• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបជាមួយសមាជិកការិយាល័យនយោបាយ អនុប្រធារដ្ឋគុយបា

ថ្ងៃទី ៣០ មេសា នៅទីក្រុង ហូជីមិញ បន្ទាប់ពីពិធីក្បួនព្យុហយាត្រា អបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបជាមួយសមាជិកការិយាល័យនយោបាយ អនុប្រធានរដ្ឋ គុយបា Salvador Valdes Mesa ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួមពិធីអបអរសាទរ។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលសមមិត្ត Salvador Valdes Mesa សមាជិកការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា (រូបថត៖ TTXVN)

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់និងចងចាំជានិច្ចនូវសាមគ្គីភាព និងការគាំទ្រដែលគុយបាបានផ្តល់ឲ្យវៀតណាមក្នុងការតស៊ូរំដោះជាតិ និងការបង្រួបបង្រួមប្រទេសជាតិនាពេលកន្លងមក ក៏ដូចជាក្នុងបុព្វហេតុការពារ និងការកសាងប្រទេសនាពេលបច្ចុប្បន្ន។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមប្តេជ្ញារួមដំណើរ និងត្រៀមខ្លួនធ្វើអ្វីគ្រប់បែបយ៉ាងតាមសមត្ថភាពរបស់ខ្លួន ដើម្បីគាំទ្រគុយបា។

រីឯខ្លួនវិញ អនុប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Salvador Valdes Mesa បានអះអាងថា ជ័យជំនះនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ មិនត្រឹមតែជាជ័យជំនះរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងប្រជាជនស្រឡាញ់សន្តិភាពទាំងអស់ក្នុងពិភពលោក ក្នុងនោះមានប្រជាជនគុយបាផងដែរ។ ទន្ទឹមនឹងនោះ យើងជឿជាក់ថា វៀតណាមនឹងសម្រេចបានលទ្ធផលវិជ្ជមានបន្ថែមទៀតក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែខ្លាំងក្លា និងមានប្រសិទ្ធភាពនាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top