• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម អញ្ជើញចូលជួបសម្តែងការគួរសមជាមួយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងកម្មវិធីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី យាងស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោកតូ ឡឹម (រូបថត៖ VNA)

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងព្រះមហាក្សត្រ នរោត្តម សីហមុនីបានឯកភាពគ្នាថា ការការពារ ថែរក្សា ពង្រីកប្រពៃណីសាមគ្គីភាព និងមិត្តភាព គឺជាទំនួលខុសត្រូវរួមរបស់រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ; បន្តរក្សា និងបង្កើនសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបជាន់ខ្ពស់ព្រមទាំងគ្រប់លំដាប់ថ្នាក់; បានអះអាងថា នឹងបន្តយកចិត្តទុកដាក់ និងគាំទ្រដើម្បីឱ្យទំនាក់ទំនងវៀតណាម-កម្ពុជាត្រូវបានពង្រឹង និងអភិវឌ្ឍន៍ឥតឈប់ឈរ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់។ ភាគីទាំងពីរសង្ឃឹមថា សកម្មភាពអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២៧ នឹងក្លាយជា សកម្មភាពនយោបាយ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនយ៉ាងទូលំទូលាយ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបសម្តែងការគួសមជាមួយព្រះមហាក្សត្រនរោត្តម សីហមុនី (រូបថត៖ វៀត គឿង/VOV)

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម សង្ឃឹមថា ព្រះមហាក្សត្រនឹងបន្តយកព្រះទ័យទុកដាក់ បង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋវៀតណាម ឱ្យមានជីវភាពរស់នៅប្រកបដោយស្ថិរភាព សម្របខ្លួនបានល្អក្នុងសង្គមម្ចាស់ផ្ទះ រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់កម្ពុជា និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ; ព្រមទាំងសង្ឃឹមថា ព្រះមហាក្សត្រនឹងបន្តយកព្រះទ័យទុកដាក់ គាំទ្រ និងពង្រីកព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ក្នុងការថែរក្សា ពូនជ្រំ និងផ្ទេរបន្តដល់មនុស្សជំនាន់ក្រោយនូវចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីវៀតណាម-កម្ពុជា។

នារសៀលថ្ងៃដដែលនេះដែរ នៅរាជធានីភ្នំពេញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន៕

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top