ទស្សនា​ពុទ្ធមណ្ឌលនៅលើ​​ “ដំបូលផ្ទះណាមបូ”

ទស្សនា​ពុទ្ធមណ្ឌលនៅលើ​​ “ដំបូលផ្ទះណាមបូ”

ដំបូល​ផ្ទះណាមបូ លេច​អណ្តែត​លើ​ពពក។ រូបថត៖ ឯកសារដែលផ្តល់ដោយ Sun Group

ស្ថិត​នៅទីតាំង​​កម្ពស់៩៨៦​ម៉ែត្រ មាន​ខ្យល់​អាកាស​បរិសុទ្ធ ត្រជាក់​ស្រួល ទេសភាព​ស្រស់​ស្អាត ភ្នំ​បា​ដែន​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា «ភ្នំ​កំពូល​​នៃ​ស្ថាន​សួគ៌» «ដំបូល​ផ្ទះ​ណាមបូ​»។ ដោយ​ទទួល​បាន​ការ​អនុគ្រោះ​ពី​ធម្មជាតិ ព្រម​ទាំង​ការ​វិនិយោគ ស្ថាបនាដោយ​​ដៃ និង ​បញ្ញា​របស់​មនុស្ស ភ្នំ​បា​ដែន​បាន​ក្លាយ​ជា​អាសយដ្ឋាន​​ទេសចរណ៍​​ទាក់​ទាញ​ ដែល​ភ្ញៀវ​ជាតិ និង ​អន្តរជាតិ​ មិន​អាចបង់​រំលង​​ពេល​មក​ដល់​ខេត្ត​តី​និញ(Tay Ninh)

ពេល​ឡើង​ដល់​កំពូល​ភ្នំ​បា​ដែន ក្រៅ​ពី​បាន​គយគន់​ទេសភាព​ដ៏​ស្រស់​ស្អាត​ដូច​ឋាន​សួគ៌ ភ្ញៀវ​ទេសចរ​ក៏​បាន​ទស្សនា​ស្ថាបត្យកម្ម និង​រូបសំណាក​​ប្លែកៗ​នៅតាម​​វត្ត​អារាម រូប​សំណាក ជ្រោះ​ទឹក​ធ្លាក់ ផ្លូវធ្វើដំណើរ ។ល។​ ព្រមទាំង​បាន​ស្តាប់​នូវ​រឿង​ព្រេង​ពណ៌នា​អំពី​ប្រវត្តិ​ភ្នំ​បាដែន​។

ថ្ងៃអស្តង្គត​នៅលើ​កំពូល​ភ្នំបាដែន​។ រូបថត៖ ង្វៀន​ថាំង​/កាសែតរូបភាពវៀតណាម​

រឿង​ព្រេង​និទាន​ថា នាង​ធៀន​ហឿង​ (Thien Huong) ជា​នារី​ស្រស់​ស្អាត ស្លូត​បូត។ ក្នុង​ភូមិ​មាន​យុវជន​ម្នាក់​ឈ្មោះ ​ឡេ ​ស៊ី​ទ្រៀត (Le Si Triet) កំព្រា​ឪពុក​ម្តាយ​តាំង​ពី​តូច ​បាន​ព្រះ​សង្ឃ​ ទ្រី​តឹន​ ​​ចិញ្ចឹម​បី​បាច់​រហូត​ដល់​ធំដឹងក្ដីចេះទាំងសិល្ប៍សាស្រ្តវិជ្ជា​គុន ​ក៏​មាន​ចិត្ត​ប្រតិព័ទ្ធ​ស្រឡាញ់​អ្នក​​នាង​។ ថ្ងៃ​មួយ អ្នក​នាង​ធៀន​ហឿង​ ​ឡើង​ភ្នំទៅវត្ត​ម៉ោត ​​ដើម្បីថ្វាយ​​បូជា​ ស្រាប់​តែ​ត្រូវ​ក្រុមដៃដល់​​ចាប់​ខ្លួន។ ក្នុង​គ្រា​​គ្រោះ​ថ្នាក់​នោះ យុវជន​ឡេ​ ស៊ីទ្រៀត ​(Le Si Triet) បាន​ស្ទុះ​ចេញ​វាយ​បណ្តេញ ​និង ​ជួយ​សង្គ្រោះ​នាង​។ ដើម្បី​​តប​គុណ​ដល់​​យុវជនរូបនេះ​ ឪពុក​ម្តាយ​នាង​ធៀន​ហឿង ​បាន​សន្យាលើកកូនស្រី​ឱ្យ​កំលោះ​​ឡេ ​ស៊ីទ្រៀ​ត (Le Si Triet)​។ ប៉ុន្តែ​ក្នុង​គ្រា​មាន​ចលាចល​នោះ អ្នក​ទាំង​ពីរ​មិន​ទាន់​បាន​រៀប​ការ​ផង កំលោះ​​ឡេ ​ស៊ី​ទ្រៀត​ ​(Le Si Triet) ត្រូវ​ចូល​រួម​កង​ជួរ​ទាហានទៅ​ចម្បាំង​​។

ពេល​ឡេ​ ស៊ីទ្រៀត ​(Le Si Triet) ចូល​បម្រើ​កងទ័ព នៅ​ផ្ទះថ្ងៃ​មួយ​ៗ នាង​ធៀន​ហឿង​ (Thien Huong) ឡើង​ភ្នំ​ថ្វាយ​បូជា​ព្រះ​ពុទ្ធ ស្រាប់​តែ​ត្រូវ​ក្រុម​មនុស្ស​អាក្រក់​ពី​មុននោះ ​ឡោម​ព័ទ្ធ​ចាប់​ខ្លួន​ម្តង​​ទៀត បំណង​ធ្វើ​បាប​នាង។ ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់ នាង​បាន​លោត​ចុះ​ជ្រោះ​ភ្នំ​សម្លាប់​ខ្លួន។ ​យប់មួយ នាង​បាន​បង្ហាញ​ខ្លួនជួប​ ​ព្រះ​សង្ឃ​ទ្រី​តឹន ក្នុង​រូបរាង​ជា​ស្ត្រី​ស្បែក​ខ្មៅ​ស្រអែម ហើយ​រៀបរាប់​ប្រាប់​រឿង​រ៉ាវ​ទាំង​អស់។ បន្ទាប់​ពី​ស្តាប់​​រឿង​រ៉ាវ​ចប់ ព្រះ​សង្ឃ​បាន​ភ្ញាក់​ដឹង​ខ្លួន ហើយ​ចាត់ឱ្យ​​គេ​ទៅ​រក​សាកសព​នាង​យក​មក​បូជា​ ក្រោយមក​​ប្រជាជន​នៅ​តំបន់​នោះ​ បាន​សាងសង់​ទីសក្ការៈ​បូជា​​នាង​នៅ​​លើ​ភ្នំ។ ផ្តើម​ពី​នោះ​មក ភ្នំម៉ោត​​ត្រូវ​បាន​​ប្រជាជន​ហៅ​ថា ភ្នំ​បា​ដែន (យាយម៉ៅ​)​​។

មហាពិធីបុណ្យវិសាខបូជាឆ្នាំ២០២៤ បាន​ប្រារព្ធឡើងនៅភ្នំបាដែន គឺជា​ឱកាសសម្រាប់​ពុទ្ធសាសនិក​ជន និង ភ្ញៀវទេសចរ​ទូទាំងប្រទេស ចូលមក​ស្វែងយល់​​​ព្រះពុទ្ធសាសនាដ៏អាថ៌កំបាំងនេះ។ រូបថត៖ ឯកសារ​ផ្តល់ដោយ Sun Group

ពន្យល់​សុបិន​​លើក​ទី​ពីរ គឺ​នៅ​ពេល​ព្រះ​អង្គ​ម្ចាស់ ​ង្វៀន​អាញ់​ (Nguyen Anh) ត្រូវ​កងទ័ព​តី​សឺន​វាយ​​បណ្តេញរត់​មក​ពួន​នៅ​ភ្នំ​បា​ដែន​។ យប់​​នោះ បា​ដែន​​បានពន្យល់សុបិន​ ចង្អុលប្រាប់​​ផ្លូវឱ្យ​​ព្រះ​អង្គ​ម្ចាស់ ​ង្វៀន​ រត់​គេច​ខ្លួន។ ពេល ​ង្វៀន​អាញ់ ​ឡើង​​គ្រង​រាជ្យ នឹក​ឃើញ​រឿង​​ដែល​ធៀន​ហឿង ​បានពន្យល់សុបិ​ន​​ប្រាប់​ទី​លាក់​ខ្លួន ​និង​រួច​ផុត​​ពី​​គ្រោះ​ថ្នាក់ ព្រះ​អង្គ​​បាន​តែង​តាំង​នាង​ជា ​លីញ​សឺន​ថាញ់​ម៉ៅ (Linh Son Thanh Mau) ​សាងសង់​រូប​សំណាកអ្នក​​នាង ដោយ​សំរឹទ្ធខ្មៅ ទុកសម្រាប់​​ប្រជាជន​គោរព​បូជា។

រមណីយដ្ឋាន​ភ្នំ​បា​ដែន​​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ ២៤​គីឡូម៉ែត្រ​ក្រឡា ដែល​មាន​ភ្នំ​បី​បង្កើត​ឡើង​គឺ ភ្នំ​ហែវ ភ្នំភុង ភ្នំបាដែន​។ ស្ថិតនៅ​ពាសពេញ​តាម​ជើង​ភ្នំរហូតដល់​កំពូលភ្នំ​ គឺជា​ការប្រជុំស្ថាបត្យកម្ម​មួយ រួមមាន​វិមាន វត្ត​អារាម​ ទីស្ការបូជា​ ចេតិយ៍។ល។ ក្នុងនោះ លេចធ្លោបំផុត​គឺវត្ត​បាដែន​ ឬនៅហៅថាវត្ត​លើ មាន​​តម្កល់​​រូប​សំណាក​បា​ដែន​ ​ធ្វើ​ពីស្ពាន់​។ ក្រៅ​ពី​នេះ នៅ​លើ​ភ្នំ​មាន​វត្ត​មួយ​ចំនួន​ទៀត​ដូច​ជា វត្ត​ព្រះ​ពុទ្ធ​ដែល​មាន​រូប​សំណាក​ព្រះ​ពុទ្ធ​ចូល​បរិនិព្វាន វត្ត​ហាង វត្តហាឬហៅថាវត្តក្រោម វត្តទ្រុងឬហៅថា​វត្ត​​កណ្តាល និង វត្ត​វឹន​​សឺន (Van Son)​។  

កន្រ្តក​ខ្សែកាប​នៅ​តំបន់​ទេសចរណ៍ Sun World Ba Den Mountain គឺ​​ជា​ប្រព័ន្ធ​កន្រ្តក​​ខ្សែកាប​មួយ ​ក្នុង​ចំណោម​ប្រព័ន្ធកន្រ្តក​​ខ្សែកាប ​ដែល​មាន​ចម្រោត​ធំ​ជាង​គេលើ​​ពិភពលោក ចម្រោតជា​មធ្យម៦៣,៥៣% (ប្រហែល​​៣,៤៣​​ដឺក្រេ) និង ចម្រោត​​អតិបរមា ១០៤% (ប្រហែល​៤៥ដឺក្រ)។ ជាមួយ​ចម្រោត​ពិសេសនេះ និង ល្បឿន​ធ្វើ​ដំណើរ​៦ម៉ែ​ត្រ​ក្នុង​មួយ​​វិនាទី​ ខ្សែកាប​នឹង​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ ពី​វត្ត​បា ឆ្លងកាត់​ជម្រាលភ្នំចោត​ ឡើងទៅ​ដល់​ «ដំបូល​ផ្ទះ​ណាមបូ​” អស់រយៈពេល​ប្រហែល​៥នាទី​ប៉ុណ្ណោះ។​

 

នៅ​ចម្រុះ​នឹង​​វត្ត​អារាម គឺ​មាន​រូង​ភ្នំ​ជា​ច្រើន​​ដែល​បាន​ព្រះ​សង្ឃ និង ​ពុទ្ធ​សាស​និក ​​​ជួសជុល​កែ​លម្អ ​ធ្វើ​ជា​កន្លែង​គោរព​បូជា​​ដូច​ជា រូង​ថា​ញ់​ឡុង (Thanh Long)  - រូង​នាគ​ រូង​អ៊ុង​ហូ (Ong Ho)​ - រូង​តាខ្លា រូង​​បា​កូ (Ba Co) -​ រូង​នារី​បីនាក់ រូង​បា​ទ្វឹន (Ba Tuan) រូង​ធៀន​ថៃ (Thien Thai) រូង​​អ៊ុង​តា (Ong Ta) -​ រូង​អ្នក​តា ហាងយ៉ (Hang Gio)។ល។ ក្រោម​ជើង​ភ្នំ​ គឺជា​តំបន់​ទេសចរណ៍​វប្បធម៌​ និង តំបន់​លេង​កម្សាន្ត​ ភោជនិយដ្ឋាន។​

ខែ​មករា ឆ្នាំ​២០២៤ សមាគម​ព្រះ​​​ពុទ្ធសាសនា​ខេត្ត​តី​និញ (Tay Ninh) ​បាន​រៀបចំ​ពិធីពុទ្ធាភិសេក​​ព្រះ​ពោធិសត្វតាកំប៉ោង​ បន្ថែម​ភាព​ទាក់​ទាញ​មួយ​កម្រិត​ទៀត សម្រាប់​​តំបន់​​ទេសចរណ៍​ភ្នំ​បា​ដែន។ រូប​​សំណាក​ព្រះ​ពោធិសត្វតាកំប៉ោង ​មាន​​កម្ពស់ ៣៦​ម៉ែត្រ ទទឹង​ធំ​បំផុត៤៥​ម៉ែត្រ ផ្ទៃ​ក្រឡា​​រូប​សំណាក៤.៦៥១ម៉ែត្រក្រឡា​ ទម្ងន់​៥.១១២តោន។ តាកំប៉ោងបានកសាង​តាម​វិធីសាស្រ្ត​​ពិសេស​មិនដែលមាននៅក្នុងប្រទេសវៀតណាម​៖ ប្រគំថ្ម​ភក់​ធម្មជាតិ​ ៦.៦៨៨ដុំ​ តាម​លំនាំ​ស្រែកាំជណ្តើរ។​

វត្តបា​ គឺជាវត្តចំណាស់ជាងគេ ក្នុងចំណោម​វត្តអារាម នៅភ្នំបាដែន​។ រូបថត៖ ឯកសារ​ផ្តល់ដោយ Sun Group
មហាពិធីបុណ្យវិសាខបូជាឆ្នាំ២០២៤ បាន​ប្រារព្ធឡើងនៅភ្នំបាដែន គឺជា​ឱកាសសម្រាប់​ពុទ្ធសាសនិក​ជន និង ភ្ញៀវទេសចរ​ទូទាំងប្រទេស ចូលមក​ស្វែងយល់​​​ព្រះពុទ្ធសាសនាដ៏អាថ៌កំបាំងនេះ។ រូបថត៖ ឯកសារ​ផ្តល់ដោយ Sun Group

រហូត​មក​ដល់​ពេល​នេះ តំបន់​ទេសចរណ៍​ភ្នំ​បា​ដែន ​នៅ​តែរក្សា​បាន​​​កំណត់​ត្រា​ពិភពលោក​ហ្គីណេស​​ជា​ច្រើន​ដូច​ជា៖ សំណង់​ស្ថានីយ​បា​ដែន ​គឺ​ជា «ស្ថានីយ​កន្រ្តកខ្សែកាប​ធំបំផុត​លើ​​ពិភពលោក» រូប​សំណាក​ព្រះ​ពោធិ៍សត្វ​​​មាន​កំណត់​ត្រា​ពីរ​​គឺ «រូប​សំណាក​ព្រះម៉ែ​​សាង​ដោយ​ស្ពាន់​​ខ្ពស់​ជាង​គេ​នៅ​អាស៊ី ​ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ» និង «រូប​សំណាក​ព្រះម៉ែ​សាង​ដោយ​ស្ពាន់​​ខ្ពស់​ជាង​គេ​នៅ​វៀតណាម ​ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ» «រូប​សំណាក​តាកំប៉ោង​សាង​ដោយ​​​ថ្ម​ភក់​ធំ​ជាង​គេលើ​​​ពិភពលោក» «ជ្រោះ​​សិប្បនិម្មិត​​​មាន​កម្ពស់​​ខ្ពស់​​ជាង​គេ​នៅ​ទ្វីប​អាស៊ី»

 

ជាមួយ​សម្រស់​ធម្មជាតិរួម​នឹងកេរដំណែល​ស្លាកស្នាម​​ប្រវត្តិសាស្ត្រ ​វប្បធម៌​​​ស៊ី​ជម្រៅ នៅ​ខែ​មករា ឆ្នាំ​១៩៨៩ ភ្នំ​បា​ដែន​​​បាន​ទទួល​ស្គាល់​ជាកេរដំណែល​​ប្រវត្តិសាស្ត្រ​ និង​រម្មណីយដ្ឋាន​​​ថ្នាក់​ជាតិ។ ក្រុមហ៊ុន Sun Group និង ​ខេត្ត​តី​និញ ​បាន​សហការ​គ្នា​វិនិយោគ​កែលម្អ​ភ្នំ​បា​ដែន ឱ្យ​​​ក្លាយ​​ជាអាសយដ្ឋាន​​ទេសចរណ៍​​ទាក់​ទាញ​ភ្ញៀវទេសចរ​។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ តំបន់​ទេសចរណ៍​ភ្នំ​បា​ដែន‍ «ដំបូលផ្ទះណាមបូ» តែង​តែ​​​បាន​ជ្រើសរើស​ជា​កន្លែង​រៀបចំ​ពិធី​បុណ្យ​សាសនា​​ពិសេស និង​ព្រឹត្តិការណ៍​វប្បធម៌​​សិល្បៈ​ជា​ច្រើន ​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​​ច្រើន​កុះករ ​មក​ទស្សនា​៕

អត្ថបទ​៖ ទ្រិញ​ ថុង​ថៀន​ រូបថត៖ ង្វៀន​ថាំង ឡេមិញ និង​ ឯកសារផ្តល់ដោយ​ Sun Group


Top