• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងប៉េរូ​មាន​លក្ខខណ្ឌគ្រប់គ្រាន់ដើម្បីលើក​កម្ពស់ទំនាក់ទំនង​ដល់កម្ពស់​ថ្មីមួយ

បន្ទាប់ពីកិច្ចពិភាក្សានិងពិធីប្រគល់គ្រឿងឥស្សរិយយជូនប្រធានរដ្ឋវៀតណាម លោក លឿង គឿង ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរប៉េរូនិងវៀតណាម បានជួបប្រាស្រ័យជាមួយសារព័ត៌មាននៃប្រទេសទាំងពីរដើម្បីជូនដំណឹងអំពីលទ្ធផលនៃកិច្ចពិភាក្សា។

អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មាន ប្រធានាធិបតីប៉េរូ លោកស្រី Dina Ercilia Boluarte Zegarra បានអះអាងថា ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមក ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមកជាជំហានៗ ដោយឈរលើមូលដ្ឋាននៃការស្រុះចិត្តគំនិតគ្នាក្នុងបញ្ហាជាច្រើន ទាំងទ្វេភាគីនិងពហុភាគី ហើយមកទល់ពេលនេះប្រទេសទាំងពីរបានក្លាយទៅជាដៃគូសំខាន់របស់គ្នាទៅវិញទៅមក។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរមានការផ្លាស់ប្តូរដ៏សំខាន់និងមានប្រសិទ្ធភាព ដោយលើកឡើងពីប្រធានបទជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេ ភាគី ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ មេដឹកនាំទាំងពីរក៏បានជួបសន្ទនាដោយបើកចំហ សំដៅស្វែងរកទិសដៅសហប្រតិបត្តិការថ្មី ដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងប្រធានាធិបតីប៉េរូ លោកស្រី Dina Ercilia Boluarte Zegarra បានជួបប្រាស្រ័យជាមួយសារព័ត៌មាននៃប្រទេសទាំងពីរ។ រូបថត៖ VNA

រីឯខ្លួនវិញ ប្រធានរដ្ឋវៀតណាម លោក លឿង គឿងបានឲ្យដឹងថា៖ លោកបានរួមជាមួយប្រធានាធិបតី Dina Ercilia Boluarte Zegarra ចែករំលែកការវាយតម្លៃវិជ្ជមានអំពីកម្រិតនិងសន្ទុះអភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម-ប៉េរូនាពេលកន្លងទៅ ដោយបានចាត់ទុកថា ភាគីទាំងពីរត្រូវការនិងអាចធ្វើបានច្រើនថែមទៀត ព្រោះនៅមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងលើវិស័យប្រពៃណីដូចជា ប្រេងឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម រហូតដល់វិស័យថ្មីៗដូចជា បរិវត្តកម្មឌីជីថល ថាមពលកកើតឡើងវិញ និងបញ្ញាសិប្បនិម្មិត។ ភាគីទាំងពីរបានឯកភាពចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការពង្រឹងទំនាក់ទំនងរវាងវៀតណាមនិងប៉េរូ ដោយចាត់ទុកថាប្រទេសទាំងពីរបានប្រមូលផ្តុំលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងឡើងដល់កម្ពស់ថ្មីមួយ។ ជាមួយការប្តេជ្ញាចិត្តនយោបាយខ្ពស់ ភាគីទាំងពីរនឹងធ្វើការពិភាក្សាដើម្បីប្រកាសក្របខ័ណ្ឌភាពជាដៃគូថ្មីនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងកម្មវិធីការងារនៅទីក្រុង Hai Phong អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងក្រុមការងារមជ្ឈិមបានទៅសួរសុខទុក្ខនិង អង្កេតជីវភាពរបស់កម្មាភិបាលនិងប្រជាជនដែលកំពុងរស់នៅ និងធ្វើការនៅស្រុកកោះ Bach Long Vi។

Top