• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសធំៗនៅ អាស៊ែបៃហ្សង់

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ នាព្រឹកថ្ងៃទី ៨ ឧសភា អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក តូ ឡឹម បានទទួលជួបថ្នាក់ដឹកនាំសហគ្រាសនិងសាជីវកម្មមួយចំនួនរបស់ អាស៊ែបៃហ្សង់ រួមមាន សារជីវកម្ម AzerGold មូលនិធិប្រេងរ៉ែជាតិអាស៊ែបៃហ្សង់ (SOFAZ) និងក្រុមហ៊ុនប្រេងរ៉ែជាតិ អាស៊ែបៃហ្សង់ (SOCAR)។
អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលជួបមេដឹកនាំនៃសហគ្រាស និងសាជីវកម្មមួយចំនួនរបស់ អាស៊ែបៃហ្សង់។ រូបថត៖ Van Hieu/VOV 

នៅក្នុងជំនួបនេះ អគ្គលេខាបក្សលោក តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងត្រៀមខ្លួនជាស្រេច សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសធំៗនៃប្រទេស អាស៊ែបៃហ្សង់ លើគ្រប់វិស័យ ជាពិសេសថាមពល រ៉ែ ហិរញ្ញវត្ថុ ធនាគារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ - ជាវិស័យដែលវៀតណាមមានការយកចិត្តទុកដាក់ និងមានបំណងចង់សហការ។ 

អគ្គលេខាបក្ស លោក តូ ឡឹម បានឲ្យដឹងថា វៀតណាមមានបំណងចង់វិនិយោគលើអណ្តូងរ៉ែនៅ អាស៊ែបៃហ្សង់; វៀតណាមនឹងបន្តនាំចូលផលិតផលប្រេងរ៉ែសម្រាប់រោងចក្រចម្រាញ់ប្រេង;  នាំចូល ឧស្ម័នរាវសម្រាប់រោងចក្រថាមពលអគ្គិសនី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top