• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសដូមីនីកា

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស ពាណិជ្ជកម្មបរទេស ពាណិជ្ជកម្ម និងថាមពលដូមីនីកា លោក Vince Henderson ដែលកំពុងបំពេញទស្សន កិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៧-២៩ ឧសភា។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស ពាណិជ្ជកម្មបរទេស ពាណិជ្ជកម្ម និងថាមពលដូមីនីកា លោក Vince Henderson។ (រូបថត៖ VOV)

នៅក្នុងជំនួបពិភាក្សា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានស្នើថា ភាគីទាំងពីរបន្តបង្កើនដំណើរទស្សនកិច្ច និងជំនួបប្រាស្រ័យគ្រប់ជាន់ថ្នាក់; តភ្ជាប់ក្រសួង ផ្នែក និងសហគមន៍ធុរកិច្ច; សំរបសំរួលទស្សនៈ និងគាំទ្របេក្ខភាពរបស់គ្នាទៅវិញទៅមកនៅអង្គការសហប្រជាជាតិ និងវេទិកាពហុ ភាគីនានា។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son ក៏បានអះអាងពីការត្រៀមខ្លួនជាស្រេចរបស់វៀតណាម ដើម្បីដើរតួនាទីជាច្រក ទ្វារ ជំរុញទំនាក់ទំនងរវាងដូមីនីកានិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន); វាយ តំលៃខ្ពស់ចំពោះសំណើរបស់ដូមីនីកា ក្នុងការបង្កើតស្ថានទូត និងបញ្ជូនឯកអគ្គរដ្ឋទូត ដំបូងប្រចាំនៅវៀតណាម ហើយបានប្រកាសថារដ្ឋាភិបាលវៀតណាមបានអនុម័តលើ សំណើនេះ។

ចំណែកឯលោករដ្ឋមន្ត្រី Vince Henderson បានអះអាងថា ដូមីនីកា ជានិច្ចកាល យកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាម; ត្រៀមខ្លួន ជាស្រេចដើរតួជាស្ពានសម្រាប់ទំនាក់ទំនងរវាងវៀតណាមជាមួយបណ្តាប្រទេសនៅ អាមេរិកឡាទីន និងការាបៀន។ លោករដ្ឋមន្ត្រី Vince Henderson បានឯកភាពជាមួយ សំណើរបស់ភាគីវៀតណាម; សង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហ ប្រតិបត្តិការលើវិស័យសំណង់ ទេសចរណ៍ និងវិទ្យាសាស្ត្របច្ចេកវិទ្យា ព្រមទាំង ស្វាគមន៍ និងលើកទឹកចិត្តសហគ្រាសវៀតណាមមកបណ្តាក់ទុននៅដូមីនីកាផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

នាព្រឹកថ្ងៃទី២ មិថុនា នៅទីក្រុង Pleiku ខេត្ត Gia Lai អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Gia Lai និងគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Binh Dinh ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ នៅក្នុងមូលដ្ឋានទាំងពីរ។

Top