មិត្តភក្តិជាមួយនឹងវៀតណាម រាជវាំងថាំងឡុង (Thang Long) តាមរយៈឈើពុម្ពអក្សរនៃសម័យរាជការ ង្វៀន (Nguyen) 08/02/2019 បេតិកភណ្ឌវប្បធម៌ពិភពលោក - រាជវាំងថាំងឡុង (Thang Long) នាំមកនូវតម្លៃសិល្បៈស្ថាបត្យកម្ម បច្ចេកទេសសាងសង់ ចក្ខុវិស័យផែនការទីក្រុង នៃមហាក្សត្រគ្រប់ជំនាន់។ ព័ត៌មានមកពីឈើពុម្ពនៃរាជការង្វៀន (Nguyen) ជាមួយនឹងស្លាកស្នាមដែលនៅបន្សល់ទុកក្នុងរាជវាំង បានជំនួយ បង្កើតចំណែកមួយសាឡើងវិញ នៃទីក្រុងថាំងឡុង (Thang Long) បុរាណ ជាមជ្ឈឹមមណ្ឌលសេដ្ឋកិច្ច នយោបាយ វប្បធម៌ នៃទឹកដីជាងមួយសែនឆ្នាំកន្លង។ លើឈើពុម្ពអក្សរនៃសៀវភៅដាយវៀត (Dai Viet) កំណត់ត្រាប្រវត្តិសាស្រ្ត ក្បាលលេខទី២ មុខឆ្លាក់ទំព័រទី២ ឆ្នាំ១០១០ ព្រះរាជា លីកុងអ្វឹន (Ly Cong Uan) ត្រាស់បង្គាប់ថា៖ “ខែកក្តដា រដូវស្លឹកឈើជ្រុះ ព្រះរាជា លីកុងអ្វឹន (Ly Cong Uan) ត្រាស់ឱ្យប្តូរទីក្រុង ហ្វ័រឡឺ (Hoa Lu) ទៅកាន់ក្រុងដាយឡា (Dai La)។ ពេលនាវារសាត់ដល់ក្បែររាជវាំង មាននាគផុសហោះហើរ។ ព្រះរាជាបានត្រាស់ឱ្យប្តូរឈ្មោះថាថាំងឡុង (Thang Long) ”។ បន្ទាប់ពីការប្តូរក្រុងមកកាន់ថាំងឡុង (Thang Long) ព្រះរាជា លីកុងអ្វឹន (Ly Cong Uan) ត្រាស់ឱ្យសាងសង់វិមានទាំងអស់ដូចជា៖ វិមានកេនង្វៀន (Kien Nguyen) ប្រើសម្រាប់សវនាការ វិមានតឹបហៀន (Tap Hien) និងវិមានយ៉ាងវូ (Giang Vu) សុទ្ធតែមានរូបនាគ វិមានឡុងអាន (Long An) និង វិមានឡុងធ្វី (Long Thuy) សាងឡើងសម្រាប់ព្រះរាជាសំណាកសម្រាកកាយពល។ វិមានទាំងពីរ ធ្វីហ្វ័រ (Thuy Hoa) និង ឡុងធ្វី (Long Thuy) សម្រាប់អ្នកម្នាង រស់នៅ សាងសង់ និងទីលេងសប្បាយ។ ឈើពុម្ពចអក្សរ កត់ត្រាទ្រឿងជូរ (Truong Chu) ឱ្យជួសជុលរាជវាំងដាយឡា (Dai La) នៅឆ្នាំឆូត(៨០៨)។ បេតិកភណ្ឌឯកសារពិភពលោក ឈើពុម្ពអក្សរត្រាប់បង្គាប់ប្តូរក្រុងនៃព្រះរាជាលីថៃតូ (Ly Thai To) ឆ្នាំ១០១០។ ឈើពុម្ពអក្សរ កត់ត្រាខ្លឹមសារព្រះរាជា លីថៃតូ (Ly Thai To) ត្រាស់បង្គាប់ចុះបឋមសិលាកសាងវិមាន និង ច្រកទ្វារចេញចូលនៃរាជវាំងថាំងឡុង (Thang Long) នាឆ្នាំ១០១០។ ឈើពុម្ពអក្សរ កត់ត្រាខ្លឹមសារព្រះរាជា លីកុងអ្វឹន (Ly Cong Uan) ត្រាស់ឱ្យជួសជុលរាជវាំង ថាំងឡុង (Thang Long) នៅឆ្នាំឆូត (១០២៤)។ ឈើពុម្ពអក្សរ កត់ត្រាព្រះរាជា លីថាញតុង (Ly Thanh Tong) បង្គាប់ឱ្យកសាងប្រាង្គប្រសាទបាវធៀន (Bao Thien) (ប្រកាសប្រាប់មេឃា) ឆ្នាំរកា (១០៥៧)។ ឈើពុម្ពអក្សរ ព្រះរាជាត្រឹនថៃតុង (Tran Thai Tong) ត្រាស់ឱ្យសាងសង់វិមាន ផ្ទះជាន់ និងអគារឡានវូ (Lang Vu) ស្ថិតនៅសងខាងនៃទិសខាងកើត ខាងលិចរាជវាំងថាំងឡុង (Thang Long) ឆ្នាំរកា (១២៣០)។ ឈើពុម្ពអក្សរ កត់ត្រាព្រះរាជា ត្រឹនថៃតុង (Tran Thai Tong) ត្រាស់ឱ្យកសាងរាជវាំងឡុងភឿង (Long Phuong) (នាគហង្ស) ឆ្នាំថោះ (១២៤៣)។ ឈើពុម្ពអក្សរ កត់ត្រាព្រះរាជា ឡេថៃតូ (Le Thai To) ត្រាស់ឱ្យប្តូរដុងដូ (Dong Do) ធ្វើជារាជវាំងខាងកើត (Dong Kinh) (រាជវាំងថាំងឡុង - Thang Long) ឆ្នាំច (១៤៣០)។ អក្សរឆ្លាក់នៅមានតួអក្សរពិតប្រាកដ លើឈើពុម្ពអក្សរព្រះរាជា ឡេថៃតូ (Le Thai To) ត្រាស់ឱ្យប្តូរដុងដូ (Dong Do) ធ្វើជារាជវាំងខាងកើត (Dong Kinh) (រាជវាំងថាំងឡុង) ឆ្នាំច (១៤៣០)។ ឈើពុម្ពអក្សរ កត់ត្រាខ្លឹមសារ ឡេថាញតុង (Le Thanh Tong) ត្រាស់ឱ្យជួសជុលវិមានកិញធៀន (Kinh Thien) ឆ្នាំរកា (១៤៦៥)។ ឈើពុម្ពអក្សរ កត់ត្រាខ្លឹមសារ ព្រះរាជាយ៉ាឡុង (Gia Long) ត្រាស់ឱ្យប្តូរឈ្មោះរាជវាំងថាំងឡុង (Thang Long) (មានអត្ថន័យនាគហោះ) ឆ្នាំឆ្លូវ (១៨០៥)។ ឈើពុម្ពអក្សរ កត់ត្រាខ្លឹមសារ ព្រះរាជាមិញម៉ាង (Minh Menh) ត្រាស់ឱ្យកសាងផ្ទះជាន់ ទិញបាក់ (Tinh Bac) នៅទិសខាងជើង ខាងក្រោយខាងជើងរាជវាំង (Bac Thanh)។ ឆ្នាំម្សាញ់ (១៨២១)។ នៅក្នុង ឈើពុម្ពអក្សរ នៃសៀវភៅដាយវៀត (Dai Viet) កំណត់ត្រាប្រវត្តិសាស្រ្ត ក្បាលលេខទី២ មុខឆ្លាក់ទំព័រទី១ ទី២ កត់ត្រាអំពីការព្រះរាជា លីថាញតុង (Ly Thanh Tong) អនុញ្ញាតឱ្យសាងសាង់ប្រាង្គ បាវធៀន (Bao Thien) នៅឆ្នាំ១០៥៧ (ឬនៅហៅថាប្រាង្គដាយថាំងទឺធៀន - Dai Thang Tu Thien) ត្រាស់ថាដូចខាងក្រោម៖ “ប្រាង្គកម្ពស់រាប់សិបហត្ថ ស្ថាបត្យកម្មបែប១២ជាន់”។ ឈើពុម្ពអក្សរ នៃសៀវភៅដាយវៀត (Dai Viet) កំណត់ត្រាប្រវត្តិសាស្រ្តមានសរសេរថា៖ “មកដល់ឆ្នាំកាញយឹន (Canh Dan) (ឆ្នាំខាល) (១២៣០) ព្រះរាជាត្រឹនថៃតុង (Tran Thai Tong) អនុញ្ញាតបើកពង្រីកទូលាយរាជវាំងដាយឡា (Dai La) ទៅខាងក្រៅ ច្រកទ្វារទាំងបួនប្រគល់ជូនកងទាហានទឺសឿន (Tu Suong) ប្តូរវេនគ្នាឆ្មាំ។ ឆ្នាំ១២៤៣ ព្រះរាជាប្រាស់ឱ្យជួលជុលក្វឹកទឺយ៉ាម (Quoc Tu Giam)”។ លើឈើពុម្ពអក្សរ នៃសៀវភៅខឹមឌិញវៀតសឺថុងយាមកឿងមុកចិញបៀន (Kham Dinh Viet Su Thong Giam Cuong Chinh Bien) ក្បាលលេខទី២ មុខឆ្លាក់ទំព័រទី១០ កត់ត្រាអំពីការរាជការត្រឹន (Tran) ត្រាស់ឱ្យប្តូរឈ្មោះថាំងឡុង (Thang Long) ទៅជាក្រុងដុងដូរ (Dong Do)។ បេតិកភណ្ឌពិភពលោករាជវាំងថាំងឡុង (Thang Long)។ និស្សិតមហាវិទ្យាល័យនៅហាណូយស្វែងយល់អំពីរាជវាំងថាំងឡុង (Thang Long) តាមរយៈពុម្ពអក្សររាជការង្វៀន (Nguyen)។ ទិដ្ឋភាពតាំងពិព័រណ៍ (រាជវាំងថាំងឡុង (Thang Long) លើឈើពុម្ពអក្សររាជការង្វៀន (Nguyen)” ប្រព្រឹត្តទៅនៅបេតិកភណ្ឌរាជវាំងថាំងឡុង (Thang Long)។ យុវវ័យហាណូយម្នាក់ ចូលចិត្តសំឡឹងមើលឈើពុម្ពអក្សរ ដែលបានតាំងបង្ហាញនៅទីនេះ។ មានយុវវ័យខ្លះបង្អង់នៅយូរ ដើម្បីសំឡឹងមើលឈើពុម្ពអក្សរត្រាស់បង្គាប់ប្តូររាជវាំង របស់ព្រះរាជា លីថៃតូ (Ly Thai To) ឆ្នាំ១០១០។ ភ្ញៀវទេសចរថតរូបនឹងឈើពុម្ពអក្សរ ទុកធ្វើជាអនុស្សាវរីយ៍។ ឧបករណ៍មួយចំនួនសម្រាប់ច្នៃ និងបោះពុម្ព។ បន្ទះក្តារពុម្ពធ្វើអំពីឈើចន្ទ។ មួយក្នុងចំណោមឈើពុម្ពអក្សរ បានរក្សាដោយមជ្ឈមណ្ឌលរក្សាជាតិទី៤។ ឧបករណ៍មួយចំនួន សម្រាប់បោះពុម្ពលើក្រដាសយ៉ និងទឹកខ្មៅ។ កម្រងសៀវភៅប្រវត្តិសាស្រ្ត បានបោះពុម្ពចេញពីឈើពុម្ពអក្សរនៃរាជការង្វៀន (Nguyen) ដូចជា៖ ដាយវៀតសឺគីត្វ័នធឺ (Dại Viet Su Ky Toan Thu) និង ខឹមឌិញវៀតសឺថុងយ៉ាមកឿងមុក (Kham Dinh Viet Su Thong Giam Cuong Moc)។ ក្រោយរាជការឡេ ម៉ាក (Le – Mac) រាជវាំងថាំងឡុង (Thang Long) បានសាងសង់ និង ជួលជុលបន្ថែម ឈើពុម្ពអក្សរនៃសៀវភៅខឹមឌិញវៀតសឺថុងយាមកឿងមុកចិញបៀន (Kham Dinh Viet Su Thong Giam Cuong Chinh Bien) ក្បាលលេខទី១៩ មុខឆ្លាក់ទំព័រ៣២ ពោលថា៖ នៅឆ្នាំ១៤២៨ ព្រះរាជាឡេថៃតូ (Le Thai To) អនុញ្ញាតឱ្យសាងសង់វិមានវ៉ានថ័រ (Van Tho) វិមានគិញធៀន (Kinh Thien) និង វិមានកឹនចិញ (Can Chinh)”។ ឈើពុម្ពអក្សរ នៃសៀវភៅដាយណាមធឹកឡុកចិញបៀនដេញ៉ឹតគី (Dai Nam Thuc Luc Chinh Bien De Nhat Ky) ក្បាលលេខទី២៤ មុខឆ្លាក់ទំព័រទី៤ បានកត់ត្រាថា៖ “ឆ្នាំ១៨១៩ ព្រះរាជាយ៉ាឡុង (Gia Long) អនុញ្ញាតឱ្យជួលជុលរាជវាំងថាំងឡុង (Thang Long) បង្គាប់ទាហាននៃទ័ពងូ (ប្រាំ) (Ngu) និងទ័ពទឿង (Tuong) នៅខាងជើងរាជវាំង ៥.៣០០នាក់ ចូលរួមការងារសាងសង់”./. ឈើពុម្ពអក្សរ នៃសៀវភៅរាជការង្វៀន (Nguyen) បានបង្កើតឡើងក្នុងបទដ្ឋានសកម្មភាពនៃក្រុមប្រវត្តិសាស្រ្តរាជការង្វៀន (Nguyen) រួមមាន៣៤.៦១៨ ទំព័រ ជាឯកសារអក្សរហាន និង អក្សរណោម បានចម្លាក់កត់ត្រានៅលើឈើ ទុកសម្រាប់បោះពុម្ពសៀវភៅនៅប្រទេសវៀតណាម នាសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០។ ឈើពុម្ពអក្សររាជការង្វៀន (Nguyen) ប្រើសម្រាប់បោះពុម្ពចម្លងឯកសារ ចុះផ្សាយទូទៅដល់មហាជន នូវច្បាប់សង្គម មាត្រាចាប់បង្ខំប្រជារាស្រ្តត្រូវគោរពតាម កត់ត្រាកិត្តិនាមយសសក្តិ បុព្វហេតុនៃមហាក្សត្រ ស្តេចក្រាញ់គ្រប់ជំនាន់ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បម្រែបម្រួលសម័យកាល កម្ចាត់ឃ្មាំងឈ្លានពានជាដើម។ ឈើពុម្ពអក្សររាជការង្វៀន (Nguyen) ជាបេតិកភណ្ឌឯកសារពិភពលោក បានអង្គការ UNESCO ទទួលស្គាល់នៅឆ្នាំ២០០៩។ អត្ថបទ និង រូបថត៖ កុងដាត

បេតិកភណ្ឌវប្បធម៌ពិភពលោក - រាជវាំងថាំងឡុង (Thang Long) នាំមកនូវតម្លៃសិល្បៈស្ថាបត្យកម្ម បច្ចេកទេសសាងសង់ ចក្ខុវិស័យផែនការទីក្រុង នៃមហាក្សត្រគ្រប់ជំនាន់។ ព័ត៌មានមកពីឈើពុម្ពនៃរាជការង្វៀន (Nguyen) ជាមួយនឹងស្លាកស្នាមដែលនៅបន្សល់ទុកក្នុងរាជវាំង បានជំនួយ បង្កើតចំណែកមួយសាឡើងវិញ នៃទីក្រុងថាំងឡុង (Thang Long) បុរាណ ជាមជ្ឈឹមមណ្ឌលសេដ្ឋកិច្ច នយោបាយ វប្បធម៌ នៃទឹកដីជាងមួយសែនឆ្នាំកន្លង។ លើឈើពុម្ពអក្សរនៃសៀវភៅដាយវៀត (Dai Viet) កំណត់ត្រាប្រវត្តិសាស្រ្ត ក្បាលលេខទី២ មុខឆ្លាក់ទំព័រទី២ ឆ្នាំ១០១០ ព្រះរាជា លីកុងអ្វឹន (Ly Cong Uan) ត្រាស់បង្គាប់ថា៖ “ខែកក្តដា រដូវស្លឹកឈើជ្រុះ ព្រះរាជា លីកុងអ្វឹន (Ly Cong Uan) ត្រាស់ឱ្យប្តូរទីក្រុង ហ្វ័រឡឺ (Hoa Lu) ទៅកាន់ក្រុងដាយឡា (Dai La)។ ពេលនាវារសាត់ដល់ក្បែររាជវាំង មាននាគផុសហោះហើរ។ ព្រះរាជាបានត្រាស់ឱ្យប្តូរឈ្មោះថាថាំងឡុង (Thang Long) ”។ បន្ទាប់ពីការប្តូរក្រុងមកកាន់ថាំងឡុង (Thang Long) ព្រះរាជា លីកុងអ្វឹន (Ly Cong Uan) ត្រាស់ឱ្យសាងសង់វិមានទាំងអស់ដូចជា៖ វិមានកេនង្វៀន (Kien Nguyen) ប្រើសម្រាប់សវនាការ វិមានតឹបហៀន (Tap Hien) និងវិមានយ៉ាងវូ (Giang Vu) សុទ្ធតែមានរូបនាគ វិមានឡុងអាន (Long An) និង វិមានឡុងធ្វី (Long Thuy) សាងឡើងសម្រាប់ព្រះរាជាសំណាកសម្រាកកាយពល។ វិមានទាំងពីរ ធ្វីហ្វ័រ (Thuy Hoa) និង ឡុងធ្វី (Long Thuy) សម្រាប់អ្នកម្នាង រស់នៅ សាងសង់ និងទីលេងសប្បាយ។ ឈើពុម្ពចអក្សរ កត់ត្រាទ្រឿងជូរ (Truong Chu) ឱ្យជួសជុលរាជវាំងដាយឡា (Dai La) នៅឆ្នាំឆូត(៨០៨)។ បេតិកភណ្ឌឯកសារពិភពលោក ឈើពុម្ពអក្សរត្រាប់បង្គាប់ប្តូរក្រុងនៃព្រះរាជាលីថៃតូ (Ly Thai To) ឆ្នាំ១០១០។ ឈើពុម្ពអក្សរ កត់ត្រាខ្លឹមសារព្រះរាជា លីថៃតូ (Ly Thai To) ត្រាស់បង្គាប់ចុះបឋមសិលាកសាងវិមាន និង ច្រកទ្វារចេញចូលនៃរាជវាំងថាំងឡុង (Thang Long) នាឆ្នាំ១០១០។ ឈើពុម្ពអក្សរ កត់ត្រាខ្លឹមសារព្រះរាជា លីកុងអ្វឹន (Ly Cong Uan) ត្រាស់ឱ្យជួសជុលរាជវាំង ថាំងឡុង (Thang Long) នៅឆ្នាំឆូត (១០២៤)។ ឈើពុម្ពអក្សរ កត់ត្រាព្រះរាជា លីថាញតុង (Ly Thanh Tong) បង្គាប់ឱ្យកសាងប្រាង្គប្រសាទបាវធៀន (Bao Thien) (ប្រកាសប្រាប់មេឃា) ឆ្នាំរកា (១០៥៧)។ ឈើពុម្ពអក្សរ ព្រះរាជាត្រឹនថៃតុង (Tran Thai Tong) ត្រាស់ឱ្យសាងសង់វិមាន ផ្ទះជាន់ និងអគារឡានវូ (Lang Vu) ស្ថិតនៅសងខាងនៃទិសខាងកើត ខាងលិចរាជវាំងថាំងឡុង (Thang Long) ឆ្នាំរកា (១២៣០)។ ឈើពុម្ពអក្សរ កត់ត្រាព្រះរាជា ត្រឹនថៃតុង (Tran Thai Tong) ត្រាស់ឱ្យកសាងរាជវាំងឡុងភឿង (Long Phuong) (នាគហង្ស) ឆ្នាំថោះ (១២៤៣)។ ឈើពុម្ពអក្សរ កត់ត្រាព្រះរាជា ឡេថៃតូ (Le Thai To) ត្រាស់ឱ្យប្តូរដុងដូ (Dong Do) ធ្វើជារាជវាំងខាងកើត (Dong Kinh) (រាជវាំងថាំងឡុង - Thang Long) ឆ្នាំច (១៤៣០)។ អក្សរឆ្លាក់នៅមានតួអក្សរពិតប្រាកដ លើឈើពុម្ពអក្សរព្រះរាជា ឡេថៃតូ (Le Thai To) ត្រាស់ឱ្យប្តូរដុងដូ (Dong Do) ធ្វើជារាជវាំងខាងកើត (Dong Kinh) (រាជវាំងថាំងឡុង) ឆ្នាំច (១៤៣០)។ ឈើពុម្ពអក្សរ កត់ត្រាខ្លឹមសារ ឡេថាញតុង (Le Thanh Tong) ត្រាស់ឱ្យជួសជុលវិមានកិញធៀន (Kinh Thien) ឆ្នាំរកា (១៤៦៥)។ ឈើពុម្ពអក្សរ កត់ត្រាខ្លឹមសារ ព្រះរាជាយ៉ាឡុង (Gia Long) ត្រាស់ឱ្យប្តូរឈ្មោះរាជវាំងថាំងឡុង (Thang Long) (មានអត្ថន័យនាគហោះ) ឆ្នាំឆ្លូវ (១៨០៥)។ ឈើពុម្ពអក្សរ កត់ត្រាខ្លឹមសារ ព្រះរាជាមិញម៉ាង (Minh Menh) ត្រាស់ឱ្យកសាងផ្ទះជាន់ ទិញបាក់ (Tinh Bac) នៅទិសខាងជើង ខាងក្រោយខាងជើងរាជវាំង (Bac Thanh)។ ឆ្នាំម្សាញ់ (១៨២១)។ នៅក្នុង ឈើពុម្ពអក្សរ នៃសៀវភៅដាយវៀត (Dai Viet) កំណត់ត្រាប្រវត្តិសាស្រ្ត ក្បាលលេខទី២ មុខឆ្លាក់ទំព័រទី១ ទី២ កត់ត្រាអំពីការព្រះរាជា លីថាញតុង (Ly Thanh Tong) អនុញ្ញាតឱ្យសាងសាង់ប្រាង្គ បាវធៀន (Bao Thien) នៅឆ្នាំ១០៥៧ (ឬនៅហៅថាប្រាង្គដាយថាំងទឺធៀន - Dai Thang Tu Thien) ត្រាស់ថាដូចខាងក្រោម៖ “ប្រាង្គកម្ពស់រាប់សិបហត្ថ ស្ថាបត្យកម្មបែប១២ជាន់”។ ឈើពុម្ពអក្សរ នៃសៀវភៅដាយវៀត (Dai Viet) កំណត់ត្រាប្រវត្តិសាស្រ្តមានសរសេរថា៖ “មកដល់ឆ្នាំកាញយឹន (Canh Dan) (ឆ្នាំខាល) (១២៣០) ព្រះរាជាត្រឹនថៃតុង (Tran Thai Tong) អនុញ្ញាតបើកពង្រីកទូលាយរាជវាំងដាយឡា (Dai La) ទៅខាងក្រៅ ច្រកទ្វារទាំងបួនប្រគល់ជូនកងទាហានទឺសឿន (Tu Suong) ប្តូរវេនគ្នាឆ្មាំ។ ឆ្នាំ១២៤៣ ព្រះរាជាប្រាស់ឱ្យជួលជុលក្វឹកទឺយ៉ាម (Quoc Tu Giam)”។ លើឈើពុម្ពអក្សរ នៃសៀវភៅខឹមឌិញវៀតសឺថុងយាមកឿងមុកចិញបៀន (Kham Dinh Viet Su Thong Giam Cuong Chinh Bien) ក្បាលលេខទី២ មុខឆ្លាក់ទំព័រទី១០ កត់ត្រាអំពីការរាជការត្រឹន (Tran) ត្រាស់ឱ្យប្តូរឈ្មោះថាំងឡុង (Thang Long) ទៅជាក្រុងដុងដូរ (Dong Do)។ បេតិកភណ្ឌពិភពលោករាជវាំងថាំងឡុង (Thang Long)។ និស្សិតមហាវិទ្យាល័យនៅហាណូយស្វែងយល់អំពីរាជវាំងថាំងឡុង (Thang Long) តាមរយៈពុម្ពអក្សររាជការង្វៀន (Nguyen)។ ទិដ្ឋភាពតាំងពិព័រណ៍ (រាជវាំងថាំងឡុង (Thang Long) លើឈើពុម្ពអក្សររាជការង្វៀន (Nguyen)” ប្រព្រឹត្តទៅនៅបេតិកភណ្ឌរាជវាំងថាំងឡុង (Thang Long)។ យុវវ័យហាណូយម្នាក់ ចូលចិត្តសំឡឹងមើលឈើពុម្ពអក្សរ ដែលបានតាំងបង្ហាញនៅទីនេះ។ មានយុវវ័យខ្លះបង្អង់នៅយូរ ដើម្បីសំឡឹងមើលឈើពុម្ពអក្សរត្រាស់បង្គាប់ប្តូររាជវាំង របស់ព្រះរាជា លីថៃតូ (Ly Thai To) ឆ្នាំ១០១០។ ភ្ញៀវទេសចរថតរូបនឹងឈើពុម្ពអក្សរ ទុកធ្វើជាអនុស្សាវរីយ៍។ ឧបករណ៍មួយចំនួនសម្រាប់ច្នៃ និងបោះពុម្ព។ បន្ទះក្តារពុម្ពធ្វើអំពីឈើចន្ទ។ មួយក្នុងចំណោមឈើពុម្ពអក្សរ បានរក្សាដោយមជ្ឈមណ្ឌលរក្សាជាតិទី៤។ ឧបករណ៍មួយចំនួន សម្រាប់បោះពុម្ពលើក្រដាសយ៉ និងទឹកខ្មៅ។ កម្រងសៀវភៅប្រវត្តិសាស្រ្ត បានបោះពុម្ពចេញពីឈើពុម្ពអក្សរនៃរាជការង្វៀន (Nguyen) ដូចជា៖ ដាយវៀតសឺគីត្វ័នធឺ (Dại Viet Su Ky Toan Thu) និង ខឹមឌិញវៀតសឺថុងយ៉ាមកឿងមុក (Kham Dinh Viet Su Thong Giam Cuong Moc)។ ក្រោយរាជការឡេ ម៉ាក (Le – Mac) រាជវាំងថាំងឡុង (Thang Long) បានសាងសង់ និង ជួលជុលបន្ថែម ឈើពុម្ពអក្សរនៃសៀវភៅខឹមឌិញវៀតសឺថុងយាមកឿងមុកចិញបៀន (Kham Dinh Viet Su Thong Giam Cuong Chinh Bien) ក្បាលលេខទី១៩ មុខឆ្លាក់ទំព័រ៣២ ពោលថា៖ នៅឆ្នាំ១៤២៨ ព្រះរាជាឡេថៃតូ (Le Thai To) អនុញ្ញាតឱ្យសាងសង់វិមានវ៉ានថ័រ (Van Tho) វិមានគិញធៀន (Kinh Thien) និង វិមានកឹនចិញ (Can Chinh)”។ ឈើពុម្ពអក្សរ នៃសៀវភៅដាយណាមធឹកឡុកចិញបៀនដេញ៉ឹតគី (Dai Nam Thuc Luc Chinh Bien De Nhat Ky) ក្បាលលេខទី២៤ មុខឆ្លាក់ទំព័រទី៤ បានកត់ត្រាថា៖ “ឆ្នាំ១៨១៩ ព្រះរាជាយ៉ាឡុង (Gia Long) អនុញ្ញាតឱ្យជួលជុលរាជវាំងថាំងឡុង (Thang Long) បង្គាប់ទាហាននៃទ័ពងូ (ប្រាំ) (Ngu) និងទ័ពទឿង (Tuong) នៅខាងជើងរាជវាំង ៥.៣០០នាក់ ចូលរួមការងារសាងសង់”./. ឈើពុម្ពអក្សរ នៃសៀវភៅរាជការង្វៀន (Nguyen) បានបង្កើតឡើងក្នុងបទដ្ឋានសកម្មភាពនៃក្រុមប្រវត្តិសាស្រ្តរាជការង្វៀន (Nguyen) រួមមាន៣៤.៦១៨ ទំព័រ ជាឯកសារអក្សរហាន និង អក្សរណោម បានចម្លាក់កត់ត្រានៅលើឈើ ទុកសម្រាប់បោះពុម្ពសៀវភៅនៅប្រទេសវៀតណាម នាសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០។ ឈើពុម្ពអក្សររាជការង្វៀន (Nguyen) ប្រើសម្រាប់បោះពុម្ពចម្លងឯកសារ ចុះផ្សាយទូទៅដល់មហាជន នូវច្បាប់សង្គម មាត្រាចាប់បង្ខំប្រជារាស្រ្តត្រូវគោរពតាម កត់ត្រាកិត្តិនាមយសសក្តិ បុព្វហេតុនៃមហាក្សត្រ ស្តេចក្រាញ់គ្រប់ជំនាន់ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បម្រែបម្រួលសម័យកាល កម្ចាត់ឃ្មាំងឈ្លានពានជាដើម។ ឈើពុម្ពអក្សររាជការង្វៀន (Nguyen) ជាបេតិកភណ្ឌឯកសារពិភពលោក បានអង្គការ UNESCO ទទួលស្គាល់នៅឆ្នាំ២០០៩។ អត្ថបទ និង រូបថត៖ កុងដាត