ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅខេត្តក្វាងនិញ នាព្រឹកថ្ងៃទី ២៧ ខែមករាអគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញទៅសួរសុខទុក្ខនិងជាអធិបតីពិធីជួបសំណេះសំណាលជូនពរបុណ្យតេតប្រពៃណី ឆ្នាំមមី អដ្ឋស័ក ២០២៦ ដល់កម្មករធ្យូងថ្ម។ អញ្ជើញរួមដំណើរមាននាយករដ្ឋមន្ត្រី លោក ផាម មិញជិញ។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជូនពរឆ្នាំថ្មីដល់កម្មការធ្យូងថ្មនៅខេត្តក្វាងនិញ (រូបថត៖ VOV)
នៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូងថ្ម និងរ៉ែវៀតណាម បន្តថែទាំលំនៅដ្ឋាន សុខុមាលភាព និងសេវាសង្គមសម្រាប់កម្មករ។ លោកបានសង្កត់ធ្ងន់ថា នេះជាការទទួលខុសត្រូវរួមគ្នារបស់សហគ្រាស អង្គការសហជីព និងអាជ្ញាធរមូលដ្ឋាន។ ចំពោះកម្មករធ្យូងថ្ម លោកអគ្គលេខាបក្ស តូ ឡឹម បានលើកច្បាស់ថា កម្មាភិបាល និងកម្មកររ៉ែ បន្តរក្សាសុវត្ថិភាព លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងរក្សាវិន័យឧស្សាហកម្ម។
“បង្កើនផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ។ ផលិតភាពការងារគឺជាមូលដ្ឋានគ្រឹះនៃកំណើន និងជាមូលដ្ឋានប្រកបដោយចីរភាពសម្រាប់ការបង្កើនប្រាក់ចំណូលសម្រាប់កម្មករ។ វិស័យទាំងមូលត្រូវបន្តការច្នៃប្រឌិតអង្គការផលិតកម្ម លើកកម្ពស់យន្តការ ស្វ័យប្រវត្តិកម្ម ការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលក្នុងប្រតិបត្តិការ ក៏ដូចជាការគ្រប់គ្រងអណ្តូងរ៉ែ។ ស្មារតីនៃ "វិន័យ និងការស្រុះចិត្តគំនិត" ត្រូវបានអនុវត្តន៍ជាក់ស្តែងទៅជាវិន័យបច្ចេកវិទ្យា វិន័យសុវត្ថិភាព និងវិន័យការងារ; ដោយចាត់ទុកនេះជាតម្រូវការចាំបាច់ក្នុងផលិតកម្ម សំដៅកាត់បន្ថយការខាតបង់ផ្នែកធនធាន បង្កើនប្រសិទ្ធភាពប្រើប្រាស់គ្រឿងចក្រ ឧបករណ៍ និងកម្លាំងពលកម្ម។ ភ្ជាប់ផលិតភាពជាមួយការបង្កើនប្រាក់ចំណូល និងកែលំអរជីវភាពរស់នៅសម្រាប់កម្មករ”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស តូ ឡឹម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម