EHERBAL អនុវត្តបច្ចេកវិទ្យាសម្ងួតបង្កកផលិតកសិផលវៀតណាម
Eherbalជាពាណិជ្ជសញ្ញានៃក្រុមហ៊ុនឧបករណ៍ HP វៀតណាម ជំនាញផលិតផលិតផលបំប៉នពីកសិផលវៀតណាម (ម្សៅផ្លែឈើ ម្សៅបន្លែ ម្សៅធញ្ញជាតិ។ល។)។ ជាមួយការវិនិយោគតំបន់វត្ថុធាតុដើមដាំបន្លែត្រច្រៀកកាំ ជីបង្អាប់ត្រី ។ល។ នៅទ្រីវសឺន (Trieu Son) (ខេត្តថាញហ្វ័រ- Thanh Hoa) និង រោងចក្រផលិត Eherbalនៅចឿងមី (Chuong My)(ហាណូយ) ស្តង់ដារ ISO 22000:2018, នៅ Eherbalនាំមុខប្រទេសវៀតណាម អនុវត្តបច្ចេកវិទ្យាសម្ងួតបង្កកផលិតកសិផលជាម្សៅ ស្អាត១០០%មកពីធម្មជាតិ។
ក្រុមហ៊ុនឧបករណ៍ HP វៀតណាម បង្កើតនៅឆ្នាំ២០១៧ ដំបូងឡើយជាក្រុមហ៊ុនបច្ចេកវិទ្យាមួយ។ បុគ្គលិកស្នូលរបស់សហគ្រាសដំបូងសុទ្ធតែជាអ្នករៀនកសិកម្ម ដូចនេះមានចំណូលចិត្តអភិវឌ្ឍគម្រោងវិនិយោគបច្ចេកវិទ្យានៅក្នុងវិស័យនេះ។ បងស្រីឡេ ធីយៀន (Le Thi Duyen) នាយកក្រុមហ៊ុន HP ខណៈពេលនោះជាអ្នកជំនាញការខាងកសិកម្ម បងស្រីធ្លាប់បានធ្វើដំណើរទៅប្រទេសជាច្រើន ដើម្បីស្វែងយល់អំពីវិស័យបច្ចេកវិទ្យា ម៉ាស៊ីនទំនើបរបស់ពិភពលោក។ ហើយនៅក្នុងសន្តានចិត្តរបស់បងស្រីមានគំនិតមួយថា ហេតុដូចម្តេចមិននាំចូលម៉ាស៊ីនទំនើបរបស់អន្តរជាតិ ដើម្បីលើកកម្ពស់កម្លាំងផលិតសម្រាប់ផលិតផលកសិកម្មវៀតណាម។ បងស្រីតែងរំពឹងពេលឃើញសក្តានុពលកសិផលវៀតណាម មកពីប្រភេទបន្លែ ផ្លែឈើ។ល។ ដ៏សម្បូរបែបនេះ ប៉ុន្តែការងាររក្សាទុក រក្សាឱ្យនៅស្រស់ ឬចម្រាញ់វា ដើម្បីធ្វើជាប្រភេទផលិតផលចាំបាច់ នៅជាទីផ្សារថ្មីថ្មោងនៅឡើយ។ ពេល ក្រុមហ៊ុន HP វៀតណាមបង្កើតគម្រោងផលិតកម្មកសិផលវៀតណាម យកពាណិជ្ជសញ្ញាជា Eherbal បងស្រីយ៉ៀន (Duyen) និង ក្រុមការងារបានខិតខំស្វែងរកដើម្បីនាំចូលម៉ាស៊ីនទំនើប ជំនួយផលិតកម្ម។ Eherbal បានវិនិយោគប្រព័ន្ធម៉ាស៊ីនសម្ងួតបន្លែ មើម ផ្លែឈើ ដោយកម្លាំងផលិតធំ (អាចសម្ងួតបាន៤តោនក្នុងមួយថ្ងៃ)។ នេះជាប្រភេទម៉ាស៊ីនទំនើបបំផុតលើអន្តរជាតិ ក្នុងវិស័យផលិតកម្មកសិផលអនុវត្តបច្ចេកវិទ្យាសម្ងួតបែបបង្កក សម្រាប់ផលិតជាម្សៅបន្លែ និង ម្សៅផ្លែឈើ ដែលនៅវៀតណាមសហគ្រាសមានចំនួនតិចអនុវត្ត។
ប្រភេទផលិតរបស់ Eherbal រួមមាន៖ ម្សៅធញ្ញជាតិ OmiPure ម្សៅធញ្ញជាតិ NutriPure ប្រេងគ្រាប់ Macca ផលិតផលផ្តល់ vitamin និង detox ម្សៅជីបង្អាប់ត្រី ម្សៅបន្លែត្រចៀកកាំ ម្សៅជី perilla ម្សៅការ៉ូត ម្សៅប្រូកខូលី ម្សៅ matcha ម្សៅស្វាយ e-mango ម្សៅស្វាយ e-mango plus ម្សៅផ្លែត្របែក ម្សៅទូរេន ម្សៅស្រកានាគ ស ម្សៅស្រកានាគក្រហម តែលិញជី ទឹកឃ្មុំ ផ្សិតដង្កូវ តែប៊ិញសឺន (Binh Son) សុទ្ធតែប្រកបដោយស្តង់ដារ FDA របស់អាមេរិក និង គ្រប់ដោយស្តង់ដារនាំចេញសកលលោក។
ថ្មីៗនេះ Eherbal រួមនឹងផលិតផលម្សៅបន្លែ ផ្លែឈើ ធញ្ញជាតិ បានតាំងពិព័រណ៍ និង ឧទ្ទេសនាមផលិតផលនៅប្រទេសរុស្ស៊ី លោកស្រី Sayanok Anastacia Urievna - ប្រធានគណៈកម្មការសហការអភិវឌ្ឍជាមួយនឹងវៀតណាម ចំណុះសហសម្ពន្ធ XNK រុស្ស៊ី បានវាយតម្លៃខ្ពស់នូវផលិតផលរបស់ Eherbal នៅទីផ្សារទ្វីបអ៊ឺរ៉ុប។ Eherbal ដាក់គោលដៅយុទ្ធសាស្រ្ត គឺក្រុមហ៊ុនផលិតឱសថគុណភាពខ្ពស់លំដាប់វៀតណាម ទាញយកតម្លៃខ្ពស់នៃដំណាំដើមឈើ បង្កើនតម្លៃនៃមនុស្ស ចូលរួមអន្តរជាតូបនីយកម្មកសិកម្មផលវៀតណាម។
សព្វថ្ងៃ Eherbal បានកសាងតំបន់វត្ថុធាតុដើមដាំបន្លែត្រចៀកកាំ ជី perilla បន្លែឃិនឆាយ celery ជីបង្អាប់ត្រី ។ល។ នៅស្រុកទ្រេវសឺន (Trieu Son) (ខេត្តថាញហ្វ័រ - Thanh Hoa) និង ដំណើរការរោងចក្រស្តង់ដារ GMT នៅស្រុកចឿងមី (Chuong My) ហាណូយ បង្កើតការងារធ្វើសម្រាប់ពលករនៅមូលដ្ឋាន។ Eherbal បានអភិវឌ្ឍផលិតផលជាបន្លៃផ្លែឈើវៀតណាម បែបធម្មជាតិគួបផ្សំនឹងបច្ចេកវិទ្យាសម្ងួតស្តង់ដារអន្តរជាតិ ដើម្បីផលិតចេញផលិតផលសុខភាពសម្រាប់សហគមន៍ និង ចូលរួមជំរុញខឿនកសិកម្មគុណភាពខ្ពស់នៃវៀតណាមប្រកបដោយការអភិវឌ្ឍ។
រៀបរាប់អំពីគុណប្រយោជន៍នៃការអនុវត្តបច្ចេកវិទ្យាសម្ងួតបែបបង្កក និង បច្ចេកវិទ្យាកិនលើត្បាលថ្ម ដើម្បីបង្កើតបានជាម្សៅធម្មជាតិ បងស្រី ឡេ ធីយៀន (Le Thi Duyen) (នាយកក្រុមហ៊ុរៀបរាប់ថា៖ បច្ចេកវិទ្យាសម្ងួត (ឬនៅហៅថាសម្ងួតបែបបង្កក) ជាវិធីសាស្រ្តសម្ងួតបន្លៃស្រស់ ដោយប្រើសីតុណ្ហភាពទាប និង សម្ពាធទាប ដើម្បីចម្ចាត់ទឹកដែលមិនធ្វើឱ្យផ្លាស់ប្តូរពណ៌ ឬផ្លាស់ប្តូររចនាសម្ពន្ធជាតិសសៃ និង ជាតិបំប៉នផ្សេងនៅក្នុងបន្លែ។ បច្ចេកវិទ្យាកិនលើត្បាលថ្ម (ឬនៅហៅថាកិនដោយត្បាលថ្ម) ជាវិធីសាស្រ្តកិនបន្លែស្រស់បន្ទាប់ពីសម្ងួតរួចរាល់។ បទដ្ឋាននេះច្រើនអនុវត្តតាមបែបដោយប្រើត្បាលកិនថ្មធំ ឬម៉ាស៊ីនកិនពិសេស ដើម្បីកិនបន្លែក្លាយជាម្សៅ ឬគ្រាប់តូចៗ។ ជាមួយការគួបផ្សំរវាងបច្ចេកវិទ្យានេះ Eherbal បាននាំមកជូនអ្នកប្រើប្រាស់នូវផលិតផលស្អាត ១០០% គ្មានលាយលំ រក្សាអតិបរិមាសារជាតិនៅក្នុងបន្លែ និង ងាយប្រើប្រាស់។ យុទ្ធសាស្រ្តអភិវឌ្ឍនៅ៥ឆ្នាំខាងមុខ Eherbal នឹងបើកទូលាយតំបន់វត្ថុធាតុដើមដាំបន្លែនៅនឹងរោងចក្រក្នុងស្រុកចឿងមី (Chuong My) (ហាណូយ) ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីផលិតកម្មតាមសង្វាក់គ្មានចន្លោះ ហើយជាពិសេសបើកទូលាយទីផ្សារនាំចេញទៅកាន់អាមេរិក ជប៉ុន កូរ៉េខាងត្បូង ខិតខំនាំ Eherbal ជាពាណិជ្ជសញ្ញាខ្លាំងនៃជាតិ នៅក្នុងវិស័យកែច្នៃកសិផល។
អនុវត្ត៖ ប៊ិចវឹន - វៀតគឿង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង