• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

ស្ម័គ្រស្មោះភក្តីភាពតាមបក្ស

អំឡុងឆ្នាំកន្លងទៅបក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់អភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ជីវភាពរស់នៅផ្លាស់ប្តូរ បងប្អូនជនជាតិភាគតិចតែងតែជឿលើការដឹកនាំរបស់បក្ស តាំងចិត្តបន្តសាមគ្គីរួមកម្លាំងកសាងស្រុកកំណើតកាន់តែសម្បូររុងរឿង ស៊ីវិល័យពីមួយថ្ងៃទៅមួយថ្ងៃ។

មូលដ្ឋានគ្រឹះដ៏រឹងមាំរបស់ប្រជាជន
លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ ពុងលួង (ខេត្ត ឡាវកាយ) យ៉ាង អាវឺ សន្និដ្ឋានថា ពេញមួយរយៈពេលកន្លងទៅគោលការណ៍គោលនយោបាយរបស់បក្សនិងរដ្ឋតែងតែផ្តល់អាទិភាពឱ្យតំបន់ជនជាតិភាគតិចនៅមានការលំបាកលំបិន។ ជាពិសេសគោលនយោបាយទាំងឡាយឧបត្ថម្ភលំនៅឋានជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារអ្នកមានគុណបំណាច់ អប់រំ ថែទាំសុខភាព វប្បធម៌ បានជះឥទ្ធិពលដ៏ធំធេងទៅកាន់ជីវភាព ស្មារតីរបស់ប្រជាជន។

ការអនុវត្តកម្មវិធី គោលនយោបាយស្តីពីកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាពជាពិសេសគឺកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំបានកែលម្អ លើកកម្ពស់ជីវភាពបងប្អូនជនជាតិភាគតិចពីមួយជំហានទៅមួយជំហាន បង្រួមគម្លាតរវាងតំបន់ភូមិភាគទាំងឡាយ។ ឆ្នាំ ២០២៥ ប្រាក់ចំណូលជនជាតិភាគតិចជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៤៥,៩ លានដុង រួមចំណែកនាំ វៀតណាម ក្លាយជាគំរូតួយ៉ាងពិភពលោកអំពីការអនុវត្តគោលដៅសហស្សវត្សរ៍ក្នុងនោះមានការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍជនបទ។ កម្រិតជីវភាពរស់នៅបានកែលម្អនិងបង្កើនទំនុកចិត្តរបស់បងប្អូនជនជាតិចំពោះបក្សនិងរដ្ឋ។

ប្រជាជនភូមិ អា ក យ្ហុង សង្កាត់ បួនម៉ាថួត (ខេត្ត ដាក់ឡាក់) វាយគងឃ្មោះ រាំច្រៀងសម្តែងក្តីរីករាយត្រេកអរ ការជឿទុកចិត្តនិងការរំពឹងទុកចំពោះភាពជោគជ័យនៃមហាសន្និបាតបក្ស ១៤។
នាថ្ងៃទី ៣១ ខែ មករា លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមពិធីសម្ពោធនិងអញ្ជើញសួរសុខទុក្ខថ្នាក់រៀននៃសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ស៊ីប៉ាភីន ឃុំ ស៊ីប៉ាភីន (ខេត្ត ដៀនបៀន)។ នេះជាគម្រោងដំបូងសម្រេចគោលដៅក្នុងយុទ្ធនាការសាងសង់ចំនួន ២៤៨ សាលារៀនតំបន់ព្រំដែនរបស់បក្សនិងរដ្ឋ។
អំឡុងឆ្នាំកន្លងទៅ សាខាបក្ខភាគភូមិ អានថាញ់ ឃុំ មិញឡុង (ខេត្ត ក្វាងង៉ាយ) ផ្តោតសំខាន់ពិសេសលើការអភិវឌ្ឍបក្ខជនជាជនជាតិភាគតិច ចាត់ទុកថានេះជា "ស្ពានមេត្រី" ដ៏រឹងមាំរវាងបក្សនិងប្រជាជន។
ជឿទុកចិត្តលើភាពជោគជ័យមហាសន្និបាត ១៤ របស់បក្ស បក្ខជនវ័យក្មេង កាវ ឡេហាំង ជនជាតិ រុក នៅឃុំ គីមភូ (ខេត្ត ក្វាងទ្រី) តាំងចិត្តថានឹងខិតខំក្លាយជាគ្រូបង្រៀនគំរូមួយរូបដើម្បីក្មេងៗ ជំនាន់ក្រោយយកតម្រាប់តាម។
សេដ្ឋកិច្ច - សង្គមកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ខេត្ត ឡាងស៊ើន មានលក្ខខណ្ឌដើម្បីអភិរក្ស លើកស្ទួយតម្លៃវប្បធម៌របស់បងប្អូនបណ្តាជនជាតិនៅលើភូមិសាស្ត្រ។
ដោយមានការឧបត្ថម្ភពីកម្មវិធី គម្រោងរបស់បក្សនិងរដ្ឋ សិស្សសាលាជនជាតិ រុក នៅឃុំ គីមភូ (ខេត្ត ក្វាងទី្រ) មានលក្ខខណ្ឌសិក្សារៀនសូត្រល្អប្រសើរជាងមុនយ៉ាងច្រើន។
មជ្ឈមណ្ឌលខេត្ត ឡៃជៅ មួយជ្រុងសព្វថ្ងៃនេះ។ ជីវភាពប្រជាជនត្រូវបានលើកកម្ពស់ ចំនួនក្រុមគ្រួសារក្រីក្រមានការថយចុះយ៉ាងច្រើន។ ប្រជាជនជឿទុកចិត្តលើបក្សនិងរដ្ឋណាស់។

ការជឿទុកចិត្តរបស់បងប្អូនជនជាតិ កឺទូ នៅឃុំព្រំដែន អាវឿង (ទីក្រុង ដាណាំង) ចំពោះបក្ស រដ្ឋត្រូវបានពូនជ្រុំបន្ថែមក្រោយពីសកម្មភាពទាំងឡាយដ៏ម៉ឺងម៉ាត់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ "បក្ស អាជ្ញាធរគិតគូរជូនប្រជាជនតាំងពីអាហារហូបចុក សម្លៀកបំពាក់រហូតដល់ការសាងសង់ផ្ទះឡើងវិញក្រោយពីទឹកជំនន់ដោយ "យុទ្ធនាការ ក្វាងទ្រុង" បានជាគ្មានហេតុផលអ្វីប្រជាជនមិនជឿតាម" លោក អា ឡាំងឡឹប អ្នកមានប្រជាប្រិយភាពនៅភូមិ តាឡាង ចែករំលែកដូច្នេះ។

នៅខេត្ត កាម៉ៅ លោក ហូ វ៉ាន់តៀន ឃុំ វិញភឿក ឱ្យដឹងថា ជាយូរយារមកហើយក្តីស្រមៃរបស់កសិករគឺពេលផលិតចេញគ្រាប់ស្រូវ បង្គា ត្រីលក់បានតម្លៃខ្ពស់។ ខ្សែផ្លូវល្បឿនលឿន កឹនធើ - កាម៉ៅ បានបើកចរាចរ ទំនិញត្រូវបានដឹកជញ្ជូនយ៉ាងងាយស្រួល ក្តីស្រមៃឥឡូវបានក្លាយជាការពិតហើយ។

តាំងពីកិច្ចការរក្សាលំនឹងការងារបង្កបង្កើតផល តាំងទីលំនៅអចិន្ត្រៃយ៍ធានាសុខុមាលភាពសង្គម រហូតដល់ឧបត្ថម្ភអភិវឌ្ឍផលិតកម្ម លើកកម្ពស់ប្រជាបញ្ញា ។ល។ គោលនយោបាយទាំងឡាយបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស ការគ្រប់គ្រងដឹកនាំរបស់រដ្ឋបានបង្កើតជាមូលដ្ឋានគ្រឹះរឹងមាំពីមួយជំហានទៅមួយជំហានដើម្បីបងប្អូនជនជាតិលំនឹងជីវភាពរស់នៅឈោងឈានឡើងរួចផុតពីភាពក្រីក្រ។

ទាំងអស់ដើម្បីសុភមង្គល កក់ក្តៅសម្បូរសប្បាយរបស់ប្រជាជន

សេចក្តីសម្រេចមហាសន្និបាត ១៤ របស់បក្សដោយមានគោលនយោបាយ គោលនយោបាយវិធានការគន្លឹះសំខាន់ៗ ជាច្រើនបានបន្តពង្រឹងជឿទុកចិត្តនិងការរំពឹងទុកយ៉ាងរឹងមាំរបស់កម្មាភិបាល បក្ខជន បងប្អូនជនជាតិភាគតិចឈានចូលដំណាក់កាលអភិវឌ្ឍថ្មីមួយរបស់ស្រុកកំណើត ប្រទេសជាតិ។

ដាក់អនុវត្តសេចក្តីសម្រេចមហាសន្និបាតលើកទី ១៤ របស់បក្សនិងសេចក្តីសម្រេចមហាសន្និបាតតំណាងនៃបក្ខភាគខេត្ត ក្វាងទ្រី លើកទី ១ អាណត្តិ ២០២៥ - ២០៣០ ខេត្ត ក្វាងទ្រី ខិតខំក្លាយជាប៉ូលកំណើនថ្មីនៃតំបន់ភូមិភាគកណ្តាលដោយមានសន្ទស្សន៍ជាក់ស្ដែង ក្នុងនោះ GRDP ជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានចំនួន ១៣៧ ដល់ ១៤៥ លានដុង។ បក្ខជនវ័យក្មេង កាវ ឡេហាំង (ជនជាតិ រុក) ឃុំ គីមភូ បរិយាយថា៖ "មហាសន្និបាត ១៤ របស់បក្សនាំមកនូវកី្តរំពឹងជាច្រើនឱ្យប្អូនជួយបងប្អូនជនជាតិតំបន់លំបាកលំបិន រួចផុតពីភាពក្រីក្រ។ ជាពិសេស គោលការណ៍ទាំងឡាយរបស់បក្សបន្តបង្កើតមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយស្ថិរភាព ជួយប្រជាជនឈោងឈានឡើងក្នុងជីវភាពរស់នៅដោយខ្លួនឯង។

ខ្សែផ្លូវល្បឿនលឿន ដុងដាំង (ខេត្ត ឡាងស៊ើន) - ត្រាលិញ (ខេត្ត កាវបាំង) កំណាត់ផ្លូវឆ្លងកាត់ភូមិសាស្ត្រ ឡាងស៊ើន ប្រវែងចំនួន ៥១,៨ គីឡូម៉ែត្រ រំពឹងថានឹងបញ្ចប់ក្នុងឆ្នាំ ២០២៦ បើកចេញឱកាសដើម្បីខេត្ត ឡាងស៊ើន តភ្ជាប់ជាមួយតំបន់សេដ្ឋកិច្ចផ្សេងៗ ទៀត។
ជឿទុកចិត្តលើបក្សនិងរដ្ឋ បងប្អូនបណ្តាជនជាតិនៅខេត្ត ឡៃជៅ បានសហការយ៉ាងស្អិតល្មួតជាមួយកងទ័ពការពារព្រំដែន អាជ្ញាធរមូលដ្ឋានការពារអធិបតេយ្យភាពទឹកដី សន្តិសុខព្រំដែនជាតិយ៉ាងរឹងមាំ។
កងជួរបក្ខជនវ័យក្មេងជាជនជាតិនៅខេត្ត ដាក់ឡាក់ បញ្ជាក់តួនាទីឈានមុខធ្វើជាគំរូពីមួយជំហានទៅមួយជំហានរួមចំណែកសាយភាយជំនឿទំនុកចិត្តរបស់ប្រជាជនចំពោះបក្សតាំងពីថ្នាក់មូលដ្ឋាន។
បងប្អូនជនជាតិឃុំព្រំដែន អាវឿង (ទីក្រុង ដាណាំង) ប្រមូលផ្តុំគ្នានៅផ្ទះ ហ្គឿល ដើម្បីតាមដានទូរទស្សន៍ផ្សាយសម័យប្រជុំបើកមហាសន្និបាត ១៤ របស់បក្សដោយផ្ទាល់។
ខ្សែផ្លូវល្បឿនលឿន កឹនធើ - កាម៉ៅ ប្រវែងជាង ១១០ គីឡូម៉ែត្រត្រូវបានបើកឱ្យធ្វើចរាចរមិនត្រឹមតែតភ្ជាប់ផ្លូវគមនាគមន៍អន្តរតំបន់ប៉ុននោះទេថែមទាំងជំរុញតំបន់វាលទំនាបទន្លេ គឺវឡុង "អភិវឌ្ឍ" ទៀតផង។

ឃុំ ហ្វាហូយ (ខេត្ត តីនិញ) មានខ្សែបន្ទាត់ព្រំដែនប្រវែងជិត ២៤ គីឡូម៉ែត្រ ជាប់នឹងព្រះរាជាណាចក្រ កម្ពុជា។ លោកស្រី ជុង ង៉ុកថាញ់លាន់ (អាយុ ៦០ ឆ្នាំ) នៅភូមិ បេនគៅ ឱ្យដឹងថា ក្រោយពីមហាសន្និបាត ១៤ ប្រជាជនកាន់តែជឿទុកចិត្តលើការដឹកនាំរបស់បក្សនិងរដ្ឋ។ "យើងខ្ញុំពិតជាចង់បក្ស រដ្ឋវិនិយោគលើផ្លូវថ្នល់ អគ្គិសនី ស្ថានីយ៍បូមទឹកបន្ថែមទៀតដើម្បីមាមីងបងប្អូនស្ងប់ចិត្ត ច្បាមដី ច្បាមសមុទ្រ រស់នៅប្រកបដោយស្ថិរភាពនិងយូរអង្វែង" លោកស្រី លាន់ ចែករំលែកដូច្នេះ។

ជានិច្ចកាលនៅក្នុងរាល់គោលការណ៍ គោលនយោបាយវិធានការគន្លឹះ មាគ៌ាអភិវឌ្ឍប្រទេសជាតិ បក្សយើងតែងតែដាក់ផលប្រយោជន៍និងសុភមង្គលរបស់ប្រជាជននៅទីតាំងស្នូល។ លោក ហ្វាង វ៉ាន់ហ៊ុយ នៅក្រុមលំនៅឋាន ២២ សង្កាត់ តឹនផុង (ខេត្ត ឡាយចូវ) បរិយាយ៖ "ដោយមានស្មារតី "យកប្រជាជនជាធំ"​ គោលនយោបាយជាក់ស្តែងទាំងឡាយរបស់បក្សនឹងបន្តគិតគូរជីវភាពសម្ភារៈស្មារតីឱ្យប្រជាជនកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសគឺតំបន់លំបាកលំបិនតំបន់ព្រំដែន តំបន់បងប្អូនជនជាតិភាគតិច តំបន់ភ្នំដូចជា ឡាយចូវ"។

ដោយមានជំនឿជឿជាក់យ៉ាងជ្រាលជ្រៅលើការដឹកនាំរបស់បក្សនិងរដ្ឋបងប្អូនជនជាតិភាគតិចជាង ១៤ លាននាក់លើផ្ទៃប្រទេសទាំងមូលតាំងចិត្តថានឹងបន្តសាមគ្គី រួមដៃគ្នាជាមួយបក្ស ប្រជាជននិងកងទ័ពយើងទាំងមូលធ្វើសម្រេចជោគជ័យគោលដៅអភិវឌ្ឍប្រទេសជាតិខ្លាំងក្លា វិបុលភាពប្រជាជន សុភមង្គលក្នុងយុគសម័យថ្មី៕

តាមកាសែតព័ត៌មាន និងជនជាតិ

លោកប្រធានរដ្ឋ លឿង គឿង (Luong Cuong) បោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២៦ សង្កាត់ហ័នគៀម (Hoan Kiem) រដ្ឋធានីហាណូយ

លោកប្រធានរដ្ឋ លឿង គឿង (Luong Cuong) បោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២៦ សង្កាត់ហ័នគៀម (Hoan Kiem) រដ្ឋធានីហាណូយ

លោកប្រធានរដ្ឋលឿង គឿង (Luong Cuong)  បានអញ្ជើញចូលរួមក្នុងពិធីបើកការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នៅការិយាល័យបោះឆ្នោតលេខ ២៦ សង្កាត់ហ័នគៀម(&a

Top