លើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺ
ខែកញ្ញាឆ្នាំ២០១៦ ក្រសួងសុខាភិបាល និងគណៈចង្អុលការតំបន់ពាយព្យ បានចុះហត្ថលេខាលើកម្មវិធីសហការការងារ។ |
តាមស្ថិតិនៃមន្ទីរពេទ្យពហុព្យាបាលភូថ័រ (Phu Tho) រៀងរាល់ថ្ងៃមន្ទីរពេទ្យទទួលអ្នកជំងឺមធ្យមពី១២០០ - ១៤០០លើក ចូលមកពិនិត្យជំងឺ។ ចំនួនអ្នកជំងឺស្នាក់នៅមធ្យមពី ១៥០០ - ១៧០០ នាក់ក្នុងមួយថ្ងៃ។
ក្នុងនោះចំនួនអ្នកជំងឺនៅខេត្តជិតខាងស្រូបយក៣៦%សរុបអ្នកជំងឺ។ នេះជាតួលេខធំចំពោះមន្ទីរពេទ្យខេត្ត។ ក៏ប៉ុន្តែ ការអនុវត្តទិសស្លោក “អ្នកជំងឺជាអតិថិជន អតិថិជនជាអ្នកមានគុណ” មន្ទីរពេទ្យពហុព្យាបាលភូថ័រ (Phu Tho) មិនបង្អង់លើកកម្ពស់គុណភាពសេវាកម្មពិនិត្យជំងឺ ផ្តល់សេវាកម្មសុខាភិបាលល្អបំផុតជូនអ្នកជំងឺ ក្លាយជាអាសយដ្ឋានថែទាំសុខភាពទំនុកចិត្តលំដាប់ថា្នក់ របស់ប្រជាជននៅលើភូមិសាស្រ្តខេត្តភូថ័រ (Phu Tho) និងខេត្តនានានៅតំបន់ពាយព្យ។
|
ឆ្នាំ២០១៣ មន្ទីរពេទ្យពហុព្យាបាលភូថ័រ (Phu Tho) សម្រេចគុណភាពមន្ទីរពេទ្យកម្រិតទី៣ (មន្ទីរពេទ្យប្រភេទល្អបង្គួរ)។ ឆ្នាំ២០១៤ សម្រេចគុណភាពកម្រិតទី៤ (មន្ទីរពេទ្យប្រភេទល្អ)។ ឆ្នាំ២០១៥ ២០១៦ ២០១៧ សម្រេចគុណភាពកម្រិតទី៥ (មន្ទីរពេទ្យប្រភេទឆ្នើម)។ |
តាមបណ្ឌិតង្វៀនហ្វីង៉ុក (Nguyen Huy Ngoc) - នាយករងមន្ទីរសុខាភិបាលភូថ័រ (Phu Tho) នាយកមន្ទីរពេទ្យពហុព្យាបាលភូថ័រ (Phu Tho) ដើម្បីមានទំនុកចិត្តពីគុណភាពពិនិត្យជំងឺ គណៈថ្នាក់ដឹកនាំមន្ទីរពេទ្យ តែងសង្កេតមើលការងារបណ្តុះបណ្តាល និងអភិវឌ្ឈន៍ក្រុមបុគ្គលិកមានកម្រិតវិជ្ជាខ្ពស់ ជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្ត្រយូរអង្វែង។
មន្ទីរពេទ្យមានផ្នែកជំនាញធ្វើបែបប្រពៃណី ធានាការបញ្ជូនព័ត៌មានពីគុណភាព សេវាកម្មពិនិត្យព្យាបាលជំងឺ ជូនប្រជាជនគ្រប់គ្រាន់ ត្រឹមត្រូវ ងាយស្រួលបំផុត និងធានាបានសន្សំសំចៃពេលវេលាជូនអ្នកមកពិនិត្យជំងឺ។
ឆ្នាំ២០១៥ មន្ទីរពេទ្យបានផ្តល់លិខិតបញ្ជាក់ស្តង់ដារ ISO 9001 – 2015។ បានផ្តល់លិខិតបញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាពតេស ISO 15189 អំពីផ្នែកគីមីជីវសាស្រ្ត។ ប្រព័ន្ធគ្រប់គ្រងគុណភាពនិងបណ្តាញគ្រប់គ្រងគុណភាពក្នុងមន្ទីរពេទ្យ បានរាយគ្រប់ផ្នែកបន្ទប់ទាំងអស់ បុគ្គលិកបានបណ្តុះបណ្តាលជំនាញខាងវិស័យគ្រប់គ្រងគុណភាព។
លក្ខណៈពិសេសនៃវិស័យសុខាភិបាល គឺក្រុមបុគ្គលិកសុខាភិបាល វេជ្ជបណ្ឌិត ហេតុនេះហើយ មន្ទីរពេទ្យតែងយកចិត្តទុកដាក់ដល់ការងារបណ្តុះបណ្តាលប្រភពបុគ្គលិកក្នុងនិងក្រៅប្រទេស ក្រោមរូបភាពផ្សេងគ្នាដូចជា៖ បណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែង ជាពិសេសបណ្តុះបណ្តាលបុគ្គលិកមានកម្រិតវិជ្ជាក្រោយមហាវិទ្យាល័យ និងជំនាញស៊ីជម្រៅ។
ទម្រង់រូបភាពមន្ទីរពេទ្យវៃឆ្លាត (ស្មាត)។
មិនត្រឹមតែបានវាយតម្លៃខ្ពស់ពីគុណភាពគ្រប់គ្រង និងពង្រាយសេវាកម្មពិនិត្យព្យាបាលជំងឺជូនប្រជាជន មន្ទីរពេទ្យពហុព្យាបាលភូថ័រ (Phu Tho) នៅបានវាយតម្លៃខ្ពស់ក្នុងការងារនាំមុខអនុវត្តបច្ចេកវិទ្យាព័ត៌មានលើគ្រប់ផ្នែកទាំងអស់ នៃរង្វង់ការគ្រប់គ្រង។ មន្ទីរពេទ្យជម្រុញអនុវត្តបច្ចេកវិទ្យាព័ត៌មានទូទៅមិនឈប់ឈរ ដើម្បីកែលម្អរបៀបរដ្ឋបាល ផ្លាស់ប្តូរការគ្រប់គ្រងថ្មី លើកកម្ពស់ស្មារតីចរិយាបម្រើអ្នកជំងឺ។ គ្រប់គ្រង ពិនិត្យព្យាបាលជំងឺតាមរូបភាពមន្ទីរពេទ្យវៃឆ្លាត។ សព្វថ្ងៃ មន្ទីរពេទ្យបានពង្រាយ១០០% ទម្រង់រូបភាពកំណង់ហេតុអ្នកជំងឺតាមបែបអេឡិចត្រូនិច ហត្ថលេខាបែបលេខ ពង្រាយទូទាត់អេឡិចត្រូនិច ឆ្ពោះទៅរក “មន្ទីរពេទ្យមិនប្រើក្រដាស់”។
ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន បានពង្រាយជាទូទៅលើគ្រប់វិស័យ តាមទម្រង់រូបភាព “មន្ទីរពេទ្យវៃឆ្លាត” តភ្ជាប់ស្រប់គ្នា។ រាល់សកម្មភាពសុទ្ធតែអនុវត្តដោយកម្មវិធីទន់ (software) ដើម្បីកាត់បន្ថយសំណុំបែបបទរដ្ឋបាល ទន្ទឹមនោះបង្កើនប្រសិទ្ធភាពគ្រប់គ្រង។
មន្ទីរពេទ្យមានប្រព័ន្ធសម្ភារទំនើប និងស្របគ្នាដូចជា៖ ប្រព័ន្ធថតសរសៃឈាម អន្តរគមន៍លើសរសៃឈាម ប្រព័ន្ធពន្លឿនវិទ្យុសកម្មព្យាបាលជំងឺមហារីក ប្រព័ន្ធសម្ភារធ្វើរោគវិនិច្ឆ័យលើហ្វ៊ីល (MRI, CT scanner, កម្មរស្មី X ...។ល។)។
មន្ទីរពេទ្យបានបំពាក់ ប្រព័ន្ធសម្ភារស្របគ្នាទំនើប ជូនបន្ទប់វះកាត់ទាំង១២។ រូបថត៖ ឯកសារ គ្រូពេទ្យនៅមន្ទីរពេទ្យពហុព្យាបាលភូថ័រ (Phu Tho) កំពុងអនុវត្តការវះកាត់បេះដូងហើប។ រូបថត៖ ឯកសារ ![]() មន្ទីរពេទ្យពហុព្យាបាលភូថ័រ (Phu Tho) បានពង្រាយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទូទៅលើគ្រប់វិស័យ តាមបែបរូបភាព “មន្ទីរពេទ្យវៃឆ្លាត” ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រង។ រូបថត៖ ឯកសារ សព្វថ្ងៃមន្ទីរពេទ្យមាន២៦បន្ទប់ពិនិត្យជំងឺជំនាញ ចំណុះមណ្ឌលពិនិត្យជំងឺសាធារណៈ និង ១២ បន្ទប់ពិនិត្យតាមតម្រូវការអ្នកជំងឺ។ រូបថត៖ ឯកសារ ![]() ប្រព័ន្ធសម្ភារធ្វើរោគវិនិច្ឆ័យហ្វ៊ីលទំនើបនៅមន្ទីរពេទ្យពហុព្យាបាលភូថ័រ (Phu Tho)។ រូបថត៖ ឯកសារ ប្រព័ន្ធបញ្ចូលឈាមដោយស្វ័យប្រវត្តិពីបន្ទប់បរិចាគឈាម ទៅកាន់ ក្នុងមន្ទីរពេទ្យ។ រូបថត៖ តឹតសើន សម្ភារសុខាភិបាលទំនើបបានបំពាក់ស្របគ្នា នៅមន្ទីរពេទ្យពហុព្យាបាលភូថ័រ (Phu Tho)។ រូបថត៖ កុងដាត ![]() គ្រូពេទ្យនៅមន្ទីរពេទ្យពហុព្យាបាល ពិភាក្សាពីជំនាញមុខរបរជាមួយគ្រូពេទ្យមកពីមន្ទីរពេទ្យ Chonnam កូរេ ក្នុងកម្មវិធីសហប្រតិបត្តិការអន្តរជាតិ។ រូបថត៖ ឯកសារ |
មន្ទីរពេទ្យពហុព្យាបាលភូថ័រ (Phu Tho) ជាមន្ទីរពេទ្យរណបនៃមន្ទីរពេទ្យមជ្ឈិមលំដាប់ថ្នាក់ទាំង៨ដូចជា៖ មន្ទីរពេទ្យវៀតឌឹក (Viet Duc) មន្ទីរពេទ្យខេ (K) មជ្ឈិម មន្ទីរពេទ្យបាច់ម៉ាយ (Bach Mai) ជំនាញផ្នែកខាងសរសៃឈាមបេះដូង មន្ទីរពេទ្យកុមារមជ្ឈិម មន្ទីរពេទ្យសម្ភពមជ្ឈិម មន្ទីរពេទ្យអន្តោមញ្ច័ន (Endocrine) មជ្ឈិម មន្ទីរពេទ្យលោហិតវិទ្យានិងបញ្ចូនឈាមមជ្ឈិម មន្ទីរពេទ្យត្រូពិច (Nhiet Doi) មជ្ឈិម។
ទន្ទឹមនោះមន្ទីរពេទ្យពហុព្យាបាលភូថ័រ (Phu Tho) បានក្រសួងសុខាភិបាលផ្តល់ភារកិច្ចអនុវត្តឧបត្ថម្ភបណ្តុះបណ្តាល ផ្ទេរបច្ចេកវិទ្យា និងទទួលអ្នកជំងឺបញ្ជូនពីខេត្តត្វៀនក្វាង (Tuyen Quang) ឡាវកាយ (Lao Cai) អៀនបាយ (Yen Bai) ហាយ៉ាង (Ha Giang) និងវិញភុក (Vinh Phuc) មកកាន់មន្ទីរពេទ្យពហុព្យាបាលភូថ័រ (Phu Tho) ព្យាបាលដើម្បីកាត់បន្ថយបន្ទុកពីមន្ទីរពេទ្យមជ្ឈិម។
បង្កើនសហការអន្តរជាតិជាមួយមន្ទីរពេទ្យតំបន់និងអន្តរជាតិ កំពុងជាជំហានដើរដ៏រឹងមាំនៃមន្ទីរពេទ្យពហុព្យាបាលភូថ័រ (Phu Tho)។ ជំហាននេះ រួមចំណែកលើកកម្ពស់គុណភាពពិនិត្យព្យាបាល តាមទិសដៅទំនើបភាវូបនីយកម្ម ជំនាញភាវូបនីយកម្ម។ មន្ទីរពេទ្យបានអនុវត្តកម្មវិធីតភ្ជាប់សហការនឹងមន្ទីរពេទ្យបរទេស រៀងរាល់ឆ្នាំបញ្ជូនរាប់សិបកម្មាភិបាលទៅចូលរួមសិក្សាផ្ទេរបច្ចេកវិទ្យា នៅប្រទេសជឿនលឿននានាដូចជា៖ សិង្ហបូរី ថៃ កូរេ ជប៉ុន អាមេរិក អាលិម៉ង់ បារាំង អង់គ្លេសជាដើម៕
អត្ថបទ៖ ថាវវី រូបថត៖ កុងដាត តឹតសើន និងឯកសារ