ព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយពិភពលោកចាប់អារម្មណ៍ចំពោះពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ ទិវាបុណ្យជាតិរបស់វៀតណាម 03/09/2025 កាសែតអាល្លឺម៉ង់ធំៗមួយចំនួនដូចជា DPA និង Heidenheimer-Zeitung បានចុះ ផ្សាយថា វៀតណាមបានប្រារព្ធទិវាឯករាជ្យជាតិ ជាមួយនឹងក្បួនដង្ហែព្យុហយាត្រា ទ្រង់ទ្រាយធំ។ ព្រឹត្តិការណ៍នេះបានទាក់ទាញមនុស្សរាប់សែននាក់មកពីទូទាំងប្រទេស មករដ្ឋធានីហាណូយ។ ពិធីដង្ហែរក្បួន ព្យុហយាត្រាដែលមានរយៈពេលជិត៣ម៉ោង បានបង្ហាញពីកម្លាំងការពារជាតិគ្រប់ជ្រុងជ្រោយរបស់វៀតណាមនៅលើអាកាស លើ គោក និងនៅលើសមុទ្រ។សារព័ត៌មានអាឡឺម៉ង់ក៏បានសង្កត់ធ្ងន់ពីដំណើរអភិវឌ្ឍន៍ដ៏គួរអោយចាប់អារម្មណ៍របស់វៀតណាម ពីប្រទេសក្រីក្រ ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែល មានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ ក្នុងឆ្នាំ ២០២៤ វៀតណាម សម្រេចបានអត្រាកំណើន ៧,០៩% ក្លាយជាគោលដៅទាក់ទាញ ដោយមានភ្ញៀវអន្តរ ជាតិចំនួន ១៧,៥ លាននាក់ និងជាគោលដៅវិនិយោគរបស់សហគ្រាសអាល្លឺម៉ង់ ជាច្រើន។រូបថតអេក្រង់នៃអត្ថបទស្តីពីប្រទេសវៀតណាម។ (រូបថត៖ VNA)កាលពីថ្ងៃទី ២ ខែកញ្ញា ផងដែរ កាសែតអាហ្សង់ទីន Resumen Latinoamericano និង La Nacion បានចុះផ្សាយយ៉ាងលម្អិតអំពីក្បួនដង្ហែរព្យុហយាត្រា ដើម្បីអបអរសាទរខួបលើកទី ៨០ បដិវត្តខែសីហានិងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។អត្ថបទក៏បានធ្វើអត្ថាធិប្បាយផងដែរថា វៀតណាមបានប្រារព្ធទិវាបុណ្យឯករាជ្យ ជាតិលើកទី ៨០ ជាមួយនឹងក្បួនដង្ហែព្យុហយាត្រាដ៏ធំបំផុតក្នុងរយៈពេលជាច្រើន ទស្សវត្ស ដោយមានយុទ្ធភណ្ឌយោធាទំនើបៗជាច្រើន។ យោងតាមអត្ថបទនេះ រដ្ឋាភិបាលវៀតណាមបានចំណាយថវិកាឧបត្ថម្ភចំនួន ៣៨០ លានដុល្លារអាមេរិក សម្រាប់ប្រជាជនក្នុងឱកាសនេះ។ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ក៏បានប្រកាសការលើកលែងទោសសម្រាប់អ្នកទោសចំនួនជិត ១៤ ពាន់នាក់ផងដែរ។កាសែតជាច្រើននៅមជ្ឈិមបូព៌ា ដូចជា Al-Khaleej, Al-Bayan និង Egypt Press កាលពីថ្ងៃទី ២ ខែកញ្ញា ក៏បានចុះផ្សាយព័ត៌មានអំពីក្បួនដង្ហែរព្យុហយាត្រា អបអរ សាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ដោយ លើកសរសើរពិធីនេះ ក៏ដូចជាការអភិវឌ្ឍរបស់វៀតណាមក្រោយរយៈពេល ៨០ ឆ្នាំផងដែរ៕។ តាម VOV5 - វិទ្យុសម្លេងវៀតណាម

កាសែតអាល្លឺម៉ង់ធំៗមួយចំនួនដូចជា DPA និង Heidenheimer-Zeitung បានចុះ ផ្សាយថា វៀតណាមបានប្រារព្ធទិវាឯករាជ្យជាតិ ជាមួយនឹងក្បួនដង្ហែព្យុហយាត្រា ទ្រង់ទ្រាយធំ។ ព្រឹត្តិការណ៍នេះបានទាក់ទាញមនុស្សរាប់សែននាក់មកពីទូទាំងប្រទេស មករដ្ឋធានីហាណូយ។ ពិធីដង្ហែរក្បួន ព្យុហយាត្រាដែលមានរយៈពេលជិត៣ម៉ោង បានបង្ហាញពីកម្លាំងការពារជាតិគ្រប់ជ្រុងជ្រោយរបស់វៀតណាមនៅលើអាកាស លើ គោក និងនៅលើសមុទ្រ។សារព័ត៌មានអាឡឺម៉ង់ក៏បានសង្កត់ធ្ងន់ពីដំណើរអភិវឌ្ឍន៍ដ៏គួរអោយចាប់អារម្មណ៍របស់វៀតណាម ពីប្រទេសក្រីក្រ ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែល មានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ ក្នុងឆ្នាំ ២០២៤ វៀតណាម សម្រេចបានអត្រាកំណើន ៧,០៩% ក្លាយជាគោលដៅទាក់ទាញ ដោយមានភ្ញៀវអន្តរ ជាតិចំនួន ១៧,៥ លាននាក់ និងជាគោលដៅវិនិយោគរបស់សហគ្រាសអាល្លឺម៉ង់ ជាច្រើន។រូបថតអេក្រង់នៃអត្ថបទស្តីពីប្រទេសវៀតណាម។ (រូបថត៖ VNA)កាលពីថ្ងៃទី ២ ខែកញ្ញា ផងដែរ កាសែតអាហ្សង់ទីន Resumen Latinoamericano និង La Nacion បានចុះផ្សាយយ៉ាងលម្អិតអំពីក្បួនដង្ហែរព្យុហយាត្រា ដើម្បីអបអរសាទរខួបលើកទី ៨០ បដិវត្តខែសីហានិងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។អត្ថបទក៏បានធ្វើអត្ថាធិប្បាយផងដែរថា វៀតណាមបានប្រារព្ធទិវាបុណ្យឯករាជ្យ ជាតិលើកទី ៨០ ជាមួយនឹងក្បួនដង្ហែព្យុហយាត្រាដ៏ធំបំផុតក្នុងរយៈពេលជាច្រើន ទស្សវត្ស ដោយមានយុទ្ធភណ្ឌយោធាទំនើបៗជាច្រើន។ យោងតាមអត្ថបទនេះ រដ្ឋាភិបាលវៀតណាមបានចំណាយថវិកាឧបត្ថម្ភចំនួន ៣៨០ លានដុល្លារអាមេរិក សម្រាប់ប្រជាជនក្នុងឱកាសនេះ។ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ក៏បានប្រកាសការលើកលែងទោសសម្រាប់អ្នកទោសចំនួនជិត ១៤ ពាន់នាក់ផងដែរ។កាសែតជាច្រើននៅមជ្ឈិមបូព៌ា ដូចជា Al-Khaleej, Al-Bayan និង Egypt Press កាលពីថ្ងៃទី ២ ខែកញ្ញា ក៏បានចុះផ្សាយព័ត៌មានអំពីក្បួនដង្ហែរព្យុហយាត្រា អបអរ សាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ដោយ លើកសរសើរពិធីនេះ ក៏ដូចជាការអភិវឌ្ឍរបស់វៀតណាមក្រោយរយៈពេល ៨០ ឆ្នាំផងដែរ៕។
អត្ថបទផ្សេងទៀត ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping04/09/2025ព័ត៌មាននាព្រឹកថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុងប៉េកាំង (ប្រទេសចិន) ក្នុងឱកាសចូលរួមខួបលើកទី ៨០ នៃជ័យជំនះលើហ្វាស៊ីសនិយមរបស់ប្រជាជនពិភពលោក និងបំពេញទស្សនកិច្ចនៅចិន ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។ “Khanh Hoa - បោះជំហានយ៉ាងរឹងមាំទៅក្នុងទសវត្សរ៍នៃការអភិវឌ្ឍ”04/09/2025ព័ត៌មានអភិវឌ្ឍន៍ការប្រើប្រាស់ថាមពលអាតូមិកត្រូវតែជាយុទ្ធសាស្ត្រយូរអង្វែង04/09/2025ព័ត៌មានអាស៊ាន+៣ ឆ្នាំ ២០២៥ នៅសាធារណរដ្ឋឆែក04/09/2025ព័ត៌មានប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin04/09/2025ព័ត៌មានលោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីសម័យប្រជុំរបស់រដ្ឋាភិបាលស្តីពីការកសាងច្បាប់ខែសីហា ឆ្នាំ២០២៥04/09/2025ព័ត៌មានសភាថៃកំណត់កាលបរិច្ឆេទបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី04/09/2025ព័ត៌មាន អត្ថបទផ្សេងទៀត