វប្បធម៌ ពិធីលើកបង្គោលទង់នៅរាជវាំងហ្វេ 28/03/2021 ជីវភាពរស់នៅក្នុងរាជវាំងហ្វេ មុនថ្ងៃចូលឆ្នាំថ្មីវៀតណាម ដូនតាតែងធ្វើពិធី “លើកបង្គោលទង់” ដើម្បីធ្វើជាសញ្ញាប្រាប់ថាមួយឆ្នាំបានកន្លងទៅ ថ្ងៃបុណ្យចូលឆ្នាំថ្មីបានឈានមកដល់។ តាមពិធីកិច្ចនៃរាជការង្វៀនបុរាណ បង្គោលទង់នៅវិហារ ថេតូមីវ (The To Mieu) បានលើកឡើង អ្នកស្រុកនៅជុំវិញទើបមានសិទ្ធិលើកបង្គោលទង់ផងដែរ។ ពីវិហារ ថេតូមីវ (The To Mieu) ពិធីកិច្ចដង្ហែបានរៀបចំយ៉ាងមហោឡារឹក មានអ្នកដង្ហែបង្គោលទង់ចំនួន១០នាក់ ពាក់សម្លៀកបំពាក់សមរម្យ ក្រុមដង្ហែចាប់ផ្តើមធ្វើដំណើរអមដោយបទភ្លេងខ្លី ចូលទៅកាន់រាជវាំង ទៅកាន់វិហារ ទ្រេវតូមីវ (Trieu To Mieu) រួចប្រព្រឹត្តទៅពិធីលើកបង្គោលទង់។ លើកបង្គោលទង់ជាពិធីប្រពៃមួយនៃជនជាតិ ហើយក៏ជាពិធីដ៏សំខាន់មួយ នៅនាដើមឆ្នាំថ្មីនៃរាជការង្វៀន។ ត្រាបានដាក់ក្នុងប្រអប់ព្យួរឡើងលើបង្គោលទង់។ ប្រព្រឹត្តទៅពិធីកិច្ច នៅវិហារ ថេតូមីវ (The To Mieu)។ ក្រុមតន្រ្តីពិធី។ ធ្វើដំណើរឆ្លងអគារ ងូភុង (Ngu Phung)។ ពិធីសំណែននៅវិហារ ទ្រេវតូមីវ (Trieu To Mieu)។ បង្គោលទង់ឈរនៅក្នុងរាជវាំង គឺដើមឫស្សីធំមួយ មានប្រវែង១៥ម៉ែត្រ បានទាហានដង្ហែពីវិមាន ថៃហ្វ័រ (Thai Hoa) ទៅកាន់វិហារ ថេតូមីវ (The To Mieu) ជាទីកន្លែងបូជាព្រះមហាក្សត្រង្វៀន។ ពេលបង្គោលទង់បានលើកឡើងជារួចស្រេច ចុងបង្គោលទង់មានចងព្យួរត្រា ពាក្យសត្យ គ្រឿងប្រដាប់ស្មេរ រូបសញ្ញាឈប់សម្រាក ជាសញ្ញាឱ្យរាជការសម្រាកលំហែ នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីវៀតណាម។ ដល់ថ្ងៃទី៧ ខែ១ ចន្ទគតិ បង្គោលទង់នឹងបានដាក់ចុះ ជាសញ្ញាថ្ងៃសម្រាកបុណ្យចូលឆ្នាំថ្មីបានបញ្ចប់ ត្រឡប់មកធ្វើការជាប្រក្រតីវិញ។ ក្រៅពីវិហារ ថេតូមីវ (The To Mieu) ពិធីលើកបង្គោលទង់ ក៏បានរៀបចំនៅតាមកេរដំណែលគ្រប់ទីកន្លែង នៃប្រជុំកេដំណែលទីក្រុងហ្វេបុរាណ ប៉ុន្តែដោយទ្រង់ទ្រាយសាមញ្ញជាង ប្រព្រឹត្តទៅចាប់ពីថ្ងៃ២៣ ខែ១២ រហូតដល់ថ្ងៃ៣០ ខែ១ ចន្ទគតិ។ ភ្ញៀវទេសចរនិងអ្នកស្រុកធ្វើដំណើរទៅដល់កេរដំណែលទីក្រុងហ្វេបុរាណ នៅប៉ុន្មានថ្ងៃនេះទីកន្លែងវប្បធម៌នៃរាជវាំងហ្វេ ក៏បានពង្រីកលក្ខណៈសម្រស់វប្បធម៌ប្រពៃណី ដោយពិធីកិច្ចលើកបង្គោល បានរៀបចំឡើងយ៉ាងអឹកធឹក៕ ដំណើរលើកបង្គោលទង់នៅវិហារ ទ្រេវតូមីវ (Trieu To Mieu)។ បង្គោលទង់បានលើកឡើងនៅវិហារ ទ្រេវតូមីវ (Trieu To Mieu)។ ទិដ្ឋភាពពិធីលើកបង្គោលទង់នៅវិហារ ទ្រេវតូមីវ (Trieu To Mieu)។ ដង្ហែបង្គោលទង់ទីពីរចេញទៅខ្លោងទ្វារ ហៀនញើន (Hien Nhon)។ បង្គោលទង់បានលើកនៅវិមាន ឡុងអាន (Long An) ឥឡូវជាសារមន្ទីរវត្ថុបុរាណរាជវាំងហ្វេ។ ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលអភិរក្សកេរដំណែលទីក្រុងហ្វេបុរាណ ក្នុងសម្លៀកបំពាក់ប្រពៃណីវៀតណាម អាវផាយ អុជធូបថ្វាយមេឃដី ធ្វើពិធីលើកបង្គោលទង់។. អត្ថបទនិងរូបថត៖ ត្រឿងវឹង ប្រែសម្រួល៖ រីកើង

ជីវភាពរស់នៅក្នុងរាជវាំងហ្វេ មុនថ្ងៃចូលឆ្នាំថ្មីវៀតណាម ដូនតាតែងធ្វើពិធី “លើកបង្គោលទង់” ដើម្បីធ្វើជាសញ្ញាប្រាប់ថាមួយឆ្នាំបានកន្លងទៅ ថ្ងៃបុណ្យចូលឆ្នាំថ្មីបានឈានមកដល់។ តាមពិធីកិច្ចនៃរាជការង្វៀនបុរាណ បង្គោលទង់នៅវិហារ ថេតូមីវ (The To Mieu) បានលើកឡើង អ្នកស្រុកនៅជុំវិញទើបមានសិទ្ធិលើកបង្គោលទង់ផងដែរ។ ពីវិហារ ថេតូមីវ (The To Mieu) ពិធីកិច្ចដង្ហែបានរៀបចំយ៉ាងមហោឡារឹក មានអ្នកដង្ហែបង្គោលទង់ចំនួន១០នាក់ ពាក់សម្លៀកបំពាក់សមរម្យ ក្រុមដង្ហែចាប់ផ្តើមធ្វើដំណើរអមដោយបទភ្លេងខ្លី ចូលទៅកាន់រាជវាំង ទៅកាន់វិហារ ទ្រេវតូមីវ (Trieu To Mieu) រួចប្រព្រឹត្តទៅពិធីលើកបង្គោលទង់។ លើកបង្គោលទង់ជាពិធីប្រពៃមួយនៃជនជាតិ ហើយក៏ជាពិធីដ៏សំខាន់មួយ នៅនាដើមឆ្នាំថ្មីនៃរាជការង្វៀន។ ត្រាបានដាក់ក្នុងប្រអប់ព្យួរឡើងលើបង្គោលទង់។ ប្រព្រឹត្តទៅពិធីកិច្ច នៅវិហារ ថេតូមីវ (The To Mieu)។ ក្រុមតន្រ្តីពិធី។ ធ្វើដំណើរឆ្លងអគារ ងូភុង (Ngu Phung)។ ពិធីសំណែននៅវិហារ ទ្រេវតូមីវ (Trieu To Mieu)។ បង្គោលទង់ឈរនៅក្នុងរាជវាំង គឺដើមឫស្សីធំមួយ មានប្រវែង១៥ម៉ែត្រ បានទាហានដង្ហែពីវិមាន ថៃហ្វ័រ (Thai Hoa) ទៅកាន់វិហារ ថេតូមីវ (The To Mieu) ជាទីកន្លែងបូជាព្រះមហាក្សត្រង្វៀន។ ពេលបង្គោលទង់បានលើកឡើងជារួចស្រេច ចុងបង្គោលទង់មានចងព្យួរត្រា ពាក្យសត្យ គ្រឿងប្រដាប់ស្មេរ រូបសញ្ញាឈប់សម្រាក ជាសញ្ញាឱ្យរាជការសម្រាកលំហែ នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីវៀតណាម។ ដល់ថ្ងៃទី៧ ខែ១ ចន្ទគតិ បង្គោលទង់នឹងបានដាក់ចុះ ជាសញ្ញាថ្ងៃសម្រាកបុណ្យចូលឆ្នាំថ្មីបានបញ្ចប់ ត្រឡប់មកធ្វើការជាប្រក្រតីវិញ។ ក្រៅពីវិហារ ថេតូមីវ (The To Mieu) ពិធីលើកបង្គោលទង់ ក៏បានរៀបចំនៅតាមកេរដំណែលគ្រប់ទីកន្លែង នៃប្រជុំកេដំណែលទីក្រុងហ្វេបុរាណ ប៉ុន្តែដោយទ្រង់ទ្រាយសាមញ្ញជាង ប្រព្រឹត្តទៅចាប់ពីថ្ងៃ២៣ ខែ១២ រហូតដល់ថ្ងៃ៣០ ខែ១ ចន្ទគតិ។ ភ្ញៀវទេសចរនិងអ្នកស្រុកធ្វើដំណើរទៅដល់កេរដំណែលទីក្រុងហ្វេបុរាណ នៅប៉ុន្មានថ្ងៃនេះទីកន្លែងវប្បធម៌នៃរាជវាំងហ្វេ ក៏បានពង្រីកលក្ខណៈសម្រស់វប្បធម៌ប្រពៃណី ដោយពិធីកិច្ចលើកបង្គោល បានរៀបចំឡើងយ៉ាងអឹកធឹក៕ ដំណើរលើកបង្គោលទង់នៅវិហារ ទ្រេវតូមីវ (Trieu To Mieu)។ បង្គោលទង់បានលើកឡើងនៅវិហារ ទ្រេវតូមីវ (Trieu To Mieu)។ ទិដ្ឋភាពពិធីលើកបង្គោលទង់នៅវិហារ ទ្រេវតូមីវ (Trieu To Mieu)។ ដង្ហែបង្គោលទង់ទីពីរចេញទៅខ្លោងទ្វារ ហៀនញើន (Hien Nhon)។ បង្គោលទង់បានលើកនៅវិមាន ឡុងអាន (Long An) ឥឡូវជាសារមន្ទីរវត្ថុបុរាណរាជវាំងហ្វេ។ ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលអភិរក្សកេរដំណែលទីក្រុងហ្វេបុរាណ ក្នុងសម្លៀកបំពាក់ប្រពៃណីវៀតណាម អាវផាយ អុជធូបថ្វាយមេឃដី ធ្វើពិធីលើកបង្គោលទង់។. អត្ថបទនិងរូបថត៖ ត្រឿងវឹង ប្រែសម្រួល៖ រីកើង
អត្ថបទផ្សេងទៀត ពិធីទទួលទេវតាឆ្នាំថ្មីរបស់បងប្អូនជនជាតិ ខ្មែរ23/04/2026វប្បធម៌ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីគឺជាពេលវេលាផ្ទេររវាងឆ្នាំចាស់ និងឆ្នាំថ្មី ទៅតាមហោរាសាស្ត្របុរាណ។ ក្បួនដង្ហែមហាសង្ក្រាន្តកំណត់ការផ្លាស់ប្តូរទេពធីតាគ្រប់គ្រង បង្ហាញពីទស្សនជំនឿប្រជាប្រិយអំពីប្តូរវេនតួនាទីរវាងទេពធីតាទាំងប្រាំពីរអង្គជាបុត្រីរបស់កបិលមហាព្រហ្ម។ ទំនៀមទម្លាប់ស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ ភ្ងូតទឹកជូនយាយតា ឪពុកម្តាយក្នុងថ្ងៃឡើងស័ក21/04/2026វប្បធម៌រក្សាព្រលឹងសិល្បៈល្ខោនចម្រៀងបូយ (Hat boi) ក្នុងជីវភាពសហសម័យ11/04/2026វប្បធម៌ទីក្រុង ហូជីមិញ ៖ ការបោះឆ្នោតប្រកបដោយសុវត្ថិភាព ប្រជាធិបតេយ្យ គ្មានបញ្ហាស្មុគស្មាញណាមួយកើតឡើង26/03/2026វប្បធម៌សារមន្ទីរ To Huu - ទីកន្លែងដែលកំណាព្យត្រូវបានភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រជាតិ25/03/2026វប្បធម៌ឌីជីថលភាវូបនីយកម្មនូវសកម្មភាព ‘សារមន្ទីរ’ វប្បធម៌ អុកអែវ ដើម្បីទាក់ទាញភ្ញៀវទេសចរ22/03/2026វប្បធម៌បងប្អូនជនជាតិ ចាម និង ខ្មែរ នៅទីក្រុង ហូ ជីមិញ អនុវត្តសិទ្ធិប្រជាពលរដ្ឋក្នុងថ្ងៃបោះឆ្នោត21/03/2026វប្បធម៌ អត្ថបទផ្សេងទៀត