• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូតលោក ង្វៀន មិញ វូ៖ វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនីដ៏ស្វាហាប់និងស្អិតរមួត

ក្នុងឱកាសដែលលោកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅកម្ពុជា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់វៀតណាមប្រចាំនៅកម្ពុជា លោក ង្វៀន មិញ វូ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ដោយបានលើត្រដែតនូវតួនាទីនិងការរួមចំណែកយ៉ាងសកម្មរបស់ វៀតណាម ក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនីដ៏ស្វាហាប់ និងស្អិតរមួត រួមទាំងមានសំឡេងខ្លាំងជាងនៅលើឆាកអន្តរជាតិ។

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់វៀតណាមប្រចាំនៅកម្ពុជា
លោក ង្វៀន មិញ វូ (រូបថត៖ VNA)

យោងតាមលោកឯកអគ្គរដ្ឋទូត ង្វៀន មិញ វូ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) គឺជាអង្គការសហប្រតិបត្តិការអន្តរជាតិដ៏ធំមួយ ដែលមានសមាជិកនិងអ្នកសង្កេតការណ៍ចំនួន ៩០ រួមទាំងប្រទេសវៀតណាមផងដែរ។ ចាប់តាំងពីចូលរួមជាមួយទីភ្នាក់ងារសហប្រតិបត្តិការវប្បធម៌និងបច្ចេកទេស (ACCT) - ដែលជាអង្គការមុនរបស់ OIF - ក្នុងឆ្នាំ ១៩៧៩ វៀតណាមតែងតែចូលរួមយ៉ាងសកម្ម ដោយស្នើគំនិតផ្តួចផ្តើមនិងទស្សនៈជាច្រើន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋជាសមាជិក OIF ក៏ដូចជា រួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់ដោយសន្តិវិធី ឈរលើការគោរពច្បាប់អន្តរជាតិ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។ សញ្ញាសម្គាល់នៃការរួមចំណែកដ៏សំខាន់មួយរបស់វៀតណាមចំពោះសហគមន៍ហ្វ្រង់កូហ្វូនីគឺការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបារាំងលើកទី ៧ នៅទីក្រុងហាណូយ ក្នុងខែវិច្ឆិកា ឆ្នាំ ១៩៩៧ ដែលជាលើកដំបូង មានប្រទេសមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។

លោកឯកអគ្គរដ្ឋទូត ង្វៀន មិញ វូ បានថ្លែងថា ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ វៀតណាមចំពោះសហគមន៍ហ្វ្រង់កូហ្វូនី នៅក្នុងកិច្ចប្រជុំកំពូលនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម គ្រោងនឹងជួបពិភាក្សាអំពីទិសដៅដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋជាសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូនី។

ក្នុងអំឡុងពេលកិច្ចប្រជុំ អគ្គលេខាបក្ស ​ប្រធានរដ្ឋ លោកតូ ឡឹម គ្រោងនឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា។ លើសពីនេះ កិច្ចប្រជុំក្រៅផ្លូវការរវាងលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនិយាយភាសាបារាំងផ្សេងទៀត នឹងមិនត្រឹមតែរួមចំណែកដល់ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនកិច្ចសហប្រតិបត្តិការសម្រាប់វិបុលភាពរួមនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនីផងដែរ៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top