Pantio និងដំណើរនាំម៉ូដសម្លៀកបំពាក់អនុវត្តលំដាប់ខ្ពស់មកកាន់ជីវភាពរស់នៅ

Pantio និងដំណើរនាំម៉ូដសម្លៀកបំពាក់អនុវត្តលំដាប់ខ្ពស់មកកាន់ជីវភាពរស់នៅ

ក៏ដូចជា​មុខ​ម្ហូប​ និងស្មារតី​នៃ​ជីវភាព​រស់នៅ​ ម៉ូដសម្លៀកបំពាក់​ក៏ជា​តំណភ្ជាប់ជិត​ស្និទ្ធ​ជាមួយ​ជីវិត​នៃមនុស្ស​គ្រប់គ្នា​  ពិសេស​គឺលើកកម្ពស់សោភណ​បញ្ញា និងសេចក្តីសង្ឃឹមថា បានផ្លាស់ប្តូរ​ចំពោះ​នារី​។ ជាមួយ​សារខាង​លើ​នោះ ម៉ូដសម្លៀកបំពាក់​ Pantio បាន​ និង កំពុង​ខិត​ខំប្រឹង​ប្រែង​នាំយក​កម្រង​សមុច្ច័យម៉ូដសម្លៀក​បំពាក់​ថ្មី​របស់ខ្លួន​ ដើម្បី​លើកកម្ពស់​រចនាបថរបស់ស្ត្រីវៀតណាម​។​

ម៉ូដសម្លៀកបំពាក់​ Pantio ផ្សារភ្ជាប់​នឹង​ឈ្មោះ​ស្ថាបនិក​ CEO អ្នក​រចនាម៉ូដ លោកស្រី ម៉ាយ​ផឿង​អាញ (Mai Phuong Anh)​។ លោកស្រីរូបនេះ​ស្ងៀមស្ងាត់​នៅពីក្រោយ​​ការ​អភិវឌ្ឍ​ និងជោគ​ជ័យ​នៃ​រោង​ចក្រ​កាត់ដេរ​​ម៉ូដសម្លៀក​បំពាក់ Parosy ពាណិជ្ជសញ្ញា​ម៉ូដសម្លៀក​បំពាក់​ Pantio ដោយ​មាន​ប្រព័ន្ធ​​ showroom ចំនួន ​៦០​កន្លែង លាតសន្ធឹង​ពេញ​​ប្រទេស​ ចូល​រួម​ជួយឱ្យ​​នារីវៀតណាម​រាប់លាន​នាក់ បាន​ពាក់សម្លៀក​បំពាក់​ស្អាតៗ​ មានទំនុក​ចិត្ត​បង្ហាញ​ពី​សមត្ថភាព និងជោគជ័យ ​លើគ្រប់វិស័យ​នៃជីវិត​។​

អ្នក​រចនាម៉ូដ លោកស្រី ម៉ាយផឿង​អាញ​ (Mai Phuong Anh) នៅ​ម៉ោង​ធ្វើ​ការ​រួម​នឹងក្រុមការងារ​​។ រូបថត៖ ឯកសារ​

លោកស្រី ​ម៉ាយ ​ផឿង​​អាញ​ (Mai Phuong Anh)​ ធ្លាប់ជា​និស្សិត​សិក្សា​ផ្នែក​គរុកោសល្យ​គីមីវិទ្យា​ នៃសកលវិទ្យាល័យ​គរុកោសល្យ​ហាណូយ​​ (Ha Noi) ប៉ុន្តែ​បងស្រី​បែរជា​មាន​ថ្វី​ដៃប៉ិនប្រសប់​ ដែល​ព្រះប្រទាន​ឱ្យ​​ ជា​​ពិសេស​ គាត់​ស្រឡាញ់ចូលចិត្ត​រចនា​ម៉ូដសម្លៀក​​បំពាក់​។ បំពេញ​ការងារ​នៅក្នុងវិស័យ​អប់រំបាន​មួយ​រយៈ​ពេល​ លោកស្រីបន្តសិក្សាបន្ថែមបរិញ្ញាបត្រ​រចនា​ម៉ូដ​សម្លៀក​បំពាក់​ នៅសកលវិទ្យាល័យ​វិចិត្រសិល្បៈ​ឧស្សាហកម្ម​។​

 

អ្នករចនា​ម៉ូដ​ទទួល​ផ្កា​ និង អំណរ​គុណ​ពី​គណៈ​កម្មការ​ Fashion show “ប្រភព​ដើមកំណើតជា​ភាពប្រណីត​”
កម្រង​សមុច្ច័យ​ Fantasy គូរ​អំពី​រឿង​រ៉ាវ​សិល្បៈ​នៃ​ម៉ូដសម្លៀក​បំពាក់​សហសម័យ​ តាម​និកាយ​រ៉ូមែនទិច​ ឆើត​ឆាយ​ និងទំនើប​។​

រោង​ចក្រ​កាត់ដេរ​ម៉ូដសម្លៀកបំពាក់​ Parosy ជា​ទីកន្លែង​កាត់ដេរ​សម្លៀកបំពាក់ made in Viet Nam ផង ជា​ដៃគូ​កាត់ដេរ​នៃ​ពាណិជ្ជសញ្ញា​ល្បីៗ Zara, Mango, Esprit, Taka&Dance។ល។​ផងដែរ​។ ជាពិសេស​ រោង​ចក្រ​ Parosy ក៏ជា​ទីកន្លែង​កាត់ដេរ​សម្លៀកបំពាក់ carnival គ្រឿង​ប្រដាប់​សម្តែង​ រ៉ុបសម្រាប់​អាពាហ៍ពិពាហ៍​ រ៉ុប​សម្រាប់​​ជប់លៀង​។ល។ ដែល​នាំចេញ​ទៅកាន់​ទីផ្សារ​​អាល្លឺម៉ង អ៊ីតាលី ជប៉ុន​ទៀតផង។

មកដល់សព្វថ្ងៃ​ រោង​ចក្រ​ Parosy មាន​ផ្ទៃដី​ជាង​១០.០០០ម៉ែត្រ​ការេ ផ្គត់ផ្គង់​ផលិតផល​ចេញទៅ​ទីផ្សារចំនួន​ ៤០០.០០០ - ៥០០.០០០ ឈុត​ ជារៀងរាល់ខែ ហើយ​ម៉ូដសម្លៀកបំពាក់​ Pantio បានបើក​ showroom ចំនួន ​៦០ កន្លែង នៅទូទាំងប្រទេសវៀតណាម​ នាំមុខ​និន្នាការ​ម៉ូដសម្លៀក​បំពាក់​អនុវត្ត ដែល​​មានរចនាបថ​សុភាព​ ថាមពល និង ទំនើប​ បម្រើ​នារីវៀតណាម​រាប់លាន​នាក់ ជា​រៀង​រាល់ឆ្នាំ​។​



ជិត ​១៥ ឆ្នាំ អភិវឌ្ឍ​ និងធ្វើឲ្យ​អតិថិជន​លើទីផ្សា​រក្នុងស្រុកពេញ​ចិត្ត នៅ​ឆ្នាំ​២០២១ និង ២០២២ Pantio មានកិត្តិយស​ជាប់​ចំណាត់ថ្នាក់​ នៅក្នុង​ Top ១០ ទំនុក​ចិត្ត​ប្រើប្រាស់វៀតណាមពីរឆ្នាំ​បន្តបន្ទាប់ និងទទួលបានជា​ពាណិជ្ជសញ្ញា យីហោល្បី​ឈ្មោះ​ នៅទ្វីបអាស៊ី​ប៉ាស៊ីហ្វីក ​ឆ្នាំ២០២៣ និងជា​ពាណិជ្ជសញ្ញា​ ផលិតផល​ សេវាកម្ម​ល្បី​ថ្នាក់ជាតិ​ឆ្នាំ២០២៣។ រង្វាន់មានតម្លៃទាំងនេះ បាន​ចូល​រួម​អះអាំង​កម្រិត​លំដាប់ និង ទីជំហរ Pantio នៅក្នុង​វិស័យ​ឧស្សាហកម្ម​សម្លៀកបំពាក់​​មិនត្រឹមតែ​នៅប្រទេស​វៀតណាមប៉ុណ្ណោះ​ ថែមទាំងនេះនៅទាំងជា​ជំហាន​​ដ៏សំខាន់ ក្នុ​ងដំណើរ​ការ​យក​ជ័យ​ជំនះ ​លើទីផ្សារ​សម្លៀកបំពាក់​អន្តរជាតិ ​​ទៅ​អនាគត។​

ថ្មីៗនេះ ក្នុង​ដំណើរ​និវត្តន៍​មកកាន់​សាលា​សកលវិទ្យាល័យ​​​វិចិត្រសិល្បៈ​ឧស្សាហកម្ម​ នា​​ឱកាស​​អបអរសាទរ​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​ ៧៥ ឆ្នាំ ទិវា​បង្កើត​ អ្នក​រចនាម៉ូដ ពាណិជ្ជករ លោកស្រី ​ម៉ាយផឿង​អាញ​ (Mai Phuong Anh)​ ​ជា​អ្នក​​ឧបត្ថម្ភ​​ម្នាក់​​ក្នុង​ចំណោម​អ្នក​ឧបត្ថម្ភ​ស្នូល​ទាំង​អស់​ ដែល​ចូល​រួម​​ក្នុង​ការ​រៀប​ចំ​ Fashion show ប្រភព​ដើមកំណើតជា​ភាពប្រណីត​ ទន្ទឹមនោះ​បង្ហាញ​វត្តមាន​កម្រងសមុច្ច័យ​អនុវត្ត​លំដាប់ខ្ពស់​ ដែល​មានឈ្មោះ​ថា Fantasy នៅ​ចំពោះមុខអតិថិជន និង ទស្សនិកជន ដែល​​ចូលចិត្ត​ស្រឡាញ់​ម៉ូដ​សម្លៀកបំពាក់​​ចំនួន​១.០០០នាក់ នៅរដ្ឋធានី​ហាណូយ​។ នៅ​​ព្រឹត្តិការណ៍​នេះ លោកស្រី ម៉ាយ​ ផឿងអាញ​ (Mai Phuong Anh)​ ផ្តល់ការ​បំផុស​គំនិត​ ​និងថាមពល​សកម្ម​ជូន​យុវ​វ័យ​ និស្សិត​ អ្នករចនាម៉ូដរ​វ័យក្មេង​នៅអនាគត​ ដោយ​រឿង​រ៉ាវផ្ដើម​ធុរកិច្ច និង​ ដំណើរ​ការ​អត់ធ្មត់​រក្សា​ភ្លើង​ចំណូលចិត្តវិវត្តន៍​​រឹងមាំ ចូល​រួម​លើកកម្ពស់​ទីជំហរ​វិស័យ​ម៉ូដសម្លៀកបំពាក់វៀតណាម​។


ផ្តើមគំនិតពីមនោសញ្ចេតនា​ពហុទិស​ នៃពិភពសិប្បនិមិ្មត​ កម្រងសមុច្ច័យ​ Fantasy មកពី​​ពាណិជ្ជសញ្ញា​ម៉ូដសម្លៀកបំពាក់​ Pantio បាន​គូសវៀស​ជា​រឿង​រ៉ាវ​សិល្បៈ​នៃ​ម៉ូដសម្លៀក​បំពាក់​សហសម័យ​តាមនិកាយមនោសញ្ចេតនា ឆើតឆាយ​ - ទំនើប​។ នេះជា​ការ​រចនា​ឆ្នើម​ ចំណាប់អារម្មណ៍​នាំមុខ​និន្នាការ​ម៉ូដសម្លៀកបំពាក់ ​រដូវ​ស្លឹក​ឈើជ្រុះ​ និង រដូវ​រងា​ឆ្នាំ​២០២៤។​​

ដើម្បី​បង្កើតបាន​ម៉ូដសម្លៀកបំពាក់​ពិសេស អ្នករចនាម៉ូដ ស្ថាបនិក ពាណិជ្ជករ លោកស្រី ម៉ាយផឿងអាញ (Mai Phuong Anh) បាន​ជ្រើស​វត្ថុធាតុល្អ​​បំផុត ដូចជា​សំពត់ Chiffon សូត្រ​ ក្រណាត់ប៉ាក់​តម្បាញផ្កា​ សូត្រ​មាស​ ដើម្បី​នាំមកជអារម្មណ៍​ស្រស់ស្រាយ​សម្រាប់អ្នក​ពាក់​ នៅទាំង​​រំលេច​បន្ថែម​សម្រស់នារី​ និង​ទាក់ទាញ​។ ទន្ទឹមនោះ​ បច្ចេកទេសភ្ជាប់អាលង្ការ​ សិប្បកម្ម​ផ្ចិ​ងផ្ចង់​ បង្កើតភាពទាក់ទាញភ្នែក​ ធ្វើ​ឱ្យ​រចនាបទនីមួយៗកាន់តែ​ពិសេស។​

 

អ្នក​រចនាម៉ូដ លោកស្រី  ម៉ាយ​ ផឿង​អាញ​ (Mai Phuong Anh) មានវត្តមាននៅលើឆាក​ ដើម្បី​ថ្លែងអំណរគុណ​ជូនចំពោះ​ទស្សនិកជន​ ដែល​បានផ្តល់​មនោសញ្ចេតនាមកជូន​ខ្លួន ក៏ដូចជា​ពាណិជ្ជសញ្ញា​ម៉ូដសម្លៀក​បំពាក់ Pantio។ 

ដើម្បី​បង្កើតបាន​ម៉ូដសម្លៀកបំពាក់​ពិសេស អ្នករចនាម៉ូដ ស្ថាបនិក ពាណិជ្ជករ លោកស្រី ម៉ាយផឿងអាញ (Mai Phuong Anh) បាន​ជ្រើស​វត្ថុធាតុល្អ​​បំផុត ដូចជា​សំពត់ Chiffon សូត្រ​ ក្រណាត់ប៉ាក់​តម្បាញផ្កា​ សូត្រ​មាស​ ដើម្បី​នាំមកជអារម្មណ៍​ស្រស់ស្រាយ​សម្រាប់អ្នក​ពាក់​ នៅទាំង​​រំលេច​បន្ថែម​សម្រស់នារី​ និង​ទាក់ទាញ​។ ទន្ទឹមនោះ​ បច្ចេកទេសភ្ជាប់អាលង្ការ​ សិប្បកម្ម​ផ្ចិ​ងផ្ចង់​ បង្កើតភាពទាក់ទាញភ្នែក​ ធ្វើ​ឱ្យ​រចនាបទនីមួយៗកាន់តែ​ពិសេស។​

ជាង ៣០ ម៉ូដ​រចនា​ពិសេស​ចំណាប់ៗ នៃ​ម៉ូដសម្លៀកបំពាក់​រដូវ​ស្លឹក​ឈើជ្រុះ​ និងរដូវ​រងា ឆ្នាំ​២០២៤ តាំងពី​ដំណាក់ការ​រចនា​ អនុម័ត រហូតដល់​ផលិតកម្ម​ ដំណាក់កាល​នីមួយ​ៗ ​សុទ្ធតែ​​បាន​អនុវត្ត​ដោយ​ក្រុម​អ្នក​ជំនាញ​ការ​ សិប្បករ​សម្បូរបទពិសោធន៍ ​នៅ​ Pantio ព្រមទាំង​​បាន​ត្រួតពិនិត្យយ៉ាង​ហ្មត់ចត់ ​ដោយ​ប្រព័ន្ធកាត់ដេរ​នៃរោង​ចក្រ​កាត់ដេរ​​ម៉ូដសម្លៀកបំពាក់​ Parosy ប្រកបដោយ​​ស្តង់ដារ​អន្តរជាតិ​។ ម៉ូដសម្លៀក​បំពាក់​នេះ សន្យា​ថា នឹង​នាំមុខ​​និន្នាការ​រចនាបថ​​នារី​ តាំងពី​​កា​រសម្តែង​រហូតដល់​ជីវិត​ប្រចាំថ្ងៃ​។ តាមរយៈ​​កម្រង​សមុច្ច័យ​ Fantasy អ្នករចនាម៉ូដ ម៉ាយ​ផឿង​អាញ​ (Mai Phuong Anh)​ រៀបរាប់ថា ចង់​ផ្ញើ​សារ​​ស្តីពី​​សេរីភាព​ វៃឆ្លាត និង ឯករាជ អាច​ស្វែងរកឃើញ​ខ្លួ​នឯង​ ក្នុង​ការ​រចនាពោរពេញដោយការ​បំផុសគំនិត​​នេះ

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ត្រឹន​ ថាញ​យ៉ាង​/កាសែតរូបភាពវៀតណាម

ប្រែសម្រួល៖ រីកើង​


top