ពេលនិយាយអំពី“នគរល្អាងនៅខេត្ត ក្វាងប៊ិញ (QuangBinh)” ស្ទើរតែគ្រប់គ្នាបាននឹកឃើញដល់ប្រព័ន្ធល្អាង សើនដោង ( Son Doong)ប៉ុន្តែមានមនុស្សតិចណាស់ដឹងថានៅជើងភ្នំថ្មកំបោរនៅភាគពាយ័ព្យនៃស្រុក លេធុយ(Le Thuy)ឃុំ ង៉ឹនធុយ (NganThuy) ក៏មានប្រព័ន្ធល្អាងមួយឈ្មោះចាឡុយ (Cha Lo) ដែលនាំមកនូវភាពប្លែកៗសម្រាប់ភ្ញៀវទេសចរដែរ។
ប្រព័ន្ធល្អាងភ្នំ ចាឡុយ (Cha Loi)នៅ ស្រុក លេធុយ (Le Thuy) មានទីតាំងនៅជាប់ឧទ្យានជាតិ ផុងញ៉ា - កែបាង (PhongNha-Ke Bang)ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីកណ្តាលទីក្រុង ដុងហើយ (Dong Hoi)តាមទិសនិរតី។
ពីខាងក្រៅរូងភ្នំ ចាឡុយ (Cha Loi)ពិតជាមិនមានភាពទាក់ទាញប៉ុន្មានទេព្រោះច្រកចូលល្អាងមានទំហំតូចណាស់ ដោយមានទំហំប្រហែល ៤ ម៉ែត្រការ៉េប៉ុណ្ណោះ។ ប៉ុន្តែកុំខកចិត្តព្រោះជ្រៅនៅក្នុងល្អាងគឺ“ពាសពេញទៅដោយស្ដាឡាក់ទីត”ដ៏ស្រស់ស្អាត។
ក្នុងដំណើរទស្សនាល្អាង ចាឡុយ (Cha Loi) ការដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺភ្ញៀវទេសចរត្រូវធ្វើកាយវិកានានាដូចជា រមៀលវារនិងហែលទឹកតាមរូងភ្នំតូចចង្អៀត។ នៅក្នុងល្អាងចាឡុយ (Cha Loi ) ស្ដាឡាក់ទីតបង្កើតជារូបភាពប្លែកៗជាច្រើន ហើយក្នុងល្អាងនេះក៏មានទន្លេនៅក្រោមដី ឬបឹងតូច ដែលជាជម្រករបស់បង្កងនិងត្រីដែលពណ៌ថ្លាដ៏ពិសេស។
នៅខាងក្រៅល្អាងភ្នំមានវាលស្មៅនៅដ៏ធំល្វឹងល្វើយ។ បោះតង់មួយយប់នៅទីនេះភ្ញៀវទេសចរណ៍អាចស្រូបខ្យល់ធម្មជាតិនិងមានឱកាសស្វែងយល់ពីវប្បធម៌វិសេសវិសាលហើយបានសាកមុខម្ហូបឆ្ងាញ់ៗរបស់ជនជាតិ វ៉ឹនគៀវ (Van Kieu) នៅទីនេះ./.
អត្ថបទនិងរូបថត៖ លីហ័ងឡុង