• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបជាមួយថ្នាក់ដឹកនាំនៃសហគ្រាសអូស្ត្រាលីជាច្រើន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃទី១២ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីក្រុង Canberra អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយថ្នាក់ដឹកនាំនៃសហក្រាសអូស្ត្រាលីជាច្រើន។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបលោក Craig Bradshaw នាយកប្រតិបត្តិ EQ Resources Limited ។ រូបថត៖ VNA 

ក្នុងជំនួបជាមួយលោក Craig Bradshaw នាយកប្រតិបត្តិ EQ Resources Limited លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ EQ Resources ក្នុងការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់​ធនធាន​រ៉ែជាយុទ្ធសាស្ត្រ ការកែច្នៃរ៉ែ និងសម្ភារៈបច្ចេកវិទ្យាខ្ពស់។ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ មិនត្រឹមតែផ្តោតលើការផ្គត់ផ្គង់វត្ថុធាតុដើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម​ជាបណ្ដើរៗ រួមទាំងសម្ភារៈបច្ចេកវិទ្យាខ្ពស់ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់បង្កើតតម្លៃបន្ថែមកាន់តែច្រើនសម្រាប់ប្រទេសទាំងពីរ។

រីឯខ្លួន​វិញ លោក Craig Bradshaw នាយកប្រតិបត្តិ EQ Resources Limited បានបាន​វាយតម្លៃ​ខ្ពស់ចំពោះសក្តានុពលរ៉ែរបស់វៀតណាម និងបានបង្ហាញពីបំណងចង់ បន្តពង្រីកការ​វិនិយោគនាពេលអនាគត។ លោក​បាន​ចាត់ទុកថា វៀតណាមត្រូវបន្តកែលម្អស្ថាប័ន ដើម្បីទាក់ទាញការវិនិយោគបរទេសរយៈពេលវែង ដោយរួមចំណែកដល់ការធ្វើអាជីវកម្ម និងកែច្នៃផលិតផលដែលមានតម្លៃខ្ពស់។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបលោក Malcolm Turnbull AC ប្រធាន Advanced Navigation ។ រូបថត៖ Thong Nhat/VNA

ទទួលជួបលោក Malcolm Turnbull AC ប្រធាន Advanced Navigation និងជាអតីតនាយករដ្ឋមន្ត្រីទី ២៩ នៃប្រទេសអូស្ត្រាលី អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យារុករក និងកំណត់ទីតាំងរបស់ Advanced Navigation គឺសមស្របសម្រាប់វិស័យដែលវៀតណាមផ្តល់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី រួមទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងមហាសមុទ្រ​ផងដែរ​។ វៀតណាមត្រៀមខ្លួនជាស្រេច        ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់
សហគ្រាស ដែល​សហការជាមួយដៃគូវៀតណាម ជំរុញការផ្ទេរបច្ចេកវិទ្យា ប្រែក្លាយលទ្ធផលស្រាវជ្រាវទៅជាផលិតផល និងកម្មវិធីជាក់ស្តែង និងចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលជាបណ្ដើរៗ៕​

តាម​ /vovworld.vn/km-KH

វិនិយោគលើគម្រោងដឹកជញ្ជូនសំខាន់ៗ ដើម្បីជំរុញកំណើនពីរ​ខ្ទង់

វិនិយោគលើគម្រោងដឹកជញ្ជូនសំខាន់ៗ ដើម្បីជំរុញកំណើនពីរ​ខ្ទង់

ដោយបន្តសម័យប្រជុំវិសាមញ្ញលើកដំបូងនៃរដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី១២ ខែសីហា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សានៅក្នុងសម័យប្រជុំពេញអង្គ​អំពីគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងលេខ៥ - តំបន់រដ្ឋធានីហាណូយ និងការកែសម្រួលគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងឡាវកាយ - ហាណូយ - ហៃផុង។

Top