ព័ត៌មាន អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-រុស្ស៊ី 11/05/2025 បន្តសកម្មភាពនៃដំណើរទស្សនកិច្ចការងារនៅរុស្ស៊ី នាថ្ងៃទី ១១ ឧសភានេះ នៅទីក្រុងម៉ូស្គូ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញចូលរួមនិងថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម - រុស្ស៊ី។ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងវេទិកា (រូបថត៖ Van Hieu/VOV)នៅចំពោះមុខអង្គភាពអាជីវកម្មជិត ១៥០ នៃប្រទេសទាំងពីរ ដែលកំពុងប្រតិបត្តិការលើវិស័យជាច្រើន អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា អាជីវកម្មនៃប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; មានបំណង់ចង់ឲ្យភាគីទាំងពីរនឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីយ៉ាងឆាប់រហ័សដល់កម្រិតមួយសមស្របនឹងសក្ដានុពលនិងប្រៀបខ្លាំងរបស់ប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឲ្យភាគីទាំងពីរបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; កិច្ចសហប្រតិបត្តិការដឹកជញ្ជូន; លើកកម្ពស់ពាណិជ្ជកម្មអេឡិចត្រូនិក ជំរុញកិច្ចសហប្រតិបត្តិការការងារក្នុងបរិបទនៃតម្រូវការខ្ពស់ នៅក្នុងប្រទេស រុស្ស៊ី។ លោកអគ្គលេខាបក្សសង្ឃឹមថា រុស្ស៊ីនឹងបង្កលក្ខណៈងាយស្រួលសម្រាប់និស្សិតក្រោយឧត្តមសិក្សារបស់វៀតណាម ចូលរួមក្នុងការស្រាវជ្រាវលើវិស័យដែលរុស្ស៊ីមានប្រៀបខ្លាំងដូចជានុយក្លេអ៊ែរ និងរូបវិទ្យាជាមូលដ្ឋាន។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមនឹងបង្ករាល់លក្ខណៈងាយស្រួល សម្រាប់សហគ្រាសបរទេសមកបណ្តាក់ទុននៅវៀត ណាម ក្នុងនោះមានសហគ្រាសមកពីសហព័ន្ធរុស្ស៊ីផងដែរ។អញ្ជើញចូលរួមវេទិកា ឧបនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Dmitry Chernyshenko បានឲ្យដឹងថា គោលដៅសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី គឺដើម្បីអភិវឌ្ឍន៍បណ្តាគម្រោងជាក់ស្តែង និងអនុវត្តការវិនិយោគទៅវិញទៅមក ដើម្បីនាំមកនូវលទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់។ លោកឧបនាយករដ្ឋមន្ត្រី Dmitry Chernyshenko សង្ឃឹមថា ភាគីទាំងពីរនឹងបន្តបង្កើតបរិយាកាសអំណោយផលសម្រាប់សកម្មភាពរបស់ក្រុមហ៊ុនរុស្ស៊ីនិងវៀតណាមក្នុងការវិនិយោគលើទីផ្សាររបស់គ្នាទៅវិញទៅមក។ក្នុងឱកាសនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានធ្វើពិធីចុច ប៊ូតុងសម្ពោធរោងចក្រកែច្នៃទឹកដោះគោ TH Fresh Milk នៅខេត្ត Kaluga សហព័ន្ធរុស្ស៊ី តាមប្រព័ន្ធអនឡាញ តភ្ជាប់បណ្តាញពីទីក្រុងម៉ូស្គូ ជាមួយរោងចក្រ (នៅខេត្ត Kuluga)។ក៏នៅក្នុងវេទិកានោះដែរ លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៧ លើវិស័យទេសចរណ៍ សេវាកម្មដឹកជញ្ជូន អាកាសចរណ៍; ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ការវិនិយោគ ភស្តុភារ; វេជ្ជសាស្ត្រជាដើម៕ តាម VOV5 - វិទ្យុសម្លេងវៀតណាមo

បន្តសកម្មភាពនៃដំណើរទស្សនកិច្ចការងារនៅរុស្ស៊ី នាថ្ងៃទី ១១ ឧសភានេះ នៅទីក្រុងម៉ូស្គូ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញចូលរួមនិងថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម - រុស្ស៊ី។ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងវេទិកា (រូបថត៖ Van Hieu/VOV)នៅចំពោះមុខអង្គភាពអាជីវកម្មជិត ១៥០ នៃប្រទេសទាំងពីរ ដែលកំពុងប្រតិបត្តិការលើវិស័យជាច្រើន អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា អាជីវកម្មនៃប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; មានបំណង់ចង់ឲ្យភាគីទាំងពីរនឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីយ៉ាងឆាប់រហ័សដល់កម្រិតមួយសមស្របនឹងសក្ដានុពលនិងប្រៀបខ្លាំងរបស់ប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឲ្យភាគីទាំងពីរបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; កិច្ចសហប្រតិបត្តិការដឹកជញ្ជូន; លើកកម្ពស់ពាណិជ្ជកម្មអេឡិចត្រូនិក ជំរុញកិច្ចសហប្រតិបត្តិការការងារក្នុងបរិបទនៃតម្រូវការខ្ពស់ នៅក្នុងប្រទេស រុស្ស៊ី។ លោកអគ្គលេខាបក្សសង្ឃឹមថា រុស្ស៊ីនឹងបង្កលក្ខណៈងាយស្រួលសម្រាប់និស្សិតក្រោយឧត្តមសិក្សារបស់វៀតណាម ចូលរួមក្នុងការស្រាវជ្រាវលើវិស័យដែលរុស្ស៊ីមានប្រៀបខ្លាំងដូចជានុយក្លេអ៊ែរ និងរូបវិទ្យាជាមូលដ្ឋាន។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមនឹងបង្ករាល់លក្ខណៈងាយស្រួល សម្រាប់សហគ្រាសបរទេសមកបណ្តាក់ទុននៅវៀត ណាម ក្នុងនោះមានសហគ្រាសមកពីសហព័ន្ធរុស្ស៊ីផងដែរ។អញ្ជើញចូលរួមវេទិកា ឧបនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Dmitry Chernyshenko បានឲ្យដឹងថា គោលដៅសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី គឺដើម្បីអភិវឌ្ឍន៍បណ្តាគម្រោងជាក់ស្តែង និងអនុវត្តការវិនិយោគទៅវិញទៅមក ដើម្បីនាំមកនូវលទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់។ លោកឧបនាយករដ្ឋមន្ត្រី Dmitry Chernyshenko សង្ឃឹមថា ភាគីទាំងពីរនឹងបន្តបង្កើតបរិយាកាសអំណោយផលសម្រាប់សកម្មភាពរបស់ក្រុមហ៊ុនរុស្ស៊ីនិងវៀតណាមក្នុងការវិនិយោគលើទីផ្សាររបស់គ្នាទៅវិញទៅមក។ក្នុងឱកាសនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានធ្វើពិធីចុច ប៊ូតុងសម្ពោធរោងចក្រកែច្នៃទឹកដោះគោ TH Fresh Milk នៅខេត្ត Kaluga សហព័ន្ធរុស្ស៊ី តាមប្រព័ន្ធអនឡាញ តភ្ជាប់បណ្តាញពីទីក្រុងម៉ូស្គូ ជាមួយរោងចក្រ (នៅខេត្ត Kuluga)។ក៏នៅក្នុងវេទិកានោះដែរ លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៧ លើវិស័យទេសចរណ៍ សេវាកម្មដឹកជញ្ជូន អាកាសចរណ៍; ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ការវិនិយោគ ភស្តុភារ; វេជ្ជសាស្ត្រជាដើម៕
អត្ថបទផ្សេងទៀត អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទៅទស្សនា និងធ្វើការនៅខេត្ត Gia Lai02/06/2025ព័ត៌មាននាព្រឹកថ្ងៃទី២ មិថុនា នៅទីក្រុង Pleiku ខេត្ត Gia Lai អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Gia Lai និងគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Binh Dinh ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ នៅក្នុងមូលដ្ឋានទាំងពីរ។ ថៃបានសន្យាមិនប្រឈមមុខដាក់គ្នាក្នុងការដោះស្រាយជម្លោះជាមួយកម្ពុជា02/06/2025ព័ត៌មានVietnam Airlines បើកជើងហោះហើរត្រង់ពីទីក្រុងហូជីមិញទៅកាន់កោះបាលី02/06/2025ព័ត៌មានលោកអគ្គលេខាបក្ស តូ ឡឹម៖ “ការសន្សំសម្ចៃគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភពីរដើម្បីឈានទៅដល់វិបុលភាព”02/06/2025ព័ត៌មានលោកប្រធានរដ្ឋ លឿង គឿង ធ្វើជាអធិបតីកិច្ចប្រជុំលើកទី៦ នៃក្រុមប្រឹក្សាការពារ ជាតិ-សន្តិសុខ02/06/2025ព័ត៌មានវិស័យផលិតកម្មងើបឡើងវិញក្នុងខែឧសភា02/06/2025ព័ត៌មានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីសន្និសីទដាក់ពង្រាយសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការអភិវឌ្ឍលំនៅដ្ឋានសង្គម02/06/2025ព័ត៌មាន អត្ថបទផ្សេងទៀត