ព័ត៌មាន វៀតណាមនិងជប៉ុន កសាងសមត្ថភាពអភិវឌ្ឍន៍ថ្មីដោយផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍ 10/11/2026 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសជប៉ុន នៅរសៀលថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងតូក្យូ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានថ្លែងសុន្ទរកថាគោលនយោបាយនៅចំពោះមុខសមាជិកសភាជប៉ុន ដោយចែករំលែកទិសដៅមួយចំនួនសម្រាប់អនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានថ្លែងសុន្ទរកថាគោលនយោបាយនៅចំពោះមុខសមាជិកសភាជប៉ុន។ (រូបថត៖ VNA) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យប្រទេសទាំងពីររួមគ្នាកសាងសមត្ថភាពអភិវឌ្ឍន៍ថ្មីដោយផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍។ វៀតណាមមានបំណងចង់រួមជាមួយជប៉ុនដើម្បីអភិវឌ្ឍន៍ការតភ្ជាប់ប្រកបដោយចីរភាពរវាងថ្នាក់ដឹកនាំ សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាស ព្រមទាំងកសាងខ្សែសង្វាក់ផ្គត់ផ្គង់ចម្រុះ មានតម្លាភាព មានសមត្ថភាពសម្របខ្លួន ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការបើកចំហ និងការគោរពតាមការប្ដេជ្ញាចិត្តអន្តរជាតិ។នៅកម្រិតតំបន់ វៀតណាមមានបំណងចង់សម្របសម្រួលជាមួយជប៉ុនក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងបង្កើនការតភ្ជាប់សេដ្ឋកិច្ច។ វៀតណាមត្រៀមខ្លួនរួចជាស្រេចរួមជាមួយជប៉ុនក្នុងការស្នើ និងអនុវត្តសកម្មភាពសហប្រតិបត្តិការ ដែលបំពេញតាមអាទិភាពរួមនៃតំបន់។នៅក្នុងសុន្ទរកថា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យរដ្ឋសភានៃប្រទេសទាំងពីរពង្រីកការផ្លាស់ប្តូររវាងស្ថាប័នសភា ក្រុមសមាជិកសភាមិត្តភាព សមាជិកសភាវ័យក្មេង និងសមាជិកាសភា; ចែករំលែកបទពិសោធន៍លើបញ្ហាអភិវឌ្ឍន៍ថ្មីៗ ចាប់ពីសេដ្ឋកិច្ចឌីជីថល រហូតដល់ការផ្លាស់ប្តូរបៃតង និងគោលនយោបាយសង្គម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានជឿជាក់ថា វៀតណាម និងជប៉ុននឹងបន្តពូនជ្រុំទំនាក់ទំនងមិត្តភាព តាមរយៈលទ្ធផលសហប្រតិបត្តិការជាក់ស្តែង៕ តាម vovworld.vn/km-KH/ Tags:អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ជប៉ុន កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសជប៉ុន នៅរសៀលថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងតូក្យូ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានថ្លែងសុន្ទរកថាគោលនយោបាយនៅចំពោះមុខសមាជិកសភាជប៉ុន ដោយចែករំលែកទិសដៅមួយចំនួនសម្រាប់អនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានថ្លែងសុន្ទរកថាគោលនយោបាយនៅចំពោះមុខសមាជិកសភាជប៉ុន។ (រូបថត៖ VNA) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យប្រទេសទាំងពីររួមគ្នាកសាងសមត្ថភាពអភិវឌ្ឍន៍ថ្មីដោយផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍។ វៀតណាមមានបំណងចង់រួមជាមួយជប៉ុនដើម្បីអភិវឌ្ឍន៍ការតភ្ជាប់ប្រកបដោយចីរភាពរវាងថ្នាក់ដឹកនាំ សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាស ព្រមទាំងកសាងខ្សែសង្វាក់ផ្គត់ផ្គង់ចម្រុះ មានតម្លាភាព មានសមត្ថភាពសម្របខ្លួន ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការបើកចំហ និងការគោរពតាមការប្ដេជ្ញាចិត្តអន្តរជាតិ។នៅកម្រិតតំបន់ វៀតណាមមានបំណងចង់សម្របសម្រួលជាមួយជប៉ុនក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងបង្កើនការតភ្ជាប់សេដ្ឋកិច្ច។ វៀតណាមត្រៀមខ្លួនរួចជាស្រេចរួមជាមួយជប៉ុនក្នុងការស្នើ និងអនុវត្តសកម្មភាពសហប្រតិបត្តិការ ដែលបំពេញតាមអាទិភាពរួមនៃតំបន់។នៅក្នុងសុន្ទរកថា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យរដ្ឋសភានៃប្រទេសទាំងពីរពង្រីកការផ្លាស់ប្តូររវាងស្ថាប័នសភា ក្រុមសមាជិកសភាមិត្តភាព សមាជិកសភាវ័យក្មេង និងសមាជិកាសភា; ចែករំលែកបទពិសោធន៍លើបញ្ហាអភិវឌ្ឍន៍ថ្មីៗ ចាប់ពីសេដ្ឋកិច្ចឌីជីថល រហូតដល់ការផ្លាស់ប្តូរបៃតង និងគោលនយោបាយសង្គម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានជឿជាក់ថា វៀតណាម និងជប៉ុននឹងបន្តពូនជ្រុំទំនាក់ទំនងមិត្តភាព តាមរយៈលទ្ធផលសហប្រតិបត្តិការជាក់ស្តែង៕
អត្ថបទផ្សេងទៀត អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០15/11/2026ព័ត៌មាននាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។ អ្នកប្រាជ្ញចិន៖ ក្តីរំពឹងទុកជាច្រើនចំពោះការអញ្ជើញចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦15/11/2026ព័ត៌មានប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម15/11/2026ព័ត៌មានវៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន14/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញចូលរួម "ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល និងទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦" នៅទីក្រុងហាណូយ14/11/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ស្នើកសាងបញ្ជីអាទិភាពហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រអាស៊ានដល់ឆ្នាំ២០៤០14/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម អញ្ជើញចូលជួបសម្តែងការគួរសមជាមួយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា14/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត