សម្លម្ជូរសាច់មាន់និងស្លឹកថ្នឹងមានរសជាតិជូរ ផ្អែម ឈ្ងុយឆ្ងាញ់និងសម្បូរជាតិកាល់ស្យូម ដែលជាប្រភេទម្ហូបអាហារប្រពៃណីរបស់ប្រជាជនរស់នៅភាគកណ្តាលនៃប្រទេសវៀតណាម។
ស្លឹកថ្នឹង (គេក៏ហៅថាវល្លិថ្នឹង) ចំណុះអំបូរដើមវល្លិ លូតលាស់តាមធម្មជាតិនិងរីកចំរើនយ៉ាងសម្បូរក្នុងព្រៃ មានរសជាតិជូរនិងភាពត្រជាក់ យើងប្រើស្លឹកនេះដូចគ្រឿងផ្សំមួយប្រភេទក្នុងការដាំសម្ល។ យើងក៏អាចប្រើស្លឹកថ្នឹងដូចជាគ្រឿងទេសក្នុងកម្មវិធីកែច្នៃប្រភេទម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់មួយចំនួន៖ ដាំស្លមជាមួយសាច់មាន់ឬជាមួយត្រីសមុទ្រស្រស់ជាដើម ប៉ុន្តែយើងអាចនិយាយថា សម្លសាច់មាន់ស្លឹកថ្នឹងគឺជាមុខម្ហូបឈ្ងុយឆ្ងាញ់បំផុត។
មិនមែនអ្នកណាៗក៏អាចចម្អិតមុខម្ហូបនេះឲ្យមានរស់ជាតិឈ្ងុយឆ្ងាញ់បានទេ។ នៅពេលស្លសម្លសាច់មាន់ស្លឹកថ្នឹង យើងត្រូវជ្រើសរើសមាន់ដែលលែងក្នុងចំការឬមាន់ព្រៃ ពីព្រោះដាំស្លជាមួយសាច់មាន់នេះ សម្លនឹងមានឈ្ងុយឆ្ងាញ់ជាង។ ជ្រើសរើសស្លឹកថ្នឹងខ្ចី បើសិនជាយើងយកស្លឹកចាស់ សម្លនឹងមានរសជាតិចត់និងមិនឈ្ងុយឆ្ងាញ់ទេ។

ស្លឹកថ្នឹង (គេអាចហៅថាវល្លិថ្នឹង)ចំណុះអំបូរដើមវល្លីរុក្ខជាតិ លូតលាស់តាមធម្មជាតិនិងរីកចំរើនយ៉ាងសម្បូរក្នុងព្រៃស្ថិតក្នុងភាគកណ្តាល

ស្លឹកថ្នឹង (គេអាចហៅថាវល្លិថ្នឹង)ចំណុះអំបូរដើមវល្លីរុក្ខជាតិ លូតលាស់តាមធម្មជាតិនិងរីកចំរើនយ៉ាងសម្បូរក្នុងព្រៃស្ថិតក្នុងភាគកណ្តាល

គួរតែជ្រើសរើសយកតែស្លឹកថ្នឹងខ្ចី ពីព្រោះស្លឹកចាស់ពេកនឹងមានរសជាតិចត់និងមិនត្រូវមាត់ទេ

សម្លសាច់មាន់និងស្លឹកថ្នឹងអាចដាក់បន្ថែមត្រយូងចេក

សម្លសាច់មាន់និងស្លឹកថ្នឹងឈ្ងុយឆ្ងាញ់បំផុតនៅពេលពិសាជាមួយបាយ ក្រៅពីនេះអាចពិសាជាមួយមីឬនំបញ្ចុក |
គួរឲ្យកត់សម្គាល់នៅពេលដាំស្លគឺត្រូវឈ្លីស្លឹកថ្នឹងឲ្យហ្មត់បន្តិច មុនពេលយកទៅដាំស្ល ធ្វើដូច្នោះនឹងកាត់បន្ថយជាតិជូររបស់ស្លឹកថ្នឹង។ នៅពេលសម្លជិតចំអិន យើងទើបដាក់គ្រឿងទេស បើសិនជាយើងដាក់គ្រឿងទេសនៅពេលសម្លមិនទាន់ឆ្អិន ជាតិជូរពីស្លឹកថ្នឹងនឹងបង្កើន ហើយសម្លនឹងមានរសជាតិជូរខ្លាំងណាស់ ដែលឥទ្ធពលដល់គុណភាពរបស់សម្លនេះ។
សម្លសាច់មាន់ស្លឹកថ្នឹងឈ្ងុយឆ្ងាញ់បំផុត នៅពេលយើងពិសាសម្ល នេះក្តៅជាមួយបាយ ក្រៅពីនោះយើងអាចពិសាសម្លសាច់មាន់នេះជាមួយមីឬនំបញ្ចុក។ នៅភាគកណ្តាលក្នុងថ្ងៃត្រង់នៃរដូវក្តៅ ពេលបាយថ្ងៃត្រង់រួមមាន៖ សម្លម្ជូរសាច់មាន់ ស្លឹកថ្នឹងពិសាជាមួយបាយ ដែលក្លាយទៅជាមុខម្ហូបធ្លាប់និងពេញនិយមរបស់ប្រជាជននៅទីនេះ។
មើលឃើញតំលៃពិសេសរបស់ដំណាំស្លឹកថ្នឹង ក្នុងប៉ុន្មានឆ្នាំមកដល់ថ្មីនេះ គ្រួសារជាច្រើនបានស្វែងយល់នូវការដាំដំណាំនេះនិងដុះដាលដំណាំនេះ ដើម្បីផ្គត់ផ្គង់ឲ្យភោជនិយដ្ឋាន ហាងលក់ម្ហូបអាហារ ដែលមានតំរូវការប្រើប្រាស់ នេះគឺជាទម្រងរូបភាពសេដ្ឋកិច្ចប្រសិទ្ធិភាព./.
អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន