• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញទទួលជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី ១២ និងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី ១១។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត (រូបថត៖ VNA)

ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស្រ័យកម្រិតខ្ពស់; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ កសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព និងមិត្តភាព ព្រមទាំងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងពាណិជ្ជកម្ម ដោយខិតខំសម្រេចឱ្យបានឆាប់ៗនូវទំហំពាណិជ្ជកម្មទ្វេភាគី ២០ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ (នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១១,៣៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១២,១% បើធៀបនឹងឆ្នាំ ២០២៤)។

ឆ្ពោះទៅរំលឹកខួប ៦០ ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២៧) ភាគីទាំងពីរបានឯកភាពសហការរៀបចំសកម្មភាពនានាក្នុងក្របខណ្ឌ ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០២៧ រួមចំណែកបង្កើនសាមគ្គីភាព មិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ៕

តាម​ vovworld.vn/km-KH/

ពិធីបើកមហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ លើកទី៨

ពិធីបើកមហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ លើកទី៨

មហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ លើកទី៨ (HANIFF VIII) ក្រោមប្រធានបទ “ភាពយន្ត - តភ្ជាប់ - អភិវឌ្ឍន៍” បានបើកជាផ្លូវការនាយប់ថ្ងៃទី២៨ ខែវិច្ឆិកានៅទីក្រុងហាណូយ។

Top