• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានការព្រួយបារម្ភលើព័ត៌មានទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសវេណេស៊ុយអេឡា

នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦ ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងប្រតិកម្មរបស់វៀតណាមចំពោះស្ថានភាពបច្ចុប្បន្ន ក្នុងប្រទេស វេណេស៊ុយអេឡា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំងបានលើកច្បាស់ថា៖ វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងលើព័ត៌មាន ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងវេណេស៊ុយអេឡា។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង (រូបថត៖ VNA)

វៀតណាមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងនោះមានគោលការណ៍គោរពអធិបតេយ្យភាពរបស់បណ្តាប្រទេស ដោយមិនប្រើប្រាស់កម្លាំង និងការគំរាមកំហែងប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។

វៀតណាមអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ ចូលរួមក្នុងការសន្ទនា ដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយផ្អែកលើច្បាប់អន្តរជាតិ រួមចំណែកដល់ការធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងជុំវិញពិភពលោក៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមពិគ្រោះយោបល់លើបទពិសោធន៍អន្តរជាតិក្នុងការចូលរួមអនុសញ្ញា ICPPED

វៀតណាមពិគ្រោះយោបល់លើបទពិសោធន៍អន្តរជាតិក្នុងការចូលរួមអនុសញ្ញា ICPPED

នៅថ្ងៃទី ៦ ខែមករា នៅខេត្ដ Quang Ninh (វៀតណាម) បានប្រព្រឹត្ដទៅសិក្ខាសាលាស្ដីពីការឧទ្ទេសនាមអនុសញ្ញាអន្តរជាតិសម្រាប់ការការពារមនុស្សទាំងអស់ពីការបាត់ខ្លួនដោយបង្ខំ (ICPPED) ដែលរៀបចំដោយក្រសួងនគរបាល​វៀតណាមសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។

Top