យើងខ្ញុំជួបសិល្បករ ចម្រៀងថែន (Then) លោកគ្រូ ណុង វ៉ានសិន (Nong Van Sin) នៅពិធីបុណ្យចុះស្រែ នាដើមនិទាឃរដូវ។ នៅអាយុជាង៥០ឆ្នាំ លោកគ្រូថែន (Then) ណុង វ៉ាន់សិន (Nong Van Sin) នៅតែរហ័សរហួន ម្រាមដៃរស់រវើកលើរាល់តុងចាប៉ី សំឡេងរណ្តំឡើងចុះ បើកផ្លូវក្រុមថែន (Then) ភូមិភែវ (Pheo) ស៊ីចង្វាក់លំនាំតាមក្បាច់រាំ។
លោកគ្រូ ណុង វ៉ាន់ស៊ិន (Nong Van Sin) ឱ្យដឹងថាចម្រៀងថែន (Then) ផ្សារភ្ជាប់នឹងលោកតាំងពីវ័យកុមារ រួចហើយ "ជ្រាប" តាំងពីកាលណាក៏មិនដឹង។ ជាង៣០ឆ្នាំនេះ លោកនិង ចាប៉ីបានផ្សងព្រេងរសាត់ពីតំបន់ព្រៃភ្នំខាងជើង ដល់បុណ្យនិទាឃរដូវនៃជនជាតិតៃ (Tay) រហូតដល់ក្រុមគ្រួសារធ្វើពិធីប្រពៃណី ឬពិធីបំពេញវ័យជាដើម លោកបរិយាយ ជនជាតិតៃ (Tay)ស្រឡាញ់ថែន (Then) ណាស់ ពីព្រោះថែន (Then) ជាទេវតានាំមកនូវភាពសុខសាន្ត ល្អប្រពៃជូនជនជាតិតៃ (Tay)។ ពេលសំឡេងក្រឡួចរណ្តំនៃចាប៉ីប្រគំឡើង ស្រប់នឹងចង្វាក់របាំថែន (Then) បុរាណ មនុស្សគ្រប់គ្នានរណាក៏មិនមានចិត្តចង់ទៅផ្ទះទៀតដែរ។
សិល្បករ ណុង វ៉ាន់សិន (Nong Van Sin) ជាង៣០ឆ្នាំផ្សារភ្ជាប់នឹងចាប៉ី ជាសិល្បករម្នាក់ក្នុងចំណោមសិល្បករតិចតូចនៅខេត្តឡាវកាយ (Lao Cai) យល់ដឹងច្បាស់ទំនុកថែន (Then) បុរាណនៃជនជាតិតៃ (Tay)។
ចម្រៀងថែន (Then) ជារូបភាពវប្បធម៌សិល្បៈប្រជាប្រិយប្រពៃណីមួយប្រភេទ នៃជនជាតិតៃ (Tay) បានក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ ទទួលស្គាល់ជាបេតិកភណ្ឌអរូបីថ្នាក់ជាតិ។
ក្រុមថែន (Then) ភូមិភែវ Pheo) ហាត់ទំនុកថែន (Then)បុរាណ។
ចម្រៀងថែន (Then) រួមផ្សំសម្រប់នឹងកក្តាសិល្បៈដូចជា តន្រ្តី របាំ និង តម្លៃវប្បធម៌ ប្រវត្តិសាស្រ្តនៃជនជាតិតៃ (Tay)។ ចម្រៀងថែន (Then) មានក្បួនខ្នាត ទំនុកផ្សេងគ្នា នៅតាមតំបន់នីមួយ។
ក្រុមចម្រៀងថែន (Then) ភូមិភែវ (Pheo) ហាត់ទំនុកថែន (Then) បុរាណ។
តាមលោកសាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្រ្ត តូ ង៉ុកថាញ (To Ngoc Thanh) ប្រធានសមាគមសិល្បៈប្រជាប្រិយវៀតណាម ថែន (Then) ជាបរិយាកាសវប្បធម៌ជនជាតិមួយ ជាស្នាដៃអក្សរសិល្ប៍ប្រជាប្រិយសម្បូរបែបមួយ ឆ្លុះបញ្ចាំងផង ពណ៌នា បញ្ញើនូវឱសជារសផ្អែម ជួរចត់នៃជីវិតផងដែរ។
ឧបករណ៍ និង សម្លៀកបំពាក់សម្តែង នៃក្រុមចម្រៀងថែន (Then)។
|
កែវភ្នែកទាំងគូ នៃសិល្បករចំណាស់ បង្ហាញពីភាពសប្បាយរីករាយ និង ភាពមោទនៈ ពេលបង្អួតជាមួយយើងខ្ញុំអំពីក្រុមចម្រៀងថែន (Then) ភូមិភែវ (Pheo)។ “នោះជាមោទកភាពធំធេងណាស់។ ដើរច្រៀងគ្រប់ទីកន្លែង ជាការសប្បាយមួយហើយ តែអញ្ជើញមកកាន់ភូមិស្រុកច្រៀងនឹងបងប្អូន រួចក៏បង្កើតជាក្រុមសិល្បៈបង្រៀង ជូនមិត្តយុវវ័យចូលចិត្តចាប៉ី និង ទំនុកថែន (Then) បុរាណ រឹតតែសប្បាយក្រៃពេក”។
សព្វថ្ងៃ ចម្រៀងថែន (Then) ពីរប្រភេទ៖ ថែន (Then) បុរាណ បានសិល្បករមួយចំនួន និង សម្តែងលេងថែន (Then) រក្សាទុក បង្រៀន។ ថែន (Then)បែបថ្មី បង្កើតដោយអ្នកយល់ដឹងច្បាស់ចម្រៀងថែន (Then) ស្រឡាញ់ចម្រៀងថែន (Then) បញ្ចេញសាច់បទថ្មី ជូនទំនុកបុរាណ មានខ្លឹមសារនៃជីវភាពទំនើប។
|
ក្រុមថែន (Then) ភូមិភែវ (Pheo) មាន សមាជិកជាង១០នាក់ ហាត់ជាប្រចាំ និង សម្តែងនៅតាមពិធីបុណ្យភូមិ ជាពិសេសនៅរដូវពិធីបុណ្យចុះស្រែ នានិទាឃរដូវ។ ក្រុមថែន (Then)ក៏បង្កើតសំឡេងល្បីរន្ទឺ ដណ្តើមបានពានរង្វាន់យ៉ាងច្រើន នៅតាមមហោស្រពសិល្បៈមហាជនក្នុងស្រុក និង ខេត្ត។
ក្បែរប៉ានតែក្តៅៗ លោកគ្រូ ណុង វ៉ាន់សិន (Nong Van Sin) បរិយាយថ្ងៃដំបូងទៅអង្គាសចលនាបងប្អូន បង្កើតក្រុមថែន (Then)។ គ្រួសារណាក៏គាំទ្រ បើមិនចូលរួមបាន គឺពួកគាត់រួមចំណែកដោយប្រាក់កាស សម្រាប់ក្រុមថែន (Then) មានថវិកាសកម្មភាព និង ទិញគ្រឿងបរិក្ខារ។
ឃើញយើងខ្ញុំជក់ចិត្តទស្សនានូវកន្សែងចួតក្បាល នៃអ្នកនាងថែន (Then) លោកគ្រូណុង វ៉ាន់សិន (Nong Van Sin) បកស្រាយថា៖ “នោះជាកន្សែងប្រពៃណីនៃជនជាតិតៃ (Tay)។ កាលពីតូចបានឃើញលោកយាយថែន (Then) ចួតកន្សែងនេះ ប៉ុន្តែតាមពេលវេលា លែងមាននរណាចួតទៀតឡើយ។ បងស្រីក្នុងក្រុមថែន (Then) បង់កម្លាំងកាយចិត្ត ដើម្បីកក់ទិញបានកន្សែង”។ ក្រៅពីនោះ ចាប៉ី១០ដើម សុទ្ធតែបានលោកគ្រូ ណុង វ៉ាន់សិន (Nong Van Sin) ធ្វើដោយឯកឯង។ ធ្វើចាប៉ីត្រូវឆ្លងកាត់ដំណាក់កាលច្រើន ផ្ចិតផ្ចង់តាំងពីការជ្រើសរើសវត្ថុធាតុ កែច្នៃ សាកសំឡេង រួចធ្វើពិធីសូមពរជ័យពីទេវតា ត្រូវចំណាយពេលវេលា២ឆ្នាំ ទើបធ្វើសម្រេចបានចាប៉ី១០ដើមនេះ។
មិនត្រឹមតែស្ទាត់ជំនាញជាង៣០ទំនុកចម្រៀងថែន (Then) បុរាណ ក្រុមថែន (Then) ភូមិភែវ (Pheo) នៅនិពន្ធទំនុកថ្មី សរសើរភូមិស្រុកទឹកដី។ ច្រើនឆ្នាំមកនេះ រាល់ឱកាសពិធីបុណ្យប្រពៃណីនៃជនជាតិតែ (Tay) នៅឃុំស្វឹនយ៉ាវ (Xuan Giao) មិនអាចកង្វះនូវទំនុករណ្តំចិត្តនៃក្រុមថែន (Then) ភូមិភែវ (Pheo)៕
ចម្រៀងថែន (Then) ជាលក្ខណៈវប្បធម៌ពិសេស មានអត្ថន័យសំខាន់ក្នុងជីវភាពស្មារតីនៃជនជាតិតៃ (Tay) ណុង (Nung)។ បទចម្រៀងថែន (Then) តែងទុកសម្រាប់ហៅព្រលឹង សូមសុខភាព ចម្រៀងព្យាបាលជំងឺ ដេញព្រាយបីសាច ប៉ុន្តែការសម្តែងមានច្រៀង តន្រ្តី របាំនៅចំពោះមុខទីសក្ការបូជាថែន (Then) តែប៉ុណ្ណោះ ម្លោះហើយមានមនុស្សជាច្រើន ហៅថាពិធីថែន (Then) តៃ (Tay)។ ពិធីថែន (Then) ជារូបភាពវប្បធម៌ពិសេស តែងមានវត្តមានក្នុងពិធីសុំទឹកភ្លៀង បំពេញវ័យនៃជនជាតិតៃ (Tay)។
|