ក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥- ២១ មិថុនា ២០២៥) នាព្រឹកថ្ងៃទី ១៥ មិថុនា នៅវិមានរដ្ឋសភានៃទីក្រុងហាណូយ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានអញ្ជើញជាអធិបតីកិច្ចពិភាក្សា និងជួបសំណេះសំណាល ជាមួយស្ថាប័នសារព័ត៌មាន វៀតណាម។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Le Tuyet/VOV)
អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បានអះអាងថា លទ្ធផលនៃសកម្មភាពរបស់រដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃ យ៍រដ្ឋសភានាពេលថ្មីៗនេះ មានការរួមវិភាគទានយ៉ាងធំធេងពីស្ថាប័នសារព័ត៌មាន អ្នកយកព័ត៌មាន អ្នកកែសម្រួល និងអ្នកថតរូប។ សារព័ត៌មានពិតជាបាននាំរដ្ឋសភាកាន់តែខិតជិតជាមួយអ្នកបោះឆ្នោត ហើយបាននាំមកនូវដង្ហើមនៃជីវភាព និងសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោតទៅកាន់សភា។ ជាពិសេស សារព័ត៌មានបានឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយពីបញ្ហាសេដ្ឋកិច្ច-សង្គម ធានាការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់សង្គម កិច្ចការបរទេស ការកសាងបក្ស ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ អវិជ្ជមាន និងបដិវត្តន៍ក្នុងការរៀបចំឡើងវិញនូវអង្គភាព កម្មាភិបាល និងអង្គភាពរដ្ឋបាល។
នាពេលខាងមុខ ដើម្បីឲ្យសារព័ត៌មានបន្តលើកកំពស់តួនាទីរបស់ខ្លួនបានល្អ បង្ហាញយ៉ាងច្បាស់នូវស្មារតីច្នៃប្រឌិត ការទទួលខុសត្រូវ និងផ្តល់ព័ត៌មានកាន់តែល្អប្រសើរដល់អ្នកបោះឆ្នោត និងប្រជាជនទូទាំងប្រទេស លោកប្រធានរដ្ឋសភាបានស្នើឲ្យស្ថាប័នសារព័ត៌មានត្រូវផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ។ ទីភ្នាក់ងារសារព័ត៌មានត្រូវមានការផ្លាស់ប្តូរថ្មីជានិច្ច ដើម្បីបំពេញតម្រូវការថ្មីរបស់ប្រទេសជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម