• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Hue ក្លាយជាទីក្រុងទី ៦ ចំណុះមជ្ឈិមរបស់វៀតណាម

នាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីលាន Ngo Mon ទីក្រុង Hue ខេត្ត Thua Thien Hue បានប្រព្រឹត្តទៅពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការបង្កើតទីក្រុង Hue ចំណុះមជ្ឈិម និងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក និងឃុំនៃទីក្រុង Hue ដំណាក់កាល ២០២៣-២០២៥។
ប្រធានរដ្ឋសភាលោក Tran Thanh Man បានអញ្ជើញចូលរួមពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការបង្កើតទីក្រុង Hue ចំំណុះមជ្ឈិម (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋសភា លោក Tran Thanh Man បានឲ្យដឹងថា ក្នុងសម័យប្រជុំលើកទី៨ នៃរដ្ឋសភានីតិកាលទី១៥ បានអនុម័តលើសេចក្តីសម្រេចចិត្តបង្កើតទីក្រុង Hue ចំណុះមជ្ឈិម (៣០ វិច្ឆិកា ២០២៤) ជាមួយនឹងអត្រាស្រុះចិត្តគំនិតខ្ពស់ពីសមាជិកសភា។ ចាប់ពីថ្ងៃទី ១ ខែមករា រួមជាមួយទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុង Hai Phong ទីក្រុង Da Nang និង Can Tho, ទីក្រុង Hue នឹងក្លាយទៅជាទីក្រុងចំណុះមជ្ឈិមលើកទី ៦ របស់វៀតណាម។ នេះមិនត្រឹមតែជាមោទនភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសថ្មីសម្រាប់តំបន់ដែលមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែប ជាមួយនឹងសក្តានុពល និងអត្ថប្រយោជន៍ជាច្រើន។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ ការបង្កើតទីក្រុង Hue ចំណុះមជ្ឈិម និងការរៀប ចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក ឃុំ មិនត្រឹមតែសំដៅលើកកំពស់ប្រសិទ្ធភាព ក្នុងការគ្រប់គ្រងរដ្ឋប៉ុណ្ណោះទេ ថែមទាំងពង្រីកសក្តានុពល គុណសម្បត្តិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ទាំងមូល និងរបស់តំបន់សេដ្ឋកិច្ចសំខាន់កណ្តាល និងមូលដ្ឋាន

មុននោះ នារសៀលថ្ងៃទី ២៩ ខែធ្នូ ប្រធានរដ្ឋសភា លោក Tran Thanh Man បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត Thua Thien Hue អំពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ ទិសដៅនិងភារកិច្ចឆ្នាំ ២០២៥ ជាពិសេសការងារនៅពេលផ្លាស់ប្តូរទៅជាទីក្រុងចំណុះមជ្ឈិម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ប្រទេសប្រេស៊ីលបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមសេដ្ឋកិច្ចទើបលេចចេញជួរមុខនៅលើពិភពលោក (BRICS) ជាផ្លូវការ។ នេះជាលើកទីបួនហើយដែលប្រេស៊ីលបានចូលកាន់តំណែងជាប្រធាន BRICS។

Top