ជាលើកដំបូង ព័ត៌មាននៃរតនវត្ថុជាតិចំនួន៨៧ ដែលជាកម្មសិទ្ធិរបស់ព្រះពុទ្ធសាសនាវៀតណាម បានបកបង្ហាញដល់សាធារណជន ព្រះសង្ឃ ពុទ្ធបរិស័ទ រួមគ្នាស្វែងយល់ និងទស្សនា តាមរយៈពិព័រណ៍ "វប្បធម៌ព្រះពុទ្ធសាសនាវៀតណាម" ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ។
គំរូ និង រូបភាពរតនវត្ថុជាតិព្រះពុទ្ធសាសនាវៀតណាមចំនួន៨៧ បានតាំងបង្ហាញនៅបណ្ឌិត្យសភានៃព្រះពុទ្ធសាសនាវៀតណាម ស្រុកប៊ិញចាញ់ (Binh Chanh) ក្នុងក្របខ័ណ្ឌពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥។
ពិព័រណ៍នេះ រៀបចំឡើងដោយគណៈកម្មាធិការវប្បធម៌មជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាម ក្រោមប្រធានបទ "វប្បធម៌ព្រះពុទ្ធសាសនាវៀតណាម៖ ភាសា - សម្លៀកបំពាក់បុព្វជិត - ស្ថាបត្យកម្ម - បេតិកភណ្ឌ" ឧទ្ទេសនាមអំពីតម្លៃពិសេសនៃព្រះពុទ្ធសាសនាវៀតណាម កៀកជាមួយស្មារតីនៃការធ្វើសមាហរណកម្ម ការតភ្ជាប់រួមជាមួយវប្បធម៌ព្រះពុទ្ធសាសនានៃប្រទេសនានា នៅលើពិភពលោក។
រូបសំណាកព្រះម៉ែគង់ស៊ីអីមសហស្សនេត្រសហស្សហស្តនៃវត្តបាវអាន (Bao An)។
រូបសំណាកព្រះពុទ្ធដោយរចនាបទ៣បែប នៅវត្តប៊ុតថាប (But Thap) (ខេត្តបាក់និញ - Bac Ninh)។
រូបសំណាកព្រះសង្ឃ ត្រឹន ញ៉ឹនតុង (Tran Nhan Tong)។
រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីមសហស្សនេត្រសហស្សហស្ត នៃវត្ត មេសឺ (Me So) (ខេត្តហ៊ឹងអៀន - Hung Yen) សាងនៅសតវត្សរ៍ទី១៩ បានទទួលស្គាល់ជារតនវត្ថុជាតិឆ្នាំ២០១៨។
រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីមនៅវត្តមៀ (Mia) (ហាណូយ)។
រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីមគង់លើថ្ម នៅវត្តមៀ (Mia) (ហាណូយ)។
នៅទីនេះ សាធារណជន នឹងមានឱកាសទស្សនាបរិយាកាសបង្ហាញឡើងវិញភាពរស់រវើក នៃកក្តាវប្បធម៌ព្រះពុទ្ធសាសនាដូចជា៖ ពិធីកិច្ចសាសនា សម្លៀកបំពាក់បព្វជិត ឧបករណ៍តន្ត្រីបុរាណ គម្ពីរដីកា គម្ពីរបន្ទះឈើ សីលធម៌ជុងតែ ព្រះរាជក្រឹត្យតែងតាំង រួមជាមួយកម្រងរូបភាព និង ឯកសារកម្រៗ។
រូបសំណាកព្រះពុទ្ធដោយរចនាបថ៣បែប នៅវត្តលិញអ៊ឹង (Linh Ung) (ខេត្តបាក់និញ - Bac Ninh) សតវត្សរ៍ទី១៧ បានទទួលស្គាល់ជារតនវត្ថុជាតិឆ្នាំ២០១៣។
រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីមសហស្សនេត្រសហស្សហស្ត នៃវត្តប៊ុតថាប (But Thap) (ខេត្តបាក់និញ - Bac Ninh) មានអាយុកាលប្រហែលសតវត្សរ៍ទី១៧។
រូបសំណាកព្រះអមិតាភៈនៃវត្តផាត់ទិច (Phat Tich) (ខេត្តបាក់និញ - Bac Ninh)។
រូបសំណាកព្រះអមិតាភៈប្រោះប្រទាន នៃវត្តវិញងៀម (Vinh Nghiem) (ខេត្តបាក់យ៉ាង - Bac Giang)។
រូបសំណាកព្រះពុទ្ធប្រទានអភ័យ នៅវត្តយ៉ូវ (Dau) (ខេត្តបាក់និញ - Bac Ninh) មានអាយុកាលនាសតវត្សរ៍ទី១៦ បានទទួលស្គាល់ជារតនវត្ថុជាតិឆ្នាំ២០១៧។
រូងភ្នំធ្វើទុក្ខរកិរិយា នៅវត្តមៀ (Mia) (ភូមិបុរាណដឿងឡឹម (Duong Lam) - ហាណូយ) សាងនៅសតវត្សរ៍ទី១៧ - ១៨។
ជាពិសេស នេះជាលើកដំបូង ដែលរតនវត្ថុជាតិចំនួន៨៧ ដែលទាក់ទងនឹងព្រះពុទ្ធសាសនា បានប្រមូលផ្តុំ នៅព្រឹត្តិការណ៍វប្បធម៌សាសនា មានលក្ខណៈអន្តរជាតិ ក្នុងនោះរួមមាន រូបសំណាក គ្រឿងចម្លាក់ គ្រឿងសក្ការៈ គម្ពីរបុរាណ។ល។ បានដាក់បង្ហាញ និង ឧទ្ទេសនាមដូចជា ភស្តុតាងរស់រវើកអំពីតួនាទីរបស់ព្រះពុទ្ធសាសនា ក្នុងប្រវត្តិសាស្ត្រវប្បធម៌វៀតណាម។ រតនវត្ថុទាំងនេះ ឆ្លុះបញ្ចាំងច្បាស់នូវដំណើរសញ្ញាស្លាក់ស្នាមនៃរាជវង្ស លី ត្រឹន ឡេ ង្វៀន ក្នុងដំណើរការបង្កើតអត្តសញ្ញាណព្រះពុទ្ធសាសនាវៀតណាម។ ភ្ញៀវទេសចរជាច្រើន ក៏ដូចជាព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទ មានចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង នៅពេលដែលបានឃើញផ្ទាល់នូវរតនវត្ថុជាច្រើនមានប្រភពដើម ក៏ដូចជារឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ពាក់ព័ន្ធដល់រតនវត្ថុដ៏មានតម្លៃ នៅក្នុងឃ្លាំងវប្បធម៌ព្រះពុទ្ធសាសនា។ រតនវត្ថុមួយចំនួន ដែលសាធារណជនចាប់អារម្មណ៍ និងស្វែងយល់បំផុត អាចរៀបរាប់បានដូចជា៖ រូបភាពបង្ហាញឡើងវិញនូវការសាងសង់ចេតិយ ផាត់ទិច (Phat Tich) នាសម័យរជ្ជកាលលី (ខេត្តបាក់និញ - Bac Ninh) គម្ពីរបន្ទះឈើនៅទីស្ការបូជាវិញងៀម (Vinh Nghiem) (ខេត្តបាក់យ៉ាង - Bac Giang) ចីវរ និងផ្តិលនាសម័យង្វៀន បក្សីសេកបៃតង និងទំនៀមទម្លាប់នៃការគោរពបូជារបស់ជនជាតិវៀតណាមពីបុរាណ រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីមសហស្សនេត្រសហស្សហស្ត នៃវត្តប៊ុតថាប (But Thap) (ខេត្តបាក់និញ - Bac Ninh) រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីមសហស្សនេត្រសហស្សហស្តនៃវត្តមេសឺ (Me So) (ខេត្តហឹងអៀន - Hung Yen) សម្លៀកបំពាក់បព្វជិត ព្រះពុទ្ធសាសនាវៀតណាម។ល។
