ព័ត៌មាន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បញ្ចប់ប្រកបដោយជោគជ័យដំណើរចូលរួមសប្តាហ៍កំពូល APEC ២០២៦ និងបំពេញការងារទ្វេភាគីនៅចិន 20/11/2026 នារសៀលថ្ងៃទី ២០ ខែវិច្ឆិកា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីខេត្តយូណាន បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរអញ្ជើញចូលរួមសប្តាហ៍កំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣៣ និងបំពេញការងារទ្វេភាគីនៅប្រទេសចិន (ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៦) តបតាមការអញ្ជើញរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីនពីង និងភរិយា។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បញ្ចប់ប្រកបដោយជោគជ័យដំណើរចូលរួមសប្តាហ៍កំពូល APEC ២០២៦ និងបំពេញការងារទ្វេភាគីនៅចិន។ រូបថត៖ VNAក្នុងក្របខ័ណ្ឌនៃសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣៣។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើទិសដៅធំៗចំនួនបី ដើម្បីបន្តពង្រីកតួនាទីរបស់ APEC គឺ៖ ត្រួសត្រាយផ្លូវក្នុងការជំរុញបរិយាកាសពាណិជ្ជកម្ម និងវិនិយោគបើកចំហ បង្កើតកម្លាំងចលករថ្មីសម្រាប់សមាហរណកម្ម និងការតភ្ជាប់សេដ្ឋកិច្ច; បើកលំហអភិវឌ្ឍន៍ថ្មីៗ និងបង្កើតកម្លាំងចលករកំណើនថ្មី; ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីកសាងទំនុកចិត្ត និងរក្សាស្ថិរភាពសម្រាប់ការអភិវឌ្ឍ។ ជាពិសេស នៅក្នុងកិច្ចប្រជុំនេះ វៀតណាមបានទទួលតួនាទីជាម្ចាស់ផ្ទះនៃឆ្នាំ APEC ២០២៧ ជាផ្លូវការពីប្រទេសចិន ដែលជាការកត់សម្គាល់លើកទីបីដែលវៀតណាមទទួលភារកិច្ចដ៏សំខាន់ក្នុងការសម្របសម្រួលវេទិកាសេដ្ឋកិច្ចឈានមុខគេក្នុងតំបន់នេះ។ក្នុងការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២៦ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានចែករំលែកទស្សនវិស័យយុទ្ធសាស្ត្ររបស់វៀតណាមក្នុងការឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី ជាមួយនឹងគំរូនៃការពឹងផ្អែកលើខ្លួនឯង នវានុវត្តន៍ មនុស្សធម៌ ចីរភាព និងសមាហរណកម្ម។ នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបពិភាក្សាទ្វេភាគីដ៏សំខាន់ជាមួយថ្នាក់ដឹកនាំនៃបណ្តាខឿនសេដ្ឋកិច្ច និងបានអនុញ្ញាតឱ្យសម្ព័ន្ធធុរកិច្ចសហរដ្ឋអាមេរិក - APEC ចូលជួបសម្តែងការគួរសមផងដែរ។ពាក់ព័ន្ធនឹងសកម្មភាពទ្វេភាគីជាមួយចិន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបពិភាក្សាការងារជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីនពីង; អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សខេត្តក្វាងទុង លេខាគណៈកម្មាធិការបក្សខេត្តយូណាន ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) លោក ចន លី និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនផងដែរ៕ តាម vovworld.vn/km-KH/ Tags:លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បន់រដ្ឋបាលពិសេសហុងកុង (ចិន) APEC ២០២៧

នារសៀលថ្ងៃទី ២០ ខែវិច្ឆិកា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីខេត្តយូណាន បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរអញ្ជើញចូលរួមសប្តាហ៍កំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣៣ និងបំពេញការងារទ្វេភាគីនៅប្រទេសចិន (ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៦) តបតាមការអញ្ជើញរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីនពីង និងភរិយា។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បញ្ចប់ប្រកបដោយជោគជ័យដំណើរចូលរួមសប្តាហ៍កំពូល APEC ២០២៦ និងបំពេញការងារទ្វេភាគីនៅចិន។ រូបថត៖ VNAក្នុងក្របខ័ណ្ឌនៃសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣៣។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើទិសដៅធំៗចំនួនបី ដើម្បីបន្តពង្រីកតួនាទីរបស់ APEC គឺ៖ ត្រួសត្រាយផ្លូវក្នុងការជំរុញបរិយាកាសពាណិជ្ជកម្ម និងវិនិយោគបើកចំហ បង្កើតកម្លាំងចលករថ្មីសម្រាប់សមាហរណកម្ម និងការតភ្ជាប់សេដ្ឋកិច្ច; បើកលំហអភិវឌ្ឍន៍ថ្មីៗ និងបង្កើតកម្លាំងចលករកំណើនថ្មី; ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីកសាងទំនុកចិត្ត និងរក្សាស្ថិរភាពសម្រាប់ការអភិវឌ្ឍ។ ជាពិសេស នៅក្នុងកិច្ចប្រជុំនេះ វៀតណាមបានទទួលតួនាទីជាម្ចាស់ផ្ទះនៃឆ្នាំ APEC ២០២៧ ជាផ្លូវការពីប្រទេសចិន ដែលជាការកត់សម្គាល់លើកទីបីដែលវៀតណាមទទួលភារកិច្ចដ៏សំខាន់ក្នុងការសម្របសម្រួលវេទិកាសេដ្ឋកិច្ចឈានមុខគេក្នុងតំបន់នេះ។ក្នុងការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២៦ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានចែករំលែកទស្សនវិស័យយុទ្ធសាស្ត្ររបស់វៀតណាមក្នុងការឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី ជាមួយនឹងគំរូនៃការពឹងផ្អែកលើខ្លួនឯង នវានុវត្តន៍ មនុស្សធម៌ ចីរភាព និងសមាហរណកម្ម។ នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបពិភាក្សាទ្វេភាគីដ៏សំខាន់ជាមួយថ្នាក់ដឹកនាំនៃបណ្តាខឿនសេដ្ឋកិច្ច និងបានអនុញ្ញាតឱ្យសម្ព័ន្ធធុរកិច្ចសហរដ្ឋអាមេរិក - APEC ចូលជួបសម្តែងការគួរសមផងដែរ។ពាក់ព័ន្ធនឹងសកម្មភាពទ្វេភាគីជាមួយចិន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបពិភាក្សាការងារជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីនពីង; អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សខេត្តក្វាងទុង លេខាគណៈកម្មាធិការបក្សខេត្តយូណាន ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) លោក ចន លី និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនផងដែរ៕
អត្ថបទផ្សេងទៀត ទិវាវប្បធម៌វៀតណាម ឆ្នាំ ២០២៦៖ អាវផាយប្រាំផ្ទាំងនិទានរឿងរ៉ាវវប្បធម៌វៀតណាម នៅកាណាដា20/11/2026ព័ត៌មានក្នុងឱកាសទិវាមហាសាមគ្គីភាពប្រជាជាតិទាំងមូល (ថ្ងៃទី ១៨ ខែវិច្ឆិកា) និងឆ្ពោះទៅកាន់ទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) ក្រុមប្រឹក្សាវប្បធម៌ និងអប់រំ កាណាដា - វៀតណាម (CVCEC) បានរៀបចំកម្មវិធីពិសោធន៍ស្លៀកអាវផាយប្រាំផ្ទាំង សម្រាប់សិស្សានុសិស្សអន្តរជាតិ នៅវិទ្យាស្ថាន វេហ្គា (Vega) ក្នុងទីក្រុងតូរ៉ុនតូ។ យុវជនវៀតណាម - ចិន នឹងបើកទំព័រដំណើរមិត្តភាពថ្មីមួយ20/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF19/11/2026ព័ត៌មានប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បញ្ចប់សកម្មភាពចូលរួមមហាសន្និបាត AIPA-៤៧ ប្រកបដោយជោគជ័យ19/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ស្នើទិសដៅធំៗ ចំនួនបី ដើម្បីបន្តពង្រីកតួនាទីរបស់ APEC19/11/2026ព័ត៌មាននាយករដ្ឋមន្ត្រី៖ ឆ្នាំ APEC ២០២៧ បំផុសចលនាប្រឡងប្រណាំងកសាងរូបភាពប្រទេសជាតិ និងប្រជាជនវៀតណាមរួសរាយរាក់ទាក់19/11/2026ព័ត៌មានមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ បានប្រារព្ធយ៉ាងឱឡារិក18/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត