• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន Shii Kazuo

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅទីក្រុងតូក្យូ លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានទទួលជួបជាមួយលោក Shii Kazuo ប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន។

ក្នុងជំនួប លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោករវាងវៀតណាម និងជប៉ុនឈានដល់កម្រិតថ្មីមួយ ក្នុងនាមជាដៃគូ សហស្ថាបនា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីកំណើនគុណភាពខ្ពស់ ស្វ័យភាពយុទ្ធសាស្ត្រ និងខ្លួនទីពឹងខ្លួន។ វៀតណាមមានបំណងចង់បន្តលើកកម្ពស់ទំនាក់ទំនងល្អជាមួយជប៉ុន និងបន្ដរក្សាកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ។

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោក Shii Kazuo ប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុននិងជាប្រធានរដ្ឋវៀតណាម និងលោក Shii Kazuo ប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន។ រូបថត៖ VNA

លោក Shii Kazuo ប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន បានសម្តែងការរីករាយចំពោះការវិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងរវាងគណបក្សទាំងពីរនាពេលថ្មីៗ​នេះ ជាពិសេស គឺភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូ​ រៀបចំដោយជោគជ័យនៃការផ្លាស់ប្តូរទ្រឹស្តីលើកទី ១២ ជាមួយនឹងខ្លឹមសារផ្លាស់ប្ដូរជាច្រើនលើប្រធានបទអំពី​ភាពរឹងមាំនៃលទ្ធិកុម្មុយនិស្តក្នុងយុគសម័យឌីជីថល។

ដោយអបអរសាទរចំពោះសមិទ្ធផលដែលគណបក្សកុម្មុយនិស្តជប៉ុនសម្រេចបានក្នុងរយៈពេល ១០០ ឆ្នាំកន្លងមក លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានសម្តែងការជឿជាក់ថា មហាសន្និបាតលើកទី ៣០ នាពេលខាងមុខនេះ របស់គណបក្សកុម្មុយនិស្តជប៉ុននឹងទទួលបានជោគជ័យយ៉ាងធំធេង ដោយបើកដំណើរការថ្មីនៃការអភិវឌ្ឍ លើកកម្ពស់កិត្យានុភាពរបស់គណបក្សកុម្មុយនិស្តជប៉ុនបន្ថែមទៀត និងតួនាទីកាន់តែសំខាន់ក្នុងនយោបាយជប៉ុន។

ទិដ្ឋភាពនៃជំនួប។ រូបថត៖ VNA

នាពេលខាងមុខ លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋ សង្ឃឹមថា គណបក្សទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត គាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីសម្រាប់គណបក្សនយោបាយ និងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការផ្លាស់ប្តូរទ្រឹស្តីជាប្រចាំ។ លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋ មាន​បំណងចង់គណបក្សកុម្មុយនិស្តជប៉ុនបន្តគាំទ្រប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ និងមានសំឡេងជាមួយរដ្ឋាភិបាលជប៉ុនក្នុងការបង្កើតបរិយាកាស​ការងារស្មើភាពគ្នា និងអំណោយផលសម្រាប់ពលរដ្ឋវៀតណាមដែលកំពុងធ្វើការនៅប្រទេសជប៉ុន។

ដោយសំដែងការគោរពចំពោះមនោសញ្ចេតនារបស់លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Shii Kazuo ប្រធានគណបក្សកុម្មុយនិស្តជប៉ុន បាន​​សង្កត់ធ្ងន់ថា គណបក្សកុម្មុយនិស្តជប៉ុនតែងតែគាំទ្រ និងជឿជាក់យ៉ាងមុតមាំថា បក្សកុម្មុយនិស្តវៀតណាមនឹងដឹកនាំប្រទេសសម្រេចបាននូវសមិទ្ធផលធំធេងកាន់តែច្រើនថែមទៀត ដោយបន្តលើកកម្ពស់តួនាទី និងកិត្យានុភាពអន្តរជាតិ និងតែងតែគាំទ្រការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុន​ឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយចីរភាព៕

kh.qdnd.vn

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top