សព្វថ្ងៃនេះ រដ្ឋធានី ហាណូយ ត្រូវបានតុបតែងលម្អ និងមានមុខមាត់ស្រស់ស្រាយ និងស្វាហាប់ ដើម្បីអបអរសាទរមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។
ចាប់ពីទីលានបាឌីញ (Ba Dinh) ប្រវត្តិសាស្ត្រ រហូតដល់សង្កាត់ និងខេត្តនានជាយក្រុង បរិយាកាសអបអរសាទរត្រូវបានជ្រាបចូលយ៉ាងខ្លាំង ដោយពណ៌ក្រហមនៃទង់ជាតិ បដា ពាក្យស្លោក ផ្ទាំងប៉ាណូឃោសនា និងបណ្តាសំណង់ធំៗ ក៏បានតុបតែងយ៉ាងស្រស់ស្អាត។ ការងារឃោសនានេះមិនត្រឹមតែបង្កើតចំណុចលេចធ្លោ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការលើកកម្ពស់ក្តីមោទនភាព ទំនុកចិត្ត និងភាពរីករាយរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ នៅរដ្ឋធានីផ ងដែរ។
តាមបណ្តោយផ្លូវធំៗដូចជា ឌៀនបៀនភូ (Dien Bien Phu) ហ្វាងឌៀវ (Hoang Dieu) គីមម៉ា (Kim Ma) ត្រាងទៀន (Trang Tien) និងតំបន់ជុំវិញទីលានបាឌីញ (Ba Dinh) ការតុបតែងលម្អត្រូវបានយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ។ ទង់ជាតិ និងផ្កា ដែលលេចធ្លោ នៅលើផ្ទៃមេឃខៀវរួមផ្សំជាមួយនឹងភ្លើងបំភ្លឺ និមិត្តសញ្ញា និងសារឃោសនាអំពីមហាសន្និបាតលើកទី ១៤ របស់បក្ស បង្កើតបរិយាកាសដ៏ឧឡារិក និងធ្លាប់ស្គាល់។ ផ្លូវនីមួយៗ ហាក់ដូចជា "កំពុងរៀបរាប់រឿងរ៉ាវ" តាមរយៈរូបភាព ដែលឆ្លុះបញ្ចាំងពីជំនឿដ៏មុតមាំរបស់រដ្ឋធានីចំពោះព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិ។
នៅក្នុងសង្កាត់ និងឃុំជាច្រើន ប្រជាពលរដ្ឋបានព្យួរទង់ជាតិ រៀបចំផ្នែកខាងមុខផ្ទះ និងតុបតែងកន្លែងរស់នៅរបស់ពួកគេយ៉ាងសកម្ម ដែលរួមចំណែកដល់រូបភាពរួមដ៏រស់រវើក និងស្រស់ស្អាត។ ការចូលរួមដោយស្ម័គ្រចិត្តនេះ បង្ហាញពីការឯកភាពគ្នា ស្មារតីទទួលខុសត្រូវ និងមោទនភាពរបស់ប្រជាជនរដ្ឋធានី ហាណូយក្នុងការអបអរសាទរមហាសន្និបាតលើកទី ១៤ របស់បក្ស។
ទីតាំងជាច្រើនក៏បានប្រើប្រាស់អេក្រង់ LED និងកន្លែងបញ្ចាំងពហុមេឌា ផងដែរ ដោយនាំមកនូវព័ត៌មានអំពីមហាសន្និបាតលើកទី ១៤ របស់បក្ស ឱ្យកាន់តែខិតជិតប្រជាជន ជាពិសេសគឺយុវជន។ វិធីសាស្រ្តនេះមិនត្រឹមតែបង្កើនប្រសិទ្ធភាពនៃការឃោសនាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យសារនយោបាយកាន់តែមានភាពរស់រវើក និងអាចងាយស្រួលស្វែងយល់នៅក្នុងបរិបទនៃបរិស្ថានទីក្រុងទំនើបផងដែរ។
ឆ្ពោះទៅកាន់មហាសន្និបាតលើកទី ១៤ របស់បក្ស រដ្ឋធានី ហាណូយ មិនត្រឹមតែកំពុងតុបតែងរដ្ឋធានីរបស់ខ្លួនឱ្យស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងកំពុងផ្សព្វផ្សាយបរិយាកាសនយោបាយ និងសង្គម ដោយលើកកម្ពស់ការឯកភាពគ្នា និងទំនុកចិត្តរបស់ប្រជាជន។ ទង់ជាតិដែលបក់វវិក និងដងផ្លូវពណ៌ស្រស់ឆើតឆាយនៅប៉ុន្មានថ្ងៃនេះ គឺជាការស្វាគមន៍ដ៏ឧឡារិក ដែលបង្ហាញពីការទទួលខុសត្រូវ និងមនោសញ្ចេតនារបស់រដ្ឋធានីចំពោះមហាសន្និបាត - ព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វាសនា និងអនាគតរបស់ប្រទេសជាតិ៕