វប្បធម៌ ពិធីលើកបង្គោលទង់នៅរាជវាំងហ្វេ 28/03/2021 ជីវភាពរស់នៅក្នុងរាជវាំងហ្វេ មុនថ្ងៃចូលឆ្នាំថ្មីវៀតណាម ដូនតាតែងធ្វើពិធី “លើកបង្គោលទង់” ដើម្បីធ្វើជាសញ្ញាប្រាប់ថាមួយឆ្នាំបានកន្លងទៅ ថ្ងៃបុណ្យចូលឆ្នាំថ្មីបានឈានមកដល់។ តាមពិធីកិច្ចនៃរាជការង្វៀនបុរាណ បង្គោលទង់នៅវិហារ ថេតូមីវ (The To Mieu) បានលើកឡើង អ្នកស្រុកនៅជុំវិញទើបមានសិទ្ធិលើកបង្គោលទង់ផងដែរ។ ពីវិហារ ថេតូមីវ (The To Mieu) ពិធីកិច្ចដង្ហែបានរៀបចំយ៉ាងមហោឡារឹក មានអ្នកដង្ហែបង្គោលទង់ចំនួន១០នាក់ ពាក់សម្លៀកបំពាក់សមរម្យ ក្រុមដង្ហែចាប់ផ្តើមធ្វើដំណើរអមដោយបទភ្លេងខ្លី ចូលទៅកាន់រាជវាំង ទៅកាន់វិហារ ទ្រេវតូមីវ (Trieu To Mieu) រួចប្រព្រឹត្តទៅពិធីលើកបង្គោលទង់។ លើកបង្គោលទង់ជាពិធីប្រពៃមួយនៃជនជាតិ ហើយក៏ជាពិធីដ៏សំខាន់មួយ នៅនាដើមឆ្នាំថ្មីនៃរាជការង្វៀន។ ត្រាបានដាក់ក្នុងប្រអប់ព្យួរឡើងលើបង្គោលទង់។ ប្រព្រឹត្តទៅពិធីកិច្ច នៅវិហារ ថេតូមីវ (The To Mieu)។ ក្រុមតន្រ្តីពិធី។ ធ្វើដំណើរឆ្លងអគារ ងូភុង (Ngu Phung)។ ពិធីសំណែននៅវិហារ ទ្រេវតូមីវ (Trieu To Mieu)។ បង្គោលទង់ឈរនៅក្នុងរាជវាំង គឺដើមឫស្សីធំមួយ មានប្រវែង១៥ម៉ែត្រ បានទាហានដង្ហែពីវិមាន ថៃហ្វ័រ (Thai Hoa) ទៅកាន់វិហារ ថេតូមីវ (The To Mieu) ជាទីកន្លែងបូជាព្រះមហាក្សត្រង្វៀន។ ពេលបង្គោលទង់បានលើកឡើងជារួចស្រេច ចុងបង្គោលទង់មានចងព្យួរត្រា ពាក្យសត្យ គ្រឿងប្រដាប់ស្មេរ រូបសញ្ញាឈប់សម្រាក ជាសញ្ញាឱ្យរាជការសម្រាកលំហែ នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីវៀតណាម។ ដល់ថ្ងៃទី៧ ខែ១ ចន្ទគតិ បង្គោលទង់នឹងបានដាក់ចុះ ជាសញ្ញាថ្ងៃសម្រាកបុណ្យចូលឆ្នាំថ្មីបានបញ្ចប់ ត្រឡប់មកធ្វើការជាប្រក្រតីវិញ។ ក្រៅពីវិហារ ថេតូមីវ (The To Mieu) ពិធីលើកបង្គោលទង់ ក៏បានរៀបចំនៅតាមកេរដំណែលគ្រប់ទីកន្លែង នៃប្រជុំកេដំណែលទីក្រុងហ្វេបុរាណ ប៉ុន្តែដោយទ្រង់ទ្រាយសាមញ្ញជាង ប្រព្រឹត្តទៅចាប់ពីថ្ងៃ២៣ ខែ១២ រហូតដល់ថ្ងៃ៣០ ខែ១ ចន្ទគតិ។ ភ្ញៀវទេសចរនិងអ្នកស្រុកធ្វើដំណើរទៅដល់កេរដំណែលទីក្រុងហ្វេបុរាណ នៅប៉ុន្មានថ្ងៃនេះទីកន្លែងវប្បធម៌នៃរាជវាំងហ្វេ ក៏បានពង្រីកលក្ខណៈសម្រស់វប្បធម៌ប្រពៃណី ដោយពិធីកិច្ចលើកបង្គោល បានរៀបចំឡើងយ៉ាងអឹកធឹក៕ ដំណើរលើកបង្គោលទង់នៅវិហារ ទ្រេវតូមីវ (Trieu To Mieu)។ បង្គោលទង់បានលើកឡើងនៅវិហារ ទ្រេវតូមីវ (Trieu To Mieu)។ ទិដ្ឋភាពពិធីលើកបង្គោលទង់នៅវិហារ ទ្រេវតូមីវ (Trieu To Mieu)។ ដង្ហែបង្គោលទង់ទីពីរចេញទៅខ្លោងទ្វារ ហៀនញើន (Hien Nhon)។ បង្គោលទង់បានលើកនៅវិមាន ឡុងអាន (Long An) ឥឡូវជាសារមន្ទីរវត្ថុបុរាណរាជវាំងហ្វេ។ ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលអភិរក្សកេរដំណែលទីក្រុងហ្វេបុរាណ ក្នុងសម្លៀកបំពាក់ប្រពៃណីវៀតណាម អាវផាយ អុជធូបថ្វាយមេឃដី ធ្វើពិធីលើកបង្គោលទង់។. អត្ថបទនិងរូបថត៖ ត្រឿងវឹង ប្រែសម្រួល៖ រីកើង

ជីវភាពរស់នៅក្នុងរាជវាំងហ្វេ មុនថ្ងៃចូលឆ្នាំថ្មីវៀតណាម ដូនតាតែងធ្វើពិធី “លើកបង្គោលទង់” ដើម្បីធ្វើជាសញ្ញាប្រាប់ថាមួយឆ្នាំបានកន្លងទៅ ថ្ងៃបុណ្យចូលឆ្នាំថ្មីបានឈានមកដល់។ តាមពិធីកិច្ចនៃរាជការង្វៀនបុរាណ បង្គោលទង់នៅវិហារ ថេតូមីវ (The To Mieu) បានលើកឡើង អ្នកស្រុកនៅជុំវិញទើបមានសិទ្ធិលើកបង្គោលទង់ផងដែរ។ ពីវិហារ ថេតូមីវ (The To Mieu) ពិធីកិច្ចដង្ហែបានរៀបចំយ៉ាងមហោឡារឹក មានអ្នកដង្ហែបង្គោលទង់ចំនួន១០នាក់ ពាក់សម្លៀកបំពាក់សមរម្យ ក្រុមដង្ហែចាប់ផ្តើមធ្វើដំណើរអមដោយបទភ្លេងខ្លី ចូលទៅកាន់រាជវាំង ទៅកាន់វិហារ ទ្រេវតូមីវ (Trieu To Mieu) រួចប្រព្រឹត្តទៅពិធីលើកបង្គោលទង់។ លើកបង្គោលទង់ជាពិធីប្រពៃមួយនៃជនជាតិ ហើយក៏ជាពិធីដ៏សំខាន់មួយ នៅនាដើមឆ្នាំថ្មីនៃរាជការង្វៀន។ ត្រាបានដាក់ក្នុងប្រអប់ព្យួរឡើងលើបង្គោលទង់។ ប្រព្រឹត្តទៅពិធីកិច្ច នៅវិហារ ថេតូមីវ (The To Mieu)។ ក្រុមតន្រ្តីពិធី។ ធ្វើដំណើរឆ្លងអគារ ងូភុង (Ngu Phung)។ ពិធីសំណែននៅវិហារ ទ្រេវតូមីវ (Trieu To Mieu)។ បង្គោលទង់ឈរនៅក្នុងរាជវាំង គឺដើមឫស្សីធំមួយ មានប្រវែង១៥ម៉ែត្រ បានទាហានដង្ហែពីវិមាន ថៃហ្វ័រ (Thai Hoa) ទៅកាន់វិហារ ថេតូមីវ (The To Mieu) ជាទីកន្លែងបូជាព្រះមហាក្សត្រង្វៀន។ ពេលបង្គោលទង់បានលើកឡើងជារួចស្រេច ចុងបង្គោលទង់មានចងព្យួរត្រា ពាក្យសត្យ គ្រឿងប្រដាប់ស្មេរ រូបសញ្ញាឈប់សម្រាក ជាសញ្ញាឱ្យរាជការសម្រាកលំហែ នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីវៀតណាម។ ដល់ថ្ងៃទី៧ ខែ១ ចន្ទគតិ បង្គោលទង់នឹងបានដាក់ចុះ ជាសញ្ញាថ្ងៃសម្រាកបុណ្យចូលឆ្នាំថ្មីបានបញ្ចប់ ត្រឡប់មកធ្វើការជាប្រក្រតីវិញ។ ក្រៅពីវិហារ ថេតូមីវ (The To Mieu) ពិធីលើកបង្គោលទង់ ក៏បានរៀបចំនៅតាមកេរដំណែលគ្រប់ទីកន្លែង នៃប្រជុំកេដំណែលទីក្រុងហ្វេបុរាណ ប៉ុន្តែដោយទ្រង់ទ្រាយសាមញ្ញជាង ប្រព្រឹត្តទៅចាប់ពីថ្ងៃ២៣ ខែ១២ រហូតដល់ថ្ងៃ៣០ ខែ១ ចន្ទគតិ។ ភ្ញៀវទេសចរនិងអ្នកស្រុកធ្វើដំណើរទៅដល់កេរដំណែលទីក្រុងហ្វេបុរាណ នៅប៉ុន្មានថ្ងៃនេះទីកន្លែងវប្បធម៌នៃរាជវាំងហ្វេ ក៏បានពង្រីកលក្ខណៈសម្រស់វប្បធម៌ប្រពៃណី ដោយពិធីកិច្ចលើកបង្គោល បានរៀបចំឡើងយ៉ាងអឹកធឹក៕ ដំណើរលើកបង្គោលទង់នៅវិហារ ទ្រេវតូមីវ (Trieu To Mieu)។ បង្គោលទង់បានលើកឡើងនៅវិហារ ទ្រេវតូមីវ (Trieu To Mieu)។ ទិដ្ឋភាពពិធីលើកបង្គោលទង់នៅវិហារ ទ្រេវតូមីវ (Trieu To Mieu)។ ដង្ហែបង្គោលទង់ទីពីរចេញទៅខ្លោងទ្វារ ហៀនញើន (Hien Nhon)។ បង្គោលទង់បានលើកនៅវិមាន ឡុងអាន (Long An) ឥឡូវជាសារមន្ទីរវត្ថុបុរាណរាជវាំងហ្វេ។ ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលអភិរក្សកេរដំណែលទីក្រុងហ្វេបុរាណ ក្នុងសម្លៀកបំពាក់ប្រពៃណីវៀតណាម អាវផាយ អុជធូបថ្វាយមេឃដី ធ្វើពិធីលើកបង្គោលទង់។. អត្ថបទនិងរូបថត៖ ត្រឿងវឹង ប្រែសម្រួល៖ រីកើង
អត្ថបទផ្សេងទៀត ទីតាំងជនបទបដិវត្តន៍ គិញបាក់ (Kinh Bac)11/09/2026វប្បធម៌តំបន់ គិញបាក់ (Kinh Bac) (ឥឡូវនេះគឺខេត្តបាក់និញ (Bac Ninh)) នៅតែរក្សាបាននូវ "អាសយដ្ឋានក្រហម" ជាច្រើននៃបដិវត្តន៍វៀតណាម។ រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម រួមចំណែកក្នុងការផ្សព្វផ្សាយ ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម04/08/2026វប្បធម៌ស្លាកស្នាមបារាំងរំលងកាលនៅទីក្រុងហូជីមិញ28/07/2026វប្បធម៌លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញអុជធូប ត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលី18/07/2026វប្បធម៌DIFF 2026 - ភាពត្រចះត្រចង់លើដងទន្លេ ហាន13/07/2026វប្បធម៌បេតិកភណ្ឌវៀតណាម - សម្រស់ឯកសម្រាប់មនុស្សជាតិ 09/07/2026វប្បធម៌ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦20/06/2026វប្បធម៌ អត្ថបទផ្សេងទៀត