• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មនុស្សរាប់សែននាក់បានដើរដង្ហែរក្បួនដើម្បីអបអរដំណែងជើងឯកអាស៊ានគុបរបស់ក្រុមជម្រើសជាតិវៀតណាម

នាយប់ថ្ងៃទី ៥ ខែមករា បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានយកឈ្នះលើក្រុមជម្រើសជាតិថៃនិងឈ្នះពានរង្វាន់អាស៊ានគុបឆ្នាំ ២០២៤ អ្នកគាំទ្រវៀតណាមរាប់សែននាក់បាននាំគ្នាដង្ហែដើរតាមដងផ្លូវច្រើនកន្លែង នៅទូទាំងប្រទេសដើម្បីអបអរជ័យជម្នះ។

អ្នកគាំទ្របានដង្ហែរក្បួននៅតាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋានដោយមានទង់ជាតិ បដា ត្រែ ស្គរ...។ នៅទីក្រុងហាណូយ តាមដងផ្លូវចង្អៀតណែនដោយមនុស្សដែលអបអរសាទរជ័យជម្នះរហូតដល់ពាក់កណ្តាលអធ្រាត្រ នៅពេលដែលហ្វូងមនុស្សនាំគ្នាសម្រុកទៅកាន់តំបន់បឹង Hoan Kiem ដើម្បីអបអរសាទរជើងឯករបស់ក្រុមជម្រើសជាតិវៀតណាម។ “ខ្ញុំសប្បាយចិត្តណាស់ពេលដែលវៀតណាមឈ្នះជើងឯក កីឡាករបានលេងយ៉ាងស្វាហាប់ និងសាទរ។ ជូនពរកីឡាករទាំងនោះកាន់តែអភិវឌ្ឍន៍ លេងកាន់តែល្អ។ វៀតណាមជើងឯក វៀតណាមជើងឯក”។

“វាពិតជាអស្ចារ្យណាស់ ក្រុមវៀតណាមមានការតស៊ូ អត់ធ្មត់ បង្ហាញភាពក្លាហាន។ រាល់ការប្រកួតត្រូវតែមានការឈ្នះនិងចាញ់ ហើយក្នុងការប្រកួតនេះក្រុមវៀតណាមគឺខ្លាំងណាស់ ក្លាហាន និងលេងបានយ៉ាងល្អ”។

នៅទីក្រុងហូជីមិញ មនុស្សរាប់ម៉ឺននាក់ក៏បានសម្រុកទៅខ័ណ្ឌទី ១ ជុំវិញផ្លូវដើរ Nguyen Hue និងទីលាន Me Linh ។ នៅខេត្ត Thanh Hoa, Bien Hoa (Dong Nai), Long An, Pleiku (Gia Lai), Can Tho... អ្នកគាំទ្ររាប់ពាន់នាក់ក៏បានអបអរសាទរជ័យជម្នះពេញមួយយប់។ គ្រប់គ្នារំភើបចិត្តចំពោះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទីបីរបស់ក្រុមជម្រើសជាតិវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៤ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៥ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស លោកតូ ឡឹម ប្រធានរដ្ឋ លោកលឿង គឿង នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញនិងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។

Top