ឧទ្យានជាតិកាតតៀន (Cat Tien)

ឧទ្យានជាតិកាតតៀន (Cat Tien)

ឧទ្យាន​ជាតិ​កាតតៀន (Cat Tien) បានទទួល​ស្គាល់ជាផ្លូវការ​នូវ​​ប្រសិទ្ធនាម​បៃតង IUCN នៅខែមិថុនាកន្លងហើយ​។ នេះ​ជាជំហាន​​យ៉ាង​ធំក្នុង​ដំណើរការអភិរក្ស​ធម្មជាតិ​ និង ពិពិធ​ជីវសាស្រ្ត​ នៅប្រទេស​វៀតណាម​។​

ឧទ្យានជាតិ​កាតតៀន (Cat Tien) ​បានបង្កើតនៅឆ្នាំ១៩៩២ ស្ថិតនៅលើ​ភូមិសាស្រ្តនៃស្រុកទាំង​៥ រួមមាន​៖ ​ស្រុក​តឹនភូ (Tan Phu) ស្រុក​វិញគឺវ (Vinh Cuu) (ខេត្ត​ដុង​ណាយ- Dong Nai) ស្រុក​កាត់តៀន​ (Cat Tien) ស្រុក​បាវឡឹម (Bao Lam) (ខេត្ត​ឡឹម​ដុង- Lam Dong) ស្រុក​បូឌាំង (Bu Dang) (ខេត្ត​ប៊ិញ​ផឿក- Binh Phuoc​) ផ្ទៃដីសរុប​ជាង​៧១.០០០ហិកតា​ ក្នុងនោះ​ខេត្ត​ដុង​ណាយ (Dong Nai) ​មាន​ផ្ទៃដី​ធំ​ជាង​គេ ប្រមាណ​៤០.០០០ហិកតា​។ លក្ខណៈ​ពិសេស​នៃ​ឧទ្យានជាតិ​​កាតតៀន (Cat Tien) គឺជា​​ព្រៃដី​ទាប​សំណើម​ត្រូពិក​ កម្រិត​​គម្របនៃព្រៃ​ជាង​៨០%​ បានក្លាយ​ជា​​សមាជិក​គជ់បៃតង​ មាន​ឥទ្ធិពល​សំខាន់​ មិនត្រឹមតែ​ខាង​បរិស្ថាន​ នៅទាំង​ឥទ្ធិពល​ដល់​ជីវភាពរស់នៅ​ នៃ​សហគមន៍​ក្នុង​តំបន់​។​

ឧទ្យាន​ជាតិ​កាតតៀន​ (Cat Tien) បាន​វាយ​តម្លៃ ​មាន​ពិពិធ​ជីវសាស្រ្ត​ខ្ពស់​។ តំបន់នេះ កត់សម្គាល់​មាន​សត្វ​ព្រៃចំនួន​​១.៧២៩ប្រភេទ រុក្ខជាតិ​កម្រិត​ខ្ពស់ចំនួន​ ១.៦៥៥ប្រភេទ​ ក្នុងនោះ​មានសត្វរុក្ខជាតិ ​ដែលមានឈ្មោះនៅ​ក្នុង​បញ្ជី​សៀវភៅ​ក្រហម​​វៀតណាម​ ត្រូវការ​អភិរក្សជាចាំបាច់​។ សួន​ឧទ្យាន​ជាតិ​បាន​អង្គការ​ UNESCO ទទួល​ស្គាល់​ជា​តំបន់​បម្រុង​ជីវសាស្រ្ត​ពិភពលោក​ នៅឆ្នាំ​២០០១ និង ២០១១, កេរដំណែល​​ជាតិ​ពិសេស ​នៅឆ្នាំ២០១២។​

ប្រជុំ​ព្រៃ​ដើម​ស្រល់​ ​ក្នុងឧទ្យាន​ជាតិ​កាតតៀន (Cat Tien)​។ រូបថត៖ តាំង​ អា ផូវ​

កាតតៀន (Cat Tien) ​​មាន​ប្រសិទ្ធនាម​ជា ផ្ទះ​ជម្រកនៃសព្វសត្វ​ ជាមួយសត្វ​ព្រៃ​​ ៩៦​ប្រភេទ​ សត្វល្មូន​​៩៤ប្រភេទ សត្វល្អិត​៩០៣​​ប្រភេទ​។ បច្ចុប្បន្ន​​មាន​សត្វ​ដំរី​​ជា​ង​២០ក្បាល ​កំពុងរស់នៅ​តាម​ដង​ផ្លូវ​ថ្មើរ​ជើងខាងក្នុង​​ ភ្ញៀវទេសចរ​​អាច​ជួប​ប្រទះ​ដំរី​កំពុង​​ស្វែងរក​ចំណី​​នៅពេល​ថ្ងៃ។ ជាពិសេស​ នេះ​ជាទីកន្លែង​​រស់នៅនៃ​ប្រភេទ​សត្វ​ទោច​​ខ្មៅ​​ថ្ពាល់​លឿង គឺ​ជា​ប្រភេទ​សត្វមួយ​​ក្នុង​ចំណោមប្រភេទ​​សត្វ ​នៅ​ចំណុះ​ IB  - ​ក្រុម​​​ហានិភ័យ​ កម្រមាន ក្នុង​កម្រិត​​គ្រោះថ្នាក់ ស្ថិតនៅ​ក្នុង​បញ្ជីសៀវភៅ​​ក្រហម​ពិភពលោក​ បាន​​ការ​ពារ​​តឹង​រឹង​​។ ទោច​ខ្មៅ​ថ្ពាល់​លឿង​ រស់នៅលើ​ដើម​ឈើកម្ពស់​៣០ម៉ែត្រ​​។ សត្វ​ឈ្មោល​ពណ៌ខ្មៅ មានកញ្ចុំរោម​លឿង​នៅនឹង​ថ្ពាល់សងខាង។ សត្វញី​រោម​តួខ្លួន​ពណ៌លឿង​ មាន​កញ្ចុំរោម​ខ្មៅពីលើក្បាល​។ វារស់នៅ​ជា​គ្រួសារ​ពី​៣ ដល់​៥ក្បាល​ រួមមាន​ឪពុកម្តាយ​ និង កូនៗ។​

អំពីព​ពួកបក្សី​ ​ឧទ្យាន​ជាតិ​កាតតៀន​ (Cat Tien) មាន​បក្សី​ចំនួន​៣៤៣​ប្រភេទ ហាក់ដូចជា​ ប្រទេសតូចមួយ​ នៃប្រភេទបក្សី​​ព្រៃ ស្រូបយក​ជាង​៤០%នៃប្រភេទសត្វ​បក្សី​​សរុប ​​របស់​វៀតណាម​។ ក្នុង​​រូប ​គឺបក្សី​​បាន​មជ្ឈមណ្ឌល​សង្គ្រោះ​ អភិរក្ស និង អភិវឌ្ឍ​សត្វ​ បានមក​​ពី​ប្រជាជន​ យកទៅ​ចិញ្ចឹម​ រួចព្រលែងចូល​​​ព្រៃធម្មជាតិ​​វិញ នៅ​ពេល​​គ្រប់លក្ខណៈ​។ បក្សី​កេងកង​មាន​រោម​ខ្មៅ​ស្រាល​ រងាវ និង ក​ពណ៌ស ចំពុះ​លឿង​​​ស្រាល​ ទំហំធំ​។ បក្សីកេងកង​នៅ​ចំណុះ​ IB - ​ក្រុម​ហានិភ័យ​ កម្រមាន​។​

បាវ​សូវ​ (Bau Sau) ជា​បឹង​ទឹក​សាបធំបំផុត​នៅ​ទិសខាងត្បូង​ឧទ្យាន​ជាតិ​កាតតៀន​ (Cat Tien) ជាទីកន្លែងជម្រក​កោន​​នៃសត្វ​ក្រពើ​សៀម -​ ប្រភេទ​សត្វ​​ក្រពើ​កម្រ​របស់​វៀតណាម​។ រូបថត៖ តាំង​ អាផូវ​

ជាមួយនឹង​សត្វកម្រ​ជា​ច្រើន​ ដូចនេះ បណ្តោយ​តាម​ដងផ្លូវ​ថ្មើរជើងខាងក្នុង​ ​នៅពេល​រាត្រី​ ​ឆ្លុះ​ពិល​ ភ្ញៀវទេសចរ​​មិន​ពិបាក​នឹងជួប​ប្រទះ​ គយគន់​សត្វ​ព្រៃ ​សកម្មភាព​នាពេល​យប់​។ ជាពិសេស​ នៅលើ​​វាល​ស្មៅ​ធំ មាន​សត្វ​ប្រើស​រាប់សិប​ក្បាល​ រក​ស៊ី​ពេល​រាត្រី។​

ទីនេះ​នៅជាទីកន្លែង​រស់នៅ​នៃ​សត្វ​ខ្លាឃ្មុំ​ចំនួន​៥៥ក្បាល​ បានសង្គ្រោះដោយ​​អង្គការ Free The Bears នៅវៀតណាម​។ នេះជាសត្វ​ដែល​ទទួលបាន​មកពី​កសិដ្ឋានចិញ្ចឹម​យក​ប្រមាត​ យក​មកដើម្បី​ព្យាបាល​ ចិញ្ចឹមឱ្យ​មានជីវិតដែលនៅសល់ ​សុវត្ថិភាព​ និង សុភមង្គល​។​ ដោយ​សារ​បាន​ថែទាំ​ត្រឹមត្រូវ​ ខ្លាឃ្មុំ​នៅក្នុងស្ថានីយ៍​សង្គ្រោះ​ មាន​លក្ខណៈសកម្ម​ ជិតស្និទ្ធនឹង​មនុស្ស​។​

ឧទ្យាន​ជាតិ​កាតតៀន​ (Cat Tien) បាន​ទទួលជាផ្លូវការ​នូវ​​ប្រសិទ្ធនាម​បៃតង​ IUCN នៅ​ខែមិថុនា​កន្លងហើយ​។ នេះ​ជាជំហាន​ធំ​ក្នុងដំណើរការ​អភិរក្ស​ធម្មជាតិ​ និង ពិពិធជីវសាស្រ្ត ​នៅប្រទេស​វៀតណាម​។​

ប្រសិនបើ ​​ភ្ញៀវទេសចរ​ចង់​គយគន់​សព្វ​សត្វ​ បក្សី ស្មូន​ សត្វល្អិត​ ​គួរគប្បី​​ទៅ​ទស្សនា​​មណ្ឌល​សារ​មន្ទីរ​​នៃសួន​ឧទ្យាន​។ ទីនេះមាន​តាំង​បង្ហាញជា​ទូទៅ​នូវសត្វព្រៃកម្រ ដែលត្រូវ​​អ្នកស្រុក​ប្រមាញ់​ ក្នុងនោះ​មាន​ប្រភេទសត្វ​ផុត​ពូជ​ដូចរមាសជាដើម។​

ក្រៅ​ពី​សត្វ​ ​ក្នុងឧទ្យានជាតិ​កាតតៀន (Cat Tien) នៅមានប្រព័ន្ធ​រុក្ខជាតិ​សម្បូរបែប​ជាមួយរុក្ខជាតិ​ជា​ដើមឈើ​​ចំនួន១.៦៥៥ប្រភេទ​។ ដើមឈើកម្រ ត្រូវបាន​ពណ៌នា​ដល់ដូចជា​ នាងនួន កកោះ សុក្រំ​ ធ្នង់​។ល។ ក្នុងរូបថត កកោះក្រហម​ចំណាស់​ មាន​អាយុកាល​​ប្រហែល​៧០០ឆ្នាំ​ កម្ពស់​ជិត​៤០ម៉ែត្រ​ អង្កត់ផ្ចិត​២,៥ម៉ែត្រ​ ល្បីឈ្មោះ​នៅ​ក្នុង​​ឧទ្យាន​ជាតិ​កាតតៀន (Cat Tien)។ ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ១៩៨៨ អតីតនាយក​រដ្ឋមន្រ្តី​ ផាម វ៉ាន់ដុង​ (Pham Van Dong) បានអញ្ជើញ​មក​ទស្សនា​ដើម​កកោះ​ចំណាស់​នេះ ហើយ​​មានប្រសាសន៍ដ៏មានតម្លៃ ​ចំពោះការ​ងារ​ការពារ​​ព្រៃឈើផង​ដែរ​​។ ដើម្បី​ជាអនុស្សាវរីយ៍​ និង ការ​ក្រើនរំលឹក​​បច្ឆាជន​ជំនាន់ក្រោយ​ អំពី​ភារកិច្ច​អភិរក្ស ​ឧទ្យាន​ជាតិ​កាតតៀន​ (Cat Tien) ហើយ​ក៏បាន​ដាក់ឈ្មោះ​ដើមកកោះនេះថា ដើម​កកោះ​អ៊ំ​ដុង​​ (Dong)។​

ទីតាំងទស្សនាមួយ ​ដែលទាក់ទាញ​​ភ្ញៀវទេសចរ ពេល​និយាយដល់​ប្រភេទ​ឈើ​ចំណាស់​​នោះ​គឺ ដើមស្រល់​ ដើម​នេះ​មាន​អាយុកាល​ជាង​៤០០ឆ្នាំ ដើម​ពណ៌ប្រផេះ លាយ​​ពណ៌​ស​បន្តិច​ កម្ពស់​​ប្រហែល​៤០ម៉ែត្រ អង្កត់ផ្ចិត​​ធំ​ មនុស្ស​រាប់សិប​នាក់​ឱប​មិន​ជិត​​។ ជាពិសេស​ ដើម​មាន​​តួ​ឫស្ស​យក្ស រឹងមាំ​ ស៊ី​ជម្រៅ​​រាប់សិប​ម៉ែត្រ​ បែក​ជុំទិស​ អណ្តែត​​លើ​មុខដី​ បង្កើត​​បានជា​​រូប​រាង​ប្លែក​អស្ចារ្យ​ ដូចជា​​សត្វពស់​ ថ្លាន់ ឬ​​កន្ទុយ​ដាយ​​ណឺស័រ​​។​ល។

ជ្រូក​ព្រៃ​ សត្វ​ប្រើស​ និង ប្រភេទបក្សីកម្រ​ បាន​អភិរក្ស​ក្នុងឧទ្យាន​ជាតិ​កាតតៀន ​(Cat Tien)។ រូបថត៖ តាំង​ អាផូវ​

ព្រឹទ្ធព្រឹក្ស ​នៅក្នុង​ឧទ្យាន​ជាតិកាតតៀន​ (Cat Tien) គឺដើម​ជ្រៃ​ភ្នំ​យក្ស​មានតួដើម​រាប់រយ​​​ ដូចជាចំណុច​ចំណាប់អារម្មណ៍​ងាយ​ចងចាំ ​នៃតំបន់​ព្រៃនេះ។ ដើម​​ជ្រៃ​គ្របដណ្តប់​​ដង​ជ្រោះ​ ត្រជាក់ត្រឈំត្រឈៃ​ជុំឆ្នាំ​ ជាមួយនឹងឫស្ស​ចាក់ស្រេះ​ចុះមក​ខ្សែ​ទឹក​។​

ចាប់ពីឆ្នាំ២០០៥  គណៈ​កម្មការ​លេខាធិការ​អនុសញ្ញា Ramsar បាន​ទទួលស្គាល់​ប្រព័ន្ធដី​លិច​ទឹក​ បឹង​បាវសូវ​ (Bau Sau) នៅក្នុង​​ឧទ្យាន​ជាតិកាតតៀន​ (Cat Tien) ជា​តំបន់ដី​លិច​ទឹក​​សំខាន់​លំដាប់លេខ​ ១.៤៩៩​ នៃពិភពលោក​។

មកជាមួយនឹង​ឧទ្យាន​ជាតិកាតតៀន​ (Cat Tien) ភ្ញៀវទេសចរនៅ​បាន​គយគន់​រយ​ផ្កា​ប្រជែក​គ្នា​រីក​ស្គុះស្គាយ​។​ ផ្កា​មាន​រសក្លិន​ក្រអូប​ ដុះយ៉ាងច្រើន​នៅក្នុង​ឧទ្យាន​ជាតិ​កាតតៀន ​(Cat Tien)។ ផ្កា​ចាប់ផ្តើម​លាត្របក​រីក​នៅ​ចុង​ខែមេសា​ រីកស្គុះស្គាយ​នៅ​អំឡុង​ខែ​ឧសភា អូសបន្លាយ​ដល់ខែ​មិថុនា ដូចនេះ​បច្ចុប្បន្ន​ជា​រយៈ​ពេល​អស្ចារ្យ​ សម្រាប់​គយគន់​​ផ្កា​រីកនៅ​​ឧទ្យាន​ជាតិ​កាត​តៀន (Cat Tien)​។ មិនត្រឹមតែ​សម្បូរបែប​ទៅដោយ​ប្រភេទ​សត្វ​ រុក្ខជាតិ​ មកជាមួយ​នឹង​​​ឧទ្យាន​​ជាតិ​កាតតៀន​ (Cat Tien) ភ្ញៀវទេសចរ​នៅបាន​សម្រប់​ខ្លួន​ចូល​ធម្មជាតិ​ដ៏មនោរម្យ​ ដោយ​មានទឹក​ហូរ​ស្រិចៗ​កាត់​វាល​ថ្ម​បេន​គឺ​ (Ben Cu)។ វាល​ថ្ម​ មាន​ប្រវែង​ជាង​៥០០ម៉ែត្រ​ ទឹក​ហូរ​ពេញ​មួយ​ឆ្នាំ​ ជាទីតាំងទាក់ចិត្ត​ភ្ញៀវទេសចរ​៕​

អត្ថបទ និង រូបថត៖ តាំង អាផូវ​

ប្រែសម្រួល៖ រីកើង​


Top