កន្លែងប្រជុំភ្ញៀវទេសចរច្រើនបំផុតនៅពិធីបុណ្យ ប្រហែលនៅតំបន់បង្ហាញរបៀបច្នៃនំប្រជាប្រិយ។ នៅទីនេះ សិប្បករ មូលដ្ឋានកែច្នៃ សហគ្រាស មកពីខណ្ឌ ស្រុក នៃខេត្តកឹនធើ និង ១៨ខេត្តក្រុងទូទាំងប្រទេស បានឧទ្ទេសនាមដល់ភ្ញៀវនូវវត្ថុធាតុ និង របៀបច្នៃនំប្រជាប្រិយ។
ពិធីបុណ្យនំប្រជាប្រិយភូមិភាគខាងត្បូងឆ្នាំ២០១៩ មានស្តង់ទំនិញជាង២០០ ក្នុងនោះមាន១០០ស្តង់បង្ហាញប្រភេទនំប្រជាប្រិយភូមិភាគខាងត្បូង និង១០០ស្តង់ទំនិញឧទ្ទេសនាមផលិតផលពិសេសប្រចាំតំបន់ដ៏សម្បូរបែប នៃតំបន់ភូមិភាគ។ នោះជាប្រភេទនំប្រជាប្រិយបានរក្សាទុកនៅតំបន់ទឹកដី ភូមិស្រុក និង សហគមន៍នីមួយៗ ឬនំស្នងពីត្រកូលឆ្លងកាត់ច្រើនជំនាន់ នៃក្រុមគ្រួសារណាមួយនោះ។ អញ្ជើញមកជាមួយនឹងពិធីបុណ្យនំ ភ្ញៀវទេសចរអាចពិសា និង ក្រេបយករសជាតិពិសេស ដែលអ្នកធ្វើនំបានយកអស់កម្លាំងកាយចិត្តចម្អិន។
ក្រៅពីនោះ ពិធីបុណ្យនៅបែងចែកតំបន់តាមប្រធានបទផ្សេងៗដូចជា៖ តំបន់បង្អែមភូមិភាគខាងត្បូង” តំបន់ “នំប្រជាប្រិយភូមិភាគខាងត្បូង និង កុមារវ័យ” ជាដើម ដើម្បីជួយភ្ញៀវទេសចរអាចជ្រើសសម្រាប់ខ្លួននូវការពិសោធន៍សមស្រប់។
![]() សម្តែងសិល្បៈក្រោមប្រធានបទ៖ “ក្លិនរសជាតិភូមិភាគខាងត្បូង” ដ៏ចំណាប់អារម្មណ៍ ជាពិសេសគឺ ពិធីបុណ្យនំប្រជាប្រិយភូមិភាគខាងត្បូងលើកទី៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ - ១៤ ខែមេសា នៅទីក្រុងកឹនធើ។ ![]() ស្តង់តាំងលក់ប្រភេទនំនៅពិធីបុណ្យសុទ្ធតែ បានតុបតែងជិតស្និទ្ធ និង ចំណាប់អារម្មណ៍។ ![]() មានច្រើនប្រភេទនំ ធ្លាប់ស្គាល់នៅភូមិភាគខាងត្បូង បានតាំងបង្ហាញឧទ្ទេសនាមនៅពិធីបុណ្យលើកនេះ។ ![]() បរិកាសសម្រាប់ការប្រឡងនំប្រជាប្រិយប្រព្រឹត្តទៅ ក្នុងពិធីបុណ្យលើកនេះ បានទាក់ទាញសិប្បករ៨៣នាក់ អញ្ជើញមកបង្ហាញរបៀបច្នៃនំប្រជាប្រិយទាំង៧០ប្រភេទ។ ![]() សិប្បករច្នៃនំនៅពិធីបុណ្យ។ ![]() សិប្បករបង្ហាញពីរបៀបធ្វើនំប្រជាប្រិយដ៏ពិសេស។ ក្នុងរូបថត៖ ជាសិប្បករ លី GuGi (ស្រុកធើយឡាយ - Thoi Lai ខេត្តកឹនធើ) ចាក់នំដោយលលាដ៍ដូង និង គោះវាយបង្កើតជាសរសៃនំ សម្រាប់ធ្វើនំបាញ់កាញគោះ។ ![]() សិប្បការិនី ចាំរូភិអា (Cham Ro Phi A) ជនជាតិចម្ប៉ា (ខេត្តអានយ៉ាង - An Giang) បង្ហាញពីប្រភេទនំប្រពៃណីមួយចំនួន នៃបងប្អូនចម្ប៉ា។ ![]() សិប្បករ ឡេ វ៉ាន់គី (Le Van Ky) (ខេត្តតៀនយ៉ាង - Tien Giang) បង្ហាញរបៀបច្របាច់សរសៃនំដោយស្ទាត់ជំនាញ ច្នៃចេញនំរមៀតហ្គ័រកុង (Go Cong) នំប្រពៃណីឆ្លងកាត់ប្រាំជំនាន់នៃក្រុមគ្រួសារបង។ ![]() សិប្បករ ត្រឿង ធីហ្វ័រឡាយ (Truong Thi Hoa Lai) (ខេត្តកឹនធើ) ជាមួយនំពណ៌ចាប់ចិត្ត ទើបនឹងធ្វើរួច។ ![]() ភ្ញៀវទេសចរ ចូលចិត្តថតរូបនូវផលិតផលនំ ច្នៃដោយសិប្បករចូលរួមការប្រឡង។ ![]() ភ្ញៀវទេសចរចូលទៅទស្សនា ស្តង់នំបានឧទ្ទេសនាមនៅពិធីបុណ្យ។ ![]() ហើយពិសានំនៅនឹងកន្លែង។ |
មិនត្រឹមតែប្លែកចំពោះឈ្មោះ ប្រភេទនំនីមួយៗ មានរូបរាង វត្ថុធាតុ និង របៀបធ្វើខុសពីគ្នា ប៉ុន្តែក៏មានក្លិនរសជាតិពិសេសម្យ៉ាង។ បានទស្សនាផ្ទាល់ សិប្បករធ្វើនំក្នុងសម្លៀកបំពាក់អាវ (បាបា - baba) ជិតស្និទ្ធ ច្របាច់ម្សៅ ឈ្លីស្នូល វេច ចម្អិននំមិនឈប់ពីដៃ រួចហើយបានពិសានំទើបតែចម្អិនរួច នៅក្តៅៗ ឆ្ងាញ់ពិសាណាស់ណា!
ភ្ញៀវទេសចរ អញ្ជើញមកចូលរួមពិធីបុណ្យ យ៉ាងនេះចេះតែចូលទៅទស្សនា ស្វែងយល់ និង ពិសានំ បង្អែម ពិសានៅនឹងកន្លែងផង ទិញយកទៅធ្វើជាជំនូនជូនអ្នកផ្ទះផង បង្កើតកម្លាំងប្រើប្រាស់ទំនិញយ៉ាងច្រើន នៅរដូវពិធីបុណ្យឆ្នាំនេះ។ តាមស្ថិតិបឋម មធ្យមប្រភេទនំនីមួយៗត្រូវបានលក់ចេញពី៣០០ - ៥០០នំក្នុងមួយថ្ងៃ ចំណែកនំអន្សមស្លឹកបាយដំណើប លក់បានប្រហែល២៨០០នំក្នុងមួយថ្ងៃ នំអាកោ៣០០០នំក្នុងមួយថ្ងៃ ទឹកត្នោត៣០០០កែវក្នុងមួយថ្ងៃជាដើម។
ការប្រឡងបានប្រព្រឹត្តទៅក្នុងក្របខណ្ឌពិធីបុណ្យ ទាក់ទាញសិប្បករ៨៣នាក់ចូលរួមបង្ហាញពីរបៀបធ្វើនំប្រជាប្រិយទាំង៧០ប្រភេទ។ ប្រភេទនំចូលរួមប្រឡងផ្អែកលើលក្ខណៈវិច្ឆ័យ ធានាអនាម័យសុវត្ថិភាពស្បៀងអាហារ មានវត្ថុធាតុមកពីស្បៀងអាហារ ធុញ្ញជាតិ បន្លែ មើម និង ច្នៃក្រោមការរចនាទាក់ទាញ ចំណាប់អារម្មណ៍ ស្តែងឡើងលក្ខណៈពិសេសនៃមូលដ្ឋាន តំបន់ ភូមិភាគជាដើម។ សិប្បករ ធ្វើនំប្រជាប្រិយបានបង្ហាញថ្វីដៃធ្វើនូវនំ ដែលខ្លួនជំនាញ រួមចំណែកឧទ្ទេសនាមផ្សព្វផ្សាយផលិតផល ទៅដល់សាធារណជន។ ភ្ញៀវទេសចរបានឃើញផ្ទាល់ សកម្មភាពធ្វើនំ របៀបពិសេស ច្នៃប្រឌិត ក៏ដូចជាស្វែងយល់អំពីវប្បធម៌អាហារ នំប្រជាប្រិយកម្រមានគ្រប់ប្រភេទ។
![]() នំបាញ់ឆែវ ![]() នំរមៀត ស្រុកហ្គកុង (Go Cong) ខេត្តតៀនយ៉ាង (Tien Giang) ![]() នំរមូល វេចស្លឹកដូង មានរាងប្លែកៗ។ ![]() អន្សមស្លឹកដើមបាយដំណើប របស់ជនជាតិខ្មែរ តំបន់វាលទំនាបទន្លែគឺឡុង។ ![]() នំអំបុក ![]() បង្អែមប្រាំពណ៌ជក់ចិត្ត។ ![]() នំចំហុយធ្វើពីម្សៅ ស្រូបទឹកត្រី ![]() នំ ![]() នំគ្រប់ប្រភេទបានតុបតែង និង តាំងឡើងគួរចំណាប់អារម្មណ៍។ ![]() របៀបតុបតែងនំចាប់ចិត្ត ច្នៃប្រឌិត នៃសិប្បករ ជាលក្ខណៈទាក់ទាញអារម្មណ៍ក្នុងការប្រឡងនំប្រជាប្រិយ។ |
ភ្ញៀវទេសចរ ប៊ូយ ថឹត (Bui That) អញ្ជើញមកពីស្រុកឡុងស្វៀន (Long Xuyen) ខេត្តអាយ៉ាង (An Giang) ឱ្យដឹងថា៖ “ខ្ញុំបានពិសានំគ្រប់ប្រភេទ នៅពិធីបុណ្យនេះ មានប្រភេទនំខ្ញុំធ្លាប់ញាំកាលពីតូច ប៉ុន្តែឥឡូវទើបបានឱកាសញាំ ម្តងទៀត ហើយបានតុបតែងយ៉ាងចំណាប់អារម្មណ៍ ទាក់ចិត្ត”។
ក្នុងក្របខណ្ឌពិធីបុណ្យនំប្រជាប្រិយភូមិភាគខាងត្បូងលើកទី៨ នៅប្រព្រឹត្តទៅច្រើនសកម្មភាពផ្សេងៗ ទាក់ទាញ់មិនចាញ់ជាប៉ុន្មានដូចជា៖ កម្មវិធីសម្តែងចម្រៀង របាំ តន្រ្តី សម្លៀកបំពាក់ “ស្អាតជានិច្ចអាវបាបា - baba” ពីគ្រោះ “ទីផ្សារណាសម្រាប់នំប្រជាប្រិយ” ទាក់ទាញភ្ញៀវទេសចរកុះករ អ្នកស្រាវជ្រាវ សិប្បករ និង សហគ្រាសចូលរួម៕
ឆ្លងកាត់ការរៀបចំចំនួន ៨លើក |
អត្ថបទនិងរូបថត៖ សើនងៀ