Pantio និងដំណើរនាំម៉ូដសម្លៀកបំពាក់អនុវត្តលំដាប់ខ្ពស់មកកាន់ជីវភាពរស់នៅ
ក៏ដូចជាមុខម្ហូប និងស្មារតីនៃជីវភាពរស់នៅ ម៉ូដសម្លៀកបំពាក់ក៏ជាតំណភ្ជាប់ជិតស្និទ្ធជាមួយជីវិតនៃមនុស្សគ្រប់គ្នា ពិសេសគឺលើកកម្ពស់សោភណបញ្ញា និងសេចក្តីសង្ឃឹមថា បានផ្លាស់ប្តូរចំពោះនារី។ ជាមួយសារខាងលើនោះ ម៉ូដសម្លៀកបំពាក់ Pantio បាន និង កំពុងខិតខំប្រឹងប្រែងនាំយកកម្រងសមុច្ច័យម៉ូដសម្លៀកបំពាក់ថ្មីរបស់ខ្លួន ដើម្បីលើកកម្ពស់រចនាបថរបស់ស្ត្រីវៀតណាម។
ម៉ូដសម្លៀកបំពាក់ Pantio ផ្សារភ្ជាប់នឹងឈ្មោះស្ថាបនិក CEO អ្នករចនាម៉ូដ លោកស្រី ម៉ាយផឿងអាញ (Mai Phuong Anh)។ លោកស្រីរូបនេះស្ងៀមស្ងាត់នៅពីក្រោយការអភិវឌ្ឍ និងជោគជ័យនៃរោងចក្រកាត់ដេរម៉ូដសម្លៀកបំពាក់ Parosy ពាណិជ្ជសញ្ញាម៉ូដសម្លៀកបំពាក់ Pantio ដោយមានប្រព័ន្ធ showroom ចំនួន ៦០កន្លែង លាតសន្ធឹងពេញប្រទេស ចូលរួមជួយឱ្យនារីវៀតណាមរាប់លាននាក់ បានពាក់សម្លៀកបំពាក់ស្អាតៗ មានទំនុកចិត្តបង្ហាញពីសមត្ថភាព និងជោគជ័យ លើគ្រប់វិស័យនៃជីវិត។
លោកស្រី ម៉ាយ ផឿងអាញ (Mai Phuong Anh) ធ្លាប់ជានិស្សិតសិក្សាផ្នែកគរុកោសល្យគីមីវិទ្យា នៃសកលវិទ្យាល័យគរុកោសល្យហាណូយ (Ha Noi) ប៉ុន្តែបងស្រីបែរជាមានថ្វីដៃប៉ិនប្រសប់ ដែលព្រះប្រទានឱ្យ ជាពិសេស គាត់ស្រឡាញ់ចូលចិត្តរចនាម៉ូដសម្លៀកបំពាក់។ បំពេញការងារនៅក្នុងវិស័យអប់រំបានមួយរយៈពេល លោកស្រីបន្តសិក្សាបន្ថែមបរិញ្ញាបត្ររចនាម៉ូដសម្លៀកបំពាក់ នៅសកលវិទ្យាល័យវិចិត្រសិល្បៈឧស្សាហកម្ម។
រោងចក្រកាត់ដេរម៉ូដសម្លៀកបំពាក់ Parosy ជាទីកន្លែងកាត់ដេរសម្លៀកបំពាក់ “made in Viet Nam” ផង ជាដៃគូកាត់ដេរនៃពាណិជ្ជសញ្ញាល្បីៗ Zara, Mango, Esprit, Taka&Dance។ល។ផងដែរ។ ជាពិសេស រោងចក្រ Parosy ក៏ជាទីកន្លែងកាត់ដេរសម្លៀកបំពាក់ carnival គ្រឿងប្រដាប់សម្តែង រ៉ុបសម្រាប់អាពាហ៍ពិពាហ៍ រ៉ុបសម្រាប់ជប់លៀង។ល។ ដែលនាំចេញទៅកាន់ទីផ្សារអាល្លឺម៉ង អ៊ីតាលី ជប៉ុនទៀតផង។
មកដល់សព្វថ្ងៃ រោងចក្រ Parosy មានផ្ទៃដីជាង១០.០០០ម៉ែត្រការេ ផ្គត់ផ្គង់ផលិតផលចេញទៅទីផ្សារចំនួន ៤០០.០០០ - ៥០០.០០០ ឈុត ជារៀងរាល់ខែ ហើយម៉ូដសម្លៀកបំពាក់ Pantio បានបើក showroom ចំនួន ៦០ កន្លែង នៅទូទាំងប្រទេសវៀតណាម នាំមុខនិន្នាការម៉ូដសម្លៀកបំពាក់អនុវត្ត ដែលមានរចនាបថសុភាព ថាមពល និង ទំនើប បម្រើនារីវៀតណាមរាប់លាននាក់ ជារៀងរាល់ឆ្នាំ។
ជិត ១៥ ឆ្នាំ អភិវឌ្ឍ និងធ្វើឲ្យអតិថិជនលើទីផ្សារក្នុងស្រុកពេញចិត្ត នៅឆ្នាំ២០២១ និង ២០២២ Pantio មានកិត្តិយសជាប់ចំណាត់ថ្នាក់ នៅក្នុង Top ១០ ទំនុកចិត្តប្រើប្រាស់វៀតណាមពីរឆ្នាំបន្តបន្ទាប់ និងទទួលបានជាពាណិជ្ជសញ្ញា យីហោល្បីឈ្មោះ នៅទ្វីបអាស៊ីប៉ាស៊ីហ្វីក ឆ្នាំ២០២៣ និងជាពាណិជ្ជសញ្ញា ផលិតផល សេវាកម្មល្បីថ្នាក់ជាតិឆ្នាំ២០២៣។ រង្វាន់មានតម្លៃទាំងនេះ បានចូលរួមអះអាំងកម្រិតលំដាប់ និង ទីជំហរ Pantio នៅក្នុងវិស័យឧស្សាហកម្មសម្លៀកបំពាក់មិនត្រឹមតែនៅប្រទេសវៀតណាមប៉ុណ្ណោះ ថែមទាំងនេះនៅទាំងជាជំហានដ៏សំខាន់ ក្នុងដំណើរការយកជ័យជំនះ លើទីផ្សារសម្លៀកបំពាក់អន្តរជាតិ ទៅអនាគត។
ថ្មីៗនេះ ក្នុងដំណើរនិវត្តន៍មកកាន់សាលាសកលវិទ្យាល័យវិចិត្រសិល្បៈឧស្សាហកម្ម នាឱកាសអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ឆ្នាំ ទិវាបង្កើត អ្នករចនាម៉ូដ ពាណិជ្ជករ លោកស្រី ម៉ាយផឿងអាញ (Mai Phuong Anh) ជាអ្នកឧបត្ថម្ភម្នាក់ក្នុងចំណោមអ្នកឧបត្ថម្ភស្នូលទាំងអស់ ដែលចូលរួមក្នុងការរៀបចំ Fashion show “ប្រភពដើមកំណើតជាភាពប្រណីត” ទន្ទឹមនោះបង្ហាញវត្តមានកម្រងសមុច្ច័យអនុវត្តលំដាប់ខ្ពស់ ដែលមានឈ្មោះថា Fantasy នៅចំពោះមុខអតិថិជន និង ទស្សនិកជន ដែលចូលចិត្តស្រឡាញ់ម៉ូដសម្លៀកបំពាក់ចំនួន១.០០០នាក់ នៅរដ្ឋធានីហាណូយ។ នៅព្រឹត្តិការណ៍នេះ លោកស្រី ម៉ាយ ផឿងអាញ (Mai Phuong Anh) ផ្តល់ការបំផុសគំនិត និងថាមពលសកម្មជូនយុវវ័យ និស្សិត អ្នករចនាម៉ូដរវ័យក្មេងនៅអនាគត ដោយរឿងរ៉ាវផ្ដើមធុរកិច្ច និង ដំណើរការអត់ធ្មត់រក្សាភ្លើងចំណូលចិត្តវិវត្តន៍រឹងមាំ ចូលរួមលើកកម្ពស់ទីជំហរវិស័យម៉ូដសម្លៀកបំពាក់វៀតណាម។
ផ្តើមគំនិតពីមនោសញ្ចេតនាពហុទិស នៃពិភពសិប្បនិមិ្មត កម្រងសមុច្ច័យ Fantasy មកពីពាណិជ្ជសញ្ញាម៉ូដសម្លៀកបំពាក់ Pantio បានគូសវៀសជារឿងរ៉ាវសិល្បៈនៃម៉ូដសម្លៀកបំពាក់សហសម័យតាមនិកាយមនោសញ្ចេតនា ឆើតឆាយ - ទំនើប។ នេះជាការរចនាឆ្នើម ចំណាប់អារម្មណ៍នាំមុខនិន្នាការម៉ូដសម្លៀកបំពាក់ រដូវស្លឹកឈើជ្រុះ និង រដូវរងាឆ្នាំ២០២៤។
ដើម្បីបង្កើតបានម៉ូដសម្លៀកបំពាក់ពិសេស អ្នករចនាម៉ូដ ស្ថាបនិក ពាណិជ្ជករ លោកស្រី ម៉ាយផឿងអាញ (Mai Phuong Anh) បានជ្រើសវត្ថុធាតុល្អបំផុត ដូចជាសំពត់ Chiffon សូត្រ ក្រណាត់ប៉ាក់តម្បាញផ្កា សូត្រមាស ដើម្បីនាំមកជអារម្មណ៍ស្រស់ស្រាយសម្រាប់អ្នកពាក់ នៅទាំងរំលេចបន្ថែមសម្រស់នារី និងទាក់ទាញ។ ទន្ទឹមនោះ បច្ចេកទេសភ្ជាប់អាលង្ការ សិប្បកម្មផ្ចិងផ្ចង់ បង្កើតភាពទាក់ទាញភ្នែក ធ្វើឱ្យរចនាបទនីមួយៗកាន់តែពិសេស។
ដើម្បីបង្កើតបានម៉ូដសម្លៀកបំពាក់ពិសេស អ្នករចនាម៉ូដ ស្ថាបនិក ពាណិជ្ជករ លោកស្រី ម៉ាយផឿងអាញ (Mai Phuong Anh) បានជ្រើសវត្ថុធាតុល្អបំផុត ដូចជាសំពត់ Chiffon សូត្រ ក្រណាត់ប៉ាក់តម្បាញផ្កា សូត្រមាស ដើម្បីនាំមកជអារម្មណ៍ស្រស់ស្រាយសម្រាប់អ្នកពាក់ នៅទាំងរំលេចបន្ថែមសម្រស់នារី និងទាក់ទាញ។ ទន្ទឹមនោះ បច្ចេកទេសភ្ជាប់អាលង្ការ សិប្បកម្មផ្ចិងផ្ចង់ បង្កើតភាពទាក់ទាញភ្នែក ធ្វើឱ្យរចនាបទនីមួយៗកាន់តែពិសេស។
ជាង ៣០ ម៉ូដរចនាពិសេសចំណាប់ៗ នៃម៉ូដសម្លៀកបំពាក់រដូវស្លឹកឈើជ្រុះ និងរដូវរងា ឆ្នាំ២០២៤ តាំងពីដំណាក់ការរចនា អនុម័ត រហូតដល់ផលិតកម្ម ដំណាក់កាលនីមួយៗ សុទ្ធតែបានអនុវត្តដោយក្រុមអ្នកជំនាញការ សិប្បករសម្បូរបទពិសោធន៍ នៅ Pantio ព្រមទាំងបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដោយប្រព័ន្ធកាត់ដេរនៃរោងចក្រកាត់ដេរម៉ូដសម្លៀកបំពាក់ Parosy ប្រកបដោយស្តង់ដារអន្តរជាតិ។ ម៉ូដសម្លៀកបំពាក់នេះ សន្យាថា នឹងនាំមុខនិន្នាការរចនាបថនារី តាំងពីការសម្តែងរហូតដល់ជីវិតប្រចាំថ្ងៃ។ តាមរយៈកម្រងសមុច្ច័យ Fantasy អ្នករចនាម៉ូដ ម៉ាយផឿងអាញ (Mai Phuong Anh) រៀបរាប់ថា ចង់ផ្ញើសារស្តីពីសេរីភាព វៃឆ្លាត និង ឯករាជ អាចស្វែងរកឃើញខ្លួនឯង ក្នុងការរចនាពោរពេញដោយការបំផុសគំនិតនេះ៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង