ជាច្រើនឆ្នាំមកនេះ មជ្ឈដ្ឋានធ្វើពាណិជកម្មកសិផលនិងគ្រឿងទេសទូទាំងពិភពលោក ស្គាល់វៀតណាមក្នុងនាមអ្នកនាំចេញម្រេចលេខមួយពិភពលោក។ ឆ្នាំ ២០១៤ ផ្នែកម្រេចវៀតណាមលើសកំរិតនាំចេញ ទទួលតំលៃពាណិជ្ជកម្មជាង ១ ពាន់លានដុល្លារអាមេរិក បរិមាណផលស្មើនឹងជាង ៤១% នៃផលសរុបបណ្តាប្រទេសដាំម្រេចលើពិភពលោកនិងបរិមាណនាំចេញទទួលបាន ៥៨% នៃទីផ្សារម្រេចពិភពលោក។
សក្តានុពលនិងការអភិវឌ្ឍន៍
ដើមម្រេចមានឈ្មោះវិទ្យាសាស្ត្រគឺ Piper nigrum ក្នុងអំបូរ Piperaceae ដែលមានប្រភពដើមពីប្រទេសឥណ្ឌា បានជនជាតិបារាំងដាំនៅវៀតណាមចាប់ពីសតវត្សរ៍ទី ១៧។ រហូតដល់សតវត្សរ៍ ១៩ ម្រេចបានក្លាយទៅជាមុខទំនិញមួយ បានដាំនៅភូក្វឹក ហន់ចុង និងហាទៀន (ខេត្តគៀនយ៉ាង)។ នាដើមសតវត្សរ៍ទី ២០ ម្រេចបានអភិវឌ្ឍន៍លើតំបន់ដីក្រហម bazan នៅ ខាងកើតនៃភាគខាងត្បូង និងភាគកណ្តាល។ ប៉ុន្តែនាឆ្នាំ ១៩៧០ ទំហំដីដាំម្រេចនៅវៀតណាមនៅតែតូច មានប្រហែល ៤០០ ហិចតា ទទួលបរិមាណផលប្រមាណ ៥០០ តោន។
នាបច្ចុប្បន្ននេះ វៀតណាមមាន ៦ ខេត្តផលិតម្រេចរួមមាន៖ ប៊ិញភឿគ ១២.១៤៨ ហិចតា ដាក់ណុង ១១.១៥៤ ហិចតា ដាក់ឡាក់ ១២.០៨២ ហិចតា បារៀ – វូងតាវ ៩.០៧៤ ហិចតា ដុងណាយ ៩.០១០ ហិចតា យ៉ាឡាយ ១១.២៤៥ ហិចតា។ ក្នុងនោះតំបន់តៃង្វៀននិងខាងកើតនៃភាគខាងត្បូងឈរលេខមួយអំពីទំហំដី ទន្នផលនិងបរិមាណផលម្រេច។ ក្រៅពីនេះ ក៏មានតំបន់ដាំម្រេចផ្សេងៗទៀតដែរដូចជា៖ ភូក្វឹក (ខេត្តគៀនយ៉ាង) បានមានពាណិជ្ជៈសញ្ញាពីយូរលង់មកហើយ និងតំបន់ដាំម្រេចនៅខេត្តក្វាងទ្រី…។
វៀតណាមមានល្បឿននាំចេញម្រេចកើនឡើងយ៉ាងឆាប់រហ័ស ទទួលល្បឿនកំណើនពី ១៥ - ២០% ជាមធ្យមក្នុងមួយឆ្នាំ។ នាឆ្នាំ២០០១ លើកដំបូងវៀតណាមក្លាយទៅជាប្រទេសនាំចេញម្រេចធំបំផុតលើពិភព លោកនិងផលម្រេចសរុបនាំចេញគឺ ៥០.៥០៦ តោន ទទួលតំលៃពាណិជ្ជកម្មប្រមាណ ៩០ លានដុល្លារអាមេរិក។ នាឆ្នាំ២០១៤ ផ្នែកផលិតម្រេចពិភពលោកថយចុះ ដោយសារប្រទេសមួយចំនួនប្រមូលផលបានតិច ហើយតំលៃម្រេចឡើងថ្លៃ ដោយឡែកវៀតណាមនៅតែស្ថេរភាព ទំហំដីដាំម្រេចជាង ៧៣.៥០០ ហិចតា បរិមាណផលជិត ១៤០.០០០តោន នាំចេញ ១៥៦.៣៩៦ តោន (រួមមានផលម្រេចនាំចូលដើម្បីនាំចេញវិញ) ហើយទទួលតំលៃពាណិជ្ជកម្មនាំចេញ ១.២០៤, ៩៨ ពាន់លានដុល្លារអាមេរិក។
នាបច្ចុប្បន្ននេះ ម្រេចវៀតណាមបាននាំចេញទៅដល់ ៩៧ ប្រទេសនិងតំបន់ក្នុងអាស៊ី អឺរ៉ុប ទ្វីបអាមេរិក អាហ្រ្វិក។ ជាពិសេស ផលិតផលម្រេចមានគុណភាពខ្ពស់របស់វៀតណាមនាំចេញក្នុងអាមេរិកនិងបណ្តាប្រទេសនៅសហភាពអឺរ៉ុបកាន់តែកើនឡើង។ បណ្តាប្រទេសនៅអឺរ៉ុបស្មើ ៤០% នៃទីផ្សារ បានយល់ព្រមបច្ចេកទេសផលិតម្រេចវៀតណាមនិងបណ្តាមុខទំនិញគ្រឿងទេសកែច្នៃពីម្រេចវៀតណាម។
នាឆ្នាំ ២០០៥ វៀតណាមចូលរួមសហគមន៍ម្រេចអន្តរជាតិ ។ តាំងពីវៀតណាមចូលរួម WTO ផ្នែកម្រេចវៀតណាមចូលកាន់តែជ្រៅក្នុងទីផ្សារអន្តរជាតិ ហើយបានចូលក្នុងបណ្តាប្រទេសដែលមានរបងបច្ចេកទេសដ៏តឹងតែងដូចជា ជប៉ុន ហូឡង់ អាមេរិក អាលឺ្លម៉ង់ បារាំង…
យើងខ្ញុំមកដល់ស្រុកជឺសេ ទីកន្លែងដាំម្រេចនៅខេត្តយ៉ាឡាយនៃតំបន់តៃង្វៀន នេះគឺជាទីកន្លែងមានបរិមាណផលម្រេចច្រើនបំផុតនៅទូទាំងប្រទេសនិងបានកសាងជោគជ័យពាណិជ្ជៈសញ្ញាម្រេចជឺសេផងដែរ។
លោកដុងក្វឹកបាវមានស្រុកកំណើតនៅពខេត្តហាយផុង គាត់មកដាំម្រេចនៅភូមិលូ ឃុំកុងហ តក់ ស្រុកជឺសេពី ១០ ឆ្នាំមុន។ ចំការម្រេចរបស់លោកនាបច្ចុប្បន្ននេះមានសរសរចំនួនជាង ៧០០០ ក្នុងនោះមានសរសរចំនួន ២០០០ ប្រមូលផលបានហើយ ដកចំណាយទាំងឡាយ ក្នុងមួយឆ្នាំលោកចំណូលរាប់ម៉ឹនលានដុង។ សព្វថ្ងៃនេះ លោកគឺជាសមាជិកគណៈប្រតិបត្តិការសមាគមន៍ម្រេចជឺសេ ដែលជាមនុស្សម្នាក់ “កាន់ដៃ ចង្អុលការងារ” ជួយកសិករជាច្រើននាក់ដាំម្រេចក្នុងតំបន់។ ក្រៅពីនេះ ក្នុងមួយឆ្នាំ លោកបានបណ្តុះកូនម្រេចរាប់រយដើម ធានាគុណភាព ដើម្បីផ្គត់ផ្គង់ឲ្យកសិករដាំម្រេច បង្កការងារឲ្យពលករក្នុងតំបន់និងគ្រោងវិនិយោគលើខ្សែសង្វាក់កែច្នៃម្រេចពណ៌សតាមក្បូនខ្នាតក្នុងគ្រួសារកសិករ។
នៅខាងកើតនៃភាគខាងត្បូងមានអ្នកដាំម្រេចពូកែពីរនាក់ បានសមាគមន៍ម្រេចអន្តរជាតិផ្តល់ប័ណ្ណ “អ្នកដាំម្រេចពូកែបំផុតមកពីវៀតណាម”។ នេះគឺលោកត្រឹនហឹវថាំងនៅឃុំស្វឹនថាវ ស្រុកស្វឹនឡុក ខេត្តដុងណាយ និងលោកង្វៀនបាធីញ នៅឃុំឡុកអាន ស្រុកឡុកនិញ ខេត្តប៊ិញភឿគ។
ជាង ១០ ឆ្នាំមុន លោកត្រឹនហឹវថាំងស្វែងយល់ដោយខ្លួនឯង ស្វះស្វែងរៀនសូត្រអំពីដើមម្រេច ហើយហ៊ានចាប់ផ្តើមបង្កើតបុព្វហេតុដោយការចែកចំការជាបីភាគ សាកល្បងបីរបៀបដាំ ថែទាំខុសគ្នា ដើម្បីជ្រើសយកចំការណាដែលទទួលទិន្នផលខ្ពស់ជាងគេ ហើយអនុវត្តន៍លើទំហំដីទាំងស្រុង។ ចំការម្រេចអភិវឌ្ឍល្អផ្តល់ទិន្នផល បរិមាណផលម្រេចខ្ពស់ លើកកម្ពស់ប្រាក់ចំណូល។ ពីនោះ លោកទិញដី ដាំម្រេច វិនិយោគផលិតកម្មនិងកសាងផ្ទះសមរម្យទិញឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ…នៅមជ្ឈមណ្ឌលស្វឹនឡុកផ្លាស់ប្តូរបច្ចេកទេសស្រោចស្រពសំចៃ ដាក់ជីតាមបំពង លោកឈានមុខគេវិនិយោគ អនុវត្តន៍បច្ចេកវិទ្យាថ្មី។ ក្រោយមួយឆ្នាំប្រើប្រាស់ប្រព័ន្ធរួមជាមួយបច្ចេកទេសថែទាំថ្មី ចំការម្រេចរបស់លោកទទួលបរិមាណផល ៧ ដល់ ១០ តោន/ហិចតា/មួយឆ្នាំ ជាច្រើនជាងពីរដង ប្រៀបធៀបនឹងពេលដដែលឆ្នាំមុន។ នាឆ្នាំប្រមូលផលសន្ធឹក គ្រួសារលោកមានប្រាក់ចំណូលរាប់ពាន់លានដុង។
នៅខេត្តប៊ិញភឿគ លោកង្វៀនបាធីញក៏មានបទពិសោធន៍ដាំម្រេចពីយូរលង់មកហើយ។ ទំហំដីដាំម្រេច ៣,៥ ហិចតារបស់លោកទទួលបរិមាណផលខ្ពស់ មានដង្កូវតិច។ លោកបានច្នៃប្រឌិតប្រព័ន្ធស្រោចស្រព ដាក់ជី ស្រោកថ្នាំការពាររុក្ខជាតិ ទទួលពានរង្វាន់លេខមួយក្នុងការប្រឡងច្នៃប្រឌិតបច្ចេកទេសខេត្តប៊ិញភឿគ ពានរង្វាន់លេខបីក្នុងការប្រឡងទូទាំងពិភពលោក។
អាចនិយាយថាដោយសក្តានុពលនិងចំណុចខ្លាំងខាងលើ ដូច្នេះក្នុងរយៈពេលបណ្តាឆ្នាំនេះ ម្រេចវៀតណាមតែងតែក្លាយទៅដៃគូសំខាន់នៃផ្នែកម្រេចពិភពលោក។
រក្សាយ៉ាងរឹងមាំទីតាំងលេខមួយលើឆាកអន្តរជាតិ
សព្វថ្ងៃនេះវៀតណាមមាន អាជីវកម្មកែច្នៃ ធ្វើពាណិជ្ជកម្មម្រេចប្រហែល ២០០ ក្នុងនោះមានអាជីវកម្មឈានមុខគេ ចំនួន ១៥ ស្មើនឹង ៧០% ផលនាំចេញទូទាំងប្រទេស។ ជាពិសេស មានអាជីវកម្មវិនិយោគបរទេស ចំនួន ៥ ស្មើនឹង ៣០ %នៃទីផ្សារនាំចេញ។
នាបច្ចុប្បន្ននេះ មាន៩៥%នៃបរិមាណផលផលិត ដើម្បីបំរើការនាំចេញ។ បច្ចេកទេសកែច្នៃម្រេចវៀតណាមទទួលបានកំរិតខ្ពស់ ឆ្លើយតបតំរូវប្រើប្រាស់លើទូទាំងពិភពលោក។ នាបច្ចុប្បន្ននេះទោះបីបរិមាណផលពីបណ្តាអាជីវកម្មមានសហគ្រាសកែច្នៃបច្ចេកវិទ្យាខ្ពស់តាមស្តង់ដា ASTA ESA JSSA និងនិន្នាការផលិតផលិតផលគ្រប់មុខ៖ ម្រេចពណ៌ខ្មៅ គ្រាប់ម្រេចពណ៌ស ម្រេចកិនម្សៅវេចខ្ចប់កញ្ចប់តូច…កើនឡើង ប៉ុន្តែម្រេចវៀតណាមភាគច្រើននៅនាំចេញមិនទាន់កែច្នៃទេ ទទួលតំលៃនាំចេញ ៧.៧៣៨ USD/ មួយតោន ទាបជាងតំលៃលក់របស់បណ្តាប្រទេសផ្សេង។
បើសិនផ្នែកម្រេចវៀតណាមបានរៀបចំការកែច្នៃយ៉ាងល្អជាងមុន នឹងបង្កើនតំលៃផលិតផលនាំចេញ តំលៃម្រេចវៀតណាមនឹងស្មើនិងអាចខ្ពស់ជាងតំលៃនៃប្រទេសមួយចំនួនលើពិភពលោក។
ហេតុនេះ សមាគមន៍ម្រេចវៀតណាមជំរុញលើកកម្ពស់គុណភាពផលិតផលពីដំណាក់កាលដាំ បណ្តាអាជីវកម្មវិនិយោគកែច្នៃយ៉ាងជ្រៅ កែច្នៃស្អាត ធ្វើឲ្យសម្បូរណ៍ផលិតផល ធ្វើឲ្យសម្បូរណ៍ទីផ្សារ ដើម្បីចូលជ្រៅក្នុងប្រព័ន្ធផ្គត់ផ្គង់ម្រេចពិភពលោក។
ជាក់ស្តែងឲ្យឃើញថា អាជីវកម្មជាច្រើនវិនិយោគលើការកែច្នៃម្រេចដែលនាំចេញ បានអភិវឌ្ឍន៍ជាបន្តបន្ទាប់។ គំរូគឺក្រុមហ៊ុនភាគហ៊ុនភូកស៊ីញ ក្នុងរយៈ ៥ ឆ្នាំជាបន្តបន្ទាប់ឈរនៅទីតាំង“ស្តេច”នាំចេញម្រេចវៀតណាម រួមមាន ៦%នៃទីផ្សារម្រេចពិភពលោក ស្មើនឹង ១៥ - ១៧%នៃទីផ្សារនាំចេញម្រេចវៀតណាមទៅដល់ពិភពលោក។ ក្នុងបណ្តាឆ្នាំថ្មីៗ នេះក្រុមហ៊ុនភូកស៊ីញទទួលបរិមាណផលម្រេចនាំចេញជាមធ្យមជាង ២០.០០០ តោនក្នុងមួយឆ្នាំ។
ក្រុមហ៊ុនភូកស៊ីញបង្តើតនាឆ្នាំ ២០០១ មានដើមទុនតិច ឈានទៅមុខយ៉ាងឆាប់រហ័សពីរបៀបធ្វើដោយឡែក ដែលបង្កៈភាពខុសគ្នា ហ៊ានផ្លាស់ប្តូរ។ ក្រុមហ៊ុនជ្រើសរើសគ្រាប់ម្រេចធំ ដើម្បីលក់ឲ្យអតិថិជនមានតំរូវការ ឈានទៅមុខផលិតម្រេចពណ៌ស វិនិយោគផលិតម្រេចស្អាត ហើយម្រេចកំចាត់មេរោគ…ដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន ក្រៅបណ្តាបំណិន maketing ស្វែងយល់វប្បធម៌ តំរូវប្រើប្រាស់របស់អ្នកទិញ បង្កទំនុកទុកចិត្តជាមួយអតិថិជន ក្រុមហ៊ុនភូកស៊ីញក៏វិនិយោគអភិវឌ្ឍន៍បច្ចេកវិទ្យាកែច្នៃ ប្រដាប់ឧបករណ៍ក្នុងបន្ទប់ពិសោធ អនុវត្តន៍ប្រព័ន្ធគ្រប់គ្រងគុណភាពស្តង់ដាអន្តរជាតិ ជ្រើសរើសនិងត្រួតពិនិត្យវត្ថុធាតុដើមពីដំណាក់ការទិញ។ នាឆ្នាំ ២០១០ ក្រុមហ៊ុនភូកស៊ី ក្លាយទៅជាអាជីវកម្មវៀតណាមដំបូងបានសមាគមន៍នាំចេញម្រេចពិភពលោកជ្រើសតាំងជាក្រុមហ៊ុននាំចេញម្រេចដ៏ឆ្នើម។
ក្រៅ ពីក្រុមហ៊ុនភូកស៊ីញ ក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធក្រុមហ៊ុន Intimex ក៏បានវាយតំលៃគឺអង្គភាពខ្លាំងក្នុងផ្នែកម្រេចវៀតណាម។ ចំពោះបរិមាណផលម្រេចនាំចេញជិត ១០០០០ តោនក្នុងមួយឆ្នាំ ក្រុមហ៊ុន Intimex ដណ្តើមបានទីតាំងលេខបីអំពីការនាំចេញម្រេច។ ក្រុមហ៊ុន Intimex ក៏មានរោងចក្រផលិតម្រេចស្អាតនៅខេត្តប៊ិញយឿង។ នាឆ្នាំ ២០១០ ក្រុមហ៊ុន Intimex ទទួលពានរង្វាន់ “ក្រុមហ៊ុនកែច្នៃផលិតផលម្រេចដ៏ឆ្នើម” បានជ្រើសតាំងដោយសមាគមន៍ម្រេចអន្តរជាតិ។
សមាគមន៍ម្រេចវៀតណាមបង្កើតនាឆ្នាំ ២០០១ មានតួនាទីគឺស្ពានតភ្ជាប់រវាងអ្នកផលិត បណ្តាអង្គការ និងអាជីវកម្ម ដើម្បីបង្កើតកម្លាំងសរុបឲ្យការអភិវឌ្ឍន៍ផលិតកម្ម ធ្វើពាណិជ្ជកម្មនិងនាំចេញ។ តាមនេះ សមាគមន៍អនុវត្តន៍បណ្តាកម្មវិធីជំរុញពាណិជ្ជកម្មស្នូលជាតិ ផ្តល់ព័ត៌មានថ្មីបំផុតជានិច្ចអំពីផ្នែកម្រេចក្នុងប្រទេសនិងពិភពលោក ជំរុញផលិតតាមទិសសុវត្ថិភាព តភ្ជាប់អាជីវកម្មនិងកសិករ ដើម្បីវិនិយោគអភិវឌ្ឍន៍ផលិតកម្ម និងបង្កប្រភពវត្ថុធាតុដើមស្អាត ស្ថេរភាព គុណភាពខ្ពស់ឲ្យឧស្សាហកម្មកែច្នៃ។
ក្នុងទិសដៅអភិវឌ្ឍន៍យ៉ាងស្ថេរភាពផ្នែកម្រេចវៀតណាមត្រូវមានការតភ្ជាប់ដ៏ប្រសិទ្ធិភាពរវាងកត្តាទាំងបួន៖ រដ្ឋ អ្នកវិទ្យាសាស្ត្រ សហគ្រិននិងកសិករ។ តាមនេះ រដ្ឋត្រូវផ្តល់អាទិភាពបណ្តាការស្រាវជ្រាវ ដែលមានលក្ខណៈវិធានការវិទ្យាសាស្ត្រ បច្ចេកទេសសកល ដើម្បីគ្រប់គ្រងយ៉ាងតឹងតែងបណ្តាកត្តាចូលក្នុងផលិតកម្ម អាទិភាពឲ្យការស្រាវជ្រាវអភិវឌ្ឍន៍ពូជ ថែទាំនិងការពារដើមម្រេច កសាងបទដ្ឋានផលិតតាមទិស VietGAP នៅបណ្តាតំបន់ដាំ...អ្នកដាំម្រេចត្រូវវិនិយោគបង្កបង្កើនផលស្ថេរភាព ប្រើប្រាស់ជី មានតុល្យភាព បង្កើនការប្រើប្រាស់ជីសរីរាង្គ ប្រើប្រាស់ថ្នាំការពាររុក្ខាជាតិយ៉ាងត្រឹមត្រូវ ដើម្បីចៀសវាងហានិភ័យមេរោគ រក្សាសុខភាព អាយុរបស់ចំការនិងការពារទិន្នផល គុណភាពផលិតផល។ បណ្តាអាជីវកម្មត្រូវវិនិយោគបច្ចេកវិទ្យាខ្ពស់ លើកកម្ពស់តំលៃផលិតផល។ បណ្តាក្រួសង ផ្នែកត្រូវរួមដៃដើម្បីម្រេចវៀតណាមរក្សាទីផ្សារប្រពៃណីនិងអភិវឌ្ឍន៍ទីផ្សារថ្មីប្រកបដោយរឹងមាំ៕
ដើមម្រេចមានឈ្មោះវិទ្យាសាស្ត្រគឺ Piper nigrum ក្នុងអំបូរ Piperaceae ដែលមានប្រភពដើមពីប្រទេសឥណ្ឌា បានជនជាតិបារាំងដាំនៅវៀតណាមចាប់ពីសតវត្សរ៍ទី ១៧។ រហូតដល់សតវត្សរ៍ ១៩ ម្រេចបានក្លាយទៅជាមុខទំនិញមួយ បានដាំនៅភូក្វឹក ហន់ចុង និងហាទៀន (ខេត្តគៀនយ៉ាង)។ នាដើមសតវត្សរ៍ទី ២០ ម្រេចបានអភិវឌ្ឍន៍លើតំបន់ដីក្រហម bazan នៅ ខាងកើតនៃភាគខាងត្បូង និងភាគកណ្តាល។ ប៉ុន្តែនាឆ្នាំ ១៩៧០ ទំហំដីដាំម្រេចនៅវៀតណាមនៅតែតូច មានប្រហែល ៤០០ ហិចតា ទទួលបរិមាណផលប្រមាណ ៥០០ តោន។
នាបច្ចុប្បន្ននេះ វៀតណាមមាន ៦ ខេត្តផលិតម្រេចរួមមាន៖ ប៊ិញភឿគ ១២.១៤៨ ហិចតា ដាក់ណុង ១១.១៥៤ ហិចតា ដាក់ឡាក់ ១២.០៨២ ហិចតា បារៀ – វូងតាវ ៩.០៧៤ ហិចតា ដុងណាយ ៩.០១០ ហិចតា យ៉ាឡាយ ១១.២៤៥ ហិចតា។ ក្នុងនោះតំបន់តៃង្វៀននិងខាងកើតនៃភាគខាងត្បូងឈរលេខមួយអំពីទំហំដី ទន្នផលនិងបរិមាណផលម្រេច។ ក្រៅពីនេះ ក៏មានតំបន់ដាំម្រេចផ្សេងៗទៀតដែរដូចជា៖ ភូក្វឹក (ខេត្តគៀនយ៉ាង) បានមានពាណិជ្ជៈសញ្ញាពីយូរលង់មកហើយ និងតំបន់ដាំម្រេចនៅខេត្តក្វាងទ្រី…។
វៀតណាមមានល្បឿននាំចេញម្រេចកើនឡើងយ៉ាងឆាប់រហ័ស ទទួលល្បឿនកំណើនពី ១៥ - ២០% ជាមធ្យមក្នុងមួយឆ្នាំ។ នាឆ្នាំ២០០១ លើកដំបូងវៀតណាមក្លាយទៅជាប្រទេសនាំចេញម្រេចធំបំផុតលើពិភព លោកនិងផលម្រេចសរុបនាំចេញគឺ ៥០.៥០៦ តោន ទទួលតំលៃពាណិជ្ជកម្មប្រមាណ ៩០ លានដុល្លារអាមេរិក។ នាឆ្នាំ២០១៤ ផ្នែកផលិតម្រេចពិភពលោកថយចុះ ដោយសារប្រទេសមួយចំនួនប្រមូលផលបានតិច ហើយតំលៃម្រេចឡើងថ្លៃ ដោយឡែកវៀតណាមនៅតែស្ថេរភាព ទំហំដីដាំម្រេចជាង ៧៣.៥០០ ហិចតា បរិមាណផលជិត ១៤០.០០០តោន នាំចេញ ១៥៦.៣៩៦ តោន (រួមមានផលម្រេចនាំចូលដើម្បីនាំចេញវិញ) ហើយទទួលតំលៃពាណិជ្ជកម្មនាំចេញ ១.២០៤, ៩៨ ពាន់លានដុល្លារអាមេរិក។
![]() ម្រេចទុំនៅតំបន់ដាំម្រេចយ៉ាងឡាយ។ រូបថត៖ ង្វៀនឡឹន ![]() ធាតុដីពណ៌ក្រហម bazan នៅតំបន់ដាំម្រេចយ៉ាងឡាយសមស្របនឹងការដាំម្រេច។ រូបថត៖ង្វៀនឡឹន ![]() តាមដានធាតុដីដាំម្រេច។ រូបថត៖ ង្វៀនឡឹន ![]() ថែទាំនៅចំការបណ្តុះដើមម្រេចពូជរបស់បណ្តាគ្រួសារនៅខេត្តយ៉ាឡាយ។ រូបថត៖ ង្វៀនឡឹន ![]() ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ។ រូបថត៖ ង្វៀនឡឹន ![]() ថែទាំដើមម្រេចក្នុងរដូវប្រាំង។ រូបថត៖ ង្វៀនឡឹន ![]() សំអាតបណ្តាសរសរម្រេច។ រូបថត៖ ង្វៀនឡឹន កសិករដាំម្រេចពូកែ ង្វៀនបាធីញ (អ្នកឈរ) ផ្លាស់ប្តូរបច្ចេកទេសជាមួយកសិករដាំម្រេច។ រូបថត៖ ង្វៀនឡឹន ![]() កម្មាភិបាលនៃសមាគមន៍ម្រេច ស្រុកជឺលេផ្លាស់ប្តូរបច្ចេកទេសដាំម្រេចនៅចំការម្រេចរបស់គ្រួសារកសិករ ដុងក្វឹកបាវ ស្រុកជឺសេ ខេត្តយ៉ាឡាយ។ រូបថត៖ ង្វៀនឡឹន ![]() ម្រមូលផលម្រេចដោយរបៀបជ្រើសបេះគ្រាប់ម្រេច ដែលមានស្តង់ដាលើដើម។ រូបថត៖ង្វៀនឡឹន ![]() ជ្រើសរើសម្រេចក្រោយពេលម្រមូលផល។ រូបថត៖ ង្វៀនឡឹន ![]() ត្រដុសដើម្បីបំបែកគ្រាប់មេចពីចម្កោងម្រេច ក្រោយពេលប្រមូលផល។ រូបថត៖ ង្វៀនឡឹន ![]() ហាលម្រេចរបស់ប្រជាជនប៊ិញភឿគនាស្រុកឡុកនិញ ខេត្តប៊ិញភឿគ។ រូបថត៖ ង្វៀនឡឹន ![]() ឃ្លាំងរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតសមាជិកតែមួយគត់ហឿងម៉ាយ នៅស្រុកជឺសេ ខេត្តយ៉ាឡាយ។ រូបថត៖ ង្វៀនឡឹន |
នាឆ្នាំ ២០០៥ វៀតណាមចូលរួមសហគមន៍ម្រេចអន្តរជាតិ ។ តាំងពីវៀតណាមចូលរួម WTO ផ្នែកម្រេចវៀតណាមចូលកាន់តែជ្រៅក្នុងទីផ្សារអន្តរជាតិ ហើយបានចូលក្នុងបណ្តាប្រទេសដែលមានរបងបច្ចេកទេសដ៏តឹងតែងដូចជា ជប៉ុន ហូឡង់ អាមេរិក អាលឺ្លម៉ង់ បារាំង…
យើងខ្ញុំមកដល់ស្រុកជឺសេ ទីកន្លែងដាំម្រេចនៅខេត្តយ៉ាឡាយនៃតំបន់តៃង្វៀន នេះគឺជាទីកន្លែងមានបរិមាណផលម្រេចច្រើនបំផុតនៅទូទាំងប្រទេសនិងបានកសាងជោគជ័យពាណិជ្ជៈសញ្ញាម្រេចជឺសេផងដែរ។
លោកដុងក្វឹកបាវមានស្រុកកំណើតនៅពខេត្តហាយផុង គាត់មកដាំម្រេចនៅភូមិលូ ឃុំកុងហ តក់ ស្រុកជឺសេពី ១០ ឆ្នាំមុន។ ចំការម្រេចរបស់លោកនាបច្ចុប្បន្ននេះមានសរសរចំនួនជាង ៧០០០ ក្នុងនោះមានសរសរចំនួន ២០០០ ប្រមូលផលបានហើយ ដកចំណាយទាំងឡាយ ក្នុងមួយឆ្នាំលោកចំណូលរាប់ម៉ឹនលានដុង។ សព្វថ្ងៃនេះ លោកគឺជាសមាជិកគណៈប្រតិបត្តិការសមាគមន៍ម្រេចជឺសេ ដែលជាមនុស្សម្នាក់ “កាន់ដៃ ចង្អុលការងារ” ជួយកសិករជាច្រើននាក់ដាំម្រេចក្នុងតំបន់។ ក្រៅពីនេះ ក្នុងមួយឆ្នាំ លោកបានបណ្តុះកូនម្រេចរាប់រយដើម ធានាគុណភាព ដើម្បីផ្គត់ផ្គង់ឲ្យកសិករដាំម្រេច បង្កការងារឲ្យពលករក្នុងតំបន់និងគ្រោងវិនិយោគលើខ្សែសង្វាក់កែច្នៃម្រេចពណ៌សតាមក្បូនខ្នាតក្នុងគ្រួសារកសិករ។
នៅខាងកើតនៃភាគខាងត្បូងមានអ្នកដាំម្រេចពូកែពីរនាក់ បានសមាគមន៍ម្រេចអន្តរជាតិផ្តល់ប័ណ្ណ “អ្នកដាំម្រេចពូកែបំផុតមកពីវៀតណាម”។ នេះគឺលោកត្រឹនហឹវថាំងនៅឃុំស្វឹនថាវ ស្រុកស្វឹនឡុក ខេត្តដុងណាយ និងលោកង្វៀនបាធីញ នៅឃុំឡុកអាន ស្រុកឡុកនិញ ខេត្តប៊ិញភឿគ។
ជាង ១០ ឆ្នាំមុន លោកត្រឹនហឹវថាំងស្វែងយល់ដោយខ្លួនឯង ស្វះស្វែងរៀនសូត្រអំពីដើមម្រេច ហើយហ៊ានចាប់ផ្តើមបង្កើតបុព្វហេតុដោយការចែកចំការជាបីភាគ សាកល្បងបីរបៀបដាំ ថែទាំខុសគ្នា ដើម្បីជ្រើសយកចំការណាដែលទទួលទិន្នផលខ្ពស់ជាងគេ ហើយអនុវត្តន៍លើទំហំដីទាំងស្រុង។ ចំការម្រេចអភិវឌ្ឍល្អផ្តល់ទិន្នផល បរិមាណផលម្រេចខ្ពស់ លើកកម្ពស់ប្រាក់ចំណូល។ ពីនោះ លោកទិញដី ដាំម្រេច វិនិយោគផលិតកម្មនិងកសាងផ្ទះសមរម្យទិញឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ…នៅមជ្ឈមណ្ឌលស្វឹនឡុកផ្លាស់ប្តូរបច្ចេកទេសស្រោចស្រពសំចៃ ដាក់ជីតាមបំពង លោកឈានមុខគេវិនិយោគ អនុវត្តន៍បច្ចេកវិទ្យាថ្មី។ ក្រោយមួយឆ្នាំប្រើប្រាស់ប្រព័ន្ធរួមជាមួយបច្ចេកទេសថែទាំថ្មី ចំការម្រេចរបស់លោកទទួលបរិមាណផល ៧ ដល់ ១០ តោន/ហិចតា/មួយឆ្នាំ ជាច្រើនជាងពីរដង ប្រៀបធៀបនឹងពេលដដែលឆ្នាំមុន។ នាឆ្នាំប្រមូលផលសន្ធឹក គ្រួសារលោកមានប្រាក់ចំណូលរាប់ពាន់លានដុង។
នៅខេត្តប៊ិញភឿគ លោកង្វៀនបាធីញក៏មានបទពិសោធន៍ដាំម្រេចពីយូរលង់មកហើយ។ ទំហំដីដាំម្រេច ៣,៥ ហិចតារបស់លោកទទួលបរិមាណផលខ្ពស់ មានដង្កូវតិច។ លោកបានច្នៃប្រឌិតប្រព័ន្ធស្រោចស្រព ដាក់ជី ស្រោកថ្នាំការពាររុក្ខជាតិ ទទួលពានរង្វាន់លេខមួយក្នុងការប្រឡងច្នៃប្រឌិតបច្ចេកទេសខេត្តប៊ិញភឿគ ពានរង្វាន់លេខបីក្នុងការប្រឡងទូទាំងពិភពលោក។
អាចនិយាយថាដោយសក្តានុពលនិងចំណុចខ្លាំងខាងលើ ដូច្នេះក្នុងរយៈពេលបណ្តាឆ្នាំនេះ ម្រេចវៀតណាមតែងតែក្លាយទៅដៃគូសំខាន់នៃផ្នែកម្រេចពិភពលោក។
រក្សាយ៉ាងរឹងមាំទីតាំងលេខមួយលើឆាកអន្តរជាតិ
“ក្នុងរយៈពេល ១៤ ឆ្នាំកន្លងមក ម្រេចវៀតណាមតែងតែរក្សាយ៉ាងរឹងមាំឯកទគ្គៈកម្មឈរលេខមួយពិភពលោកអំពីផលិតនិងនាំចេញ ដែលរួមចំណែកសំខាន់ៗក្នុងកំណើនសេដ្ឋកិច្ចជាតិ និងបង្កើនបា្រក់ចំណូលឲ្យកសិករដាំម្រេច។ ម្រេចវៀតណាមបាននាំចេញដល់ ៩៧ ប្រទេសនិងតំបន់នៅអាស៊ី អឺរ៉ុប ទ្វីបអាមេរិក អាហ្វ្រិក។” (លោកដូហាណាម - ប្រធានសមាគមន៍ម្រេចវៀតណាម(VPA) |
សព្វថ្ងៃនេះវៀតណាមមាន អាជីវកម្មកែច្នៃ ធ្វើពាណិជ្ជកម្មម្រេចប្រហែល ២០០ ក្នុងនោះមានអាជីវកម្មឈានមុខគេ ចំនួន ១៥ ស្មើនឹង ៧០% ផលនាំចេញទូទាំងប្រទេស។ ជាពិសេស មានអាជីវកម្មវិនិយោគបរទេស ចំនួន ៥ ស្មើនឹង ៣០ %នៃទីផ្សារនាំចេញ។
នាបច្ចុប្បន្ននេះ មាន៩៥%នៃបរិមាណផលផលិត ដើម្បីបំរើការនាំចេញ។ បច្ចេកទេសកែច្នៃម្រេចវៀតណាមទទួលបានកំរិតខ្ពស់ ឆ្លើយតបតំរូវប្រើប្រាស់លើទូទាំងពិភពលោក។ នាបច្ចុប្បន្ននេះទោះបីបរិមាណផលពីបណ្តាអាជីវកម្មមានសហគ្រាសកែច្នៃបច្ចេកវិទ្យាខ្ពស់តាមស្តង់ដា ASTA ESA JSSA និងនិន្នាការផលិតផលិតផលគ្រប់មុខ៖ ម្រេចពណ៌ខ្មៅ គ្រាប់ម្រេចពណ៌ស ម្រេចកិនម្សៅវេចខ្ចប់កញ្ចប់តូច…កើនឡើង ប៉ុន្តែម្រេចវៀតណាមភាគច្រើននៅនាំចេញមិនទាន់កែច្នៃទេ ទទួលតំលៃនាំចេញ ៧.៧៣៨ USD/ មួយតោន ទាបជាងតំលៃលក់របស់បណ្តាប្រទេសផ្សេង។
បើសិនផ្នែកម្រេចវៀតណាមបានរៀបចំការកែច្នៃយ៉ាងល្អជាងមុន នឹងបង្កើនតំលៃផលិតផលនាំចេញ តំលៃម្រេចវៀតណាមនឹងស្មើនិងអាចខ្ពស់ជាងតំលៃនៃប្រទេសមួយចំនួនលើពិភពលោក។
ហេតុនេះ សមាគមន៍ម្រេចវៀតណាមជំរុញលើកកម្ពស់គុណភាពផលិតផលពីដំណាក់កាលដាំ បណ្តាអាជីវកម្មវិនិយោគកែច្នៃយ៉ាងជ្រៅ កែច្នៃស្អាត ធ្វើឲ្យសម្បូរណ៍ផលិតផល ធ្វើឲ្យសម្បូរណ៍ទីផ្សារ ដើម្បីចូលជ្រៅក្នុងប្រព័ន្ធផ្គត់ផ្គង់ម្រេចពិភពលោក។
![]() រោងចក្រកៃច្នៃម្រេចស្អាតមានក្បូនខ្នាតធំរបស់ក្រុមហ៊ុនភាគហ៊ុនភូកស៊ីញ នៅខេត្តប៊ិញយឿង។ រូបថត៖ ង្វៀនឡឹន ![]() បរិយាកាសធ្វើការក្នុងរោងចក្រផលិតម្រេចស្អាតរបស់ក្រុមហ៊ុនភាគហ៊ុន INTIMEX ។ រូបថត៖ ឡេមិញ ![]() ជ្រុងមួយនៃរោងចក្រផលិតម្រេចស្អាតរបស់ក្រុមហ៊ុនភាគហ៊ុនភូកស៊ីញ។ រូបថត៖ ឡេមិញ ![]() បណ្តាបុគ្គលិកនៃរោងចក្រផលិតម្រេចស្អាតរបស់ក្រុមហ៊ុនភាគហ៊ុនភូកស៊ីញកំពុងពិនិត្យគុណភាពម្រេចវត្ថធាតុដើម។ រូបថត៖ ឡេមិញ ![]() បន្ទប់ពិសោធរបស់រោងចក្រផលិតម្រេចស្អាតរបស់ក្រុមហ៊ុនភាគហ៊ុនភូកស៊ីញ ។ រូបថត៖ឯកសារ ![]() រង្វាស់សំណើម ដើម្បីវាយតំលៃគុណភាពផលិតផលម្រេច។ រូបថត៖ ង្វៀនឡឹន |
ជាក់ស្តែងឲ្យឃើញថា អាជីវកម្មជាច្រើនវិនិយោគលើការកែច្នៃម្រេចដែលនាំចេញ បានអភិវឌ្ឍន៍ជាបន្តបន្ទាប់។ គំរូគឺក្រុមហ៊ុនភាគហ៊ុនភូកស៊ីញ ក្នុងរយៈ ៥ ឆ្នាំជាបន្តបន្ទាប់ឈរនៅទីតាំង“ស្តេច”នាំចេញម្រេចវៀតណាម រួមមាន ៦%នៃទីផ្សារម្រេចពិភពលោក ស្មើនឹង ១៥ - ១៧%នៃទីផ្សារនាំចេញម្រេចវៀតណាមទៅដល់ពិភពលោក។ ក្នុងបណ្តាឆ្នាំថ្មីៗ នេះក្រុមហ៊ុនភូកស៊ីញទទួលបរិមាណផលម្រេចនាំចេញជាមធ្យមជាង ២០.០០០ តោនក្នុងមួយឆ្នាំ។
ក្រុមហ៊ុនភូកស៊ីញបង្តើតនាឆ្នាំ ២០០១ មានដើមទុនតិច ឈានទៅមុខយ៉ាងឆាប់រហ័សពីរបៀបធ្វើដោយឡែក ដែលបង្កៈភាពខុសគ្នា ហ៊ានផ្លាស់ប្តូរ។ ក្រុមហ៊ុនជ្រើសរើសគ្រាប់ម្រេចធំ ដើម្បីលក់ឲ្យអតិថិជនមានតំរូវការ ឈានទៅមុខផលិតម្រេចពណ៌ស វិនិយោគផលិតម្រេចស្អាត ហើយម្រេចកំចាត់មេរោគ…ដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន ក្រៅបណ្តាបំណិន maketing ស្វែងយល់វប្បធម៌ តំរូវប្រើប្រាស់របស់អ្នកទិញ បង្កទំនុកទុកចិត្តជាមួយអតិថិជន ក្រុមហ៊ុនភូកស៊ីញក៏វិនិយោគអភិវឌ្ឍន៍បច្ចេកវិទ្យាកែច្នៃ ប្រដាប់ឧបករណ៍ក្នុងបន្ទប់ពិសោធ អនុវត្តន៍ប្រព័ន្ធគ្រប់គ្រងគុណភាពស្តង់ដាអន្តរជាតិ ជ្រើសរើសនិងត្រួតពិនិត្យវត្ថុធាតុដើមពីដំណាក់ការទិញ។ នាឆ្នាំ ២០១០ ក្រុមហ៊ុនភូកស៊ី ក្លាយទៅជាអាជីវកម្មវៀតណាមដំបូងបានសមាគមន៍នាំចេញម្រេចពិភពលោកជ្រើសតាំងជាក្រុមហ៊ុននាំចេញម្រេចដ៏ឆ្នើម។
ក្រៅ ពីក្រុមហ៊ុនភូកស៊ីញ ក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធក្រុមហ៊ុន Intimex ក៏បានវាយតំលៃគឺអង្គភាពខ្លាំងក្នុងផ្នែកម្រេចវៀតណាម។ ចំពោះបរិមាណផលម្រេចនាំចេញជិត ១០០០០ តោនក្នុងមួយឆ្នាំ ក្រុមហ៊ុន Intimex ដណ្តើមបានទីតាំងលេខបីអំពីការនាំចេញម្រេច។ ក្រុមហ៊ុន Intimex ក៏មានរោងចក្រផលិតម្រេចស្អាតនៅខេត្តប៊ិញយឿង។ នាឆ្នាំ ២០១០ ក្រុមហ៊ុន Intimex ទទួលពានរង្វាន់ “ក្រុមហ៊ុនកែច្នៃផលិតផលម្រេចដ៏ឆ្នើម” បានជ្រើសតាំងដោយសមាគមន៍ម្រេចអន្តរជាតិ។
សមាគមន៍ម្រេចវៀតណាមបង្កើតនាឆ្នាំ ២០០១ មានតួនាទីគឺស្ពានតភ្ជាប់រវាងអ្នកផលិត បណ្តាអង្គការ និងអាជីវកម្ម ដើម្បីបង្កើតកម្លាំងសរុបឲ្យការអភិវឌ្ឍន៍ផលិតកម្ម ធ្វើពាណិជ្ជកម្មនិងនាំចេញ។ តាមនេះ សមាគមន៍អនុវត្តន៍បណ្តាកម្មវិធីជំរុញពាណិជ្ជកម្មស្នូលជាតិ ផ្តល់ព័ត៌មានថ្មីបំផុតជានិច្ចអំពីផ្នែកម្រេចក្នុងប្រទេសនិងពិភពលោក ជំរុញផលិតតាមទិសសុវត្ថិភាព តភ្ជាប់អាជីវកម្មនិងកសិករ ដើម្បីវិនិយោគអភិវឌ្ឍន៍ផលិតកម្ម និងបង្កប្រភពវត្ថុធាតុដើមស្អាត ស្ថេរភាព គុណភាពខ្ពស់ឲ្យឧស្សាហកម្មកែច្នៃ។
![]() សិក្ខាសាលាអន្តរជាតិស្តីពីម្រេច។ រូបថត៖ ឯកសារ ![]() ស្តង់ដាក់តាំងបណ្តាផលិតផលម្រេចរបស់ក្រុមហ៊ុនភាគហ៊ុន INTIMEX នៅការតាំងពិពណ៌ Sial Shanghai ។ រូបថត៖ ឯកសារ ![]() ស្តង់ដាក់តាំងបណ្តាផលិតផលម្រេចរបស់ក្រុមហ៊ុនភាគហ៊ុនភូកស៊ីញ នៅការតាំងពិពណ៌អន្តរជាតិអាមេរិក។ រូបថត៖ ឯកសារ ![]() បណ្តាផលិតផលម្រេចស្អាតរបស់ក្រុមហ៊ុនភាគហ៊ុនភូកស៊ីញ។ រូបថត៖ឡេមិញ ![]() ផលិតផលម្រេចភូក្វឹកដ៏ល្បីឈ្មោះក្នុងប្រទេសនិងពិភពលោកអំពីគុណភាព។ រូបថត៖ឡេមិញ |
ក្នុងទិសដៅអភិវឌ្ឍន៍យ៉ាងស្ថេរភាពផ្នែកម្រេចវៀតណាមត្រូវមានការតភ្ជាប់ដ៏ប្រសិទ្ធិភាពរវាងកត្តាទាំងបួន៖ រដ្ឋ អ្នកវិទ្យាសាស្ត្រ សហគ្រិននិងកសិករ។ តាមនេះ រដ្ឋត្រូវផ្តល់អាទិភាពបណ្តាការស្រាវជ្រាវ ដែលមានលក្ខណៈវិធានការវិទ្យាសាស្ត្រ បច្ចេកទេសសកល ដើម្បីគ្រប់គ្រងយ៉ាងតឹងតែងបណ្តាកត្តាចូលក្នុងផលិតកម្ម អាទិភាពឲ្យការស្រាវជ្រាវអភិវឌ្ឍន៍ពូជ ថែទាំនិងការពារដើមម្រេច កសាងបទដ្ឋានផលិតតាមទិស VietGAP នៅបណ្តាតំបន់ដាំ...អ្នកដាំម្រេចត្រូវវិនិយោគបង្កបង្កើនផលស្ថេរភាព ប្រើប្រាស់ជី មានតុល្យភាព បង្កើនការប្រើប្រាស់ជីសរីរាង្គ ប្រើប្រាស់ថ្នាំការពាររុក្ខាជាតិយ៉ាងត្រឹមត្រូវ ដើម្បីចៀសវាងហានិភ័យមេរោគ រក្សាសុខភាព អាយុរបស់ចំការនិងការពារទិន្នផល គុណភាពផលិតផល។ បណ្តាអាជីវកម្មត្រូវវិនិយោគបច្ចេកវិទ្យាខ្ពស់ លើកកម្ពស់តំលៃផលិតផល។ បណ្តាក្រួសង ផ្នែកត្រូវរួមដៃដើម្បីម្រេចវៀតណាមរក្សាទីផ្សារប្រពៃណីនិងអភិវឌ្ឍន៍ទីផ្សារថ្មីប្រកបដោយរឹងមាំ៕
អត្ថបទ៖ វឹនក្វី រូបថត៖ ឡេមិញ ង្វៀនឡឹននិងឯកសារ
nguyenhuonggiang