នុងបន្ទប់ត្រជាក់មានសីតណ្ហភាព ពី១៦ដល់១៨អង្សាសេ។ ក្រោយពី៤ដល់៦ថ្ងៃ វះដុំល្បាយ ផ្សិតនឹងឲ្យប្រមូលផលជាផលិផលមួយលើក។ ផលិផលផ្សិតស្រស់ៗរបស់ Ideal Foods Vietnam ផលិតនិងប្រើប្រាស់ក្នុងថ្ងៃ។ ការរក្សាទុកក្រោយពីប្រមូលផលិផលផ្សិត Ideal Foods Vietnam បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីរក្សាបានអតិបរិមាណកម្រិតស្រស់ និងរសជាតិធម្មជាតិរបស់ប្រភេទផលិតផលនេះ។ មិនត្រឹមបានខ្ចប់ជាប្រអប់ កញ្ចប់ដ៏ស្អាត ផលិផលផ្សិតរបស់ Ideal Foods Vietnam នៅមានសរសេរណែនាំ របៀបរក្សាទុកដោយលម្អិត បង្ហាញពីទីកន្លែងផលិតកម្ម បណ្ណទទួលស្គាល់សុវត្ថិភាពអាហារ នៅលើកញ្ចប់ ឆ្ពោះទៅរកភាពជំនាញ។ ផលិតផលអាហារពីផ្សិតរបស់ Ideal Foods Vietnam សមស្របជាមួយនិន្នាកាអាហារទំនើប ហើយមាន លក្ខណៈរសជាតិប្រពៃណីវៀតណាម។ ផលិតផលផ្សិតរបស់ Ideal Foods Vietnam មានភាគហ៊ុនយ៉ាងធំនៅលើទីផ្សារ ដោយមានវត្តមានជិត១០០% នៃប្រព័ន្ធផ្សារទំនើបធំៗ នៅភាគខាងជើង ដូចជា Vinmart, Metro, Lotte Mart, Co-op Mart, Aeon Mall, Intimex, Citimart... |
ឆ្នាំ២០១២ លើមូលដ្ឋានត្រៀមបម្រុងជាក់លាក់ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតពីរសមាជីក ឧត្តមភាពអាហារវៀតណាម (Ideal Foods Vietnam) ជំនាញផលិត អាជីវកម្ម នូវផលិតផលផ្សិតរបស់វៀតណាមសុទ្ធសាធ ដោយនាយកប្រតិបត្តិ វូហ្វាយធូ Vu Hoai Thu បង្កើតឡើងមានវត្តមាននៅលើទីផ្សារ។ Ideal Foods Vietnam បើកហាងដំបូងបង្អស់នៅតាមវិថី តុងដាន (Tong Dan) ក្វាងត្រុង (Quan Trung) ដ័នត្រឹនង៉ិប (Doan Tran Nghiep) ក្រុងហាណូយ ហើយបន្តទៀតគឺ Showroom ពិភពផ្សិត ស្ថិតនៅលេខ៥៩ វិថីហាងជុយ (Hang Chuoi) ហាយបាត្រឹង (Hai Ba Trung) ក្រុងហាណូយ។
មុននេះ រំលឹកដល់ផ្សិត អ្នកប្រើប្រាស់ជនជាតិវៀតណាមតែងនឹកដល់ផ្សិតដែលបានដាំនៅតាមមូលដ្ឋានតូចៗភ្លាម។ ក្តាប់យកឱកាសនេះ Ideal Foods Vietnam បានសហការជាមួយមូលដ្ឋានដាំផ្សិតនៅដុងអាញ (Dong Anh) ថៃង្វៀន (Thai Nguyen) ភូថ (Phu Tho)។ល។ ផលិតនូវផ្សិតស្អាតតាមសំណុំពរ និងស្ថាបនាប្រព័ន្ធចែកចាយបែបវិទ្យាសាស្រ្តបើកទូលាយ។ មកដល់សព្វថ្ងៃ យុទ្ធសាស្រ្តគ្រប់គ្រងនិងទីផ្សារជំនាញ អាជីវករវ័យក្មេងវូហ្វាយធូ (Vu Hoai Thu) បាននាំផលិតផលផ្សិត “made in Vietnam” របស់ Ideal Foods Vietnam ទៅជិតពេលបាយរបស់អ្នកប្រើប្រាស់ជាង។ ផលិផលឧត្តមភាពផ្សិតវៀតណាម បានខ្ចប់ជាប្រអប់យ៉ាងហ្មត់ចត់ មានពណ៌សម្បុរជក់ចិត្ត មានការណែនាំរបៀបរក្សាទុកជាក់ស្តែង បង្ហាញពីទីកន្លែងផលិត បណ្ណទទួលស្គាល់សុវត្ថិភាពអាហារ នៅលើកញ្ចប់ឆ្ពោះទៅរកភាពជំនាញ។
ដោយបទដ្ឋានផលិតហ្មត់ចត់ Ideal Foods Vietnam បានគ្រប់គ្រងពិនិត្យទាំងស្រុង នូវបញ្ហាសុវត្ថិភាពអាហារ ចាប់ពីវគ្គនាំចូលវត្ថុធាតុ ក៏ដូចនៅក្នុងបទដ្ឋានពីការផលិត ដឹកជញ្ជូន រហូតដល់ការរក្សាទុក និងប្រើប្រាស់ផ្សិត។ អាចនិយាយបានថា ទីផ្សារនៃផលិតផលធ្វើពីផ្សិត ខាងមុខនឹងមានអនាគត ពីព្រោះពីមួយថ្ងៃទៅមួយថ្ងៃមានមនុស្សជាច្រើន គេពេញនិយមចូលចិត្តផ្សិត - ផលិតផលជាបន្លែផង ជាសាច់ស្អាតផង ប្រឈមពីបញ្ហាអាហារស្អាតដែលកំពុងកើតមានដូចសព្វថ្ងៃ។
ផលិតផលអាហារច្នៃចេញពីផ្សិត បានរួមចំណែកបង្កើតឡើងលក្ខណៈដោយឡែកនៃឧត្តមភាពផ្សិតវៀតណាម។ ផលិតផលច្នៃចេញពីផ្សិត នៅវៀតណាម ហាក់ដូចជាបាត់ស្រមោល ខណៈពេលប្រទេសអភិវឌ្ឍន៍នានា ទីផ្សារនេះមានសភាពសកម្មខ្លាំងណាស់។ ទស្សនវិស័យរបស់អាជីវករ ដូច វូហ្វាយធូ (Vu Hoai Thu) មិនបានចោលរំលងឱកាសនេះ នៅលើទីផ្សារលំបាកជ្រៀតជ្រែករបស់ផ្សិតទេ។ វូហ្វាយធូ (Vu Hoai Thu) បានស្វែងរករសជាតិថ្វីមាត់របស់ជនជាតិវៀតណាមដោយខ្លួនឯង និងរបៀបច្នៃដែលទាក់ចិត្តមកពីបរទេសរួមផ្សំជាមួយកក្តាពីរ គឺលោកខាងកើត-លោកខាងលិចនេះ ដើម្បីបង្កើតចេញផលិផលច្នៃស្រាប់ ធ្វើពីផ្សិតដែលមានលក្ខណៈជីវភាពទំនើប ទន្ទឹមនោះនៅមានរសជាតិប្រពៃណីរវៀតណាមដូចជា៖ ណែមផ្សិត ប្រហិតផ្សិត pate ផ្សិត ផ្សិតសម្ងួត (ធ្វើដូចសាច់ក្រក) នំក្រៀមធ្វើពីផ្សិត...។ល។
