អាស៊ានតែងតែបញ្ជាក់ពីសារៈសំខាន់របស់ UNCLOS ក្នុងតួនាទីជា“ រដ្ឋធម្មនុញ្ញស្តីពីសមុទ្រនិងមហាសមុទ្រ” ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើតលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងរាល់សកម្មភាពនៅលើសមុទ្ររបស់ បណ្តាប្រទេស។ ដោយរួមជាមួយបណ្តាប្រទេសអាស៊ាន វៀតណាមបានខិតខំដាក់បញ្ចូលគោលការណ៍នេះទៅក្នុងឯកសារអាស៊ានដែលសំខាន់បំផុតគឺសេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានា នៅសមុទ្រខាងកើតនៅថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ២០០២ (DOC) ក៏ដដូចជាសេចក្តីថ្លែងការណ៍ ៦ ប្រការ របស់អាស៊ាន នៅថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០១២ ស្តីពីសមុទ្រខាងកើត។
អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ ត្រូវបានគេចាត់ទុកថាជា“ រដ្ឋធម្មនុញ្ញស្តីពីសមុទ្រនិងមហាសមុទ្រ” ដែលជាមូលដ្ឋានច្បាប់សម្រាប់រាល់សកម្មភាពប្រើប្រាស់និងកិច្ចសហប្រតិបត្តិការស្តីពីសមុទ្រនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ រហូតមកដល់បច្ចុប្បន្ន អនុសញ្ញានេះមានប្រទេសជាសមាជិកចំនួន ១៦៨ ហើយការកំណត់ភាគច្រើននៃអនុសញ្ញានេះបានក្លាយជាទំនៀមទម្លាប់អន្តរជាតិ។ ដូច្នេះហើយ អនុសញ្ញានេះត្រូវបានគេចាត់ទុកថាជាឯកសារច្បាប់អន្តរជាតិសំខាន់ទី ២ បន្ទាប់ពីធម្មនុញ្ញអង្គការសហប្រជាជាតិ នៅក្នុងរយៈពេលក្រោយឆ្នាំ ១៩៤៥ ។
នៅក្នុងវេទិកាសមុទ្រអាស៊ាន (AMF) លើកទី ៩ និងវេទិកាសមុទ្រអាស៊ានបើកទូលាយ(EAMF) លើកទី ៧ ឯកសារសហប្រតិបត្តិការសមុទ្រជាច្រើនត្រូវបានផ្តល់អនុម័តដោយបណ្តាប្រទេសអាស៊ាន ដូចជា៖ សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ អាស៊ានស្តីពីការប្រយុទ្ធប្រឆាំងនឹងកាកសំណល់លើសមុទ្រនិងក្របខ័ណ្ឌនៃសកម្មភាពដោះស្រាយបញ្ហាកាកសំណល់គំនិតផ្តួចផ្តើមដើម្បីបង្កើតបណ្តាញអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ការនេសាទមិនរាយការណ៍ និងការនេសាទមិនតាមលការកំណត់ (IUU) ស្នើការស្រាវជ្រាវលើគោលនយោបាយស្តីពីការនេសាទរួមរបស់អាស៊ាន គោលការណ៍ណែនាំស្តីពីអន្តរកម្មនៅលើសមុទ្រដែលត្រូវបានផ្តល់អនុម័តដោយរដ្ឋមន្រ្តីការពារជាតិអាស៊ាន។ លើសពីនេះបណ្តាប្រទេសអាស៊ានក៏បានធ្វើសកម្មភាពជាច្រើនដើម្បីកសាងការជឿទុកចិត្ត ផ្លាស់ប្តូរបទពិសោធន៍និងបង្កើនសមត្ថភាពសម្រាប់បណ្តាប្រទេសក្នុងការអនុវត្តច្បាប់នានានៅលើសមុទ្រផងដែរ។