នាម៉ោង៥ព្រឹក មេឃធ្លាក់អព្ទ ជំនោភ្ញៀវពាក់កណ្តាលខែ១០បក់បោក ទឹកភ្ញៀវធ្លាក់ចុះប៉ះចំមុខធ្វើឱ្យក្រហារសាច់។ ខ្ញុំគិតក្នុងចិត្តថា ភ្ញៀវខ្យល់បែបនេះ ប្រហែលជា លោក វូ ង៉ុកថាញ (Vu Ngoc Thanh) និងអ្នកថតរូបសត្វព្រៃ ជនជាតិអាមេរិក លោក Ryan Deboodt នឹងមិនអាចណាធ្វើដំណើរទៅកាន់កោះសើនត្រា (Son Tra) បានទាន់ពេលដូចការដែលរំពឹងទុកនោះទេ។
តែខ្ញុំច្រឡំធំ ពីព្រោះពេលឡើងទៅដល់កំពូលភ្នំ បានប្រទះឃើញអ្នកទាំងពីរនោះ មកដល់ពីអង្កាលទៅហើយ។ ទោះបីមានភ្ញៀវខ្យល់ក៏ដោយហើយហាក់ដូចជាពួកគាត់មិនចាប់អារម្មណ៍អ្វីចំពោះវត្តមានរូបខ្ញុំឡើយ លោកថាញ (Thanh) និងលោក Ryan Deboodt ផ្ចង់តែអារម្មណ៍មើលទៅនឹងកញ្ចក់ម៉ាស៊ីនថតរូបជំនាញ បំពង់ឡែនវែង តម្រង់ទៅទិសខ្នងភ្នំនៅឆ្ងាយ ទីនោះមានម្តាយនិងកូនស្វាក្រិសជើងប្រផេះ កំពុងឱបគ្នាជ្រកភ្លៀង ខ្លួនញញ័រនៅក្រោមមែកឈើលាតរបាំង។ ឧបទ្វីបកោះ សើនត្រា (Son Tra) នៃទីក្រុងដាណាំង ជាទីកន្លែងដែលមានសត្វស្វាក្រិសជើងប្រផេះ មានពណ៌ឆើតឆាយបំផុត និងមានរូបរាងធំបំផុត បើប្រៀបនឹងទីដទៃ។ ហើយទីនេះ ក៏ជាទីកន្លែងតែមួយគត់លើពិភពលោក អាចមើលឃើញសត្វស្វាក្រិស ដោយងាយនាធម្មជាតិ។
លោក វូ ង៉ុកថាញ (Vu Ngoc Thanh) ប្រធានមូលនីធិអភិរក្សស្វាក្រិសអាមេរិកប្រចាំនៅវៀតណាម ជាអ្នកឯកទេសលំដាប់នៃប្រទេសវៀតណាម ស្តីពីប្រភេទវានរសត្វ។ រូបថត៖ ថាញហ្វ័រ អ្នកឯកទេស លោក វូ ង៉ុកថាញ (Vu Ngoc Thanh) និងអ្នកថតភាពយន្តសត្វព្រៃល្បីឈ្មោះជនជាតិអាមេរិក លោក Ryan Deboodt ក្នុងដំណើរជាក់ស្តែងនៅឧបទ្វីបសើនត្រា (Son Tra) ទីក្រុងដាណាំង នាខែកក្កដា ឆ្នាំ២០១៨។ រូបថត៖ ថាញហ្វ័រ អ្នកឯកទេស លោកវ៉ូ ង៉ុកថាញ (Vu Ngoc Thanh) ប្រើកញ្ចក់កែវយឺត មើលតាមដានសកម្មភាពនៃពពួកស្វាក្រិសជើងប្រផេះ ដែលកំពុងស្វែងរកចំណីនៅលើខ្នងភ្នំនៃឧបទ្វីបសើនត្រា (Son Tra) ទីក្រុងដាណាំង។ រូបថត៖ ថាញហ្វ័រ អ្នកឯកទេសលោក វូ ង៉ុកថាញ (Vu Ngoc Thanh) និងសហការី នៅមូលនីធិអភិរក្សស្វាក្រិសអាមេរិកប្រចាំនៅវៀតណាម រួមគ្នាពិនិត្យមើលលទ្ធផលដែលសម្រេចបាន ក្រោយពីធ្វើដំណើរទៅត្រូតពិនិត្យមើល សត្វស្វាក្រិសជើងប្រផេះ នៅឧបទ្វីបសើនត្រា (Son Tra) ទីក្រុងដាណាំង។ រូបថត៖ ថាញហ្វ័រ អ្នកឯកទេសលោក វូ ង៉ុកថាញ (Vu Ngoc Thanh) ពិភាក្សាឡើងផែនការធ្វើការនឹងសហការី នៅនារសៀលអស្តង្គតស្បៃរាត្រីកំពុងតែទម្លាក់ចុះ គ្របដណ្តប់លើកំពូលភ្នំសើនត្រា (Son Tra) ទីក្រុងដាណាំង។ រូបថត៖ ថាញហ្វ័រ ធ្វើដំណើរចូលព្រៃជារើយៗ ឆ្ងាយពីគ្រួសារ តាំងពីយូរបានប្រែក្លាយទៅជាចំណូលចិត្តនៃវានរវិទូ វូ ង៉ុកថាញ (Vu Ngoc Thanh)។ រូបថត៖ ថាញហ្វ័រ ស្វាក្រិសជើងប្រផេះជាប្រភេទស្វាពិសេសនៅតំបន់នេះ បានចាត់ទុកជានិមិត្តរូបនៃទីក្រុងដាណាំង។ រូបថត៖ ថាញហ្វ័រ |
ស្វាក្រិសជើងប្រផេះ ជាប្រភេទសត្វស្វាពិសេសនៅតំបន់ នៃប្រទេសវៀតណាមនិងឡាវ បានចាត់ទុកជានិមិត្តរូបនៃទីក្រុងដាណាំង។ នេះជាប្រភេទសត្វកម្រ ដែលមានហានិភ័យជិតផុតពូជខ្ពស់ មានឈ្មោះនៅក្នុងបញ្ជីក្រហម អំពីសត្វមានហានិភ័យផុតពូជ នៃសម្ពន្ធសមាគមអភិរក្សធម្មជាតិអន្តរជាតិ(IUCN) និងបញ្ជីហាមជួញដូរសកលលោកនៃ CITES។ |
លោកវូ ង៉ុកថាញ (Vu Ngoc Thanh) ជាអ្នកឯកទេសកិត្យានុភាព ក្នុងមជ្ឈដ្ឋានស្រាវជ្រាវអំពីវានរសត្វ។ អញ្ជើញមកដល់ទីក្រុងដាណាំងលើកដំបូងនៅឆ្នាំ១៩៩៤ ពេលនោះលោកកំពុងជាកម្មាភិបាលស្រាវជ្រាវ បង្រៀន នៃផ្នែកជីវសាស្រ្ត នៅសកលវិទ្យាល័យពហុផ្នែកហាណូយ។ ការធ្វើដំណើរលើកនោះ លោកទៅរួមជាមួយនឹងអ្នកឯកទេសជនជាតិអាមេរិក គាត់ជាអ្នកកាលពីមុននៅឆ្នាំ១៩៧៣ ដែលធ្លាប់ស្រាវជ្រាវ អំពីសត្វស្វាក្រិសជើងប្រផេះ នៅសើនត្រា (Son Tra)។ ការធ្វើដំណើរលើកនោះ អ្នកទាំងពីរ អញ្ជើញទៅដល់ទីក្រុងដាណាំងដើម្បីស្វែងយល់អំពីភាពជាក់ស្តែងនៃព័ត៌មាន ស្តីពីរបាយការណ៍មួយថាសត្វស្វាក្រិសជើងប្រផេះនៅសើនត្រា (Son Tra) បានបាត់បង់ទៅហើយ។ ហើយពេលនោះ ក៏បានចាត់ទុកជាលើកដំបូងនៃ លោកថាញ (Thanh) ឃើញសត្វស្វាព្រមទាំងចាប់ដៃចូលការស្រាវជ្រាវជាផ្លូវការ អំពីប្រភេទសត្វអំបូរស្វានេះ។
តាំងពីពេលធ្វើការនៅមូលនីធិអភិរក្សស្វាក្រិសជើងប្រផេះ លោកមានពេលវេលានិងផ្តោតអារម្មណ៍ជាងមុន ទៅលើការស្រាវជ្រាវ អំពីប្រភេទសត្វស្វាក្រិសជើងប្រផេះ នៅឧបទ្វីបសើនត្រា (Son Tra) ។ ចាប់តាំងពីពេលនោះមកដល់សព្វថ្ងៃ ឆ្នាំណាក៏ដូចឆ្នាំណា លោកក៏ហោះពីក្រុងហាណូយចុះមកទីក្រុងដាណាំង។ ជួនកាលមានឆ្នាំ ចុះមកទីនេះពី២ទៅដល់៣លើកឯណោះ លើកធ្វើដំណើរដែលមានរយៈពេលខ្លីប្រហែល១សប្តាហ៍ និងរយៈពេលវែងអាចឡើងទៅដល់មួយខែប្លាយ ដើម្បីអនុវត្តដំណើរស្រាវជ្រាវជាក់ស្តែង ប្រមូលយកព័ត៌មាន អំពីប្រភេទសត្វកម្រនេះ។
អ្នកឯកទេសលោក វូ ង៉ុកថាញ (Vu Ngoc Thanh) ជាមួយនឹងសត្វស្វាក្រិសជើងប្រផេះ ដែលបានសង្រ្គោះនៅសួនឧទ្យានជាតិ ជឺម៉មរៃ (Chu Mom Ray) ខេត្តកនតុម (Kon Tum) ប្រទេសវៀតណាម។ រូបថត៖ ឯកសារ អ្នកឯកទេសលោក វូ ង៉ុកថាញ (Vu Ngoc Thanh) សង្រ្គោះសត្វស្វាមួយក្បាល ដែលត្រូវជាប់អន្ទាក់ក្នុងព្រៃ នាពេលរាត្រីនៅកោះសើនត្រា (Son Tra) ទីក្រុងដាណាំង។ រូបថត៖ ឯកសារ លោកវូ ង៉ុកថាញ (Vu Ngoc Thanh) ជាមួយនឹងអ្នកឯកទេសស្រីជនជាតិបរទេស ក្នុងលើកធ្វើដំណើរទៅពិនិត្យមើលព្រៃសើនត្រា (Son Tra) (ក្រុងដាណាំង)នៅឆ្នាំ២០០៩។ រូបថត៖ ឯកសារ អ្នកឯកទេសលោក វូ ង៉ុកថាញ (Vu Ngoc Thanh) (អង្គុយ) ហ្វឹកហាត់អំពីបំណិនសម្គាល់សត្វព្រៃ សម្រាប់កម្មាភិបាលរុក្ខាវ័ននៃតំបន់អភិរក្សាសាវឡា (Sao La) ខេត្តធឿនធៀនហ្វេ (Thua Thien Hue)។ រូបថត៖ ឯកសារ អ្នកឯកទេសលោក វូ ង៉ុកថាញ (Vu Ngoc Thanh) ជាមួយនឹងថ្នាក់រៀនអំពីការពារសត្វស្វាក្រិសជើងប្រផេះ នៃសាលាបឋមសិក្សានៅទីក្រុងដាណាំង។ រូបថត៖ ឯកសារ អ្នកឯកទេសលោក វូ ង៉ុកថាញ (Vu Ngoc Thanh) និងវិទ្យាសាស្រ្តវិទូ ទទួលបានពានរង្វាន់អភិរក្សឆ្នាំ២០១៦ នៃសម្ពន្ធសមាគមអភិរក្សវានរសត្វអន្តរជាតិ។ រូបថត៖ ឯកសារ |
ឆ្លងកាត់ការធ្វើដំណើរត្រួតពិនិត្យដ៏ហ្មត់ចត់ លោកនិងសហការីបានអនុវត្តជោគជ័យសំណង់ស្រាវជ្រាវ ដែលមានតម្លៃ ផ្សាយជារូបភាព បរិមាណ ស្ថានភាព ប្រព័ន្ធចំណីអាហារជាដើម។ល។ មានទាំងករណីគ្រោះបៀតបៀនចំពោះប្រភេទសត្វស្វាក្រិសជើងប្រផេះ នៅឧបទ្វីបសើនត្រា (Son Tra) លើទស្សនាវដ្តី វិទ្យាសាស្រ្តអន្តរជាតិកិត្យានុភាព។
លោក វូ ង៉ុកថាញ (Vu Ngoc Thanh) ជាកម្មាភិបាលស្រាវជ្រាវនៃផ្នែកជីវសាស្រ្ត សកលវិទ្យាល័យពហុផ្នែកហាណូយ (ឥឡូវជាសកលវិទ្យាល័យវិទ្យាសាស្រ្តធម្មជាតិ សកលវិទ្យាល័យជាតិហាណូយ)។ ឆ្នាំ២០១៤ លោកចូលនិវត្តន៍និងធ្វើការជូនមូលនីធិអភិរក្សស្វាក្រិសនៃអាមេរិក ប្រចាំនៅវៀតណាម សព្វថ្ងៃជាប្រធាននៃអង្គការនេះ។ |
លោកថាញ (Thanh) ឱ្យដឹងថា រកឃើញប្រភេទស្វាក្រិសជើងប្រផេះនៅសើនត្រា (Son Tra) គឺងាយស្រួល ប៉ុន្តែការស្រាវជ្រាវដើម្បីអភិរក្សនិងអភិវឌ្ឍន៍ហ្វូងសត្វ ជាបទដ្ឋានមួយយូរអង្វែង ពិបាក និងភាពផ្ចិតផ្ចង់នៃអ្នកឯកទេស ព្រមទាំងដើម្បីបកស្រាយបាននូវសំណួរបែបដូចជា៖ តើសត្វស្វាក្រិសមានប៉ុន្មានក្បាលនៅកោះសើនត្រា (Son Tra)? ភូមិសាស្រ្តរស់នៅរបស់ពួកវាយ៉ាងណា? តើស្វាក្រិសស៊ីចំណីអ្វី? តើរចនាសម្ពន្ធហ្វូងដូចម៉្តេច? បង្កើតពូជយ៉ាងណា? ជាដើម។ល។
ឧទាហរណ៍ ចំពោះតែរឿងស្រាវជ្រាវអំពីទម្លាប់ស៊ី នៃប្រភេទសត្វស្វាក្រិសនេះ លោកនិងសហការីត្រូវចំណាយពេលជាង១៥ឆ្នាំ ស្រាវជ្រាវ ប៉ុន្តែមកដល់សព្វថ្ងៃ នៅមិនទាន់រួចស្រេចឡើយ។ “ពីព្រោះរុក្ខជាតិឆ្នាំនេះ ឃើញវាស៊ីស្លឹក ឆ្លងឆ្នាំឃើញវាស៊ីផ្លែ ឆ្នាំបន្ទាប់ទៀតឃើញវាស៊ីផ្កាជាដើម។ល។ និយាយរួមទៅគឺស្មុគស្មាញណាស់”។ លោកថាញ (Thanh) សំណេះសំណាល។
ជាង២៥ឆ្នាំ ផ្សារភ្ជាប់នឹងកាលៈទេសៈកោះសើនត្រា (Son Tra) ជាមួយនឹង ចង្វាក់រស់នៅនៃស្វាក្រិសនីមួយៗ គ្រប់គ្រាន់សឱ្យឃើញលោកបានផ្សារភ្ជាប់និងមានអនុស្សាវរីយ៍ពិបាកបំភ្លេច ចំពោះឧបទ្វីបសើនត្រា (Son Tra) ដ៏តូចតែស្រស់ស្អាតមួយនេះ។ ប្រហែលដូច្នេះ លោកតែងព្រួយបារម្មណ៍ធ្វើដូចម៉្តេច ត្រូវរក្សាបានហ្វូងសត្វស្វាក្រិស និងបរិស្ថានរស់នៅនៃពពួកសត្វស្វាក្រិស នៅលើឧបទ្វីបសើនត្រា (Son Tra)។ នេះជាទីកន្លែង ដែលមានបរិស្ថានរស់នៅឧត្តមភាពបំផុត ហើយក៏ជាទីកន្លែងដែលមានហ្វូងស្វាក្រិសច្រើនបំផុត ស្អាតបំផុតលើពិភពលោក។ “ពិសេស ប្រសិនបើទៅអនាគត អត់សំណាងពពួកសត្វស្វានៅទីដទៃផុតពូជ កោះសើនត្រាជាទីកន្លែង ដែលពួកយើងអាចស្រាវជ្រាវសម្រាប់ការអភិវឌ្ឍហ្វូងស្វានេះឡើងវិញ” អ្នកឯកទេស លោកវូ ង៉ុកថាញ (Vu Ngoc Thanh) ស្តែងពីទឹកចិត្តសំណេះសំណាល៕
អត្ថបទ៖ ថាញហ្វ័រ រូបថត៖ ថាញហ្វ័រ និងឯកសារ