ព័ត៌មាន ពិធីបើកមហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ លើកទី៨ 29/11/2026 មហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ លើកទី៨ (HANIFF VIII) ក្រោមប្រធានបទ “ភាពយន្ត - តភ្ជាប់ - អភិវឌ្ឍន៍” បានបើកជាផ្លូវការនាយប់ថ្ងៃទី២៨ ខែវិច្ឆិកានៅទីក្រុងហាណូយ។ ថ្នាក់ដឹកនាំ និងប្រតិភូ អញ្ជើញចូលរួមក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ លើកទី ៨ (រូបថត៖ VNA)ថ្លែងក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកស្រី ហ្វាម ធីថាញ់ត្រា បានសង្កត់ធ្ងន់ថា ភាពយន្តមានតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់វប្បធម៌ ផ្សព្វផ្សាយគុណតម្លៃមនុស្សធម៌ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា។ ទន្ទឹមនឹងនេះ លោកស្រីបានអះអាងថា ក្នុងយុគសម័យឌីជីថល ភាពយន្តត្រូវពង្រីកតួនាទីឈានមុខក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិត។ លោកស្រីឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តកែលម្អស្ថាប័ន ជំរុញការធ្វើបរិវត្តកម្មឌីជីថល អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រែក្លាយវៀតណាមបណ្តើៗ ទៅជាគោលដៅដ៏ទាក់ទាញសម្រាប់ផលិតករភាពយន្ត។ដើម្បីទទួលបានព័ត៌មានអំពីមហោស្រពភាពយន្ត និងកាលវិភាគចាក់បញ្ចាំងភាពយន្តនានាក្នុងក្របខ័ណ្ឌ HANIFF VIII សូមលោកអ្នកចូលទៅកាន់គេហទំព័រផ្លូវការរបស់មហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ តាមអាសយដ្ឋាន៖ https://haniff.vn/មហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយឆ្នាំនេះ បានជ្រើសរើសស្នាដៃភាពយន្តចំនួន ១២៤ រឿង ក្នុងចំណោមភាពយន្តចុះឈ្មោះចូលរួមសរុបចំនួន ៨៧០ រឿង មកពី ៤១ ប្រទេស និងតំបន់ដែនដី។ ជាពិសេស ឆ្នាំនេះជាលើកដំបូងដែលមានការរៀបចំពិព័រណ៍ភាពយន្ត ទូរទស្សន៍ និងមាតិកាឌីជីថល។ មហោស្រពភាពយន្តប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៦ ជាមួយនឹងសកម្មភាពជាច្រើនដូចជា ការចាក់បញ្ចាំងភាពយន្ត ជំនួបសំណេះសំណាលជាមួយសិល្បករ ពិព័រណ៍ សិក្ខាសាលា ទីផ្សារគម្រោងភាពយន្ត និងការតភ្ជាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ៕ តាម vovworld.vn/km-KH/ Tags:មហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ កិច្ចសហប្រតិបត្តិការអន្តរជាតិ

មហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ លើកទី៨ (HANIFF VIII) ក្រោមប្រធានបទ “ភាពយន្ត - តភ្ជាប់ - អភិវឌ្ឍន៍” បានបើកជាផ្លូវការនាយប់ថ្ងៃទី២៨ ខែវិច្ឆិកានៅទីក្រុងហាណូយ។ ថ្នាក់ដឹកនាំ និងប្រតិភូ អញ្ជើញចូលរួមក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ លើកទី ៨ (រូបថត៖ VNA)ថ្លែងក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកស្រី ហ្វាម ធីថាញ់ត្រា បានសង្កត់ធ្ងន់ថា ភាពយន្តមានតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់វប្បធម៌ ផ្សព្វផ្សាយគុណតម្លៃមនុស្សធម៌ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា។ ទន្ទឹមនឹងនេះ លោកស្រីបានអះអាងថា ក្នុងយុគសម័យឌីជីថល ភាពយន្តត្រូវពង្រីកតួនាទីឈានមុខក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិត។ លោកស្រីឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តកែលម្អស្ថាប័ន ជំរុញការធ្វើបរិវត្តកម្មឌីជីថល អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រែក្លាយវៀតណាមបណ្តើៗ ទៅជាគោលដៅដ៏ទាក់ទាញសម្រាប់ផលិតករភាពយន្ត។ដើម្បីទទួលបានព័ត៌មានអំពីមហោស្រពភាពយន្ត និងកាលវិភាគចាក់បញ្ចាំងភាពយន្តនានាក្នុងក្របខ័ណ្ឌ HANIFF VIII សូមលោកអ្នកចូលទៅកាន់គេហទំព័រផ្លូវការរបស់មហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ តាមអាសយដ្ឋាន៖ https://haniff.vn/មហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយឆ្នាំនេះ បានជ្រើសរើសស្នាដៃភាពយន្តចំនួន ១២៤ រឿង ក្នុងចំណោមភាពយន្តចុះឈ្មោះចូលរួមសរុបចំនួន ៨៧០ រឿង មកពី ៤១ ប្រទេស និងតំបន់ដែនដី។ ជាពិសេស ឆ្នាំនេះជាលើកដំបូងដែលមានការរៀបចំពិព័រណ៍ភាពយន្ត ទូរទស្សន៍ និងមាតិកាឌីជីថល។ មហោស្រពភាពយន្តប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៦ ជាមួយនឹងសកម្មភាពជាច្រើនដូចជា ការចាក់បញ្ចាំងភាពយន្ត ជំនួបសំណេះសំណាលជាមួយសិល្បករ ពិព័រណ៍ សិក្ខាសាលា ទីផ្សារគម្រោងភាពយន្ត និងការតភ្ជាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ៕
អត្ថបទផ្សេងទៀត នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង៖ វៀតណាមតែងតែចាត់ទុកអាស៊ានជាអាទិភាពយុទ្ធសាស្ត្រចម្បង29/11/2026ព័ត៌មានវៀតណាមតែងតែចាត់ទុកអាស៊ានជាអាទិភាពយុទ្ធសាស្ត្រចម្បង ហើយបន្តចូលរួមយ៉ាងម្ចាស់ការ សកម្ម និងប្រកបដោយទំនួលខុសត្រូវក្នុងដំណើរការកសាងសហគមន៍អាស៊ាន។ ACMECS ពង្រឹងសាមគ្គីភាព បង្កើនទំនុកចិត្ត និងជំរុញសំឡេងរួមនៃប្រទេសជាសមាជិក29/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញទទួលជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា29/11/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ប្រែក្លាយប្រៀបខ្លាំងរបស់ប្រទេសនីមួយៗទៅជាកម្លាំងរួមនៃតំបន់ CLMV28/11/2026ព័ត៌មានខេត្តយ៉ាឡាយ ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំ ISOM APEC ២០២៧28/11/2026ព័ត៌មាននាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញមកដល់ទីក្រុងហាណូយ ចូលរួមកិច្ចប្រជុំកំពូល CLMV លើកទី១២ និងកិច្ចប្រជុំកំពូល ACMECS លើកទី១១28/11/2026ព័ត៌មានវៀតណាមនិងឡាវ គាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ28/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត