មាន់លូកបាវ (Luc Bao) – ម្ហូបពោរពេញទៅដោយរសជាតិនៃតំបន់ភ្នំព្រៃពាយព្យ
ហូបអាហាររបស់ជនជាតិ មឿង (Muong) មានភាពល្បីល្បាញជាយូរលង់ណាស់មកហើយ ដោយសារមុខម្ហូបដែលមានរសជាតិពិសេសនៃតំបន់ភ្នំព្រៃ ប្រើប្រាស់គ្រឿងផ្សំធម្មជាតិ និងវិធីកែច្នៃម្ហូបអាហារប្លែកៗ។ ថ្មីៗនេះ មានមុខម្ហូបថ្មីមួយ ដែលមានឈ្មោះថា មាន់លូកបាវ (Luc Bao) ដែលជាការរួមបញ្ចូលគ្នាយ៉ាងល្អិតល្អន់ រវាងប្រពៃណី និងភាពច្នៃប្រតិដ្ឋ សន្យាថានឹងធ្វើឱ្យភ្ញៀវ ដែលចូលចិត្តម្ហូបអាហារឆ្ងាញ់ៗ នឹងពេញចិត្ត។
មាន់លូកបាវ (Luc Bao) ត្រូវបានបំផុសគំនិត ពីបំណងចង់បង្កើតមុខម្ហូបមួយ មិនត្រឹមតែមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានរសជាតិពិសេសពីតំបន់ភ្នំព្រៃ ទៀតផង។ មុខម្ហូបនេះគឺជាការរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងគ្នា រវាងគ្រឿងផ្សំដែលធ្លាប់ស្គាល់របស់ជនជាតិ មឿង (Muong) ដូចជា មាន់ស្រែ គ្រាប់ michelia tonkinensis ជីរនាងវង និងអំបិលបានលាយ គ្រឿងផ្សំពិសេសនៃតំបន់ភ្នំព្រៃពាយព្យ (គេហៅថាអំបិល ចាំចែវស្ងួត (Cham cheo)) រួមជាមួយនឹងវិធីកែច្នៃប្រកបដោយមានភាពច្នៃប្រតិដ្ឋ។
ដើម្បីចម្អិនបានមុខម្ហូបមាន់លូកបាវ (Luc Bao) ដ៏ឈ្ងុយឆ្ងាញ់ឥតខ្ចោះ គ្រឿងផ្សំត្រូវបានជ្រើសរើសយ៉ាងហ្មត់ចត់។ មាន់ស្រែ គឺជាប្រភេទមាន់ដែលថ្មើរជើង ស៊ីពោតនិងអង្ករ សាច់ណែន និងឈ្ងុយផ្អែម ជាមួយនឹងទម្ងន់ដ៏ល្អពី ១.៥ - ១.៨ គីឡូក្រាម។ ជីរនាងវង និង គ្រាប់ michelia tonkinensis គឺជាគ្រឿងទេសពិសេសរបស់តំបន់ភ្នំព្រៃ ដែលនាំមកនូវក្លិនឈ្ងុយ និងរសជាតិហឹរបន្តិច។ អំបិល ចាំចែវស្ងួត (Cham cheo) ស្ងួត គឺជាផលិតផលពិសេសរបស់តំបន់ពាយព្យ ដែលត្រូវបានប្រើសម្រាប់ការប្រឡាក់មាន់ បង្កើតបាននូវរសជាតិឈ្ងុយឆ្ងាញ់ ដែលមិនអាចបំភ្លេចបានឡើយ។
បន្ទាប់ពីដកឆ្អឹងមាន់ចេញ មាន់នឹងត្រូវបានត្រាំក្នុងទឹកគ្រឿងទេស និងរុក្ខជាតិឱសថ ក្នុងរយៈពេល ២ ម៉ោង ដើម្បីឱ្យសាច់ទន់ និងជ្រាបចូលគ្រឿងទេស។ បន្ទាប់មក សាច់មាន់ត្រូវបានហាន់ជាចំណិតៗល្មម រួចប្រឡាក់ជាមួយអំបិល ចាំចែវស្ងួត (Cham cheo) និងស្លឹកជីរនាងវង។ ភាពពិសេសនៃម្ហូបនេះគឺការប្រើស្លឹកត្រើយខ្ចប់សាច់មាន់ ដែលបង្កើតរូបរាងដូចជា “មាន់ពាក់អាវពណ៌បៃតង” ទាក់ទាញភ្នែក។ ជាចុងក្រោយ មាន់ត្រូវចៀនបំពងទាំងស្លឹកត្រើយ ហើយដាក់នៅលើចានដែលធ្វើពីសរសៃមីសួរសាគូ ភៀដែន កាវបាំង (Phia den Cao Bang) ដែលចៀនបំពងស្រួយ។
មាន់លូកបាវ (Luc Bao) ត្រូវបានដាក់លើចានដែលធ្វើពីសរសៃមីសួរសាគូ ភៀដែន កាវបាំង (Phia den Cao Bang) បង្កើតការរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងគ្នា រវាងពណ៌ និងរសជាតិ។ មុខម្ហូបនេះត្រូវបានពិសារជាមួយមីសួរបំពងស្រួយៗ។ នោះគឺជាការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ រវាងរសជាតិផ្អែមនៃសាច់មាន់ ក្លិនឈ្ងុយរបស់គ្រឿងទេស និងរសជាតិស្រួយរបស់មីសួរ។
មាន់លូកបាវ (Lục Bảo) មិនត្រឹមតែធ្វើឱ្យម្ហូបអាហារនៃតំបន់ភ្នំព្រៃពាយព្យ កាន់តែសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយតម្លៃប្រពៃណីដល់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិផងដែរ។
អាសយដ្ឋានសម្រាប់ទទួលទានមាន់ លូកបាវ (Lục Bảo) ៖ ភោជនីយដ្ឋាន បានក្វាន (Ban Quan) លេខ ២ ផ្លូវ ដឿងថាញ (Duong Thanh) សង្កាត់ កឿដុង (Cua Dong) រដ្ឋធានី ហាណូយ – លេខទូរសព្ទ៖ 0789818284
អត្ថបទ និងរូបថត៖ ត្រឹន ថាញយ៉ាង / VNP ប្រែសម្រួលដោយង្វៀនយ៉ាង