• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

រាជវាំងថាំងឡុង (Thang Long) តាមរយៈឈើពុម្ពអក្សរនៃសម័យរាជការ ង្វៀន (Nguyen)

បេតិកភណ្ឌ​​វប្បធម៌​ពិភពលោក​ - រាជ​វាំង​ថាំង​ឡុង​ (Thang Long) នាំមកនូវ​តម្លៃ​សិល្បៈ​ស្ថាបត្យកម្ម​ បច្ចេកទេស​សាងសង់​ ចក្ខុវិស័យ​​ផែនការ​ទី​ក្រុង​​ នៃ​មហាក្សត្រ​គ្រប់​ជំនាន់​។ ព័ត៌មាន​មកពីឈើ​ពុម្ព​​នៃ​​រាជការ​​ង្វៀន (Nguyen) ជាមួយ​នឹង​ស្លាកស្នាម​ដែល​នៅ​បន្សល់ទុក​ក្នុង​រាជវាំង​ បាន​​​ជំនួយ​ បង្កើត​​​​ចំណែក​​មួយសាឡើង​វិញ​ ​នៃ​ទីក្រុង​ថាំងឡុង (Thang Long) ​បុរាណ​ ជា​មជ្ឈឹម​មណ្ឌល​​សេដ្ឋកិច្ច​ នយោបាយ​ វប្បធម៌​ នៃទឹក​ដី​ជាង​មួយ​សែន​ឆ្នាំ​កន្លង។​

លើ​ឈើ​ពុម្ពអក្សរ​​​នៃ​សៀវ​ភៅ​ដាយ​វៀត (Dai Viet) ​កំណត់ត្រាប្រ​វត្តិ​សាស្រ្ត​ ​ក្បាល​លេខទី​២​ មុ​ខឆ្លាក់​ទំព័រ​ទី​២ ឆ្នាំ​១០១០ ព្រះ​​រាជា លី​កុង​អ្វឹន (Ly Cong Uan) ត្រាស់​​បង្គាប់​​ថា៖ “​ខែកក្តដា​ រដូវ​ស្លឹក​ឈើ​ជ្រុះ ​ព្រះរាជា​ ​លី​កុង​អ្វឹន (Ly Cong Uan) ​​ត្រាស់​ឱ្យ​​ប្តូរ​ទីក្រុង ​ហ្វ័រ​ឡឺ (Hoa Lu) ទៅ​កាន់​ក្រុង​​ដាយ​ឡា (Dai La)​។ ពេល​​​នាវា​​រសាត់​​​ដល់​​ក្បែរ​រាជវាំង មាន​​នាគ​​ផុស​​ហោះហើរ​​​។ ព្រះរាជា​​​បាន​​ត្រាស់​ឱ្យ​ប្តូរ​​​ឈ្មោះ​​ថា​​ថាំង​ឡុង​ (Thang Long) ​​”។

បន្ទាប់ពី​ការ​ប្តូរ​ក្រុង​មក​កាន់ថាំងឡុង​ (Thang Long) ព្រះរាជា ​លី​កុង​អ្វឹន​​ (Ly Cong Uan) ត្រាស់​ឱ្យ​សាងសង់​វិមាន​ទាំងអស់​ដូចជា​៖ វិមានកេន​ង្វៀន​ (Kien Nguyen) ប្រើសម្រាប់​សវនាការ​ វិមាន​​តឹប​ហៀន​ (Tap Hien) និង​វិមាន​យ៉ាង​វូ (Giang Vu) សុទ្ធតែ​មាន​រូប​នាគ វិមាន​ឡុង​អាន​ (Long An) និង​ វិមាន​ឡុង​ធ្វី (Long Thuy) សាង​ឡើង​​សម្រាប់​ព្រះរាជា​សំណាក​សម្រាកកាយ​ពល​​។ វិមាន​ទាំង​ពីរ​​ ធ្វី​ហ្វ័រ (Thuy Hoa) និង ឡុង​ធ្វី​ (Long Thuy) សម្រាប់​​អ្នក​ម្នាង​ រស់​នៅ​ សាងសង់ ​និង​ទីលេង​សប្បាយ​។​



ឈើ​ពុម្ពចអក្សរ​ ​កត់ត្រា​​ទ្រឿង​ជូរ (Truong Chu) ឱ្យ​ជួស​ជុល​រាជវាំង​ដាយ​ឡា (Dai La) ​នៅ​ឆ្នាំ​ឆូត​(៨០៨)។


បេតិកភណ្ឌ​ឯកសារ​ពិភពលោក ឈើ​​ពុម្ពអក្សរ​​​ត្រាប់បង្គាប់​ប្តូរ​​ក្រុង​នៃ​ព្រះរាជា​​លី​ថៃតូ (Ly Thai To) ឆ្នាំ១០១០។


ឈើ​ពុម្ព​អក្សរ​ ​កត់ត្រា​ខ្លឹមសារ​ព្រះរាជា​ លីថៃតូ (Ly Thai To) ត្រាស់បង្គាប់​ចុះបឋម​សិលាកសាង​វិមាន​ ​និង ច្រកទ្វារ​ចេញ​ចូល​នៃ​រាជវាំង​ថាំងឡុង​ (Thang Long) នា​ឆ្នាំ១០១០។


ឈើ​ពុម្ពអក្សរ​ ​កត់ត្រា​ខ្លឹមសារ​ព្រះរាជា​ លីកុងអ្វឹន (Ly Cong Uan) ត្រាស់​​ឱ្យ​ជួស​ជុល​រាជវាំង​ ថាំង​ឡុង​
(Thang Long) នៅឆ្នាំឆូត​ (១០២៤)។



ឈើ​ពុម្ព​អក្សរ ​កត់ត្រា​ព្រះរាជា ​លីថាញ​តុង​ (Ly Thanh Tong) បង្គាប់​​ឱ្យ​កសាង​ប្រាង្គប្រសាទ​បាវ​ធៀន (Bao Thien)
(​ប្រកាស​ប្រាប់​មេឃា) ឆ្នាំ​រកា​ (១០៥៧)។



ឈើ​ពុម្ពអក្សរ​ ​ព្រះរាជា​ត្រឹន​ថៃ​តុង (Tran Thai Tong) ត្រាស់​ឱ្យ​សាងសង់​វិមាន​ ផ្ទះជាន់ និង​អគារ​ឡានវូ (Lang Vu) ស្ថិត​នៅសងខាងនៃ​ទិសខាង​កើត ខាងលិចរាជវាំង​ថាំងឡុង (Thang Long) ​ ឆ្នាំរកា (១២៣០)។


ឈើ​ពុម្ព​អក្សរ​ ​កត់ត្រា​ព្រះរាជា ត្រឹន​ថៃ​តុង (Tran Thai Tong) ត្រាស់​ឱ្យ​កសាង​រាជវាំង​ឡុង​ភឿង​ (Long Phuong) (នាគ​ហង្ស)​ ឆ្នាំ​ថោះ (១២៤៣)។​


ឈើ​ពុម្ពអក្សរ ​កត់ត្រា​ព្រះរាជា​ ឡេ​ថៃ​តូ (Le Thai To) ត្រាស់​ឱ្យ​ប្តូរ​ដុង​ដូ​ (Dong Do) ធ្វើជា​រាជវាំង​ខាងកើត
(Dong Kinh) (​រាជវាំង​ថាំងឡុង - Thang Long​) ឆ្នាំ​ច (១៤៣០)​។​



អក្សរ​​ឆ្លាក់​​នៅ​មាន​តួអក្សរ​ពិត​ប្រាកដ​ លើឈើ​ពុម្ពអក្សរ​​ព្រះរាជា ​ឡេថៃតូ (Le Thai To) ត្រាស់​ឱ្យ​ប្តូរ​ដុង​ដូ​
(Dong Do) ធ្វើ​ជា​រាជវាំង​ខាងកើត​ (Dong Kinh) (រាជវាំង​ថាំង​ឡុង) ឆ្នាំ​ច (១៤៣០)។​



ឈើពុម្ពអក្សរ កត់ត្រាខ្លឹមសារ ឡេថាញតុង (Le Thanh Tong) ត្រាស់ឱ្យជួសជុលវិមានកិញធៀន
(Kinh  Thien) ឆ្នាំរកា (១៤៦៥)។



ឈើពុម្ពអក្សរ កត់ត្រាខ្លឹមសារ ព្រះរាជាយ៉ាឡុង (Gia Long) ត្រាស់ឱ្យប្តូរឈ្មោះរាជវាំងថាំងឡុង (Thang Long) (មានអត្ថន័យនាគហោះ) ឆ្នាំឆ្លូវ (១៨០៥)។


ឈើ​ពុម្ពអក្សរ កត់ត្រា​​ខ្លឹម​សារ​ ព្រះរាជា​មិញ​ម៉ាង​ (Minh Menh) ត្រាស់​ឱ្យ​កសាង​ផ្ទះ​ជាន់​ ទិញ​បាក់ (Tinh Bac) នៅទិសខាង​ជើង ខាងក្រោយ​ខាងជើង​រាជវាំង (Bac Thanh)​។ ឆ្នាំ​ម្សាញ់​ (១៨២១)។​

 

នៅក្នុង ឈើ​ពុម្ព​អក្សរ នៃ​​សៀវ​ភៅ​ដាយ​វៀត (Dai Viet) ​កំណត់​ត្រា​ប្រវត្តិសាស្រ្ត​ ក្បាលលេខ​​ទី​២ មុខឆ្លាក់​ទំព័រ​ទី​១ ទី​២ កត់ត្រា​អំពី​ការ​ព្រះរាជា​ ​លី​ថាញ​តុង​ (Ly Thanh Tong) អនុញ្ញាតឱ្យ​​សាងសាង់​ប្រាង្គ ​បាវ​ធៀន (Bao Thien) នៅ​ឆ្នាំ​១០៥៧ (ឬ​នៅ​ហៅ​ថា​ប្រាង្គ​ដាយ​ថាំង​ទឺធៀន - Dai Thang Tu Thien​​) ត្រាស់ថា​ដូច​ខាងក្រោម​៖​ “ប្រាង្គ​កម្ពស់​រាប់​សិប​ហត្ថ​ ស្ថាបត្យកម្មបែប​១២ជាន់​”។

ឈើ​ពុម្ព​អក្សរ នៃ​​​សៀវ​ភៅ​ដាយ​វៀត (Dai Viet) ​កំណត់ត្រា​ប្រវត្តិសាស្រ្ត​មាន​សរសេរ​ថា៖ “​មកដល់​ឆ្នាំ​កាញ​យឹន (Canh Dan) (ឆ្នាំ​ខាល) (១២៣០) ព្រះរាជា​ត្រឹន​ថៃ​តុង​ (Tran Thai Tong) អនុញ្ញាត​បើក​ពង្រីក​ទូលាយ​រាជវាំង​ដាយ​ឡា​ (Dai La) ​ទៅ​ខាង​ក្រៅ​ ច្រក​ទ្វារទាំងបួន​ប្រគល់​ជូន​កងទាហាន​ទឺសឿន​ (Tu Suong) ប្តូរ​វេន​គ្នា​ឆ្មាំ​។ ឆ្នាំ​១២៤៣ ព្រះរាជា​​ប្រាស់​ឱ្យ​ជួល​ជុល​​ក្វឹក​ទឺយ៉ាម (Quoc Tu Giam)​​”។​

លើ​ឈើ​ពុម្ពអក្សរ នៃ​​​សៀវ​ភៅ​​ខឹម​ឌិញ​វៀត​សឺ​ថុង​យាម​​កឿង​មុក​ចិញ​បៀន​ (Kham Dinh Viet Su Thong Giam Cuong Chinh Bien) ក្បាល​លេខទី​​​២ មុខឆ្លាក់​​​​ទំព័រ​ទី​១០ កត់ត្រា​អំពី​​ការ​រាជការ​ត្រឹន​ (Tran) ត្រាស់​ឱ្យ​ប្តូរ​ឈ្មោះ​​ថាំងឡុង​ (Thang Long) ​ទៅ​ជាក្រុង​​ដុង​ដូរ (Dong Do)​។​



បេតិកភណ្ឌ​ពិភព​លោក​រាជវាំង​ថាំង​ឡុង​ (Thang Long)។​


និស្សិត​មហាវិទ្យាល័យ​នៅ​ហាណូយ​ស្វែង​យល់​អំពី​រាជវាំង​ថាំងឡុង​ (Thang Long)
តាម​រយៈ​ពុម្ព​អក្សរ​រាជការ​ង្វៀន​ (Nguyen)។​



ទិដ្ឋភាព​តាំងពិព័រណ៍​ (រាជវាំង​ថាំងឡុង (Thang Long) លើ​​ឈើ​​ពុម្ព​អក្សរ​​រាជការ​ង្វៀន (Nguyen)​”
ប្រព្រឹត្តទៅ​នៅ​បេតិកភណ្ឌ​រាជវាំង​ថាំងឡុង (Thang Long)​។​



យុវវ័យ​ហាណូយ​ម្នាក់ ​ចូល​ចិត្ត​សំឡឹង​មើល​ឈើ​ពុម្ពអក្សរ​​ ដែល​បានតាំង​បង្ហាញ​នៅ​ទី​នេះ​។​​


មាន​យុវវ័យ​ខ្លះ​បង្អង់​នៅ​យូរ​ ដើម្បី​សំឡឹង​មើល​ឈើ​ពុម្ព​​អក្សរ​ត្រាស់​បង្គាប់​ប្តូរ​រាជវាំង​ របស់​ព្រះរាជា
លី​ថៃ​តូ (Ly Thai To) ឆ្នាំ១០១០​។​



ភ្ញៀវ​ទេសចរ​ថតរូប​នឹង​ឈើ​ពុម្ព​អក្សរ ទុក​ធ្វើ​ជា​អនុស្សាវរីយ៍​។​


ឧបករណ៍​មួយ​ចំនួន​សម្រាប់​ច្នៃ​ និង​បោះ​​ពុម្ព​។


បន្ទះ​ក្តារ​​ពុម្ព​ធ្វើ​អំពី​ឈើ​ចន្ទ​។


មួយ​ក្នុង​ចំណោម​ឈើ​ពុម្ព​អក្សរ​ បាន​រក្សា​ដោយ​មជ្ឈមណ្ឌល​រក្សាជាតិ​ទី​៤។


ឧបករណ៍​មួយ​ចំនួន​ សម្រាប់​បោះពុម្ព​លើ​ក្រដាស​យ៉ និង​ទឹកខ្មៅ​។​


កម្រង​សៀវភៅ​ប្រវត្តិសាស្រ្ត​ បាន​បោះ​ពុម្ព​ចេញ​ពី​ឈើ​ពុម្ព​អក្សរនៃ​​រាជការ​ង្វៀន (Nguyen) ដូចជា​៖ ដាយ​វៀត​​សឺគី​ត្វ័ន​ធឺ​ (Dại Viet Su Ky Toan Thu) និង ​ខឹម​ឌិញវៀតសឺ​ថុង​យ៉ាម​កឿង​មុក​
 (Kham Dinh Viet  Su Thong Giam Cuong Moc)។

 

ក្រោយ​រាជការ​ឡេ​​ ម៉ាក​ (Le – Mac)  រាជវាំង​ថាំង​​ឡុង​ (Thang Long) បាន​សាងសង់​ និង ​ជួល​ជុល​បន្ថែម​ ឈើ​​ពុម្ព​​អក្សរ​នៃ​សៀវ​ភៅ​​ខឹម​ឌិញ​វៀត​សឺ​ថុង​យាម​​កឿង​មុក​ចិញ​បៀន​ (Kham Dinh Viet Su Thong Giam Cuong Chinh Bien) ក្បាល​លេខទី​​១៩ មុខ​ឆ្លាក់​​ទំព័រ​៣២ ​ពោល​ថា៖ នៅ​ឆ្នាំ​១៤២៨ ព្រះរាជា​ឡេថៃតូ (Le Thai To) អនុញ្ញាត​​​ឱ្យ​សាងសង់​​វិមាន​វ៉ាន​ថ័រ​ (Van Tho) វិមាន​គិញ​ធៀន​ (Kinh Thien) និង វិមាន​កឹន​ចិញ (Can Chinh)​”។

