• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រដ្ឋធានី ហាណូយ ភ្លឺចែងចាំង ដោយទង់ជាតិ និងផ្កា ដើម្បីអបអរសាទរមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

សព្វថ្ងៃនេះ រដ្ឋធានី ហាណូយ ត្រូវបានតុបតែងលម្អ និង​មាន​មុខមាត់ស្រស់ស្រាយ និងស្វាហាប់ ដើម្បីអបអរសាទរមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

ចាប់ពីទីលានបាឌីញ (Ba Dinh) ប្រវត្តិសាស្ត្រ រហូតដល់សង្កាត់ និង​ខេត្តនានជាយក្រុង បរិយាកាសអបអរសាទរត្រូវបានជ្រាបចូលយ៉ាងខ្លាំង ដោយពណ៌ក្រហមនៃទង់ជាតិ បដា ពាក្យស្លោក ផ្ទាំងប៉ាណូឃោសនា និងបណ្តាសំណង់ធំៗ ក៏បាន​តុប​តែងយ៉ាងស្រស់ស្អាត។ ការងារឃោសនានេះមិនត្រឹមតែបង្កើតចំណុចលេចធ្លោ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការលើកកម្ពស់ក្តីមោទនភាព ទំនុកចិត្ត និងភាពរីករាយរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ នៅរដ្ឋធានីផ ងដែរ។

តាមបណ្តោយផ្លូវធំៗដូចជា ឌៀនបៀនភូ (Dien Bien Phu) ហ្វាងឌៀវ (Hoang Dieu)  គីមម៉ា (Kim Ma) ត្រាងទៀន (Trang Tien) និងតំបន់ជុំវិញទីលានបាឌីញ (Ba Dinh) ការតុបតែងលម្អត្រូវបានយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ។ ទង់ជាតិ និងផ្កា ដែលលេចធ្លោ នៅលើផ្ទៃមេឃខៀវរួមផ្សំជាមួយនឹងភ្លើងបំភ្លឺ និមិត្តសញ្ញា និងសារឃោសនាអំពីមហាសន្និបាតលើកទី ១៤ របស់បក្ស បង្កើតបរិយាកាសដ៏ឧឡារិក និងធ្លាប់ស្គាល់​។ ផ្លូវនីមួយៗ ហាក់ដូចជា "កំពុងរៀបរាប់រឿងរ៉ាវ" តាមរយៈរូបភាព ដែលឆ្លុះបញ្ចាំងពីជំនឿដ៏មុតមាំរបស់រដ្ឋធានីចំពោះព្រឹត្តិការណ៍នយោបាយ​ដ៏សំខាន់របស់ប្រទេសជាតិ។

នៅក្នុងសង្កាត់ និងឃុំជាច្រើន ប្រជាពលរដ្ឋបានព្យួរទង់ជាតិ រៀបចំផ្នែកខាងមុខផ្ទះ និងតុបតែងកន្លែងរស់នៅរបស់ពួកគេយ៉ាងសកម្ម ដែលរួមចំណែកដល់រូបភាពរួមដ៏រស់រវើក និងស្រស់ស្អាត​។ ការចូលរួមដោយស្ម័គ្រចិត្តនេះ បង្ហាញពីការឯកភាពគ្នា ស្មារតីទទួលខុសត្រូវ និងមោទនភាពរបស់ប្រជាជនរដ្ឋធានី ហាណូយក្នុងការអបអរសាទរមហាសន្និបាតលើកទី ១៤ របស់បក្ស។

ទីតាំងជាច្រើនក៏បានប្រើប្រាស់អេក្រង់ LED និងកន្លែងបញ្ចាំងពហុមេឌា ផងដែរ ដោយនាំមកនូវព័ត៌មានអំពីមហាសន្និបាតលើកទី ១៤ របស់បក្ស ឱ្យកាន់តែខិតជិតប្រជាជន ជាពិសេសគឺយុវជន។ វិធីសាស្រ្តនេះមិនត្រឹមតែបង្កើនប្រសិទ្ធភាពនៃការឃោសនាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យសារនយោបាយកាន់តែមានភាពរស់រវើក និងអាចងាយស្រួលស្វែងយល់នៅក្នុងបរិបទនៃបរិស្ថាន​ទីក្រុងទំនើបផងដែរ។

ឆ្ពោះទៅកាន់មហាសន្និបាតលើកទី ១៤ របស់បក្ស រដ្ឋធានី ហាណូយ មិនត្រឹមតែកំពុងតុបតែងរដ្ឋធានីរបស់ខ្លួនឱ្យស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងកំពុងផ្សព្វផ្សាយបរិយាកាសនយោបាយ និងសង្គម ដោយលើកកម្ពស់ការឯកភាពគ្នា និងទំនុកចិត្តរបស់ប្រជាជន។ ទង់ជាតិដែលបក់វវិក និងដងផ្លូវពណ៌ស្រស់ឆើតឆាយនៅប៉ុន្មានថ្ងៃនេះ គឺជាការស្វាគមន៍ដ៏ឧឡារិក ដែលបង្ហាញពីការទទួលខុសត្រូវ និងមនោសញ្ចេតនារបស់រដ្ឋធានីចំពោះមហាសន្និបាត - ព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វាសនា និងអនាគតរបស់ប្រទេសជាតិ៕

អត្ថបទ រូបថត៖ កុងដាត ខាញ់ឡុង / VNP

ទីក្រុងដាណាង ឈានទៅរកការលុបបំបាត់ IUU

ទីក្រុងដាណាង ឈានទៅរកការលុបបំបាត់ IUU

ទីក្រុងដាណាង ឈានទៅរកការលុបបំបាត់ IUU ជាតំបន់មួយដែលមានការផ្គត់ផ្គង់គ្រឿងសមុទ្រ នៅឯលំហសមុទ្រ ក្នុងប្រទេសវៀតណាម ទីក្រុងឆ្នេរសមុទ្រស្ថិត​នៅភាគកណ្តាលនេះកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសារាចរណែនាំរបស់នាយករដ្ឋមន្ត្រីស្តីពីការទប់ស្កាត់នឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) និងលើកកម្ពស់ការអភិវឌ្ឍវិស័យនេសាទប្រកបដោយចីរភាព ចាប់ពីដើមឆ្នាំ ២០២៦។

Top