ម្ហូបអាហារ អារម្មណ៍នឹកនំបាញ់ខ្វាយ 04/09/2018 រូបភាពលោកយាយនិងចៅទាំងពីរនាក់នៅក្បែរចង្ក្រាន យាយចាក់នំបាញ់ខ្វាយលើខ្ទះដែក ចៅស៊ីទាំងនៅក្តៅរលាកមាត់ នៅពេលសូរសែងរសៀលគ្របដំណ្តប់លើចុងឫស្សី បង្កើតអារម្មណ៍ស្រពេចប្រពិលនៅក្នុងខ្លួនខ្ញុំរាប់សិបឆ្នាំរហូតដល់សព្វថ្ងៃ។ នៅវ័យក្មេង ខ្ញុំតែងដើរតាមលោកយាយទៅស្រែរុញចូកលាស (របៀបចាប់បង្គាស្រុកថាញហ្វ័រ - Thanh Hoa) តាមប្រឡាយនាំទឹកពីព្រែកម៉ា (Ma) ចូលមកស្រែ។ ខែកក្កដា ខែសីហា ជាខែទឹកជំនន់ ប្រឡាយទឹកពេញនាំហូរចូលស្រែ។ គ្រាន់តែរុញចូកលាសពីព្រឹកព្រលឹមរហូតដល់ថ្ងៃរះផុតចុងឫស្សី (ប្រហែលម៉ោង១១ ដល់១២) គឺអាចប្រមូលផលបានបង្គាស្រស់ៗរស់ររើករាប់គីឡូ។ គ្រឿងផ្សំសម្រាប់ធ្វើនំបាញ់ខ្វាយ រួមមានបន្លែស្ពៃក្តោប បន្លែភ្លៅកង្កែប ហាន់ជាទង បង្គា អង្កកិនជាទឹកម្សៅ។ ខ្លាញ់ដាក់ទៅក្នុងខ្ទះ ដុតកម្តៅ ដាក់បន្លែចូលបន្ទាប់មកដាក់ម្សៅ។ ម្សៅចាប់ផ្តើមឆ្អិន គឺជាពេលដាក់បង្គាចូល។ ប្រើវែងចៀនតូច ឈូសម្សៅឆ្អិនចេញពីខ្ទះ។ នំបាញ់ខ្វាយស្រុកថាញ់ហ្វ័រ (Thanh Hoa)។ លំដាប់ត្រឡប់ពីស្រែចូលភូមិ លោកយាយបេះបន្លែភ្លៅកង្កែប ជាប្រភេទបន្លែដាំនៅតំបន់ខេត្តអៀនឌិញ (Yen Dinh) រាងខ្លី ដើមភ្លៅកង្កែបធំស្មើនឹងម្រាមដៃមេ។ ស្ពៃក្តោបមិនទាន់បែកធាងនៅក្នុងចម្ការស្រាប់ បានលោកយាយលាងស្អាតហាន់តូចៗ ច្របល់នឹងបន្លែភ្លៅកង្កែប។ ប្រហែលដល់ទីបញ្ចប់នៃជីវិត ខ្ញុំនៅតែមិនអាចណាបំភ្លេចបាន សំឡេងស្រោកស្រាក ពេលដែលលោកយាយដាក់អង្កត្រាំចូលត្បាលកិន ដើម្បីកិនម្សៅធ្វើនំបាញ់ខ្វាយ។ សូរសំឡេងនោះ ដូចសម្តីឪពុកខ្ញុំ វាអត់ធ្មត់វិលជុំៗវដ្តរាប់សិបម៉ោង សម្រាប់ផលិតចេញទឹកម្សៅសស្គុះដូចជីវិតលោកយាយ ត្រឡប់វិលៗទៅវិញទៅមកជាមួយដើមស្រូវ ដំណាំចម្ការ ព្រែក ដើម្បីជីវិតឪពុកខ្ញុំ និងបងប្អូនយើងខ្ញុំបានសស្អាត សថ្លា។ លោកយាយមានប្រសាសន៍ថា “នំបាញ់ខ្វាយជាអំណោយរបស់អ្នកក្រ មានអង្កស្រែកាយក្វាន (Cai Quan) មានបង្គាព្រែកម៉ា (Ma) (ឈ្មោះរម្មណីយដ្ឋាននៅស្រុកអៀនឌិញ - Yen Dinh) មានបន្លែចម្ការ ទុកបើពេលក្រោយ ចៅទៅឆ្ងាយនៅនឹកឃើញភូមិកំណើតខ្លួន”។ ខ្ញុំធ្វើការឆ្ងាយផ្ទះ លោកយាយក៏ចែកឋានទៅជាមួយដូនតា រៀងរាល់ឆ្នាំធ្វើដំណើរមកស្រុកយ៉ាងប្រញាប់ នាឱកាសបុណ្យចូលឆ្នាំវៀតណាម។ ខឿនផ្ទះនៅនឹងកន្លែងនោះ កូនសន្ទូងនៅតែលូតលាស់ក្នុងស្រែកាយក្វាន (Cai Quan) ត្បាលកិនដេកសម្ងំក្បែរនៅជ្រុងទីលាន នឹកឃើញរំជួលចិត្តចង់ធ្លាក់ទឹកភ្នែករត់ចេញទៅកាន់ផ្នូរលោកយាយ អុជធូបក្រោមជំនោលខ្យល់បកបោក ភពអារម្មណ៍យុវវ័យត្អូញនឹកដល់នំបាញ់ខ្វាយ៕ ឥឡូវនេះ នំបាញ់ខ្វាយបានក្លាយជាអាហារពិសាពេញនិយម មានវត្តមាននៅគ្រប់ទីក្រុងធំវៀតណាម។ ភ្ញៀវអាចពិសានំបាញ់ខ្វាយនៅភោជនិយដ្ឋានហឿងវិ (Huong Vi) ស្រុកថាញហ្វ័រ (Thanh Hoa) អាសយដ្ឋាន លេខ៧៦/១៦៥ ស្វឹនធ្វី (Xuan Thuy) កូវយ៉ី (Cau Giay) ក្រុងហាណូយ។ អនុវត្ត៖ ត្រឹនថាញយ៉ាង

រូបភាពលោកយាយនិងចៅទាំងពីរនាក់នៅក្បែរចង្ក្រាន យាយចាក់នំបាញ់ខ្វាយលើខ្ទះដែក ចៅស៊ីទាំងនៅក្តៅរលាកមាត់ នៅពេលសូរសែងរសៀលគ្របដំណ្តប់លើចុងឫស្សី បង្កើតអារម្មណ៍ស្រពេចប្រពិលនៅក្នុងខ្លួនខ្ញុំរាប់សិបឆ្នាំរហូតដល់សព្វថ្ងៃ។ នៅវ័យក្មេង ខ្ញុំតែងដើរតាមលោកយាយទៅស្រែរុញចូកលាស (របៀបចាប់បង្គាស្រុកថាញហ្វ័រ - Thanh Hoa) តាមប្រឡាយនាំទឹកពីព្រែកម៉ា (Ma) ចូលមកស្រែ។ ខែកក្កដា ខែសីហា ជាខែទឹកជំនន់ ប្រឡាយទឹកពេញនាំហូរចូលស្រែ។ គ្រាន់តែរុញចូកលាសពីព្រឹកព្រលឹមរហូតដល់ថ្ងៃរះផុតចុងឫស្សី (ប្រហែលម៉ោង១១ ដល់១២) គឺអាចប្រមូលផលបានបង្គាស្រស់ៗរស់ររើករាប់គីឡូ។ គ្រឿងផ្សំសម្រាប់ធ្វើនំបាញ់ខ្វាយ រួមមានបន្លែស្ពៃក្តោប បន្លែភ្លៅកង្កែប ហាន់ជាទង បង្គា អង្កកិនជាទឹកម្សៅ។ ខ្លាញ់ដាក់ទៅក្នុងខ្ទះ ដុតកម្តៅ ដាក់បន្លែចូលបន្ទាប់មកដាក់ម្សៅ។ ម្សៅចាប់ផ្តើមឆ្អិន គឺជាពេលដាក់បង្គាចូល។ ប្រើវែងចៀនតូច ឈូសម្សៅឆ្អិនចេញពីខ្ទះ។ នំបាញ់ខ្វាយស្រុកថាញ់ហ្វ័រ (Thanh Hoa)។ លំដាប់ត្រឡប់ពីស្រែចូលភូមិ លោកយាយបេះបន្លែភ្លៅកង្កែប ជាប្រភេទបន្លែដាំនៅតំបន់ខេត្តអៀនឌិញ (Yen Dinh) រាងខ្លី ដើមភ្លៅកង្កែបធំស្មើនឹងម្រាមដៃមេ។ ស្ពៃក្តោបមិនទាន់បែកធាងនៅក្នុងចម្ការស្រាប់ បានលោកយាយលាងស្អាតហាន់តូចៗ ច្របល់នឹងបន្លែភ្លៅកង្កែប។ ប្រហែលដល់ទីបញ្ចប់នៃជីវិត ខ្ញុំនៅតែមិនអាចណាបំភ្លេចបាន សំឡេងស្រោកស្រាក ពេលដែលលោកយាយដាក់អង្កត្រាំចូលត្បាលកិន ដើម្បីកិនម្សៅធ្វើនំបាញ់ខ្វាយ។ សូរសំឡេងនោះ ដូចសម្តីឪពុកខ្ញុំ វាអត់ធ្មត់វិលជុំៗវដ្តរាប់សិបម៉ោង សម្រាប់ផលិតចេញទឹកម្សៅសស្គុះដូចជីវិតលោកយាយ ត្រឡប់វិលៗទៅវិញទៅមកជាមួយដើមស្រូវ ដំណាំចម្ការ ព្រែក ដើម្បីជីវិតឪពុកខ្ញុំ និងបងប្អូនយើងខ្ញុំបានសស្អាត សថ្លា។ លោកយាយមានប្រសាសន៍ថា “នំបាញ់ខ្វាយជាអំណោយរបស់អ្នកក្រ មានអង្កស្រែកាយក្វាន (Cai Quan) មានបង្គាព្រែកម៉ា (Ma) (ឈ្មោះរម្មណីយដ្ឋាននៅស្រុកអៀនឌិញ - Yen Dinh) មានបន្លែចម្ការ ទុកបើពេលក្រោយ ចៅទៅឆ្ងាយនៅនឹកឃើញភូមិកំណើតខ្លួន”។ ខ្ញុំធ្វើការឆ្ងាយផ្ទះ លោកយាយក៏ចែកឋានទៅជាមួយដូនតា រៀងរាល់ឆ្នាំធ្វើដំណើរមកស្រុកយ៉ាងប្រញាប់ នាឱកាសបុណ្យចូលឆ្នាំវៀតណាម។ ខឿនផ្ទះនៅនឹងកន្លែងនោះ កូនសន្ទូងនៅតែលូតលាស់ក្នុងស្រែកាយក្វាន (Cai Quan) ត្បាលកិនដេកសម្ងំក្បែរនៅជ្រុងទីលាន នឹកឃើញរំជួលចិត្តចង់ធ្លាក់ទឹកភ្នែករត់ចេញទៅកាន់ផ្នូរលោកយាយ អុជធូបក្រោមជំនោលខ្យល់បកបោក ភពអារម្មណ៍យុវវ័យត្អូញនឹកដល់នំបាញ់ខ្វាយ៕ ឥឡូវនេះ នំបាញ់ខ្វាយបានក្លាយជាអាហារពិសាពេញនិយម មានវត្តមាននៅគ្រប់ទីក្រុងធំវៀតណាម។ ភ្ញៀវអាចពិសានំបាញ់ខ្វាយនៅភោជនិយដ្ឋានហឿងវិ (Huong Vi) ស្រុកថាញហ្វ័រ (Thanh Hoa) អាសយដ្ឋាន លេខ៧៦/១៦៥ ស្វឹនធ្វី (Xuan Thuy) កូវយ៉ី (Cau Giay) ក្រុងហាណូយ។ អនុវត្ត៖ ត្រឹនថាញយ៉ាង
អត្ថបទផ្សេងទៀត ម្ហូបភើមូរ (pho cuon)06/12/2025ម្ហូបអាហាររក្សាពេញលេញស្មារតីនៃម្ហូបភើមូរ (pho cuon) បែបប្រពៃណី ប៉ុន្តែមានលក្ខណៈដង្ហើមសម័យកាលទំនើប ភើអង្ករសម្រូបមូរនឹងបង្គាសាច់ នៅភោជនីយដ្ឋាន Senté (ទីក្រុងហាណូយ) ជាភស្តុតាងនៃការច្នៃប្រតិដ្ឋមិនឈប់ឈរ នៃមុខម្ហូបវៀតណាម។ ភើមូរនីមួយៗ ជាការរួមបញ្ចូលគ្នាយ៉ាងល្អិតល្អនរវាងគ្រឿងផ្សំដែលល្អចំពោះសុខភាព និងសិល្បៈនៃការរៀបចំ បង្កើតបានជាបទពិសោធន៍មួយដែលធ្លាប់ស្គាល់ផង តែអប់ផ្កាឈូក តីហូ (Tay Ho) - ពិសេសភាពនៃប្រជាជនហាណូយ04/11/2025ម្ហូបអាហារបាយអង្ករសំរូប ឆ្អឹងជំនីគោវេចស្លឹកឈូក28/09/2025ម្ហូបអាហារMichelin Guide ផ្តល់កិត្តិយសជូនហាងមីសួអន្ទង់ចឹនកឹម (Chan Cam)15/08/2025ម្ហូបអាហារមាន់លូកបាវ (Luc Bao) – ម្ហូបពោរពេញទៅដោយរសជាតិនៃតំបន់ភ្នំព្រៃពាយព្យ 30/07/2025ម្ហូបអាហារFestival ហ្វើ (Pho) ឆ្នាំ២០២៥៖ “គុណតម្លៃហ្វើ (Pho) វៀតណាម – បេតិកភណ្ឌក្នុងយុគសម័យឌីជីថល”09/06/2025ម្ហូបអាហារបាយក្តាំងសាច់ផាត់ សាយហ្គន (Sai Gon)04/04/2025ម្ហូបអាហារ អត្ថបទផ្សេងទៀត