គម្ពីរសុទ្ធាវាស រួមមាន២៥ភាគ ចងក្រងជាង១២០ស្នាដៃ ជាគម្ពីរ អត្ថាធិប្បាយ គម្ពីរសូត្រ គម្ពីរឧទ្ទិស។ល។ ក៏ដូចជាស្នាដៃសិក្សាស្រាវជ្រាវមុនៗ របស់អ្នកបតិបត្តិ និង វាគ្មិនល្បីៗ នៅលើពិភពលោក រួមជាមួយវចនានុក្រមសុទ្ធាវាសពិសេស។
ព្រះរាជក្រឹត្យតែងតាំងប្រទាន Xung Tue Chieu Huy Hien Tru Dai Thanh Phap Dien Phat។
ទិដ្ឋភាពមួយនៃទីតាំងពិព័រណ៍។
សម្លៀកបំពាក់បព្វជិតព្រះពុទ្ធសាសនាវៀតណាម បានតាំងបង្ហាញនៅពិព័រណ៍។
ចេតិយគោរពបូជា - ជើងទម្រចារឹកអក្សរលយ។
គម្ពីរសៀវភៅ នាសម័យង្វៀន សតវត្សរ៍ទី XIX – XX (វត្តក្វាន់សឺ (Quan Su) - ហាណូយ)។
ទន្ទឹមនឹងការតាំងគ្រឿងវត្ថុ មានរូបភាព ឯកសារ និងសម្រង់ជាច្រើន ដែលឧទ្ទេសនាមអំពីតម្លៃនៃរតនវត្ថុជាតិព្រះពុទ្ធសាសនាវៀតណាម។
ទាំងនេះ មិនត្រឹមតែជាបេតិកភណ្ឌសម្ភារៈដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងរស់រវើកអំពីតួនាទីរបស់ព្រះពុទ្ធសាសនាក្នុងជីវភាពវប្បធម៌ - ស្មារតីរបស់ប្រជាជនវៀតណាម តាមសម័យកាលនីមួយៗ។ តាមរយៈពិព័រណ៍ "វប្បធម៌ព្រះពុទ្ធសាសនាវៀតណាម" ជាមួយគោលបំណងឧទ្ទេសនាម អំពីលក្ខណៈទូទៅ នៃវប្បធម៌ព្រះពុទ្ធសាសនាវៀតណាម លើទិដ្ឋភាពភាសា សម្លៀកបំពាក់បព្វជិត ស្ថាបត្យកម្ម បេតិកភណ្ឌ តាមរយៈនោះបង្ហាញពីភាពសម្បូរបែប ភាពចម្រុះ នៃវប្បធម៌ព្រះពុទ្ធសាសនាវៀតណាម ដើម្បីកូនចៅជំនាន់ក្រោយគោរព ថែរក្សា បន្តវេន និងផ្សព្វផ្សាយ៕
ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ព្រះពុទ្ធសាសនាវៀតណាម បានអញ្ជើញនិមន្តបេះដូងរបស់ព្រះសង្ឃ ធីច ក្វាងឌឹក (Thich Quang Duc) មកកាន់វត្ត វៀតណាមក្វឹកទឺ (Viet Nam Quoc Tu) (ខណ្ឌ១០ ទីក្រុងហូជីមិញ) ដើម្បីតម្កល់ ក៏ដូចជាដើម្បីឱ្យសាធារណជន អាចមកគោរពបូជាបេះដូង (រហូតដល់ថ្ងៃទី១០ ខែឧសភា) បន្ទាប់មក បេះដូងរបស់ព្រះអង្គ នឹងបានតម្កល់ជាអចិន្ត្រៃយ៍ នៅវត្ត វៀតណាមក្វឹកទឺ (Viet Nam Quoc Tu)។
អត្ថបទ៖ សើងងៀ រូបថត៖ ឡេ មិញ/កាសែតរូបភាពវៀតណាម