• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ស្វែងរករូងភ្នំចាឡុយ (Cha Loi)

ពេល​និយាយអំពី​“នគរល្អាងនៅខេត្ត ក្វាងប៊ិញ (QuangBinh)” ស្ទើរតែ​គ្រប់គ្នា​បាន​​​នឹក​ឃើញ​​​ដល់​​​ប្រព័ន្ធ​​ល្អាង សើនដោង (​ Son Doong)​ប៉ុន្តែមានមនុស្សតិចណាស់ដឹងថា​នៅជើងភ្នំថ្មកំបោរ​នៅភាគ​ពាយ័ព្យ​នៃស្រុក លេធុយ(Le Thuy)ឃុំ ង៉ឹនធុយ (NganThuy) ក៏​មានប្រព័ន្ធ​ល្អាង​មួយ​ឈ្មោះ​ចាឡុយ (Cha Lo)​ ដែល​នាំ​មក​នូវ​ភាព​ប្លែក​​ៗ​សម្រាប់​​ភ្ញៀវទេ​សច​រ​ដែរ​។


ប្រព័ន្ធល្អាងភ្នំ ចាឡុយ (Cha Loi)នៅ ស្រុក លេធុយ (Le Thuy) មានទីតាំងនៅជាប់ឧទ្យានជាតិ ផុងញ៉ា - កែបាង (PhongNha-Ke Bang)ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីកណ្តាលទីក្រុង ដុងហើយ (Dong Hoi)តាមទិសនិរតី។

ពីខាងក្រៅរូងភ្នំ ចាឡុយ (Cha Loi)ពិតជាមិនមានភាពទាក់ទាញប៉ុន្មានទេព្រោះច្រកចូលល្អាងមានទំហំតូចណាស់ ដោយមានទំហំប្រហែល ៤ ម៉ែត្រការ៉េប៉ុណ្ណោះ។ ប៉ុន្តែកុំខកចិត្តព្រោះជ្រៅនៅក្នុងល្អាងគឺ“ពាសពេញទៅដោយស្ដាឡាក់ទីត”ដ៏ស្រស់ស្អាត។ 

 


នៅជើងភ្នំថ្មកំបោរនៅភាគពាយ័ព្យនៃស្រុកឡេធុយ  (Le Thuy)ឃុំ ង៉ឹនធុយ  (NganThuy) ក៏មានប្រព័ន្ធល្អាងដ៏ស្រស់សស្អាតមួយឈ្មោះចាឡុយ (Cha Loi)។
រូបថត៖ លីហ័ងឡុង



នៅពេលទៅទស្សនាល្អាងចាឡុយ (Cha Loi) អ្នកទេសចរត្រូវបានផ្តល់នូវឧបករណ៍ការពារផ្ទាល់ខ្លួន ដើម្បីប្រើប្រាស់ក្នុងដំណើរកាងស្វែងយល់និងគយគន់ទេសភាពក្នុងស្អាងនេះ ។ រូបថត៖ លីហ័ងឡុង


អ្នកទេសចរបោះជំរំនៅក្នុងល្អាង។ រូបថត៖ លីហ័ងឡុង


អ្នកទេសចរទៅទស្សនាទន្លេមួយស្ថិតក្នុងល្អាង ចាឡុយ (Cha Loi)។ រូបថត៖ លីហ័ងឡុង
 

ល្អាងចាឡុយ (Cha Loi)គឺជាកន្លែងគួរឱ្យចាប់អារម្មណ៍មួយដែលទាក់ទាញអ្នកថតរូបជាច្រើនមកថត។ រូបថត៖ លីហ័ងឡុង
 

ក្នុងដំណើរទស្សនាល្អាង ចាឡុយ (Cha Loi) ការដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺភ្ញៀវទេសចរត្រូវធ្វើកាយវិកានានាដូចជា រមៀលវារនិងហែលទឹកតាមរូងភ្នំតូចចង្អៀត។ នៅក្នុងល្អាងចាឡុយ (Cha Loi ) ស្ដាឡាក់ទីតបង្កើតជារូបភាពប្លែកៗជាច្រើន ហើយក្នុងល្អាងនេះក៏មានទន្លេនៅក្រោមដី ឬបឹងតូច ដែលជាជម្រករបស់បង្កងនិងត្រីដែលពណ៌ថ្លាដ៏ពិសេស។

នៅខាងក្រៅល្អាងភ្នំមានវាលស្មៅនៅដ៏ធំល្វឹងល្វើយ។ បោះតង់មួយយប់នៅទីនេះភ្ញៀវទេសចរណ៍អាចស្រូបខ្យល់ធម្មជាតិនិងមានឱកាស​ស្វែងយល់ពីវប្បធម៌វិសេសវិសាលហើយបានសាកមុខម្ហូបឆ្ងាញ់ៗរបស់ជនជាតិ វ៉ឹនគៀវ (Van Kieu) នៅទីនេះ./.

អត្ថបទនិងរូបថត៖ លីហ័ងឡុង

ចំណូលចិត្តលេង SUP នៅសមុទ្រដាណាំង

ចំណូលចិត្តលេង SUP នៅសមុទ្រដាណាំង

ប៉ុន្មានឆ្នាំថ្មីៗនេះ កីឡាចែវ​ SUP (Stand Up Paddle Boarding) នៅហៅថា​ជិះ​បន្ទះក្តារ​លើទឹក​ ក្លាយ​ជា​សកម្មភាព​កីឡា​សមុទ្រនាលំហអាកាស​ ត្រូវបាន​ភ្ញៀវទេសចរ​ជាច្រើន​ពេញចិត្ត​ ច្រើនបំផុត​គឺ​យុវវ័យ​ចូលចិត្តពិសោធន៍​នៅពេល​ទៅ​ទេសចរណ៍​នៅទីក្រុង​ដាណាំង​...

Top