• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សញ្ញាសម្គាល់វៀតណាមនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនិងកម្លាំងចលករថ្មីក្នុងទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា

តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី អគ្គលេខាបក្ស ប្រធារដ្ឋ លោក តូ ឡឹម នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ឆ្លើយសំណួរពីអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំនៅកម្ពុជា (រូបថត៖ VNA)

ក្នុងឱកាសនៃព្រឹត្តិការណ៍ការទូតដ៏សំខាន់នេះ អ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅកម្ពុជា បានសម្ភាសន៍លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាអំពី សារៈសំខាន់នៃដំណើរទស្សនកិច្ច ក៏ដូចជាទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគត។

លោក ជា រិទ្ធ បានថ្លែងថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺមានសារៈសំខាន់ពិសេស និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏គួរឱ្យមោទនភាពសម្រាប់កម្ពុជា។ នេះជាលើកដំបូងដែលកម្ពុជាបានទទួលតួនាទីជាប្រទេសម្ចាស់ផ្ទះ ដោយស្វាគមន៍ប្រមុខរដ្ឋ និងគណៈប្រតិភូមកពីជុំវិញពិភពលោក រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមផងដែរ។

យោងតាមលោក ជា រិទ្ធ ក្រៅពីការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ក៏រួមបញ្ចូលទាំងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំសំខាន់ៗ របស់កម្ពុជា ក្នុងនោះមានជំនួបជាមួយប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ផងដែរ។ នៅក្នុងកិច្ចប្រជុំទាំងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងផ្តោតលើការពិភាក្សាអំពីដំណោះស្រាយដ៏លេចធ្លោ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយនៅក្នុងវិស័យសំខាន់ៗដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍...។

បើយោងតាមស្ថានភាពជាក់ស្តែងបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីបានលើសពី ១០ ពាន់លានដុល្លារអាមេរិក ហើយកំពុងរក្សាបានកំណើនគួរឱ្យចាប់អារម្មណ៍។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការខិតខំសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិកនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top