បក្ស និង រដ្ឋបានកត់ស្គាល់ថា “សហគ្រាសជាសម្បត្តិជាតិ សហគ្រិនជាបញ្ញវន្តនៃប្រទេសជាតិ”។ កន្លងជាង៧០ឆ្នាំ សហគ្រិនវៀតណាម បានរួមចំណែកដ៏ធំធេង ចំពោះការជំរុញកំណើននៃខឿនសេដ្ឋកិច្ច បំផុតគឺបរិបទសមាហរណកម្ម។
នាថ្ងៃទី១៣ ខែតុលា ឆ្នា១៩៤៥ ពេលមជ្ឈដ្ឋានសហគ្រិនប្រជុំគ្នា បង្កើតជា “គណៈកម្មការឧស្សហពាណិជ្ជកម្មសង្រ្គោះជាតិ” និង ចូលរួមរណសិ្សមាតុភូមិវៀតមិញ លោកប្រធានហូជីមិញ បានសរសេរសំបុត្រលើកទឹកចិត្ត គាំទ្រ។ ក្នុងសំបុត្រលោកប្រធាន បាននិយាយច្បាស់នូវតួនាទី សារសំខាន់នៃមជ្ឈដ្ឋានឧស្សាហពាណិជ្ជកម្មក្នុងបុព្វហេតុស្ថាបនា ខឿនសេដ្ឋកិច្ច ហិរញ្ញវត្ថុមួយ ដ៏រឹងមាំ ព្រមទាំងទំនាក់ទំនងស្អិតរមួត រវាងវិបុលភាពនៃសហគ្រាស និង វឌ្ឍនភាពនៃប្រទេសជាតិ។
សហគ្រិនត្រូវតែបន្តចិញ្ចឹមបំណងប្រាថ្នាធ្វើមានស្រប់ច្បាប់ សម្រាប់ខ្លួនឯង និង សម្រាប់ប្រទេសជាតិ។ តាមរយៈនោះ ការផលិតចេញផលិតផលសម្រាប់សង្គម បានរួមចំណែកលើកំណើនសេដ្ឋកិច្ច ទន្ទឹមនោះដំណោះស្រាយបានការងារ អភិវឌ្ឍន៍សង្គម។
ឧបនាយករដ្ឋមន្រ្តី ទ្រិញ ឌិញយុង (Tran Dinh Dung)
|
ប្រវត្តិកត់ស្គាល់ជាង៧ទសវត្សរ៍កន្លង មជ្ឈដ្ឋានឧស្សាហពាណិជ្ជកម្មវៀតណាម បានពង្រីកប្រពៃណី “ប្រយោជន៍ជាតិ ប្រជាជនបានផល ” បង្ហាញ ច្បាស់នូវតួនាទីនាំមុខរបស់ខ្លួន ដែលមានការរួមចំណែកសំខាន់ មកលើខឿនសេដ្ឋកិច្ចប្រទេសជាតិ។
ជាពិសេស បន្ទាប់ជាង៣០ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមទទួលបានសមិទ្ធផលធំៗ មានអត្ថន័យប្រវត្តិសាស្រ្តលើគ្រប់វិស័យ។ ចាប់ពីប្រទេសមួយមានកសិកម្មអន់ថយមួយ វៀតណាមបានក្លាយជាប្រទេសមួយ ដែលមានប្រាក់ចំណូលមធ្យម និងជាទីកន្លែងមួយទាក់ទាញវិនិយោគក្នុងតំបន់ទ្វីបអាស៊ី - ប៉ាស៊ីហ្វីក។ ក្នុង៩ខែដើមឆ្នាំ២០១៩ កំណើនសេដ្ឋកិច្ចរបស់វៀតណាមសម្រេចបាន ៦,៩៨% ជាកម្រិតកំណើនខ្ពស់បំផុតអំឡុងប៉ុន្មានឆ្នាំកន្លង។ ជាពិសេស បរិស្ថានអាជីវកម្មបន្តបានកែលម្អរ ព្រមទាំងម្ចាស់ការសមាហរណកម្មខ្លាំង ចូលខឿនសេដ្ឋកិច្ចសកលលោក។

លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជំនួបសហគ្រិននារីគំរូនៃក្រុមប្រឹក្សាសហគ្រិននារីវៀតណាម។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មាន វៀតណាម

លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងនាយករដ្ឋមន្រ្តី នៃសហព័ន្ធរុស្ស៊ី លោក Dmitry Anatolyevich Medvedev ទស្សនាផលិតផលរបស់ក្រុមហ៊ុន TH True Milk នៅក្រុងហាណូយ នាឆ្នាំ២០១៨។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ពាណិជ្ជសញ្ញា VinFast បង្ហាញវត្តមានប្រភេទឡាន Sedan LUX A 2.0 តាំងពិព័រណ៍អន្តរជាតិបារីស Motor Show 2018 នៅទីក្រុងបារីស (បារាំង)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សម្ពន្ធក្រុមហ៊ុន Sun Group បានបង្កើតនៅឆ្នាំ២០០៧ ដោយសហគ្រិនវ័យក្មេងមួយក្រុម នៅប្រទេស Ukraine។ បន្ទាប់ពីជាង១២ឆ្នាំ ដែលសម្ពន្ធក្រុមហ៊ុន Sun Group ព្យាយាមប្រឹងប្រែងវិនិយោគ និង អភិវឌ្ឍន៍ ក៏បានកត់ត្រាឈ្មោះខ្លួននៅលើផែនទីទេសចរណ៍ទូទាំងប្រទេស ដោយមានប្រព័ន្ធសួនឧទ្យានលេងកម្សាន្តទំនើប ស្លាកពាណិជ្ជសញ្ញា Sun Group នៅទីក្រុងដាណាំង។ រូបថត៖ កាសែតរូបភាពវៀតណាម

ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Bamboo Airways មានដើមទុនចុះបញ្ជី ១.៣០០ប៊ីលានដុង ចំណុះកម្មសិទ្ធិសម្ពន្ធក្រុមហ៊ុន FLC. Bamboo Airways សព្វថ្ងៃ ជាក្រុមហ៊ុនអាកាសចរណ៍ទី៥នៅវៀតណាម មានច្បាប់ហោះហើរដឹកជញ្ជូនភ្ញៀវ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

កសិដ្ឋានចិញ្ចឹមគោទឹកដោះ របស់ក្រុមហ៊ុន Vinamilk នៅខេត្តតីនិញ (Tay Ninh)។ រូបថត៖ ឡេ ឌឹកហ្វាញ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
តាមលោកឧបនាយករដ្ឋមន្រ្តី ទ្រិញ ឌិញយុង (Tran Dinh Dung) សហគ្រាសគឺជាកងកម្លាំងស្នូល ក្នុងនោះ សហគ្រិន “ជាមេទ័ពដឹកនាំ ជាយោធិក” ដើម្បីដឹកនាំ គ្រប់គ្រង សហគ្រាសបង្កើតចេញផលិតផល កំណត់កំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍សង្គម បង្កើតបន្ថែមការងារ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅជូនប្រជាជន។
ក្នុងប៉ុន្មានឆ្នាំកន្លង កងកម្លាំងសហគ្រិនវៀតណាម បានម្ចាស់ការលើកកម្ពស់ប្រសិទ្ធភាពសកម្មភាព បើកទូលាយពាណិជ្ជកម្មអន្តរជាតិ ទាកយកអតិបរិមាកាលានុវត្តភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ពហុភាគីជំនាន់ថ្មីដូចជា៖ កិច្ចព្រមព្រៀងដៃគូគ្រប់វិស័យ ជឿនលឿនអន្តរប៉ាស៊ីហ្វីក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម និង សហព័ន្ធអ៊ឺរ៉ុប (EVFTA IPAFTA) ជាដើម។
ជារូបភាពគំរូក្នុងវិស័យកសិកម្ម - វិស័យស្នូលនៃខឿនសេដ្ឋកិច្ច លោក ដាម ក្វាងថាំង (Dam Quang Thang) អគ្គនាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Agricare វៀតណាម និងជាទីប្រឹក្សាជាន់ខ្ពស់នៃគណៈកម្មការធុរកិច្ចថ្មីនៃប្រទេសជាតិឱ្យដឹងថា៖ ប្រសិនបើវាយតម្លៃអំពីបញ្ញា ជនជាតិវៀតណាមពួកែណាស់ មានមនុស្សជាច្រើនកំពុងរក្សាតំណែងស្នូល នៅសម្ពន្ធក្រុមហ៊ុនជាតិលើសកលលោក ហើយបានវាយតម្លៃខ្ពស់។
ជាអង្គភាពធ្លាប់មានកាលានុវត្តភាព ជំនួបនឹងវិនិយោគិនបរទេសចូលមកវៀតណាម ក្រុមហ៊ុនច្បាប់ទទួលខុសត្រូវមានកម្រិត Lawpro មានទិដ្ឋភាពជាក់ស្តែង និង ការពិសោធន៍លើទំនាក់ទំនងដៃគូ ចំពោះសហគ្រាស FDIទាំងឡាយ។ លោកស្រី ដ័ន ធូង៉ា (Doan Thu Nga) នាយកក្រុមហ៊ុន និងជាសមាជិកស្ថាបនិក Lawpro ឱ្យដឹងថា៖ “នាំមុខផ្លាស់ប្តូរ - សមាហរណកម្មចីរភាព” ជាសព្ទសញ្ញាសកម្មភាពជាក់ស្តែង ពោរពេញដោយអត្ថន័យចំពោះសហគមន៍សហគ្រាសវៀតណាម៕
សព្វថ្ងៃ ទូទាំងប្រទេសមានសហគ្រាសសកម្មភាពជាង៧១៥.០០០ក្រុមហ៊ុន អាជីវកម្មលក្ខណៈគ្រួសារចំនួន៥លាន ចំនួនបរិមាណសហគ្រិនប្រហែល៥ - ៧លាននាក់ រួមចំណែក៦០% លើ GDP ប្រភពចំណូលថវិការដ្ឋ៧០% ព្រមទាំងទាក់ទាញពលកររាប់លាននាក់។ ចាប់ពីឆ្នាំ២០១៦មកដល់សព្វថ្ងៃ ទម្ងន់រួមចំណែកនៃសរុបផលិតផលក្នុងប្រទេស លើខឿនសេដ្ឋកិច្ចក្រៅរដ្ឋ កើនឡើងបន្តបន្ទាប់ ស្រូបយក ៤៣,៣% នាឆ្នាំ២០១៨។
|
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម