ព័ត៌មាន វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសនិងអង្គការជាសមាជិកហ្វ្រង់កូហ្វូនី 17/11/2026 កាលពីរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសនិងអង្គការអន្តរជាតិនានាដែលកំពុងចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ជួបជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) លោកស្រី Louise Mushikiwabo។ (រូបថត៖ TTXVN)ពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) លោកស្រី Louise Mushikiwabo បានវាយតម្លៃខ្ពស់ចំពោះតួនាទី ឋានៈ និងការរួមចំណែកជាវិជ្ជមាន និងមានការទទួលខុសត្រូវរបស់វៀតណាមចំពោះសហគមន៍ហ្រ្វង់កូហ្វូនី ដោយបញ្ជាក់ថា OIF នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងវិស័យបង្រៀន និងផ្សព្វផ្សាយភាសាបារាំង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសិកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅខាងវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់ថា វៀតណាមជានិច្ចកាលជាសមាជិកដ៏សកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវនៃសហគមន៍ហ្រ្វង់កូហ្វូនី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឲ្យ OIF បន្តដើរតួនាទីជាស្ពាន ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម ជាមួយប្រទេសជាសមាជិកហ្រ្វង់កូហ្វូនី ព្រមទាំងបង្កើនការគាំទ្រដល់វៀតណាមក្នុងការផ្សព្វផ្សាយនិងបង្រៀនភាសាបារាំងផងដែរ។វៀតណាមឱ្យតម្លៃជានិច្ចចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយប្រទេសម៉ារ៉ុក ដែលជាដៃគូសំខាន់មួយរបស់វៀតណាមនៅក្នុងតំបន់អាហ្វ្រិកខាងជើង។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់យ៉ាងដូច្នេះក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម៉ារ៉ុក លោកស្រី Fatima Ezzahra El Mansouri។ ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី មេដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈលើវិធានការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ ថាមពល រ៉ែ ហិរញ្ញវត្ថុ-ធនាគារ ទេសចរណ៍ ការអប់រំ-បណ្តុះបណ្តាល និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យម៉ារ៉ុកបន្តពង្រីកតួនាទីជាស្ពានដ៏សំខាន់ដើម្បីជួយវៀតណាមពង្រីកកិច្ចសហប្រតិបត្តិការជាមួយតំបន់អាហ្វ្រិកខាងជើង ទ្វីបអាហ្វ្រិក និងពិភពអារ៉ាប់៕ តាម vovworld.vn/km-KH/ Tags:អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF)

កាលពីរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសនិងអង្គការអន្តរជាតិនានាដែលកំពុងចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ជួបជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) លោកស្រី Louise Mushikiwabo។ (រូបថត៖ TTXVN)ពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) លោកស្រី Louise Mushikiwabo បានវាយតម្លៃខ្ពស់ចំពោះតួនាទី ឋានៈ និងការរួមចំណែកជាវិជ្ជមាន និងមានការទទួលខុសត្រូវរបស់វៀតណាមចំពោះសហគមន៍ហ្រ្វង់កូហ្វូនី ដោយបញ្ជាក់ថា OIF នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងវិស័យបង្រៀន និងផ្សព្វផ្សាយភាសាបារាំង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសិកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅខាងវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់ថា វៀតណាមជានិច្ចកាលជាសមាជិកដ៏សកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវនៃសហគមន៍ហ្រ្វង់កូហ្វូនី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឲ្យ OIF បន្តដើរតួនាទីជាស្ពាន ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម ជាមួយប្រទេសជាសមាជិកហ្រ្វង់កូហ្វូនី ព្រមទាំងបង្កើនការគាំទ្រដល់វៀតណាមក្នុងការផ្សព្វផ្សាយនិងបង្រៀនភាសាបារាំងផងដែរ។វៀតណាមឱ្យតម្លៃជានិច្ចចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយប្រទេសម៉ារ៉ុក ដែលជាដៃគូសំខាន់មួយរបស់វៀតណាមនៅក្នុងតំបន់អាហ្វ្រិកខាងជើង។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់យ៉ាងដូច្នេះក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម៉ារ៉ុក លោកស្រី Fatima Ezzahra El Mansouri។ ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី មេដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈលើវិធានការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ ថាមពល រ៉ែ ហិរញ្ញវត្ថុ-ធនាគារ ទេសចរណ៍ ការអប់រំ-បណ្តុះបណ្តាល និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យម៉ារ៉ុកបន្តពង្រីកតួនាទីជាស្ពានដ៏សំខាន់ដើម្បីជួយវៀតណាមពង្រីកកិច្ចសហប្រតិបត្តិការជាមួយតំបន់អាហ្វ្រិកខាងជើង ទ្វីបអាហ្វ្រិក និងពិភពអារ៉ាប់៕
អត្ថបទផ្សេងទៀត វៀតណាមតែងតែឱ្យតម្លៃនិងកំណត់ទំនាក់ទំនងជាមួយកម្ពុជានិងឡាវជាអាទិភាពចម្បងជានិច្ច17/11/2026ព័ត៌មានវៀតណាមតែងតែឱ្យតម្លៃ និងកំណត់ទំនាក់ទំនងជាមួយកម្ពុជានិងឡាវជាអាទិភាពចម្បងជានិច្ចក្នុងគោលនយោបាយកិច្ចការបរទេស។ ពង្រឹងទំនុកចិត្តយុទ្ធសាស្ត្រនិងរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាពរវាងអាស៊ាន-ចិន17/11/2026ព័ត៌មានវៀតណាមត្រៀមខ្លួនជាស្រេចជំរុញការតភ្ជាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងលំហរហ្វ្រង់កូហ្វូនី17/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០15/11/2026ព័ត៌មានអ្នកប្រាជ្ញចិន៖ ក្តីរំពឹងទុកជាច្រើនចំពោះការអញ្ជើញចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦15/11/2026ព័ត៌មានប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម15/11/2026ព័ត៌មានវៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន14/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត