• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

ស្ត្រីវៀតណាមបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ក្នុងនាមជានាយទាហានស្ត្រីដំបូងគេរបស់វៀតណាមដែលបានជ្រើសរើសធ្វើការនៅការិយាល័យទំនាក់ទំនងអង្គការសហប្រជាជាតិសម្រាប់សន្តិភាព និងសន្តិសុខ (UNLOPS) នៅទីក្រុងព្រុចសែល លោកស្រីវរសេនីយ៍ឯកបំរុង Vu Thi Lien តាមរយៈភារកិច្ចរបស់ខ្លួនបានកំពុងរួមចំណែកក្នុងការតភ្ជាប់យន្តការសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងណាតូ អាស្រ័យហេតុនេះ បញ្ជាក់ពីតួនាទី និងសមត្ថភាពរបស់ស្ត្រីវៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោកស្រីវរសេនីយ៍ឯកបំរុង Vu Thi Lien។ រូបថត៖ VNA

បច្ចុប្បន្ននេះ លោកស្រីវរសេនីយ៍ឯកបំរុង  Vu Thi Lien កាន់តំណែងជាអ្នកជំនាញលើគោលនយោបាយសន្តិសុខ  និងការពារជាតិរបស់សហភាពអឺរ៉ុប (CSDP) នៅ UNLOPS។ លោកស្រីវរសេនីយ៍ឯកបំរុង Vu Thi Lien គឺជានាយទាហានស្ត្រីដំបូងគេរបស់វៀតណាមដែលបានជ្រើសរើសធ្វើការនៅទីភ្នាក់ងារនេះ - ជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងដំណើរការធ្វើសមាហរណកម្មការពារជាតិពហុភាគីរបស់កងទ័ពប្រជាជនវៀតណាម។

មុនពេលទៅធ្វើការនៅទីក្រុងព្រុចសែល លោកស្រីវរសេនីយ៍ឯកបំរុង  Vu Thi Lien បានធ្វើការរយៈពេលពីរឆ្នាំនៅស្ថានបេសកកម្មហ្វឹកហ្វឺនរបស់សហភាពអឺរ៉ុបនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (EUTM RCA) និងចូលរួមដោយផ្ទាល់ក្នុងការផ្តល់ប្រឹក្សា និងសម្របសម្រួលការហ្វឹកហ្វឺនដល់កងកម្លាំងនៅទីនេះ។បទពិសោធន៍ការងារនៅស្ថានបេសកកម្ម និងធ្វើការនៅទីភ្នាក់ងារសេនាធិការ - តាក់តែងគោលនយោបាយអន្តរជាតិមានភាពខុសគ្នាយ៉ាងច្បាស់នូវលក្ខណៈការងារ។ នៅស្ថានបេសកកម្ម នាយទាហានចូលរួមដោយផ្ទាល់ក្នុងការហ្វឹកហ្វឺន ផ្តល់ប្រឹក្សា និងជួយគាំទ្រកងកម្លាំងនៅទីនោះក្នុងបរិយាកាសសន្តិសុខស្មុគស្មាញ ប៉ុន្ដែនៅទីភ្នាក់ងារដូចជា UNLOPS ការងារផ្តោតលើការវិភាគគោលនយោបាយ គំនិតផ្តួចផ្តើមសន្តិសុខនិងការពារជាតិរបស់អង្គការអន្តរជាតិ ព្រមទាំងបង្កើនការផ្លាស់ប្តូរ និងការសម្របសម្រួលក្នុងចំណោមយន្តការពហុភាគី។

ការតភ្ជាប់យន្តការសហប្រតិបត្តិការសន្តិភាព និងសន្តិសុខអន្តរជាតិ

លោកស្រីវរសេនីយ៍ឯកបំរុង Vu Thi Lien និងសហការីអន្តរជាតិនៅ EUTM RCA ឆ្នាំ ២០២៤។ រូបថត៖ កាសែតកងទ័ពប្រជាជន

UNLOPS មានទីស្នាក់ការនៅទីក្រុងព្រុចសែល (បែលហ្ស៊ិក)។ ការិយាល័យនេះមានភារកិច្ចតភ្ជាប់អង្គការសហប្រជាជាតិជាមួយសហភាពអឺរ៉ុប ណាតូ និងដៃគូពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសន្ទនាគោលនយោបាយ ការសម្របសម្រួលនយោបាយ និងការផ្លាស់ប្តូរព័ត៌មានលើបញ្ហាសន្តិភាព និងសន្តិសុខអន្តរជាតិ។ UNLOPS តំណាងឱ្យទីភ្នាក់ងាររបស់លេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដូចជានាយកដ្ឋានកិច្ចការនយោបាយ និងការកសាងសន្តិភាព (DPPA) នាយកដ្ឋានប្រតិបត្តិការសន្តិភាព (DPO) នាយកដ្ឋានគាំទ្រប្រតិបត្តិការ (DOS) និងការិយាល័យប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ (UNOCT) ហើយសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យប្រតិបត្តិរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។