ក្រៅពីនេះ ចំណែកភាគលេចធ្លោក្នុងយុទ្ធសាស្រ្តលើកកម្ពស់តម្លៃផ្សិតរបស់ Ideal Foods Vietnam ដែលជាផលិតផលផ្សិតបែបសម្រាប់តុបតែង។ ក្រៅពីផ្សិតពោត ផ្សិតត្រចៀកកណ្តុរ ផ្សិតកូឡាប ផ្សិតអំបោះ...។ល។ សម្រាប់បម្រើអតិថិជនទូទៅ ឧត្តមភាពផ្សិតវៀតណាម នៅមានផលិផលផើងផ្សិតឡិញជី bonsai សម្រាប់បម្រើចំណូលចិត្តលេងកម្សាន្តដោយឡែករបស់អភិជន។ ចំណុចពិសេសរបស់ផើងផ្សិតឡិញជី ធ្វើជាវត្ថុសម្រាប់តុបតែង ព្រោះផ្សិតជាធាតុឈើ និងពណ៌ក្រហម នាំមកជូនម្ចាស់នូវភព្វសំណាងល្អ អាយុយឺនយូរ សុខភាពបរិបូរ។
ផ្សិតស្រស់បានខ្ចប់ជាប្រអប់ ធ្វើជាអាហារបំប៉ន់សុខភាពផង ធ្វើជាអំណោយសមរម្យផង សព្វថ្ងៃជាផលិតផលបានអតិថិជន របស់ Ideal Foods Vietnam គេពេញនិយមខ្លាំង។ ផ្សិតឡិញជីសម្ងួត របស់ Ideal Foods Vietnam បានខ្ចប់ជាប្រអប់យ៉ាងស្អាត។ ផលិតផលផើងឡិញជី ប្រើសម្រាប់តុបតែងនៅក្នុងផ្ទះ ឬការិយាល័យ បម្រើចំណូលចិត្តលេងកម្សាន្ត ដោយឡែកនៃវណ្ណៈអភិជន លក្ខណៈពិសេសក្នុងយុទ្ធសាស្រ្តទីផ្សារ របស់ Ideal Foods Vietnam។ មិនត្រឹមតែមានផលិតផលផ្សិតស្រស់ៗ ផ្សិតសម្ងួត នៅមានទាំងអាហារធ្វើពីផ្សិតដូចជា ណែមផ្សិត នំក្រៀបធ្វើពីផ្សិត ... ។ល។ ក៏ជាចំណែកលេចធ្លោក្នុងយុទ្ធសាស្រ្តពិពិធូបនីយកម្មផលិផលរបស់ Ideal Foods Vietnam។ ផលិតផលណែមផ្សិតជាមួយរសជាតិរបស់ Ideal Foods Vietnam បានអតិថិជនពេញនិយមប្រើ។ |
នៅពេលខាងមុខ Ideal Foods Vietnam គ្រោងនឹងបើកមណ្ឌលលេងកម្សាន្តជំនាញមួយ ស្តីពីផ្សិតដំបូងបង្អស់នៅភាគខាងជើង។ នៅទីនេះ ភ្ញៀវទេសចរណ៍អាចទៅទស្សនា ពិសោធន៍របៀបដាំផ្សិត ប្រមូលផល...។ល។ ទន្ទឹមនោះ Ideal Foods Vietnam នឹងបង្កើតបន្ថែមតំបន់ផលិត និងប្រមូលទិញមួយចំនួន ដោយបរិមាណធំ បម្រើការផលិតច្នៃអាហារ ធ្វើពីផ្សិត សម្រាប់ប្រើប្រាស់ក្នុងស្រុក និងបើកទូលាយនាំចេញទៅទីផ្សារធំ ដូចជា៖ ឌូបៃ ជប៉ុន...។ល។៕
ទន្ទឹមនោះ បណ្តាញចែកចាយទីផ្សារប្រពៃណី ឧត្តមភាពផ្សិតវៀតណាម ដែលមានវត្តមាននៅក្នុងប្រព័ន្ធផ្សារទំនើបធំៗនៅភាគខាងជើង៖ Vinmart, Metro, Lotte Mart, Co-op Mart, Aeon Mall, Intimex, Citimart…។ល។ និងប្រព័ន្ធហាងលក់អាហារស្អាត។ |
អត្ថបទ៖ ធុកហៀន រូបថត៖ ខាញ់ឡុង