• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិចាប់អារម្មណ៍ចំពោះតួនាទីរបស់វៀតណាមក្នុងការថែរក្សាសន្តិភាព

នារសៀលថ្ងៃទី ១៣ មិថុនា នៅទីក្រុងហាណូយ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព លោក Jean-Pierre Lacroix បានជួបជាមួយសារព័ត៌មានវៀតណាម ដោយក្នុងនោះ លោកបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងដ៏ឆ្នើមរបស់វៀតណាមក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម និងរួមចំណែកក្នុងសកម្ម ភាពរក្សាសន្តិភាពសកល។

អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព លោក Jean-Pierre Lacroix ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន (រូបថត៖ TTXVN)

លោក Jean-Pierre Lacroix បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិបានប្តេជ្ញាបន្តជួយឧបត្ថម្ភរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំនះផលវិបាកបណ្តាលពីគ្រាប់បែកមីន ដោយធានាថា ប្រជាជនអាចរស់នៅប្រកបដោយសុវត្ថិភាព និងសន្តិភាព។ អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះវៀតណាម ដែលជាសមាជិកដែលមានទំនួលខុសត្រូវ និងសកម្មជានិច្ច តែងតែគាំទ្រយ៉ាងខ្លាំងក្លាពហុភាគី និងទំនាក់ទំនងប្រកបដោយនិរន្តរភាពជាមួយអង្គការសហប្រជាជាតិ។ វៀតណាមត្រូវបានគេចាត់ទុកថាជា«គំរូ»នៃការប្តេជ្ញាចិត្តនយោបាយដោយមានក្របខ័ណ្ឌសកម្មភាពច្បាស់លាស់ ក្នុងការជំនះលើផលវិបាកនៃគ្រាប់បែកមីន។

យោងតាមអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្រៅពីការជំនះផលវិបាកនៃគ្រាប់បែក មីន វៀតណាមក៏ត្រូវបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។ កងកម្លាំងរក្សាសន្តិភាពវៀតណាម រួមទាំងកម្លាំង អង្គភាពវិស្វកម្មនៅ Abyei និងមន្ទីរពេទ្យកម្រិត ២ នៅស៊ូដង់ខាងត្បូង បានរួមចំណែកយ៉ាងសំខាន់ និងត្រូវបានសហគមន៍មូលដ្ឋានវាយតម្លៃខ្ពស់ផង ដែរ។

ចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៤ មក ក្រសួងការពារប្រទេសវៀតណាមបានដាក់ពង្រាយដោយជោគជ័យនូវកម្មាភិបាល និងបុគ្គលិកជិត ១.១០០ នាក់ទៅកាន់បេសកកម្មរក្សាសន្តិភាព និងទីស្នាក់ការអង្គការសហប្រជាជាតិតាមទម្រង់បុគ្គលនិងអង្គភាព។ ចាប់តាំងពីខែតុលា ឆ្នាំ ២០១៨ មក វៀតណាមបានដាក់ពង្រាយមន្ទីរពេទ្យកម្រិត ២ ដោយជោគជ័យចំនួន ៦ ទៅកាន់បេសកកម្ម UNMISS នៅស៊ូដង់ខាងត្បូង ហើយចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ ក្រុមវិស្វកម្មចំនួន ៣ ត្រូវបានដាក់ពង្រាយទៅកាន់បេសកកម្ម UNISFA នៅក្នុងតំបន់ Abyei៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សន្និសីទអង្គការសហប្រជាជាតិស្តីពីរដ្ឋប៉ាឡេស្ទីនត្រូវបានពន្យារពេល ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ា

សន្និសីទអង្គការសហប្រជាជាតិស្តីពីរដ្ឋប៉ាឡេស្ទីនត្រូវបានពន្យារពេល ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ា

សន្និសីទជាន់ខ្ពស់អង្គការសហប្រជាជាតិស្តីពីដំណោះស្រាយរដ្ឋ ពីរសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីនដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ត្រូវបានពន្យារពេលចំពេលមានភាពតានតឹងកើនឡើង នៅមជ្ឈិមបូព៌ា។

Top