ក្នុងបរិយាកាសនោះ ការងាររបស់លោកស្រីវរសេនីយ៍ឯកបំរុង  Vu Thi Lien មានលក្ខណៈជាសេនាធិការ សម្របបម្រួលយុទ្ធសាស្ដ្រ ព្រមទាំងវិភាគគំនិតផ្តួចផ្តើមផ្នែកសន្ដិសុខ ការពារជាតិរបស់សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌនៃ CSDP និង PESCO; ព្រមទាំងបង្កើតនិងរក្សាបណ្តាញទំនាក់ទំនងយោធារវាងអង្គការសហប្រជាជាតិ សហភាពអឺរ៉ុបនិងណាតូ ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការសម្របសម្រួលនៅថ្នាក់សេនាធិការ។

ស្ត្រីវៀតណាមក្នុងបេសកកម្មរក្សាសន្តិភាព

លោកស្រីវរសេនីយ៍ឯកបំរុង Vu Thi Lien ធ្វើការនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលឆ្នាំ ២០២៤។ រូបថត៖ កាសែតកងទ័ពប្រជាជន

តួនាទីរបស់ស្ត្រីក្នុងសន្តិភាព និងសន្តិសុខត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយសេចក្តីសម្រេចចិត្ដលេខ ១៣២៥ (២០០០) របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពី “ស្ត្រី សន្តិភាព និងសន្តិសុខ”។ សេចក្តីសម្រេចចិត្ដលេខ ១៣២៥ សង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងតួនាទីរបស់ស្ត្រី ក្នុងការបង្ការ ការគ្រប់គ្រង និងដំណោះស្រាយជម្លោះ។ វៀតណាមបានអនុវត្តយ៉ាងសកម្មនូវការចូលរួមយ៉ាងស៊ីជម្រៅរបស់យោធិនស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ក្រោយយៈពេលជាងមួយទសវត្សរ៍ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អត្រានៃនាយទាហានស្ត្រីវៀតណាមដែលចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានឈានដល់ជាង ១៦% ដែលខ្ពស់ជាងប្រទេសជាច្រើន ។ ប្រការនេះបានឆ្លុះបញ្ចាំងពីគោលនយោបាយឥតងាករេរបស់បក្ស រដ្ឋ និងកងទ័ពក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រី ព្រមទាំងបញ្ជាក់ពីសមត្ថភាពកាន់តែកើនឡើងរបស់វៀតណាមក្នុងការចូលរួមយន្តការសន្តិភាព និងសន្តិសុខអន្តរជាតិ។

ចែករំលែកនូវតួនាទីរបស់ស្ត្រីក្នុងវិស័យនេះ លោកស្រីវរសេនីយ៍ឯកបំរុង  Vu Thi Lien ឲ្យដឹងថា “ការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាពមិនត្រឹមតែជាសមភាពយេនឌ័រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការលើកកម្ពស់គុណភាព និងកិច្ចខិតខំប្រឹងប្រែងស្ថាបនិកសន្តិភាពទៀតផង។ វៀតណាមកំពុងម្ចាស់ការ និងមានទំនុកចិត្តកាន់តែខ្លាំងក្នុងកិច្ចសហប្រតិបត្តិការការពារជាតិពហុភាគី។ ក្នុងតួនាទីណាមួយ ខ្ញុំតែងតែយល់ឃើញថា ខ្ញុំតំណាងឱ្យរូបភាពរបស់ស្ត្រីវៀតណាម នាយទាហានស្ត្រីនៃកងទ័ពប្រជាជនវៀតណាម»។

ភាពចាស់ទុំរបស់នាយទាហានស្ត្រីវៀតណាមនៅយន្តការសន្តិភាព និងសន្តិសុខអន្តរជាតិមិនត្រឹមតែឆ្លុះបញ្ចាំងពីសមត្ថភាព និងភាពក្លាហានប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបញ្ជាក់ពីតួនាទីកាន់តែម្ចាស់ការរបស់វៀតណាមនៅក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់ និងសកលលោកទៀតផង៕

តាម kh.qdnd.vn

លោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ឌិញ ធៀន (Tran Dinh Thien) អតីតប្រធានវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាម៖ ដំណោះស្រាយ ប្រភពធនធាន ដើម្បីសេដ្ឋកិច្ចឯកជនត្រដាងស្លាប

លោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ឌិញ ធៀន (Tran Dinh Thien) អតីតប្រធានវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាម៖ “ដំណោះស្រាយ” ប្រភពធនធាន ដើម្បីសេដ្ឋកិច្ចឯកជនត្រដាងស្លាប

យោងតាមលោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ឌិញ ធៀន (Tran Dinh Thien) ដើម្បីឱ្យសេដ្ឋកិច្ចវៀតណាម ទទួលបានភាពជោគជ័យ​ ក្នុងយុគសម័យថ្មី រឿងសំខាន់បំផុតគឺត្រូវដោះស្រាយ “បញ្ហាកកស្ទះ” របស់ស្ថាប័ន និងដំណោះស្រាយប្រភពធនធាន ដែលកំពុងត្រូវបានរារាំង។

Top