សេដ្ឋកិច្ច

EHERBAL អនុវត្តបច្ចេកវិទ្យាសម្ងួតបង្កកផលិតកសិផលវៀតណាម

Eherbalជា​ពាណិជ្ជសញ្ញា​នៃក្រុមហ៊ុន​ឧបករណ៍​ HP វៀតណាម​ ជំនាញ​ផលិត​ផលិតផល​បំប៉ន​ពី​កសិផល​វៀតណាម​ (ម្សៅ​ផ្លែឈើ ម្សៅ​បន្លែ​ ម្សៅ​ធញ្ញជាតិ​។ល។)។

Eherbalជា​ពាណិជ្ជសញ្ញា​នៃក្រុមហ៊ុន​ឧបករណ៍​ HP វៀតណាម​ ជំនាញ​ផលិត​ផលិតផល​បំប៉ន​ពី​កសិផល​វៀតណាម​ (ម្សៅ​ផ្លែឈើ ម្សៅ​បន្លែ​ ម្សៅ​ធញ្ញជាតិ​។ល។)។ ជាមួយការ​វិនិយោគ​តំបន់វត្ថុធាតុដើម​ដាំ​បន្លែត្រច្រៀក​កាំ ជីបង្អាប់ត្រី ។ល។ នៅ​ទ្រីវសឺន​ (Trieu Son) (ខេត្ត​ថាញ​ហ្វ័រ- Thanh Hoa) និង រោង​ចក្រ​ផលិត​ Eherbalនៅ​ចឿង​មី  (Chuong My)(ហាណូយ) ស្តង់ដារ ISO 22000:2018, នៅ Eherbalនាំមុខ​​ប្រទេសវៀតណាម​ អនុវត្ត​បច្ចេកវិទ្យា​សម្ងួត​បង្កក​ផលិត​កសិផល​ជា​​​ម្សៅ​ ស្អាត​១០០%មកពីធម្មជាតិ​។​

ក្រុមហ៊ុន​ឧបករណ៍ HP​ វៀតណាម​ បង្កើត​នៅ​ឆ្នាំ២០១៧ ដំបូង​ឡើយជា​ក្រុមហ៊ុន​បច្ចេកវិទ្យាមួយ​​។ បុគ្គលិក​ស្នូល​របស់សហគ្រាស​ដំបូង​សុទ្ធតែ​ជា​អ្នករៀន​កសិកម្ម​ ដូចនេះ​មាន​ចំណូលចិត្ត​អភិវឌ្ឍ​គម្រោង​វិនិយោគ​បច្ចេកវិទ្យា​នៅក្នុងវិស័យនេះ។ បងស្រី​​ឡេ ធី​យៀន​ (Le Thi Duyen) ​នាយក​ក្រុមហ៊ុន​ HP ខណៈ​ពេលនោះ​ជា​អ្នកជំនាញ​ការ​ខាងកសិកម្ម​ បងស្រី​ធ្លាប់បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ជាច្រើន ​ដើម្បីស្វែង​យល់​អំពី​វិស័យ​បច្ចេកវិទ្យា​ ម៉ាស៊ីន​ទំនើប​របស់ពិភពលោក​។ ហើយ​នៅក្នុងសន្តានចិត្ត​របស់បងស្រី​មានគំនិត​មួយ​ថា ហេតុដូចម្តេចមិន​នាំចូល​ម៉ាស៊ីន​ទំនើប​របស់​អន្តរជាតិ​ ដើម្បីលើកកម្ពស់កម្លាំង​ផលិត​សម្រាប់ផលិតផល​កសិកម្មវៀតណាម​។ បងស្រីតែង​រំពឹង​ពេលឃើញ​សក្តានុពល​កសិផល​​វៀតណាម ​មកពី​ប្រភេទបន្លែ​ ផ្លែឈើ​។ល។ ដ៏សម្បូរបែប​នេះ ប៉ុន្តែ​ការ​ងារ​រក្សាទុក​ រក្សាឱ្យ​នៅស្រស់​ ឬ​ចម្រាញ់​វា​ ដើម្បី​ធ្វើ​ជា​ប្រភេទ​ផលិតផល​ចាំបាច់ ​នៅជាទីផ្សារ​ថ្មីថ្មោង​នៅឡើយ​។ ពេល​ ក្រុមហ៊ុន HP វៀតណាម​បង្កើត​គម្រោង​ផលិតកម្មកសិផល​វៀតណាម​ យក​ពាណិជ្ជសញ្ញា​ជា​ Eherbal បងស្រី​យ៉ៀន (Duyen)​​ និង ក្រុមការងារ​បាន​ខិតខំស្វែងរក​ដើម្បី​នាំចូល​ម៉ាស៊ីន​ទំនើប​ ជំនួយផលិតកម្ម​។ Eherbal បានវិនិយោគ​ប្រព័ន្ធម៉ាស៊ីន​សម្ងួត​បន្លែ មើម​ ផ្លែឈើ​ ដោយកម្លាំង​ផលិត​ធំ​ (អាច​សម្ងួត​បាន​៤តោនក្នុងមួយថ្ងៃ)។ នេះជា​ប្រភេទ​ម៉ាស៊ីន​ទំនើប​បំផុត​លើ​អន្តរជាតិ​ ក្នុងវិស័យ​ផលិតកម្ម​កសិផល​អនុវត្ត​បច្ចេកវិទ្យា​សម្ងួតបែប​បង្កក​ សម្រាប់ផលិតជា​ម្សៅ​បន្លែ និង ម្សៅ​ផ្លែឈើ​ ដែល​នៅវៀតណាម​សហគ្រាសមាន​ចំនួនតិច​អនុវត្ត​។​

ច្នៃបឋម​វត្ថុធាតុ​ដើម នៅរោងចក្រ​ផលិតកម្ម​ផលិតផល​នៃពាណិជ្ជសញ្ញា Eherbal។

ប្រភេទ​ផលិត​របស់ Eherbal រួមមាន៖ ម្សៅ​ធញ្ញជាតិ OmiPure​ ម្សៅ​ធញ្ញជាតិ NutriPure​ ប្រេង​គ្រាប់ Macca ផលិតផល​ផ្តល់ vitamin និង detox ម្សៅ​ជីបង្អាប់ត្រី ម្សៅ​បន្លែ​ត្រចៀកកាំ​ ម្សៅ​ជី perilla ម្សៅ​ការ៉ូត​ ម្សៅ​ប្រូកខូលី​ ម្សៅ matcha ម្សៅ​ស្វាយ e-mango ម្សៅស្វាយ e-mango plus​ ម្សៅ​ផ្លែត្របែក​ ម្សៅ​ទូរេន​ ម្សៅ​ស្រកានាគ ​ស ម្សៅស្រកានាគក្រហម តែ​លិញជី ទឹក​ឃ្មុំ​ ផ្សិត​ដង្កូវ​ តែប៊ិញ​សឺន (Binh Son) សុទ្ធតែប្រកប​ដោយ​ស្តង់ដារ​ FDA របស់​អាមេរិក និង គ្រប់ដោយ​ស្តង់ដារ​នាំចេញ​សកលលោក។

ត្រួតពិនិត្យ​គុណភាព​ផលិតផល​ ក្រោយ​ពេល​សម្ងួត​ដោយ​បច្ចេកវិទ្យា​សម្ងួត​បែបបង្កក។​

ថ្មីៗនេះ Eherbal រួមនឹង​ផលិតផល​ម្សៅ​បន្លែ ផ្លែឈើ ញ្ញជាតិ​ បានតាំងពិព័រណ៍​ និង ឧទ្ទេសនាម​ផលិតផល​នៅ​ប្រទេសរុស្ស៊ី​ លោកស្រី​ Sayanok Anastacia Urievna - ប្រធាន​គណៈ​កម្មការ​សហការ​អភិវឌ្ឍ​ជាមួយនឹង​វៀតណាម​ ចំណុះ​សហសម្ពន្ធ XNK ​រុស្ស៊ី​ បាន​វាយ​តម្លៃខ្ពស់​នូវផលិត​ផល​របស់​ Eherbal នៅ​ទីផ្សារ​ទ្វីបអ៊ឺរ៉ុប​។ Eherbal ដាក់​គោល​ដៅ​យុទ្ធសាស្រ្ត​ គឺក្រុមហ៊ុន​ផលិត​ឱសថ​គុណភាពខ្ពស់​លំដាប់​វៀតណាម​ ទាញ​យក​​តម្លៃខ្ពស់​នៃដំណាំ​ដើមឈើ​ បង្កើន​តម្លៃ​នៃមនុស្ស​ ចូល​រួម​អន្តរជាតូបនីយកម្ម​​កសិកម្មផល​វៀតណាម​។​

 

សព្វថ្ងៃ​ Eherbal បានកសាង​តំបន់​វត្ថុធាតុ​ដើម​ដាំបន្លែត្រចៀកកាំ​ ជី​ perilla បន្លែឃិនឆាយ celery ជីបង្អាប់ត្រី​ ។ល។ នៅស្រុក​​ទ្រេវ​សឺន (Trieu Son) (ខេត្ត​ថាញហ្វ័រ​  - Thanh Hoa) និង ដំណើរការ​រោង​ចក្រ​ស្តង់ដារ​ GMT នៅស្រុក​​ចឿង​មី​ (Chuong My) ហាណូយ​ បង្កើត​ការ​ងារ​ធ្វើ​សម្រាប់​ពលករ​នៅមូលដ្ឋាន​។ Eherbal បាន​អភិវឌ្ឍ​ផលិតផល​ជា​បន្លៃ​ផ្លែឈើ​វៀតណាម​ បែបធម្មជាតិ​គួបផ្សំនឹង​បច្ចេកវិទ្យា​សម្ងួត​ស្តង់ដារ​អន្តរជាតិ​ ដើម្បី​ផលិត​ចេញ​ផលិតផល​សុខភាព​សម្រាប់​សហគមន៍​ និង ចូល​រួម​ជំរុញ​ខឿន​កសិកម្ម​គុណភាព​ខ្ពស់​នៃវៀតណាម​ប្រកបដោយ​ការ​អភិវឌ្ឍ។

 

រៀប​រាប់​អំពី​គុណប្រយោជន៍​នៃការ​អនុវត្ត​បច្ចេកវិទ្យា​សម្ងួតបែបបង្កក​​ និង បច្ចេកវិទ្យា​កិន​លើ​ត្បាល​ថ្ម ដើម្បី​បង្កើត​បាន​ជា​ម្សៅ​ធម្មជាតិ​ បងស្រី​ ឡេ ធី​យៀន​ (Le Thi Duyen) (នាយក​ក្រុមហ៊ុ​រៀប​រាប់ថា​៖ បច្ចេកវិទ្យា​សម្ងួត​ (ឬនៅហៅ​ថា​សម្ងួតបែប​​បង្កក) ជា​វិធីសាស្រ្ត​សម្ងួត​បន្លៃស្រស់​ ដោយ​ប្រើសីតុណ្ហភាព​ទាប​ និង សម្ពាធទាប​ ដើម្បី​ចម្ចាត់​ទឹក​ដែល​មិនធ្វើ​ឱ្យ​ផ្លាស់ប្តូរពណ៌​ ឬផ្លាស់ប្តូរ​រចនាសម្ពន្ធ​ជាតិសសៃ​ និង ជាតិ​បំប៉ន​ផ្សេង​នៅក្នុង​បន្លែ។ បច្ចេកវិទ្យា​កិន​លើ​ត្បាល​ថ្ម​ (ឬនៅ​ហៅថាកិន​ដោយ​ត្បាលថ្ម) ជា​វិធី​សាស្រ្តកិន​បន្លែស្រស់​បន្ទាប់ពី​សម្ងួត​រួច​រាល់។ បទដ្ឋាននេះ​ច្រើន​អនុវត្ត​តាមបែប​ដោយ​ប្រើត្បាលកិនថ្មធំ​ ឬម៉ាស៊ីនកិនពិសេស​ ដើម្បីកិន​បន្លែក្លាយ​ជា​ម្សៅ​ ឬគ្រាប់​តូចៗ។ ជាមួយការ​គួបផ្សំ​រវាង​បច្ចេកវិទ្យានេះ Eherbal បាននាំមក​ជូន​អ្នកប្រើប្រាស់នូវ​ផលិតផល​ស្អាត ​១០០% គ្មានលាយ​លំ រក្សា​អតិបរិមា​សារជាតិ​នៅក្នុង​បន្លែ​ និង ងាយប្រើប្រាស់​។​ យុទ្ធសាស្រ្តអភិវឌ្ឍនៅ​៥ឆ្នាំខាងមុខ​ Eherbal នឹង​បើក​ទូលាយ​តំបន់​វត្ថុធាតុដើម​ដាំ​បន្លែ​នៅ​នឹង​រោង​ចក្រ​ក្នុង​ស្រុក​ចឿង​មី (Chuong My) (ហាណូយ) ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​ផលិត​កម្ម​តាម​សង្វាក់គ្មាន​ចន្លោះ​ ហើយ​ជាពិសេស​បើកទូលាយ​ទីផ្សារ​នាំចេញ​ទៅកាន់​អាមេរិក​ ជប៉ុន​ កូរ៉េខាងត្បូង​ ខិតខំ​នាំ​ Eherbal ជា​ពាណិជ្ជសញ្ញា​ខ្លាំង​នៃជាតិ​ នៅក្នុងវិស័យ​កែច្នៃ​កសិផល​។

 អនុវត្ត​៖ ប៊ិច​វឹន​ - វៀតគឿង/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top