ឈើ​ពុម្ពអក្សរ នៃ​​សៀវភៅ​ដាយ​ណាម​ធឹក​ឡុក​ចិញ​បៀន​ដេ​ញ៉ឹតគី​ (Dai Nam Thuc Luc Chinh Bien De Nhat Ky) ក្បាល​លេខ​ទី​២៤ មុខ​ឆ្លាក់​​ទំព័រទី​៤ ​បាន​កត់ត្រា​ថា​៖ “ឆ្នាំ​១៨១៩ ព្រះរាជា​យ៉ា​ឡុង (Gia Long) ​អនុញ្ញាត​ឱ្យ​ជួល​ជុល​​រាជវាំង​ថាំងឡុង (Thang Long) បង្គាប់​ទាហាន​នៃ​​ទ័ព​ងូ (ប្រាំ​) (Ngu) ​និង​ទ័ព​ទឿង​ (Tuong) នៅ​​ខាងជើង​រាជវាំង​​​ ៥.៣០០នាក់​ ចូលរួម​ការងារសាង​សង់​”./.

ឈើ​ពុម្ពអក្សរ ​នៃ​សៀវភៅ​រាជការ​ង្វៀន​ (Nguyen) បាន​​បង្កើត​ឡើង​ក្នុង​បទដ្ឋាន​សកម្មភាព​​នៃក្រុម​ប្រវត្តិសាស្រ្ត​រាជការ​ង្វៀន​ (Nguyen)  រួម​មាន​៣៤.៦១៨ ទំព័រ ជា​ឯកសារ​​អក្សរហាន និង ​អក្សរ​ណោម​ បាន​ចម្លាក់កត់​ត្រា​នៅ​លើ​ឈើ​ ទុកសម្រាប់​​បោះពុម្ព​សៀវភៅ​នៅ​ប្រទេស​វៀតណាម ​នា​សតវត្សរ៍​ទី​១៩ និង​ដើមសតវត្សរ៍ទី​២០។ ឈើ​ពុម្ព​អក្សរ​​រាជការ​ង្វៀន​ (Nguyen) ប្រើ​សម្រាប់​​បោះ​ពុម្ព​ចម្លង​​​ឯកសារ​ ចុះផ្សាយ​​ទូទៅ​ដល់​​មហាជន​ នូវ​​ច្បាប់​​សង្គម​ មាត្រា​ចាប់​បង្ខំ​ប្រជារាស្រ្ត​ត្រូវ​​​គោរពតាម​ កត់ត្រា​កិត្តិនាម​​យសសក្តិ​ បុព្វហេតុ​នៃ​​​មហាក្សត្រ​ ស្តេចក្រាញ់គ្រប់​ជំនាន់​​ ព្រឹត្តិការណ៍​​ប្រវត្តិសាស្រ្ត​ បម្រែ​បម្រួល​​សម័យកាល​ កម្ចាត់​ឃ្មាំង​​​ឈ្លាន​ពាន​ជាដើម​។​ ឈើ​ពុម្ពអក្សរ​​​រាជការ​ង្វៀន (Nguyen) ជា​បេតិកភណ្ឌ​​​​ឯកសារ​ពិភពលោក​ បាន​អង្គការ​ UNESCO ទទួល​ស្គាល់​នៅ​ឆ្នាំ​២០០៩​​។​

 

អត្ថបទ និង រូបថត៖ កុ​ងដាត


 

រស់៖ សៀវភៅតំណវប្បធម៌វៀតណាម - បារាំង

“រស់”៖ សៀវភៅតំណវប្បធម៌វៀតណាម - បារាំង

សៀវភៅ​ "រស់" ជាមួយនឹង​​សំណេរ​សាមញ្ញ ធម្មតា​របស់​អ្នកនិពន្ធ​ហាយ​អាញ​ (Hai Anh) ជាយុវវ័យ​សញ្ជាតិ​បារាំងម្នាក់ មាន​​​ដើម​កំណើតជាជនជាតិ​​វៀតណាម​...

Top